ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីសម្រេចលើប្លង់ស្ថាបត្យកម្ម

ដើម្បីធានាបានសុវត្ថិភាពនិងភាពងាយស្រួលនៃការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋជាពិសេសជនពិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្ម

អាន​បន្ថែម

រដ្ឋាភិបាលនឹងចំណាញថវិកាប្រមាណជាង ៧០លានដុល្លារ កែលម្អផ្លូវស្រែអំបិល-កោះកុង

រូបថត៖ ហ្វេសបុកក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជាង៧០លានដុល្លារដើម្បីជួសជុលកែលម្អផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីស្រែអំបិលទៅកាន់ខេត្តកោះកុង នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កាលពីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់បណ្តាអ្នកសារព័ត៌មានថា រដ្ឋាភិបាលកូរ៉េបានឯកភាពផ្តល់ថវិកាកម្ចីប្រមាណ ៦៧ លានដុល្លារដើម្បីឲ្យកម្ពុជាធ្វើការស្តារផ្លូវជាតិលេខ ៤៨ ឡើងវិញ ពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលអៅស៊ូ AC។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏នឹងបន្ថែមថវិកាបដិភាគម្រមាណ ៨ លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងជួសជុលផ្លូវមួយខ្សែនេះ។ យោងទៅតាមការគូសបញ្ជាក់ពីឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ បច្ចុប្បន្នក្រសួងកំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីរៀបចំដាក់ឲ្យដេញថ្លៃស្របតាមបទដ្ឋានបច្ចេកទេសក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់គម្រោងផ្លូវមួយខ្សែនេះ។ ឯកឧត្តមបានបន្ថែមថា ដោយទំហំនៃការខូចខាតរបស់កំណាត់ផ្លូវលេខ៤៨មានកម្រិតធ្ងន់ធ្ងររហូតដល់ទៅ ២២,២៦ភាគរយ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងរៀបចំនីតិវិធីជួលជុលជាបន្ទាន់ដើម្បីឲ្យទាន់ពិធីបុណ្យសមុទ្រខាងមុននេះដែលនឹងប្រព្រឹត្តិទៅក្នុងទីរួមខេត្តកោះកុង។

អាន​បន្ថែម

កូរ៉េចាប់ផ្តើមសិក្សាគម្រោងសាងសង់ស្ពានជ្រោយចង្វារ-អរីយក្សត្រ

សាធារណរដ្ឋកូរ៉េបានផ្តល់ការចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់ស្ពានដែលនឹងត្រូវតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា។

អាន​បន្ថែម

អគារកម្ពស់៤៦ជាន់ Morgan Tower បានបើកការដ្ឋានសាងសង់ហើយ

រូបដោយ Skycrapercity កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Morgan Tower បានធ្វើការបើកសម្ពោធការដ្ឋានសាងសង់អគារកម្ពស់ ៤៦ជាន់ ស្ថិតនៅក្នុងទីក្រុងកោះពេជ្រក្រោមអធិបតិភាពរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនចិន Morgan Tower គ្រោងនឹងប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់អគារដែលមានឈ្មោះថា Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ ២១០ ម៉ែត្រ ដែលស្មើទៅនឹង ៤៦ជាន់។ លើសពីនេះទៅទៀត អគារ​ Morgan Tower នឹងសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាទំនើបដែលអាចសន្សំសំចៃថាមពលអគ្គសនីផងដែរ។ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ខាងលើ ឯកឧត្តម ហោ ណាំហុង បានស្វាគមន៍គម្រោងមួយនេះយ៉ាងពេញទំហឹង ហើយព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងចិន។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន Morgan និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អចលនទ្រព្យព្រមទាំងវិស័យផេ្សងៗទៀតជាច្រើននៅកម្ពុជាក្នុងក្របខ័ណ្ឌភាពជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន ក៏ដូចជាក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់និងផ្លូវ» […]

