ព័ត៌មានក្នុងស្រុក
ខេត្តមណ្ឌលគិរីសាងសង់វិមានឯករាជ្យមានស្តង់ដាល្អជាងខេត្តនានា
រូបគំរូដោយ Ethan Crowley ដើម្បីលើកកម្ពស់សម្រស់ខេត្តឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍រដ្ឋបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យនៅលើដីអតីតប្រលានយន្តហោះចាស់ឬសួនច្បារសែនមនោរម្យក្រុងសែនមនោរម្យហើយវិមានឯករាជ្យនេះនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានា។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះធ្វើឡើងក្រោមអធិបតីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនិងមានការចូលរួមពីសំណាក់លោកខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។ យោងតាមការគូសបញ្ជាក់ឲ្យដឹងពីឯកឧត្តម ស្វាយ សំអ៊ាង ការសាងសង់វិមានឯករាជ្យនេះនឹងត្រូវចំណាយថវិការដ្ឋប្រមាណ៥០ម៉ឺនដុល្លារដែលនឹងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជា ២០ ហិកតា។លើសពីនេះទៅទៀត ឯកឧត្តម ស្វាយ សំអ៊ាងបានបញ្ជាក់ថា ការសាងសង់វិមានឯករាជ្យថ្មីនេះគឺនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានាក្នុងប្រទេសកម្ពុជា។ ទាក់ទងទៅនឹងប្លង់រចនាក៏ដូចជាព័ត៌មានរបស់សំណង់វិមានឯករាជ្យលោកខៃ ប៉េងស៊ុនបានមានប្រសាសន៍ថា វិមានឯករាជ្យនឹងមានអង្កត់ផ្ចិតឬផ្ទៃរង្វង់ប្រវែង៥៨ម៉ែត្រនិងកម្ពស់ ២៤ ម៉ែត្រ។ ដើម្បីបង្កើនសោភណ្ឌភាពវិមានឯករាជ្យនេះឲ្យកាន់តែស្រស់ស្អាតរដ្ឋបាលខេត្តនឹងធ្វើការដាំដើមឈើជាច្រើនប្រភេទដែលបង្ហាញពីធនធានធម្មជាតិរបស់ខេត្តមណ្ឌលគិរីព្រមទាំងបង្ហាញពីវប្បធម៍ជនជាតិដើមភាគតិចភ្នងនិងអត្តសញ្ញាណជាតិនៃខេត្តផងដែរ។លើសពីនេះទៅទៀត វិមានឯករាជ្យនេះនឹងមានចម្លាក់រូបសេះ រូបផ្លែឃ្លោក រូបនាគ និងកន្លែងកំសាន្តជាច្រើនទៀត។
អានបន្ថែមកម្ពុជាចាប់ដៃជាមួយចិនសាងសង់កំពង់ផែកុងធឺន័រនៅខេត្តកំពត
រូបគំរូដោយ Lars Plougmann ក្រុមហ៊ុន Kampot Port Co., Ltd. និងក្រុមហ៊ុនចិន CRCC harbor & Channel Engineering Bureau Group Co., Ltd. បានចុះកិច្ចសន្យាសហការសាងសង់កំពង់ផែកុងធឺន័រ និងបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ជំរៅ ១៤ម៉ែត្រស្ថិតក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ររដ្ឋបាលខេត្តកំពត។ កិច្ចសន្យាសហការសាងសង់ខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនទាំងពីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណ១៥០នាក់។ ដោយឡែកទាក់ទងទៅនឹងព័ត៌មានលំអិតទៅលើគម្រោងសាងសង់កំពង់ផែកុងធឺន័រខាងលើ រួមមានកាលបរិច្ចេទនៃការសាងសង់ព្រមទាំងទំហំទឹកប្រាក់វិនិយោគរដ្ឋបាលខេត្តកំពតមិនបានបញ្ជាក់នៅឡើយទេ។ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម ជាវ តាយ បានសំដែងការស្វាគមន៍ចំពោះគម្រោងនេះ។ លើសពីនេះទៅទៀត ឯកឧត្តមសង្ឃឹមថានៅពេលគម្រោងខាងលើចាំផ្តើមដំណើរការវានឹងនាំមកនូវចំណូលថវិកាជូនជាតិ និងការងារសម្រាប់ប្រជាពលរដ្ឋធ្វើ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពតផ្ទាល់។ បន្ថែមពីនេះទៅទៀត ឯកឧត្តម ជាវ តាយ […]
