ព័ត៌មានក្នុងស្រុក
ពិព័រណ៍ពាណិជ្ជកម្មដ៏ធំរបស់អឺរ៉ុបនឹងនាំមកនូវផលិតផលល្បីៗជាច្រើនសម្រាប់វិស័យសំណង
នៅចុងសប្តាហ៍នេះសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងរៀបចំ “ពិព័រណ៍អឺរ៉ុប” លើកដំបូងបង្អស់នៅកម្ពុជាដើម្បីដាក់បង្ហាញផលិតផលល្បីៗជាច្រើនមកពីអឺរ៉ុបដល់អ្នកប្រើប្រាស់ក៏ដូចជាសហគ្រិនខ្មែរ។ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនប្រមាណ ៤០ នឹងធ្វើការដាក់បង្ហាញផលិតផលរបស់ខ្លួននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រួមមានយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្ត្រ ឱសថ សេវាកម្មហិរញ្ញវត្ថុ និងផលិតផលផ្សេងៗទៀត។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក្រោមការគាំទ្រដោយក្រសួងពាណិជ្ជកម្ម (MoC) អាកាសយានដ្ឋានកម្ពុជា (Cambodia Airports) សភាពាណិជ្ជកម្មបារាំង (CCIFC) ក្រុមពាណិជ្ជកម្មអាឡឺម៉ង់នៅកម្ពុជា (ADW) សភាពាណិជ្ជកម្មអង់គ្លេស (BritCham) សមាគមន៍អាជីវកម្មកម្ពុជា-អ៊ីតាលី (ICBA) និងសភាពាណិជ្ជកម្ម NordCham Cambodia។ ថ្លែងទៅកាន់ក្រុមហ៊ុន Business-Cambodia លោក Aurlio Flacco ដែលជាអគ្គនាយកក្រុមហ៊ុន KK Italy Trading Co., Ltd. បានឲ្យដឹងថាពិព័រណ៍នេះនឹងនាំមកនូវផលិតផលក្នុងវិស័យសំណង់របស់អ៊ីតាលីដែលមានគុណភាពខ្ពស់ដូចជាគ្រឿងសង្ហារឹមនិងផលិតផលប្រណីតៗសម្រាប់តុបតែងគេហដ្ឋាន។ ជាមួយគ្នានេះលោក George Edgar […]
អានបន្ថែមផ្សារសម្ភារសំណង់ស្តង់ដារអន្តរជាតិដំបូងបង្អស់បើកជាផ្លូវការ
កាលពីចុងសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុន Di Fa (Cambodia) Business Management Co., Ltd បានប្រារព្ធពិធីបើសម្ពោធផ្សារសម្ភារសំណង់ថ្មីមួយក្នុងខណ្ឌច្បារអំពៅឈ្មោះថា ផ្សារឌីហ្វា ដែលជាផ្សារលក់សម្ភារសំណង់និងសម្ភារតុបតែងកម្រិតស្តង់ដារអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ បើយោងតាមប្រសាសន៏របស់លោក Lu Ben Jie ដែលជានាយកគ្រប់គ្រងផ្សារសម្ភារសំណង់ឌីហ្វា បានឱ្យដឹងថាកម្មវីធីខាងលើនេះរៀបចំឡើងដើម្បីប្រកាសអំពីការបញ្ជុះតំលៃពិសេសក្នុងទំនិញជាច្រើនមុខសម្រាប់អតិថិជនរបស់ខ្លួន និងដើម្បីបង្កើតទំនាក់ទំនងរវាងអាជីវករ និង ឈ្មួញទិញទំនិញ សម្ភារះធំៗ។ ដោយមានការគាំទ្រពីអតិថិជនរបស់ខ្លួនផ្សារឌីហ្វានឹងផ្តល់ជូននូវការបញ្ចុះតម្លៃដំបូងរបស់ខ្លួនរហូតដល់ទៅ៣០% សម្រាប់ផលិតផលជាច្រើន គិតចាប់ពីថ្ងៃទី ២៣ ខែមិថុនា រហូតដល់ថ្ងៃទី ២៣ ខែកក្កដា។ លើសពីនេះទៅទៀត អតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនក្នុងកម្មវីធីចាប់រង្វាន់ Lucky Draw។ ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ ដែលជាតំណាងអោយសមាគមអ្នកសាងសង់កម្ពុជា ក៏បានលើកឡើងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម