រថភ្លើងប៉ោយប៉ែត-សេរីសោភ័ណ្ឌបើកអោយដំណើរការហើយ

ស្ថានីយ៍ប៉ោយប៉ែតរថភ្លើងពីប៉ោយប៉ែតទៅសេរីសោភ័ណ្ឌបានបើកដំណើរការសាកល្បងដោយជោគជ័យកាលពីម្សិលមិញ ហើយគ្រោងនឹងដាក់អោយដំណើរការជាបណ្ដោះអាសន្នចាប់ពីនៅថ្ងៃស្អែកនេះ ដែលត្រូវនឹង ០៤ មេសា ២០១៨ ជាមួយនឹងកាដូពិសេស ជិះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ កក្កដា ២០១៨។ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអាចផ្ទុកនាក់ដំណើរបានចំនួន ១០០នាក់ ទាំងឈរ និងអង្គុយ ដែលនឹងផ្តល់សេវា មួយថ្ងៃ ០៣ជុំ ស្មើនឹង០៦ ជើងទៅមក។ជាមួយនឹង មធ្យោបាយធ្វើដំណើរបែបនេះ នឹងជួយសម្រួលដល់ការកាត់បន្ថយនៃការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។កំណាត់ផ្លូវដែកនេះ គឺជាផ្នែកមួយនៃគម្រោងផ្លូវដែកទាំងមូលដែលត្រូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកកផងដែរ នេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។ជាមួយគ្នានេះដែរ រថភ្លើងពីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក៏បានសាកល្បងបើកអោយដំណើរការកាលពីថ្ងៃទី ០១ មេសា កន្លងមកនេះផងដែរ ហើយគ្រោងនឹងបើកជាផ្លូវការក្នុងពេលឆាប់នេះ។

អាន​បន្ថែម

កំណាត់ផ្លូវរតនៈមណ្ឌល-សំឡូតទល់ដែនថៃបើកអោយប្រើប្រាស់ជាផ្លូវការ

នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវលេខ ១៥៧៧ ដែលតភ្ជាប់ពីឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ កំណាត់ផ្លូវនេះមានប្រវែង ៥១,៨ គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ និងចាក់កៅស៊ូប្រភេទ DBST។ កំណាត់ផ្លូវនេះត្រូវសាងសង់និងស្ដារឡើងវិញចាប់តាំងពីឆ្នាំ ២០១៥ ហើយទើបតែបញ្ចប់កាលចុងឆ្នាំ ២០១៧ នេះ។ គម្រោងផ្លូវនេះចំណាយថវិកាសរុបប្រមាណ ៣៨លានដុល្លារសហរដ្ឋអាមេរិច ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិការបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទានផ្ទុះ។ គួរគត់សម្គាល់ថា ផ្លូវលេខ១៥៧៧នេះ ជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់បម្រើដល់កិច្ចការពារជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច តភ្ជាប់តំបន់ភូមិភាគកណ្តាល ទៅកាន់វាលទំនាបខាងលើនិងភូមិភាគខាងលិច ទៅច្រកទ្វារព្រំដែន៤០០ ព្រំប្រទល់កម្ពុជា-ថៃ។

