ព័ត៌មានក្នុងស្រុក
ស្ពានជ្រោយចង្វារចាស់នឹងបើកឲ្យប្រើប្រាស់វិញមុនបុណ្យចូលឆ្នាំថ្មី
គម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន គ្រោងនឹងបញ្ចប់ការសាង់សង់មុនកាលកំណត់ នេះបើយោងតាមលោក ឈឹម ផល្លា ប្រធានយកដា្ឋនផ្លូវថ្នល់ ក្រសួងសារធារណការនិងដឹកជញ្ជូន។
អានបន្ថែមចិន គ្រោងសាងសង់សាកលវិទ្យាល័យធំមួយនៅជ្រោយចង្វារ
ឯកឧត្តមបណ្ឌិត អ៊ិត សំហេងនិងគណៈប្រតិភូចិន ក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ដោយបានស្វែងយល់អំពីស្ថានភាព គោលនយោបាយអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ភាគីចិន មានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយនៅភ្នំពេញ ប្រទេសកម្ពុជា ដោយផ្តល់ការអបរំ ថ្នាក់មហាវិទ្យាល័យជាច្រើន ជាភាសាខ្មែរ ចិន និងភាសាផ្សេងទៀត។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះ បន្ទាប់ពីជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាកល វិទ្យាល័យពហុបច្ចេកទេស ធានជីង (Tianjin Polyethnic University) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Lian Jie លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន កាលពីព្រឹកថ្ងៃទី៥ មិថុនា នៅទីស្តីការក្រសួង។ យោងតាមភាគីចិនឲ្យដឹងថា គម្រោងនេះ នឹងជំរុញឲ្យសម្រេចបានជោគជ័យនាពេលឆាប់ៗខាងមុខ ក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងចិន។ ឯកឧត្តមក៏បានផ្តល់ការគាំទ្រជាមួយនឹងគម្រោងនេះ ប៉ុន្តែ ភាគីចិនអាចមានជំរើសប្រសិនបើការបណ្តុះបណ្តាលកម្រិតខ្ពស់យ៉ាងដូច្នេះ គឺចិនអាចធ្វើជាដៃគូជាមួយស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណា ជំនួបនេះ មិនត្រូវគេបានបញ្ជាក់លម្អិតថា ពេលណា គម្រោងនេះ […]
អានបន្ថែមគម្រោងលំនៅដ្ឋានតម្លៃសមរម្យជាង ៣០០០ ខ្នងគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិ�
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យតំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងយូអិនឌីភី (UNDP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ពលករ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យគ្រោងនឹងសាងសង់លើផ្ទៃដីប្រមាណ ៧ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលនឹងមានផ្ទះសរុប ចំនួន ៣,១៣៦ ខ្នង។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរចនាប្លង់ស្ថាបត្យកម្ម។ កាលពីដើមខែ ឧសភា កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងរចនាប្លង់ ដើម្បីស្វែងរកប្លង់ស្ថាបត្យកម្មដែលប្រកបដោយនិរន្តរភាពនិងមិនប៉ះពាល់បរិស្ថាន ក៏ដូចជាឆ្លើយតបទៅនឹងរបៀបរស់នៅរបស់អ្នកមានប្រាក់ចំណូលទាបផងដែរ (អានបន្ថែម) ។ ការរចនាប្លង់ស្ថាបត្យកម្មនេះនឹងត្រូវបានបញ្ចប់នៅខែសីហា ហើយគម្រោងរំពឹងថានឹងបើកការដ្ឋានសាងសង់នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ គឺជាកិច្ចសហការរវាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង UNDP ដែលធ្វើឡើងក្នុងគោលបំណងដើម្បីជួយដល់ប្រជាជនដែលមានប្រាក់ចំណូលទាបនៅក្នុងប្រទេសកម្ពុជាឲ្យមានលំនៅដ្ឋានសមរម្យ នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះផ្តល់អាទិភាពទិញដល់និយោជករបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ […]
អានបន្ថែមផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងចាប់ផ្តើមការសាងសង់ក្នុងខែវិច្ឆិកានេះ
ផ្លូវល្បឿនលឿនទំនើបដំបូងបង្អស់របស់កម្ពុជា ដែលភ្ជាប់ក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការសាសង់ក្នុងខែវិច្ឆិកាឆ្នាំនេះ ខណៈរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មលើកិច្ចការសំណង