បានបន្តថា ការមកដល់នៃផ្សារឌីហ្វានឹងធ្វើឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ អ្នកវិនិយោគ និងអ្នកសាងសង់មានភាពងាយស្រួលក្នុងការទិញសម្ភារសំណង់នានា ដែលទទួលស្គាល់ដោយអង្គការអន្តរជាតិសម្រាប់បទដ្ឋាន (ISO) ។ គួរបញ្ជាក់ផងដែរថា ផ្សារឌីហ្វាផ្សារលក់សម្ភារសំណង់មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ […]
អានបន្ថែមកម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែអោយចតនាវាខ្នាតធំបានដល់ទៅ ៦ ម៉ឺនតោន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹងពង្រីកសមត្ថភាពរបស់កំពង់ផែបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០ តោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០២៣។ គម្រោងពង្រីកនេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ។ ក្រោយការសាងសង់ចំណតផែថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។ ការប្រកាសពីគម្រោងថ្មីនេះត្រូវបានលើកឡើងក្នុងពិធីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះ ដែលទទួលបានការចូលរួមជាអធិបតីភាពពី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ចំពោះចំណតកំពង់ផែពហុបំណងដែលបានបើកដំណើរការកាលពីថ្ងៃទី ២៥ខែ មិថុនា កន្លងមកនេះ រួមមាន ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក១៣,៥ម៉ែត្រ […]
អានបន្ថែមឯកឧត្តមស៊ុនចាន់ថុល ៖ គ្មានការកាត់ជំនួយលើហេដ្ឋារចនាសម្ព័ន្ធពីបរទេសឡើយ
ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានច្រានចោលចំពោះពាក្យចចាមអារ៉ាមដែលបាននិងកំពុងលេចលឺនៅក្នុងសង្គមថាប្រទេសជប៉ុនក៏ដូចជាដៃគូអភិវឌ្ឍន៍បរទេសផ្សេងៗនឹងកាត់ជំនួយហេដ្ឋារចនាសម្ព័ន្ធពីកម្ពុជា។
អានបន្ថែមផ្សារពាណិជ្ជកម្មចិនដ៏ធំសម្រាប់ឧស្សាហកម្មសំណង់មានវត្តមាននៅកម្ពុជានៃទឹកដីខេត្តកណ្ដាល
ចិនបានវិនិយោគលើផ្សារពាណិជ្ជកម្មដ៏ធំសម្បើមមួយនៅក្នុងខេត្តកណ្តាល ផ្សារមួយនេះនឹងជួយជំរុញឲ្យទីផ្សារសំណង់នៅកម្ពុជាមានភាពរីកចំរើននិងទូលំទូលាយជាងមុន។
អានបន្ថែមចិនបានបោះទុនជាង១ពាន់លានដុល្លារសម្រាប់សួនកម្សាន្តធំជាងគេនៅកម្ពុជា Wisney World
រូបគំរូ ក្រុមហ៊ុនអភិវឌ្ឍន៍មអន្តរជាតិ SV International និង AMC International បានប្រកាសថានឹងវិនិយោគទឹកប្រាក់ប្រមាណ មួយពាន់លានដុល្លារសំរាប់គម្រោង Wisney World ដែលជារមណីយដ្ឋានកម្សាន្តធំជាងគេនៅកម្ពុជា គម្រោងនេះនឹងមានវត្តមាននៅលើទឹកដីខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានប្រកាសជាផ្លូវការនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការចូលរួមរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច។ យោងតាមប្រសាសន៍របស់លោក Lim Chay Loon ប្រធានក្រុមហ៊ុន SV International បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់អស់ប្រមាណជា ១.