អាន​បន្ថែម

HLH Group លក់សណ្ឋាគារក្នុងគម្រោង D’Seaview នៅខេត្តព្រះសីហនុតម្លៃ ១៥,៧ លានដុល្លារ

D’Seaview ក្រុមហ៊ុនអចលនទ្រព្យនិងជាអ្នកភិវឌ្ឍដ៏ធំមួយរបស់ប្រទេសសិង្ហបុរី HLH Group កាលពីពេលថ្មីៗនេះបានប្រកាសដាក់លក់សណ្ឋាគារនៅក្នុងគម្រោង D’Seaview របស់ខ្លួននៅខេត្តព្រះសីហនុក្នុងតម្លៃ ១៥,៧ លានដុល្លារ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានThe Straits Times សណ្ឋាគារនេះមានទីតាំងប្រមាណមួយគីឡូម៉ែត្រពីឆ្នេរសុខា មានសរុបចំនួន ៩៨ បន្ទប់ សណ្ឋាគានេះគឺជាផ្នែកមួយនៃគម្រោង D’Seaview ដែលជាគម្រោងប្រភេទ Freehold ជាលើកដំបូងរបស់ក្រុមហ៊ុនHLH Group នៅកម្ពុជា។ គម្រោងមានជាប្រភេទលំនៅដ្ឋានចំនួន ៧៣៧ យូនិត និងប្រភេទអគារពាណិជ្ជកម្មចំនួន ៦៧ យូនិតដែលមានផ្ទៃក្រឡា Freehold សរុប ២២.០៦៤ ម៉ែត្រការ៉េ។ យោងតាមរបាយការណ៍ The Straits Times បានឱ្យដឹងថា ៨០ ភាគរយនៃប្រភេទអគារពាណិជ្ជកម្ម និង ៦០ ភាគរយនៃប្រភេទលំនៅដ្ឋាននឹងលក់ដាច់អស់បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងការលក់សណ្ឋាគារ។ ជាមួយគ្នានេះដែរ ការសាងសង់អគារពាណិជ្ជកម្មរំពឹងថានឹងបញ្ចប់ចុងឆ្នាំនេះ ចំណែកឯអគារប្រភេទលំនៅដ្ឋានគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានគម្រោងជាច្រើនដូចជាខុនដូសណ្ឋាគារផ្ទះល្វែងនិងកាស៊ីណូ បានបង្ហាញខ្លួន។ D’Seaview

អាន​បន្ថែម

បើកការដ្ឋានពង្រីកផ្លូវបាត់ដំបង-សិរិសោភ័ណជា៤គន្លង

កាលពីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់និងធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដែលមានប្រវែងប្រមាណ ៨៥គីឡូម៉ែត្រ។ ការដ្ឋានសាងសង់នេះគិតចាប់ពីគីឡូម៉ែត្រលេខ ២៨២+០០០ ទៅគីឡូម៉ែត្រលេខ ៣៦៧+៨០៤ ដោយពង្រីកផ្លូវទៅជា៤គន្លងទទឹង២៣ម និងចាក់បេតុងកៅស៊ូ (AC) កម្រាស់១៥សម។ ក្រៅពីការស្តារ និងពង្រីកកំណាត់ផ្លូវនេះ ក៏មានការសាងសង់ផ្លូវវាងក្រុង០២ខ្សែផងដែរ ក្នុងនោះគឺមានផ្លូវវាង ក្រុងបាត់ដំបងប្រវែង ២៣,៩២គីឡូម៉ែត្រ និងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ។ គម្រោងនេះនឹងប្រើរយៈពេល ៣៦ខែ ដោយចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០ ក្រោមថវិកាសរុបប្រមាណ ១៨៥ លានដុល្លារអាមេរិក ក្រោមគម្រោងឥន្ទទានជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនសាងសង់ដោយក្រុមហ៊ុន Tekken Taiyu Joint Venture និងក្រុមហ៊ុន Daiho Asanuma Joint Venture និងត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Katahira& Engineers International។ គម្រោងនេះជាដំណាក់កាលទី១នៃគម្រោងធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ៥ទាំងមូល។ រីឯដំណាក់កាលបន្ទាប់ គឺពីព្រែកក្ដាមទៅខេត្តពោធិសាត់ ពោធិសាត់ទៅបាត់ដំបង និងចុងក្រោយពីខេត្តបន្ទាយមានជ័យ ទៅប៉ោយប៉ែត។ […]

