ព័ត៌មានក្នុងស្រុក
សហភាពអឺរ៉ុបជំរុញរកដំណោះស្រាយទៅលើបញ្ហាប្រឈមរបស់កម្មការិនីសំណង់
សហភាពអឺរ៉ុបបានសហការជាមួយក្រសួងការងារនិងអង្គភាពពាក់ពន្ធមួយចំនួនដើម្បីចូលរួមរកដំណោះស្រាយបញ្ហាប្រឈមដែលកើតមានឡើ់ងចំពោះកម្មការិនីសំណង់។ កាលពីព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានរៀបចំសិក្ខាសិលាពិគ្រោះយោបល់ក្រោមប្រធានបទ «កិច្ចសន្ទនាសាមញ្ញរវាងកម្មការិនីសំណង់ និងក្រុមហ៊ុន អ្នកម៉ៅការសំណង់»ប្រព្រឹត្តទៅនៅឯភោជនីយដ្ឋានទន្លេបាសាក់២។
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាព្យាករណ៍ថាឧស្សាហកម្មសំណង់នឹងកើនឡើងជាវិជ្ជមាននៅឆមាសទី២
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានព្យាករណ៍ថា ឧស្សាហកម្មសំណង់នឹងបន្តកើនឡើងនៅឆមាសទី២ ឆ្នាំ២០១៨ ហើយតម្រូវការសម្ភារសំណង់ក៏នឹងកើនឡើងផងដែរ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាកាលពីពេលថ្មីនេះបានបង្ហាញពីការមើលឃើញជាវិជ្ជមានលើការផ្គត់ផ្គង់សម្ភារសំណង់ក្នុងប្រទេសកម្ពុជា។ការលើកឡើងនេះគឺធ្វើឡើងបន្ទាប់ពីមានការចេញផ្សាយអំពីរបាយការណ៍ប្រចាំឆមាសរបស់ធនាគារជាតិនៃកម្ពុជាដែលបានបង្ហាញពីទន្និន័យទាក់ទងនឹងការនាំចូលសម្ភារសំណង់ក្នុងអំឡុងពេល ៦ខែដំបូងនៃឆ្នាំ២០១៨។
អានបន្ថែមជប៉ុនផ្តល់ជំនួយ១លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន
រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ UNESCO កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ បានផ្ដល់មូលនិធិ១លានដុល្លាអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន។ យោងតាមការចុះផ្សាយរបស់អង្គការ UNESCO រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ UNESCO លើគម្រោងជួសជុលកែលម្អឡើងវិញនូវប្រាសាទបាយ័នក្រោមជំនួយពីមូលនិធិ Japanese Funds-in-Trust for the Preservation of the World Cultural Heritage។
អានបន្ថែមរដ្ឋាភិបាលព្រមានបិទការដ្ឋានសំណង់មួយចំនួននៅខេត្តព្រះសីហនុ
រដ្ឋាភិបាលព្រមានចេញលិខិតផ្អាកការសាងសង់ព្រមទាំងបិទចោលទាំងស្រុងនូវការដ្ឋានសំណង់ទាំងឡាយណាដែលមិនបានអនុវត្តតាមការណែនាំជាពិសេសការដ្ឋានតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។ កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីបានប្រាប់ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជាថាក្រសួងនឹងដកហូតលិខិតអនុញ្ញាតសាងសង់និងបិទការដ្ឋានសំណង់ណាដែលមិនអនុវត្តទៅតាមការណែនាំ។
អានបន្ថែមការធ្វើទំនើបកម្មការសាងសង់អគារនៅវៀតណាម
នៅពេលក្រុមហ៊ុនសាងសង់របស់វៀតណាម Xuan Mai ចង់ធ្វើទំនើបកម្មដំណើរការផលិតកម្មរបស់ខ្លួន និងសាងសង់សំណង់ដែលល្អប្រសើរជាងមុន និងរឹងមាំបានយូរជាងមុននោះការប្រើជញ្ជាំងបេតុងចាក់ពុម្ពទម្ងន់ស្រាលគឺជាចំណុចស្នូលនៃចក្ខុវិស័យរបស់ក្រុមហ៊ុន។ Elematic Acotec គឺជាបច្ចេកវិទ្យាសម្រាប់បន្ទះជញ្ជាំងកម្ពស់ខ្ពស់ ទម្ងន់ស្រាល បំពាក់ក្នុងស៊ុមដែក ឬស៊ុមបេតុង។ ដោយហេតុថា ខ្សែចង្វាក់ផលិតកម្ម Acotec គ្របដណ្តប់លើដំណើរការផលិតកម្មទាំងមូលចាប់ពីការចាក់បេតុង រហូតដល់ការគ្រប់គ្រងកន្លែងទុកជញ្ជាំងបេតុង ដូចនេះវាអាចជួយក្រុមហ៊ុនសាងសង់ឲ្យទទួលបានលទ្ធផលគួរជាទីទុកចិត្ត និងឆាប់រហ័ស។
អានបន្ថែមការណែនាំនូវភ្លើងបំភ្លឺដែលមានសញ្ញាណសេនស័រដល់ឧស្សាហកម្មសំណង់កម្ពុជា