អាន​បន្ថែម

ក្រុមហ៊ុនសំណង់ចិនគ្រោងវិនិយោគលើរថភ្លើងល្បឿនលឿននៅកម្ពុជា

រូបគំរូដោយ Wikimedia Commons កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនសំណង់ចិន China Railway Group Limited បានបង្ហាញឲ្យដឹងថាក្រុមហ៊ុនខ្លួនគ្រោងនឹងវិនិយោគទៅលើរថភ្លើងល្បឿនលឿននៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់កាសែតកម្ពុជាថ្មី។ យោងតាមប្រភពដដែលបានឲ្យដឹងថា គម្រោងវិនិយោគខាងលើត្រូវបានបង្ហាញឲ្យដឹងក្នុងជំនួបរវាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា និងជាប្រធានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាមួយនឹងតំណាងក្រុមហ៊ុន China Railway Group Limited អ្នកស្រី Dai Jiayi។ ក្នុងជំនួបខាងលើនេះ អ្នកស្រី Dai Jiayi បានឲ្យដឹងថាក្រុមហ៊ុនរបស់ខ្លួនមានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះដោយផ្តោតសំខាន់ទៅលើការវិនិយោគរថភ្លើងល្បឿនលឿន។ យ៉ាងណាមិញ ជំនួបខាងលើនេះពុំទាន់បានបង្ហាញពីព័ត៌មានលំអិតទាក់ទងទៅនឹងផែនការវិនិយោគរួមមាន ទុនវិនិយោគ កាលបរិច្ចេទនៃការវិនិយោគ ក៍ដូចជាការសហការជាមួយក្រុមហ៊ុនក្នុងស្រុកនោះឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Railway Group Limited គឺជាក្រុមហ៊ុនដ៍ធំមួយរបស់ចិនដែលមានអាជីវកម្មផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែក ផ្លូវហាយវេ ស្ពាន ផ្លូវរូងក្រោមដី សំណង់ប្រព័ន្ធធារាសាស្ត្រ គម្រោងវារីអគ្គិសនី និងអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ជាក់ស្តែងណាស់ ប្រសិនបើផែនការវិនិយោគមួយនេះទទួលបានជោគជ័យ […]

អាន​បន្ថែម

វិស័យសំណង់ជាវិស័យដែលទាក់ទាញវិនិយោគិនបរទេសច្រើនជាងគេនៅកម្ពុជា

វិស័យសំណង់គឺជាសសរទ្រូងសេដ្ឋកិច្ចមួយក្នុងចំណោមសសរទ្រូងទាំងបួនរបស់ប្រទេសកម្ពុជាដោយកន្លងមកវិស័យនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ បច្ចុប្បន្នសកម្មភាពនេះកំពុងតែពុះកព្រ្ជោលយ៉ាងខ្លាំង

អាន​បន្ថែម

ដំណក់ប្រេងដំបូងដែលផលិតក្នុងទឹកដីខ្មែរគ្រោងនឹងសម្រចបាននៅឆ្នាំ២០១៩ តាមផែនការ

ប្រេងតំដំណក់ដំបូងដែលនឹងបូមចេញពីអណ្តូងប្រេងអប្សរាក្នុងទឹកដីកម្ពុជាផ្ទាល់ គ្រោងនឹងសម្រេចបាននៅឆ្នាំ២០១៩ តាមផែនការដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុនទទួលបន្ទុក KrisEnergy (មានភាគហ៊ុន ៩៥ ភាគរយ)