អានបន្ថែមកម្ពុជាបើកភ្លើងខៀវឲ្យចិនសាងសង់ទីក្រុងរណបលើដីជាង ៣០០ហិកតា ក្នុងខេត្តព្រៃវែង
ក្រុមហ៊ុនចិនមួយឈ្មោះថា Jiangxi Haihui Utility Co., Ltd. កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបថ្មីមួយលើផ្ទៃដីទំហំប្រមាណ ៣០០ហិកតានៅមុខសាលាខេត្តព្រៃវែង ដែលគម្រោងនេះបានទទួលការស្វាគមន៍
អានបន្ថែមPrince Real Estate Group វិនិយោគរាប់លានដុល្លារសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មនៅកំពង់ស្ពឺ
កាលពីថ្ងៃទី ២៨ ខែ ឧសភា កន្លងមកនេះ ក្រុមហ៊ុន Prince Real Estate Group បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., Ltd. លើផ្ទៃដីជាង ២៤ ហិកតា ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ដើម្បីបើកជាមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្មដ៏សំខាន់មួយទៀតនៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឧស្សាហកម្ម ខេម អិម ជេ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះនឹងជាបណ្ដុំរោងចក្រ ក្រុមហ៊ុន និង ឃ្លាំងស្តុកទំនិញ ដែលនឹងផ្តោតសំខាន់ទៅលើវិស័យកសិកម្មអេកូឡូស៊ី ការដឹកជញ្ជូន និងការអភិវឌ្ឍប្រព័ន្ធ “O2O”។ លើសពីនេះទៀតមជ្ឈមណ្ឌល ខេម អិម ជេ នឹងមានជាគម្រោងខុនដូ មជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ បន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក អាហារដ្ឋាន ផ្សារទំនើប គ្លីនិក ការិយាល័យ និងគម្រោងដទៃទៀតជាច្រើន។ ទោះជាយ៉ាងណាក្រុមហ៊ុនព្រីនរៀលអ៊ីស្ទេតគ្រុបមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតទាក់ទងនឹងគម្រោងកំណត់ពេលវេលានៅឡើយទេ។ ក្រៅពីគម្រោង […]
អានបន្ថែមរោងចក្រស៊ីម៉ងត៍ខ្មែរ-ចិនតម្លៃជាង ២៣០លានដុល្លារ បើកឲ្យដំណើរការក្នុងខេត្តបាត់ដំបង
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត
អានបន្ថែមថវិកាជាតិជាង ៨២ លានដុល្លារបានចំណាយលើការស្ដារឡើងវិញនៃផ្លូវដែកប៉ោយប៉ែត-ពោធិ៍សាត់
កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបងទៅពោធិ៍សាត់ ដែលជាសមិទ្ធិផលដំណាក់កាលទី ៣ របស់ក្រសួងក្នុងការសម្រេចឲ្យបាននូវផ្លូវរថភ្លើងប៉ោយប៉ែត-ភ្នំពេញនៅក្នុងខែកក្កដា ខាងមុខនេះ។ កំណាត់ផ្លូវដែកពីបាត់ដំបងទៅពោធិ៍សាត់ មានប្រវែង ១០៧គ.ម មានស្ថានីយចំនួន ១៦។ កំណាត់ផ្លូវដែកនេះអាចទ្រទម្ងន់បាន ១៥តោន/អ័ក្ស និងចំណាយថវិកាចំនួន ១៧,១លានដុល្លារ ជាប្រភពថវិកាជាតិក្នុងការសាងសង់ឡើងវិញ។ គួរបញ្ជាក់ផងដែរថា ខ្សែបាត់ដំបង-ពោធិ៍សាត់ គឺជាសមិទ្ធិផលដំណាក់កាលទី ៣ បន្ទាប់ពីកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ ប្រវែង៤៨គ.ម ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង ប្រវែង៦៥គ.ម និងដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “មកដល់ពេលនេះ យើងបានបញ្ចប់ការសាងសង់និងបើកដំណើរផ្លូវដែកជាងពាក់កណ្ដាលហើយ បើគិតពីប៉ោយប៉ែតមកដល់ពោធិ៍សាត់គឺមានប្រវែងសរុប ២២០គ.ម ឆ្លងកាត់ខេត្ត៣ និងស្ថានីយ៍ចំនួន៣០ដោយចំណាយថវិកាជាង ៨២,៣លានដុល្លារអាមេរិក។ ហើយចំពោះផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតទាំងមូល ប្រវែង៣ ៨៦គ.ម ក្រសួងគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែកក្កដា […]
អានបន្ថែមទំនប់វារីអគ្គិសនីយក្ស ២៦០០ មេហ្គាវ៉ាត់ ក្នុងស្រុកសំបូរខេត្តក្រចេះគួរតែសង់ ឬ មិនសង�
Sample Hydro-power Dam កាលពីថ្មីៗនេះ ប្រធានបទទាក់ទងនឹងគម្រោងទំនប់វារីអគ្គិសនីសំបូរក្នុងខេត្តក្រចេះ ត្រូវបានលើកយកមកពិភាក្សាក្នុងបណ្តាញសង្គមទាំងក្នុងនឹងក្រៅប្រទេស សារជាថ្មីម្ដងទៀត ដោយមានការចោទជាសំណួរថា តើកម្ពុជាគួរអនុម័តការសាងសង់គម្រោងនេះឬទេ? ការចោទជាសំណួរនេះ គឺដោយសារតែកាលពីថ្ងៃទី ១៦ ឧសភានេះ សារព័ត៌មានបរទេស The Guardian បានផ្សព្វផ្សាយពីការបែកធ្លាយលទ្ធផលការសិក្សារបស់វិទ្យាស្ថាន Natural Heritage Institute នៃសហរដ្ឋអាមេរិកស្តីពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនេះថា “ការអនុម័តសាងសង់ទំនប់វារីអគ្គិសនីសំបូរតាមដងទន្លេមេគង្គ គឺជាការសម្លាប់ជីវិតទន្លេមេគង្គ” ។ ទំនប់វារីអគ្គិសនីសំបូរគឺជាទំនប់វារីអគ្គិសនីដ៏ធំមួយ ស្នើឡើងក្រោមការសហការណ៍រវាងប្រទេសចិន និងកម្ពុជា ដែលអាចនឹងបង្កើតថាមពលបានដល់ទៅ ២៦០០ មេហ្គាវ៉ាត់។ ប៉ុន្តែដើម្បីបង្កើតថាមពលដ៏សម្បើមនេះ គឺត្រូវសាងសង់ទំនប់បេតុងប្រវែង ១៨ គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ។ លទ្ធផលនៃការសិក្សាខាងលើបានឲ្យដឹងថា ទំនប់បេតុងនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានត្រីដោយសារទំនប់នេះនឹងរាំងខ្ទប់ការបន្លាស់ទីត្រីទន្លេសាបឆ្ពោះទៅទន្លេមេគង្គ។ ម្យ៉ាងទៀតទំនប់វារីអគ្គិសនីនេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅ និងអាហារូបត្ថម្ភរបស់អ្នកនៅក្នុងតំបន់ ជាពិសេសនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គក្នុងប្រទេសវៀតណាម។ ប្រភពដដែលបានផ្ដល់ជាអនុសាសន៍ថា គួរតែសាងសង់ប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យ ឬ Solar Power នៅលើទំនប់វារីអគ្គិសនីសេសានក្រោម២ដែលមានស្រាប់ ជំនួសការសាងសង់ទំនប់វារីអគ្គិសនីនេះ។ ទោះជាយ៉ាងក្ដី រដ្ឋាភិបាលកម្ពុជាពុំទាន់មានសេចក្ដីប្រកាសជាផ្លូវការទាក់ទងនឹងការអនុម័តសង់ ឬមិនសង់ទំនប់វារីអគ្គិសនីសំបូរនេះទេ។ បើតាមសារព័ត៌មាន The Guardian ឯកឧត្តម អ៊ិត […]
អានបន្ថែមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្មែរពូកែនិងឆ្លាតជាងមុនក្នុងវិស័យសំណង់
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវអគារ Vattanac Capital Tower កាលពីថ្ងៃទី ២៦ ឧសភា កន្លងមកនេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានមានប្រសាសន៍ថា បច្ចេកវិទ្យាសំណង់នៅកម្ពុជាបាននិងកំពុងរីកចម្រើននិងឆ្លាតវៃជាងមុន ដែលជាភស្តុតាងបង្ហាញថាឧស្សាហកម្មសំណង់កម្ពុជាកំពុងវិវត្តទៅមុខជាវិជ្ជមាន។ “កាលពីមុនដីមួយហិកតាយើងអាចសង់សំណង់បានត្រឹមតែពី ២០០០ ទៅ ៥០០០ ម៉ែត្រការ៉េតែប៉ុណ្ណោះ។ តែឥឡូវ ដីមិនដល់ ១ ហិកតាផង យើងអាចសង់សំណង់ស្ថាបត្យកម្មបានយ៉ាងហោច ៥ ម៉ឺនម៉ែត្រការ៉េ ឬរហូតទៅដល់ ១២ ម៉ឺនម៉ែត្រការ៉េជាក់ស្តែងដូចជា អគារវឌ្ឍនៈជាដើម” សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍។ “នេះជាភស្តុតាងបង្ហាញថាឧស្សាហកម្មសំណង់កម្ពុជាកំពុងវិវត្តទៅមុខជាវិជ្ជមាន។ ឥឡូវនេះខ្មែរបានរៀនចេះពីរបៀបប្រើប្រាស់ដីធ្លីដោយភាព ឆ្លាតវៃជាងមុនដោយបង្កើតផ្ទៃសំណង់បានច្រើនជាងមុន លើទំហំដីដែលតូច ពោលគឺការសង់អគារខ្ពស់ៗនោះឯង។ នេះហៅថាជាការអភិវឌ្ឍបែបស៊ីជម្រៅ” សម្តេចបានបន្ត។ ទីក្រុងភ្នំពេញបាននិងកំពុងរីកធំទៅៗជាបន្តបន្ទាប់ពីប្រមាណជា ៣០០ គីឡូម៉ែត្រការ៉េ ក្នុងទសវត្សរ៍ ៧០ រហូតដល់ ៦០០ គីឡូម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។ ខណៈពេលដែលទីក្រុងកាន់តែចង្អៀតទៅៗ ការប្រើប្រាស់ដីដោយឆ្លាតវៃក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងអគារគឺមានសារសំខាន់ណាស់។ “ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលខ្មែរអាចធ្វើបានដូច្នេះ។ អគារវឌ្ឍនៈគឺជាភស្តុតាងមួយដែលសឲ្យឃើញពីការអភិវឌ្ឍឥតឈប់ឈរក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែល ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈគ្រុបដែលរួមចំណែកក្នុងការអភិវឌ្ឍនេះ” សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន […]
អានបន្ថែម