អានបន្ថែមជប៉ុនប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួនក្នុងការជួសជុលស្ពានជ្រោយចង្វារច
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចេញផ្សាយវីដេអូ ខ្លីមួយបង្ហាញការយកចិត្តទុកដាក់របស់ជប៉ុនក្នុងការជួសជុលកែលម្អស្ពានជ្រោយចង្វារចាស់ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន។
អានបន្ថែមពិព័រណ៍ BMAM Expo Asia 2018 នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ
ពិព័រណ៍និងសន្និសីទស្តីពីការតាំងបង្ហាញបច្ចេកវិទ្យាផលិតផល និងសេវាកម្មដែលទាក់ទងនឹងការថែទាំអគារ ការគ្រប់គ្រង និងការប្រើប្រាស់អគារ BMAM Expo Asia 2018 នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០១៨ នៅអគារលេខ ៥-៦ នៃមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ IMPACT ក្នុងទីក្រុងបាងកកប្រទេសថៃ។ ប្រធានបទនៃពិព័រណ៍នេះគឺ «ដំណោះស្រាយរួមសម្រាប់បច្ចេកវិទ្យា FM នាពេលអនាគត» ក្នុងរយៈពេល ៣ ថ្ងៃនេះនឹងមានការតាំងបង្ហាញពីផលិតផលនិងសេវាកម្មផ្សេងៗ រួមមាន សេវាកម្ម ផ្តល់ជាដំណោះស្រាយសម្រាប់អគារទំនើបៗ ឧបករណ៍ឆ្លាតវៃ (smart device) ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ការសាងសង់ កម្មវិធីប្រព័ន្ធចាប់សញ្ញា (sensor system) ថាមពលឆ្លាតវៃ (smart energy) បច្ចេកវិទ្យាទំនើប AR VR និង AL។ លើសពីនេះទៅទៀត កម្មវិធីនេះក៏នឹងតាំងបង្ហាញអំពី ផលិតផលនិងសេវាកម្ម FM ផ្សេងទៀតមានដូចជា ប្រព័ន្ធគ្រប់គ្រងកន្លែងធ្វើការ ផលិតផលនិងសេវាកម្មសំអាត ប្រព័ន្ធសុវត្ថិភាព រចនាបទទំនើបៗសម្រាប់ផ្ទៃខាងក្នុង និងបរិយាកាសខាងក្រៅ បច្ចេកវិទ្យានៃអគារបៃតង […]
អានបន្ថែមFacebookនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅសិង្ហប�
រូបគំរូដោយ Facebook ដើម្បីពង្រីកទីផ្សាររបស់ខ្លួនក្នុងតំបន់អាស៊ី ក្រុមហ៊ុនបង្កើតបណ្តាញទំនាក់ទំនងសង្គមដ៏ធំ Facebook បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណជា ១,៤ ១ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានកម្ពស់ដល់ទៅ ១១ ជាន់មានទីតាំងនៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel NewsAsia (CNA) កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៨។ មជ្ឈមណ្ឌលផ្ទុកទិន្នន័យខាងលើគឺស្ថិតនៅតំបន់ Tanjong Kling បែកខាងលិចនៃប្រទេសសិង្ហបុរីដែលនឹងមានទំហំផ្ទៃក្រឡាសរុបចំនួន ១៧០.