អាន​បន្ថែម

ចិននឹងសាងសង់អគារសុខាភិបាលដ៏ទំនើបនៅក្នុងមន្ទីរពេទ្យព្រះកុសម:នាពេលឆាប់ៗនេះ

ក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៨ បានបង្ហាញពីគម្រោងសាងសង់អគារសុខាភិបាលដ៏ទំនើបបន្ថែមទៀតនៅ ប៉ែកខាងជើងនៃបរិវេណរបស់មន្ទីរពេទ្យព្រះកុសមៈក្រោមជំនួយឥតសំណងរបស់ប្រទេសចិន។ អគារសុខាភិបាលថ្មីនេះមានឈ្មោះថា អគារសុខាភិបាលមិត្តភាពចិន-កម្ពុជា ឬ China-Cambodia Friendship Medical Building ដែលគ្រោងនឹងចាប់ផ្ដើមការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ អគារសុខាភិបាលមិត្តភាពចិន-កម្ពុជា នេះនឹងបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាងមុន ជាពិសេសជាងនេះទៅទៀតគឺការបន្ថែមចំនួនគ្រែសំរាប់អ្នកជំងឺរហូតដល់ទៅ៤០០គ្រែ។ បើយោងតាមវីដេអូចុះផ្សាយដោយក្រសួងសុខាភិបាលដែលបង្ហាញពីគ្រោងប្លង់របស់អគារថ្មីនេះបានឱ្យដឹងថាអគារនេះនឹងគ្របដណ្តប់លើផ្ទៃក្រឡាប្រមាណ ១២៩០០ ម៉ែត្រការ៉េ ដែលរួមមានអគារទាំងអស់ចំនួន ៤ អគារ។ ក្នុងចំណោមអគារទាំងនោះគឺមានអគារមួយដែលមានកំពស់ ១១ ជាន់ ឬស្មើនឹង ៤៩,៦ ម៉ែត្រ។អគារនេះក៏នឹងតភ្ជាប់ជាមួយអគារចាស់តាមរយៈស្ពាន។លើសពីនេះទៅទៀត អគារនេះក៏នឹងមានជាផ្លូវក្រវាត់ជុំវិញបរិវេណមន្ទីពេទ្យផងដែរ។ គួរបញ្ជាក់ផងដែរថា អគារសុខាភិបាលមិត្តភាពចិន-កម្ពុជាត្រូវបានរចនាក្រោមគំនិតសំខាន់ៗ៣ រួមមាន៖ ១)ផែនការគ្រប់គ្រងនិងអភិវឌ្ឍរបស់មន្ទីរពេទ្យ ២)ផែនការស្ថាបនាផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងមន្ទីពេទ្យដែលជាការសម្រួលដល់ដំណើរការការងារទាំងអស់ក្នុងមន្ទីរពេទ្យ ៣)ការរចនាអគារមួយនេះអោយក្លាយជាអគារបៃតងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ជាការពិតណាស់បន្ទាប់ពីការសាងសង់អគារសុខាភិបាលថ្មីនេះត្រូវបានបញ្ចប់មន្ទីរពេទ្យព្រះកុសម:នឹងក្លាយទៅជាមន្ទីរពេទ្យដ៏ទំនើបនិងទាន់សម័យមួយក៏ដូចជាដើរតួជានិមិត្តរូបមិត្តភាពកម្ពុជា-ចិនផងដែរ។