Legrand គឺជាក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធអគ្គីសនី និងសំណង់ឌីជីថល នៅក្នុងសកលលោកដែលក្នុងនោះរួមមាន ការរចនា និងការផលិតនូវឧបករណ៍ចាប់សញ្ញាភ្លើងបំភ្លឺជាច្រើនប្រភេទ។ លោក Thierry Lai ដែលមានបទពិសោធន៍ក្នុងវិស័យអេឡិចត្រូនិចជាង ២២ឆ្នាំ ហើយជានាយកគ្រប់គ្រងក្រុមហ៊ុន Octopus Asia Pacific (Cambodia) Ltd. និងជាអ្នកចែកចាយផលិតផលរបស់ Legrand នៅកម្ពុជា នឹងផ្តល់នូវការពន្យល់លម្អិតបន្ថែមអំពីឧបករណ៍ចាប់សញ្ញាផ្សេងៗដូចខាងក្រោម។
អានបន្ថែមវិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI
រូបគំរូដោយ Small Business Exchange វិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI ពោលគឺប្រពន្ធវិជ្ជាសាស្រ្តកុំព្យូរទ័រដែលធ្វើការកំណត់ទៅលើម៉ាស៊ីនដើម្បីធ្វើប្រតិបត្តិការនឹងការឆ្លើយតមមានលក្ខណៈដូចទៅនឹងមនុស្សលោកដែរ។ យោងតាមរបាយការណ៍ថ្មីដែលចងក្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកឈ្មោះថា CISCO និងក្រុមហ៊ុនវិភាគទិន្នន័យ Oxford Economics បានបង្ហាញថាវិស័យសំណង់ស្ថិតក្នុងចំណោមវិស័យធំៗដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយបច្ចេកវិទ្យាសិប្បនិម្មិត AI។ របាយការណ៍ឈ្មោះថា «Technology and the future of ASEAN jobs» បានបង្ហាញថានៅក្នុងឆ្នាំ២០១៨ទីផ្សារការងារក្នុងប្រទេសទាំង៦ក្នុងតំបន់អាស៊ាននឹងកាត់បន្ថយកម្លាំងពលកម្មរហូតដល់ទៅ ២៨ លាននាក់ ដែលស្មើទៅនឹង១០ ភាគរយនៃកម្លាំងពលកម្មបច្ចុប្បន្នក្នុងប្រទេសទាំង៦នោះ។របាយការណ៍នេះធ្វើឡើងដោយសារការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា AI តាមរយៈកម្មវិធីកំណត់ដោយកុំព្យូរទ័រ software និងកម្មវិធីប្រើប្រាស់ដោយឧបករណ៍អេឡិចត្រូនិក hardware ព្រមទាំងមនុស្សយន្តដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរលទ្ធភាពនៃការធ្វើអាជីវកម្មក្នុងតំបន់។ លទ្ធផលនៃរបាយការណ៍នេះគឺបានមកពីការវិភាគទិន្នន័យដែលក្រុមហ៊ុនបានសិក្សាលើផលប៉ះពាល់នៃបច្ចេកវិទ្យាទៅលើមុខរបរចំនួន ៤៣៣ ប្រភេទក្នុងឧស្សាហកម្មទាំង ២១។ ដូចដែលបានបង្ហាញនៅក្នុងក្រាហ្វិច ផលប៉ះពាល់អវិជ្ជមានរបស់វត្តមាននៃបច្ចេកវិទ្យា ទៅលើវិស័យសំណង់គឺស្មើទៅនឹង -៩,៤ភាគរយ ខណៈពេលដែលអត្រាបច្ចេកវិទ្យានឹងជំនួសកម្លាំងពលកម្មការងារគឺមានចំនួន (-២,០)ភាគរយ។ ទោះជាមានផលប៉ះពាល់អវិជ្ជមានយ៉ាងនេះក្តី របាយការណ៍នេះបានបន្ថែមថា វិស័យសំណង់តែមួយគត់នឹងមានតម្រូវការកើនឡើងនៃកម្លាំងពលកម្មថ្មីរហូតដល់ទៅ ០,៩ លាននាក់ក្នុងចន្លោះឆ្នាំ២០១៨ ដល់ ២០២៨ ដោយសារចង្វាក់ផលិតកម្មមានការកើនឡើងខ្ពស់ដែលជាហេតុធ្វើឲ្យការចំណាយផ្សេងៗមានការកើនឡើងដូចគ្នា។ កំណើននៃតម្រូវការកម្លាំងពលកម្មថ្មីនេះគឺដោយសារភាពជឿនលឿនរបស់វិស័យសំណង់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកូនយន្ដហោះ Drone ម៉ាស៊ីនឆ្លាតវៃ នឹងកម្មវិធី […]
អានបន្ថែមខេត្តព្រះសីហនុនឹងមានផ្សារទំនើបខ្នាតអន្តរជាតិធំមួយក្នុងពេលដ៏ខ្លី
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ Furi Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា៖ ផ្សារទំនើបឈ្មោះថា Furi Times Square
អានបន្ថែមជប៉ុនបន្តខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាគ្រឿងសង្ហារឹមនិងសម្ភារវត្ថុធាតុដើមសំណង់