០០០ ម៉ែត្រការ៉េ ឬស្មើរទៅនឹង ១៧ហិកតាព្រមទាំងអាចបង្កើតការងារសំណង់និងការងារផ្នែកផ្សេងទៀតជាច្រើនកន្លែង។ យោងតាបប្រភពដដែលបានឲ្យដឹងថា អគារផ្ទុកទិន្នន័យនេះនឹងសាងសង់ឡើងដោយប្រើប្រាស់នូវបច្ចេកវិទ្យា Liquid cooling technology ឬបច្ចេកវិទ្យាបន្ថយកំដៅដោយប្រើប្រាស់វត្ថុធាតុរាវដែលអាចកាត់បន្ថយការប្រើប្រាស់ទឹកនិងថាមពលនៅក្នុងអគារ។ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Facebook បានអះអាងថាបច្ចេកវិទ្យា liquid cooling technology នេះ អាចកាត់បន្ថយបរិមាណនៃការប្រើប្រាស់ទឹកក្រោមដីបានរហូតដល់ទៅ ២០ ភាគរយសម្រាប់អាកាសធាតុក្នុងប្រទេសសិង្ហបុរី។ លើសពីនេះទៀត អគារផ្ទុកទិន្នន័យនេះនឹងបំពាក់ដោយឥដ្ឋចោះប្រហោងដែលមានទម្ងន់ស្រាលបំផុត ដែលនឹងធ្វើឲ្យលំហូរចេញចូលនៃខ្យល់មានភាពងាយស្រួល។ អគារនេះដែរ នឹងត្រូវសាងសង់បែបពង្រីកឡើងលើ (upward) ជាជាងពង្រីកផ្នែកខាងៗ (outward) ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ សម្រាប់ជំហានទីមួយហើយជំហានបន្ទាប់នឹងត្រូវសាងសង់បន្ថែមនាពេលអនាគត។ […]
អានបន្ថែមរដ្ឋាភិបាលគ្រោងសាងសង់ពហុកីឡដ្ឋានតម្លៃរាប់លានដុល្លារនៅខេត្តបន្ទាយមានជ័យ
ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងសាងសង់ពហុកីឡដ្ឋានដែលមានទីតាំងស្ថិតនៅតំបន់ភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់ សង្កាត់កំពង់ស្វាយកណ្តាល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP ។ យោងតាមប្រភពដដែលបានឲ្យដឹងថា ក្នុងជំហានដំបូងនៃការអភិវឌ្ឍន៍ពហុកីឡដ្ឋានក្រុងសិរីសោភ័ណមួយនេះ គឺនឹងគ្របដណ្តប់លើទំហំផ្ទៃដីប្រមាណជា ៥,៥ហិកតា និងជំហានបន្ទាប់នឹងឈានដល់ ១៣ហិកតា ហើយនឹងបន្តរហូតដល់ជាង២០ហិកតា។ លើសពីនេះទៅទៀត គម្រោងអភិវឌ្ឍន៍ខាងលើអាចនឹងមានការសាងសង់មជ្ឈមណ្ឌល និងក្រុងរណបរដ្ឋបាលបន្ថែមទៀតផងដែរ។ ដោយឡែកទាក់ទងទៅនឹងថវិកានៃការសាងសង់ពហុកីឡដ្ឋានមួយនេះគឺនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិកសម្រាប់ជំហានដំបូង។ សូមបញ្ជាក់ផងដែរថា មកទល់នឹងពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានធ្វើការដោះស្រាយផលប៉ះពាល់ រួមទាំងការបើកផ្លូវចំនួន៣ខ្សែក្នុងតំបន់គម្រោងពហុកីឡដ្ឋានដែលផ្លូវនីមួយៗមានប្រវែងទទឹង២០ម៉ែត្រ។ យ៉ាងណាមិញទាក់ទងទៅនឹងរយៈពេលនៃការសាងសង់ក៏ដូចជាកាលបរិច្ចេទនៃការបញ្ចប់ការសាងសង់គឺនៅមិនទាន់ដឹងនៅឡើយ។ ទោះជាយ៉ាងនេះក្តីពហុកីឡដ្ឋានមួយនេះអាចនឹងបើកដំណើរការនៅឆ្នាំ២០២៣ ដោយហេតុថា គោលដៅសំខាន់មួយទៀតនៃការសាងសង់ស្តាតមួយនេះគឺដើម្បីជួយសម្រួលកម្មវិធីខ្លះនៃគម្រោងស៊ីហ្គេម (SEAGAME) ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមធនាគារពិភពលោកគ្រោងផ្តល់កម្ចី៥០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា
ធនាគារពិភពលោកគ្រោងផ្តល់កម្ចីប្រមាណ ៥០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជាដែលក្នុងនោះ ២០លានដុល្លារសម្រាប់គម្រោងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់
អានបន្ថែមបន្ទាប់ពីមានការរញ្ជួយដីសម្លាប់មនុស្សអស់ជាង៤០០នាក់ប្រជាជនឥណ្ឌូនេស៊ីអំពាវនាវឲ្យ
រូបគំរូដោយ nl.wikipedia.org បន្ទាប់ពីមានការរញ្ជួយដីដែលធ្វើឲ្យដួលរលំអគារបេតុងទំនើបដែលបានសម្លាប់ប្រជាជនអស់ជាច្រើននាក់និងធ្វើឲ្យប្រជាជនបាត់បង់ផ្ទះសម្បែងមក មានមនុស្សជាច្រើនបានអំពាវនាវឲ្យវិលត្រឡប់ទៅរកការសាងសង់សំណង់បែបបុរាណវិញដោយប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ។ តាមការចេញផ្សាយរបស់សារព័ត៌មាន Associated Press បានឲ្យដឹងថាមានមនុស្សចំនួន ៤៣៦នាក់ បានបាត់បង់ជីវិតដោយសារការរញ្ជួយដីនៅថ្ងៃទី ៥ ខែសីហា នៅកោះ Lombok ដែលភាគច្រើននៃជនរងគ្រោះគឺត្រូវបានជាប់នៅក្នុងអគារបេតុង។ មនុស្សជាង ៣៥០.០០០នាក់បន្ថែមទៀតត្រូវបានបាត់បង់ផ្ទះសំបែង ហើយផ្ទះជាង ១០០.០០០ខ្នង ត្រូវបានបំផ្លាញគ្មានសល់។ ផ្ទះបែបប្រពៃណីរបស់ប្រជាជនឥណ្ឌូនេស៊ីគឺសាងសង់ឡើងដោយប្រើវត្ថុធាតុដើមដូចជាឫស្សីឬឈើដែលសាងសង់ជាមួយនឹងសម្ភារតាមបែបប្រពៃណី និងបច្ចេកទេសខ្ពស់ ហើយភាគច្រើនផ្ទះទាំងនោះគឺនៅឈរទ្រឹងយ៉ាងរឹងមាំដដែលបន្ទាប់ពីមានការរញ្ជួយដី។ លោកសាស្ត្រាចារ្យវិស្វករ Yulianto Prihatmaji បានប្រាប់ទៅសារព័ត៌មាន VOA ថា«វាជាកាតព្វកិច្ចរបស់យើងក្នុងការរៀនបន្ថែមអំពីសិប្បកម្មឈើ និងវត្ថុធាតុដើមពីធម្មជាតិក៏ដូចជាវប្បធ៌មក្នុងស្រុក»។ លោកបានបន្ថែមទៀតថា «បទពិសោធន៍ពីមុនអាចជាចម្លើយសម្រាប់អនាគត។ ឧទាហរណ៍កាលពីអតីតកាល ផ្ទះគឺមានទំហំតូចជាងបច្ចុប្បន្ន ដូច្នេះវាជាការល្អដែលត្រឡប់ទៅសាងសង់ផ្ទះឈើវិញនាពេលអនាគត»។
អានបន្ថែមចិនគ្រោងបន្ថែមទុនវិនិយោគជាង១ប៊ីលានដុល្លារលើគម្រោងរីស៊តធំជាងគេនៅអាស៊ាន
ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Union Development Group Co., Ltd. បានបង្ហាញពីគម្រោងបន្ថែមទុនវិនិយោគជាង១ប៊ីលានដុល្លារអាមេរិកដើម្បីសាងសាង់ «ក្រុងវិស្សមកាលទេសចរណ៍»
អានបន្ថែមអាជីវកម្មគ្រឿងសង្ហារឹមនិងសម្ភារសំណង់បានទាក់ទាញវិនិយោគខ្លាំង ទីផ្សារ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ
ស្របពេលដែលកំណើននៃវិស័យសំណង់លំនៅដ្ឋាននឹងអគារការិយាល័យមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជា ការបណ្តាក់ទុនអាជីវកម្មគ្រឿងសង្ហារឹមនិងសម្ភារសំណង់ផ្សេងៗក៏នឹងកំពុងមានការកើនឡើងផងដែរ។
អានបន្ថែម