អាន​បន្ថែម

Cambodia Airports បោះទុន ១លានដុល្លារធ្វើទំនើបកម្មចំណតឡាននៅព្រលានយន្តហោះភ្នំពេញ

កាលពីថ្ងៃទី១៤ កក្កដា កន្លងមកនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) បានប្រកាសពីការសម្រេចបាននូវសមិទ្ធិផលប្រព័ន្ធចំណតឡានស្វ័យប្រវត្តិបែបទំនើបថ្មីមួយរបស់ខ្លួននៅឯឤកាសយានដ្ឋានអន្តជាតិភ្នំពេញ ដែលចំណតរថយន្តថ្មីនេះនឹងបើកឲ្យដំណើរការជាសាធារណៈនៅថ្ងៃស្អែកនេះ (១៦ ខែសីហា)។ ប្រព័ន្ធចំណតឡានថ្មីនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងព្រលានយន្តហោះក៏ដូចជាការកាត់បន្ថយការប្រើកំលាំងពលកម្មមនុស្សជាពិសេសនៅពេលយប់។ ប្រព័ន្ធថ្មីនេះគឺតម្រូវឲ្យអ្នកបើកបរចុចយកសំបុត្រដោយខ្លូនឯងនៅពេលចូលចត។ បន្ទាប់ពីបញ្ចប់ភារកិច្ច អ្នកបើកបរគឺអាចទូទាត់បង់ប្រាក់ថ្លៃចតដោយខ្លួនឯងបានជាមួយនឹងម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិមុនពេលចាកចេញ។ នេះនឹងជួយធ្វើឲ្យការទូទាត់កាន់តែមានសុវត្ថិភាពនិងរហ័សជាងមុន។ នៅក្នុងដំណាក់កាលនេះ គឺមានម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិចំនួន ៨ម៉ាស៊ីន។ បើអ្នកបើកបរបានបង់ប្រាក់រួចរនាំងនៅច្រកទ្វារចេញនឹងបើកឡើងដោយស្វ័យប្រវត្តិព្រោះថាម៉ាស៊ីនបានចំណាំផ្លាករថយន្តរបស់អ្នកបើកបររួចមកហើយ ឬអ្នកបើកបរគ្រាន់តែស្កេនវិក័យប័ត្រដើម្បីឲ្យរនាំងបើក។ លើសពីនេះទៅទៀត ប្រព័ន្ធចំណតថ្មីមួយនេះគឺអាចជួយបង្កើនភាពងាយស្រួលនិងបត់បែនក្នុងការគ្រប់គ្រងលំហូររថយន្តផងដែរ ដោយមានជាប្រព័ន្ធស្វ័យប្រវត្តិអាចជួយកំណត់បានថាច្រកមួយណាកំពុងកកស្ទះ ហើយប្រាប់ទៅដល់អ្នកបើកបរឲ្យទៅតាមច្រកចេញផ្សេងទៀត។ ជាមួយគ្នានេះដែរ សម្រាប់អ្នកប្រើប្រាស់ញឹកញាប់អាចទិញកាតចតរថយន្តដែលហៅថា “កាតស្វាយ” ដែលអនុញ្ញាតឲ្យអ្នកបើកបរចូលនិងចេញព្រលានយន្តហោះបានដោយងាយស្រួល ដោយគ្រាន់តែធ្វើការស្កេននៅច្រកទ្វារចេញនិងចូល។ អត្ថប្រយោជន៍មួយទៀតរបស់កាតនេះគឺប្រាក់បន្ថែម ១០ភាគរយរាប់ពេលបញ្ចូលទឹកប្រាក់ និងការមានសិទ្ធិប្រើប្រាស់ផ្លូវបានយ៉ាងរហ័ស។ ក្រៅពីការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាក៏មានពង្រីកគន្លងផ្លូវ និងបន្ថែមច្រកចេញផងដែរ ដែលបច្ចុប្បន្នមានចំនួន ៧ច្រក។ គួរបញ្ជាក់ផងដែរថា ចំណតនៅឤកាសយានដ្ឋានអន្តជាតិភ្នំពេញនាពេលបច្ចុប្បន្ន គឺអាចចតយានយន្តបានជាង ៤៥០គ្រឿង ឬប្រហែល ៣០០០គ្រឿងក្នុងមួយថ្ងៃ។ បើយោងតាមការឲ្យដឹងរបស់លោកលោក ខែក នរិន្ធដា ដែលជាប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា គម្រោងទំនើបកម្មឧបករណ៍និងដំឡើងកម្មវិធីនេះត្រូវបានចំណាយថវិកាប្រមាណ ១លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ ទៀតក៏ត្រូវបានចំណាយក្នុងការជួសជុលនិងស្ដារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធចំណតទាំងមូល។

អាន​បន្ថែម

រដ្ឋាភិបាលនឹងសាងសង់អាងហែលទឹកនៅស្រុកកោះធំសម្រាប់កីឡាករហ្វឹកហាត់ត្រៀមប្រកួតកីឡា

កាលពីថ្ងៃអាទិត្យទី ១២ ខែសីហាឆ្នាំ ២០១៨ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហើបប្រាប់ថារដ្ឋាភិបាលនឹងធ្វើការសាងសាង់អាងហែលទឹកនៅស្រុកកោះធំសំរាប់កីឡាករធ្វើការហ្វឹកហាត់

អាន​បន្ថែម