អាន​បន្ថែម

បុរីប៉េងហួតគ្រុប វិនិយោគ ៦០ លានដុល្លារលើផ្សារទំនើបថ្មីមួយទៀត

PH Diamond Place Mall កាលពីចុងសប្តាហ៍នេះ បុរីប៉េងហួតគ្រុបបានបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយទៀតឈ្មោះថា PH Diamond Place Mall ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) សាងសង់លើផ្ទៃដីទំហំជាង ៦ ហិកតាក្រោមថវិកាវិនិយោគ៦០ លានដុល្លាដោយបុរីប៉េងហួតគ្រុប។ ផ្សារទំនើប PH Diamond Place Mall នឹងបម្រើការផ្សារទំនើបស្តង់ដារអន្តរជាតិដែលមានផ្ទៃក្រឡាសរុបជាង ៦០.០០០ ម៉ែត្រការ៉េដែលក្នុងនោះ ៣០.០០០ ម៉ែត្រការ៉េគឺផ្ទៃដីសម្រាប់ជួល (Gross leasable area) ព្រមជាមួយនឹងចំណតឡានជាង ២.៦០០ ចំណត និងម៉ូតូប្រមាណ ១.០០០ ចំណតផងដែរ។ ផ្សារទំនើបនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះThe Star Diamond ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៤០ ហិកតា រួមមានជា លំនៅដ្ឋានអគារខុនដូ និងអគារការិយាល័យជាដើម។ […]

អាន​បន្ថែម

បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១អ្នកលឿង-ត្បូងឃ្មុំ តម្លៃជាង ៩៤ លានដុល្លារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន កាលពីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញលើ ផ្លូវជាតិលេខ១១ និង ផ្លូវវាងមួយខ្សែទៀត មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ និងតម្លៃវិនិយោគជាង ៩៤លានដុល្លារអាមេរិក។ គម្រោងសាងសង់ឡើងវិញលើផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ តភ្ជាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិ លេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅកាន់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលប្រវែងផ្លូវជិត ៦៩គីឡូម៉ែត្រ ស្ថិតក្នុងទឹកដីនៃខេត្តព្រៃវែង និងប្រវែងជាង ២២គីឡូម៉ែត្រ ស្ថិតនៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះដែរ ការសាងសង់ឡើងវិញនេះនឹងពង្រីកផ្លូវពី ៩ ម៉ែត្រទៅ ១១ ម៉ែត្រ ព្រមទាំងធ្វើការលើសកំពស់ដោយការក្រាលកៅស៊ូប្រភេទ Asphalt Concrete (AC) ។ […]

អាន​បន្ថែម

បើកការដ្ឋានគម្រោងពង្រីកសាលាអន្តរជាតិ CISថវិកាវិនិយោគ ២០លានដុល្លារ

កាលពីរសៀលថ្ងៃទី ២២ មីនា ឆ្នាំ ២០១៨ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីគម្រោងសាងសង់ពង្រីកសាលាអន្ដរជាតិ CIS សាខាកោះពេជ្រដំណាក់កាលទី២។ គម្រោងពង្រីកនេះនឹងមានការសាងសង់បន្ថែមនូវ សាលមហោស្រពដែលអាចផ្ទុកមនុស្សបានចំនួនដល់ទៅ ៦០០នាក់ ទីលានរត់ប្រណាំង អាងហែលទឹក តារាងបាល់ទាត់ បន្ទប់ស្រាវជ្រាវ សាលសម្រាករបស់សិស្ស បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ បណ្ណាល័យ និង បរិក្ខាផ្សេងៗជាច្រើនទៀត។ បន្ទាប់ពីបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ សាលាអន្ដរជាតិកាណាដាមួយនេះ នឹងមានអាគារធំៗចំនួន២ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំជាង ៣ហិកតា។ គោងបំណងនៃការពង្រីកសាលាអន្ដរជាតិមួយនេះគឺ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការលើផ្នែកអប់រំកំរិតគុណភាពស្ថង់ដាអន្តជាតិនៅកម្ពុជា ក៏ដូចជាជំរុញប្រព័ន្ធអប់រំនៅកម្ពុជាទាំងមូលអោយល្អប្រសើរឡើងថែមទៀត។ សាលាអន្ដរជាតិកាណាដា ឫ CIS ចាប់ផ្ដើមបើកដំណើរការ កាលពីឆ្នាំ ២០១២ ដែលបច្ចុប្បន្នមាន ៣សាខារួមមាន សាខាទូលគោក សាខាBassac Garden City និង សាខាកោះពេជ្រ ដែលផ្តល់ជូននូវកម្មវិធីសិក្សាពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី៨ ដោយអនុវត្តស្តង់ដាសិក្សាមកពីប្រទេសកាណាដា។ ជាមួយគ្នានេះដែរCIS ក៏គ្រោងនឹងបន្ថែមថ្នាក់រហូតដល់ថ្នាក់ទី ១២ […]