ប្រទេសជប៉ុនកំពុងខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាសម្ភារវត្ថុធាតុដើមសំណង់ គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់ផ្សេងៗ។ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ តំណាងរបស់ក្រុមហ៊ុនកៃច្នៃសំរាមមួយរបស់ប្រទេសជប៉ុនឈ្មោះថា Gomi Recycle 110 Co., Ltd. បានជួបពិភាក្សាជាមួយឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងទៅលើគម្រោងសាងសង់រោងចក្រកែឆ្នៃនៃសំរាមក្នុងខេត្តស្វាយរៀង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង។ លោក Yusuke Okumura នាយកក្រុមហ៊ុនGomiបានមានប្រសាសន៍ថារហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងត្រៀមធ្វើការនាំចូលរថយន្តដឹកសំរាមនិងការសាងសង់រោងចក្រនៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្តបានជ្រើសរើសកន្លងមក។ ដើម្បីជួយសម្រួលដល់កិច្ចការនានាដែលនៅសេសសល់ជាពិសេសពាក់ព័ន្ធនឹងរថយន្តដឹកសំរាម និងការសាងសង់រោងចក្ររបស់ក្រុមហ៊ុន ឯកឧត្ដមអភិបាលខេត្ត បានចាត់តាំងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្តទទួលជួបពិភាក្សា និងសហការណ៍ជាមួយក្រុមហ៊ុនបន្តទៀតទៅលើចំណុចលម្អិតនានាដែលគាំទ្រ និងជំរុញកិច្ចការនេះឲ្យសម្រេចបាននូវលទ្ធផលដោយជោគជ័យល្អប្រសើរតាមការគ្រោងទុក ៕ ការបង្កើតរោងចក្រខាងលើនឹងជួយកាត់បន្ថយបញ្ហាបរិស្ថានដែលបណ្តាលមកពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ ហើយក៏អាចជួយកែច្នៃសំរាមទាំងនោះឲ្យទៅជាគ្រឿងសង្ហារឹមនិងសម្ភារសំណង់ផ្សេងៗសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់វិស័យសំណង់ដែលកំពុងមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកបានបង្ហាញថា ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាបាននាំចូលសម្ភារគ្រឿងសង្ហារឹមគ្រប់ប្រភេទសរុបជាទឹកប្រាក់ប្រមាណជាង ១,៨ពាន់លានដុល្លារអាមេរិកដែលភាគច្រើននាំចូលមកពីប្រទេសចិន និងថៃជាដើម។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Gomi បានប្រកាសពីគម្រោងកែច្នៃសំរាមនេះតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។
អានបន្ថែមការសាងសង់អគារថ្មីត្រូវមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់ចាប់ពីពេលនេះទៅ
រូបភាពពីគេហទំព័រ Pactics ចាប់ពីពេលនេះតទៅ ការសាងសង់អគាររោងចក្រថ្មីគឺតម្រូវឲ្យមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ការស្នើសុំសាងសង់អគារថ្មី ដូចជាអគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើនបម្រើការងារ ត្រូវមានការគូសបញ្ជាក់អំពីកន្លែងសម្រាប់សម្រាកពិសារអាហារថ្ងៃត្រង់ឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិនានាដែលបានចែងដោយក្រសួង។ សេចក្តីប្រកាសនេះធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត ហ៊ុន សែន ក្នុងគោលបំណងដើម្បីសម្រួលដល់ការបំពេញការងាររបស់កម្មករនិយោជិតដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។ លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសណង់ បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា៖ «សេចក្តីប្រកាសខាងលើគឺសំដៅទៅលើការដ្ឋានឬរោងចក្រធំៗដែលមានកម្មករនិយោជិតបម្រើការងារច្រើនចាប់ពី ៥០ ទៅ ១០០នាក់ឡើងទៅ ដូចជា ការដ្ឋានសំណង់ធំៗ រោងចក្រ បុរី និងអគារធំៗជាដើម»។ ចំពោះសំណង់អគាររោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាដែលកំពុងដំណើរការ គឺតម្រូវឲ្យមានការរៀបចំកន្លែងសមរម្យសម្រាប់កម្មករនិយោជិតសម្រាកពិសារអាហារថ្ងៃត្រង់ដូចគ្នា។
អានបន្ថែម