អាន​បន្ថែម

ផ្លូវកាត់កំពង់ឆ្នាំង-កំពង់ធំ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសានេះ

ផ្លូវកាត់លេខ ៥០C ផ្លូវកាត់លេខ ៥០C ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង៨៥ ភាគរយហើយគ្រោងនឹងបើកឱ្យប្រើប្រាស់ជាផ្លូវការមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងខេត្តទាំងពីរ។ ផ្លូវកាត់លេខ ៥០C គឺជាផ្លូវក្រាលគ្រួសក្រហមប្រវែងប្រមាណ ៥៣ គ.ម តភ្ជាប់ពី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទៅកាន់ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ផ្លូវមួយខ្សែនេះបានសាងសង់ឡើងដោយប្រើប្រាស់កញ្ចប់ថវិកាជាតិទាំងអស់។ ផ្លូវមួយខ្សែនេះ ជាសរសៃឈាមដ៍សំខាន់ ដែលអាចបម្រើអោយប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង វាអាចជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនបានងាយស្រួល និងចំណេញពេលវេលា។ ក្រោយពីបញ្ចប់គម្រោងផ្លូវមួយខ្សែនេះក្រសួងសាធារណការនិងដឹកជញ្ជូនក៏គ្រោងនឹងសាងសង់ស្ពានមួយខ្សែបន្ថែមទៀត ដែលឆ្លងកាត់ទន្លេសាបពីទីរួមខេត្តកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង។

អាន​បន្ថែម

ខុនដូសរុបជិត ១៣.០០០យូនីត នឹងលេចខ្លួនឡើងក្នុងឆ្នាំនេះ

បើយោងតាមរបាយការណ៍របស់ CBRE Cambodia នៅរាជធានីភ្នំពេញនឹងមានខុនដូយ៉ាងហោចណាស់ ១៧ កន្លែង ឬ សរុបប្រមាណ ១៣.០០០ យូនីតរំពឹងថានឹងបញ្ចប់ការសាងសង់ និងបើកដំណើរការក្នុងឆ្នាំ ២០១៨ នេះ។ ខុនដូទាំង ១៧ រួមមាន ៖ ខុនដូ Prince Central Plaza ខុនដូ One Park Residence ខុនដូ One 18 Residence ខុនដូ Star City ខុនដូ D.I. Riviera A&B ខុនដូ TK Royal One ខុនដូ Bodaiju Residence A&B ខុនដូ Axis Residence ខុនដូ North Park Condominium ខុនដូ Sky 31 ខុនដូ […]

អាន​បន្ថែម

Royal Group ចាប់ដៃជាមួយចិនវិនិយោគ ១៥០ លានដុល្លាសង់អគារ៦២ជាន់កណ្ដាលក្រុង

ក្រុមហ៊ុន OTK Royal One Co., Ltd. ដែលផ្នែកមួយរបស់ The Royal Group ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុនចិន Huashi Group លើការវិនិយោគទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារទៅលើគម្រោងអគារភ្លោះ ៦២ ជាន់ The Royal One។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន OTK Royal One Co., Ltd. លោកឧកញ៉ា គិត ធាង និងអនុប្រធានក្រុមហ៊ុន Huashi Group លោក Wan Xiao Lin កាលពីថ្ងៃទី ១១ ខែមីនានៅសណ្ឋាគារកាំបូឌីយ៉ាណា។ យោងតាមប្រសាសន៍របស់លោកឧកញ៉ា គិត ធាង បានឲ្យដឹងថា ប្រសិនបើមិនមានអ្វីផ្លាស់ប្តូរអ្វីនោះទេ ក្រុមហ៊ុននឹងចាប់ផ្តើមបុកគ្រឹះនៅខែកញ្ញា ហើយរំពឹងថានឹងអគារទាំងមូលបញ្ចប់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ។ អគារ The Royal One នឹងមានកម្ពស់ ២៣០ […]

អាន​បន្ថែម