០៦ពាន់លានដុល្លារ ដែលនឹងជួយបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា ហើយនេះក៏ជាចំណែកមួយក្នុងការជួយជម្រុញបន្ថែមទៅលើវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឲ្យកាន់តែរីកចំរើន។ ចំពោះការសាង់សង់វិញលោកបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ផ្នែកសំណង់ឧទ្យានធម្មជាតិនឹងបញ្ចប់ក្នុងរយៈពេល ៤ឆ្នាំ ខណៈដែលសណ្ឋាគារកាស៊ីណូ និងរមណីយដ្ឋាននឹងត្រូវចំណាយពេលប្រហែល ៣០ខែ ដើម្បីបញ្ចប់។ ទន្ទឹមនឹងនេះដែរលោកជំទាវ ម៉ែន សំអន ក៏បានមានប្រសាសន៍បន្ថែមទៀតថាគម្រោងនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិពីគ្រប់ទិសទីឲ្យទៅចូលរួមទស្សនានៅទីកម្សាន្តមួយនេះ ដែលប្រាកដណាស់ នេះគឺជាការជម្រុញឲ្យការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន ជាពិសេសខេត្តព្រះសីហនុដែលនឹងត្រូវទទួលបាននូវសក្កានុពល និងភាពលេចធ្លោយ៉ាងខ្លាំងលើវិស័យសំណង់វិនិយោគផ្សេងៗ។
អានបន្ថែមគម្រោងសំណង់ជាង ១ពាន់គម្រោងតម្លៃជាង ២ ពាន់លានដុល្លារបានអនុម័តក្នុងឆមាសទី ១
ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨ គម្រោងប្រមាណជា ១ ៦៤៣ គម្រោងដែលមានតម្លៃប៉ានស្មានប្រមាណ២,១៥ ពាន់លានដុល្លារត្រូវបានអនុម័តអោយសាងសង់ក្នុងព្រះរាជាណាចក្រកម្ពុជា។
អានបន្ថែមសមិទ្ធផលហេដ្ឋានរចនាសម្ព័ន្ធថ្មីមួយទៀតបានលេចមុខក្នុងខេត្តកំពង់ចាម
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមក្នុងខេត្តកំពង់ចាម។ ផ្លូវក្រាលក្រួសក្រហមខាងលើនេះមានប្រវែង ៣,៥៥គីឡូម៉ែត្រ ទំហំខ្នងលើ ៦ម៉ែត្រ មានបង្កប់លូប្រអប់ ១កន្លែង និងលូមូល ៥កន្លែង ឆ្លងកាត់ភូមិអង ភូមិគូ និងភូមិកោះតាភេម ក្នុងឃុំត្រពាំងព្រះ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជាការពិតណាស់ផ្លូវលំមួយនេះគឺសបញ្ជាក់អំពីសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជូនហេដ្ឋានរចនាសម្ព័ន្ធល្អប្រសើរ សម្រាប់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ «គម្រោងសាងសង់ផ្លូវលំនេះគឺស្របតាមគោលនយោបាយអភិវឌ្ឍន៍ភូមិ/ឃុំ របស់រាជរដ្ឋាភិបាល សំដៅចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។ ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវនៅតាមទីប្រជុំជន និងតាមតំបន់ដាច់ស្រយាលប្រមាណ ៤ម៉ឺនគីឡូម៉ែត្រ ផ្លូវជាតិ និងផ្លូវខេត្តសរុបជាង ២ម៉ឺនគីឡូម៉ែត្រ គ្រឹះស្ថានអប់រំជាតិ ១ម៉ឺនកន្លែង និងមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យបង្អែក បុស្តិ៍សុខភាព និងមណ្ឌលសុខភាព) សរុបជាង ២ពាន់កន្លែង។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានតភ្ជាប់អគ្គិសនី ទៅកាន់លំនៅដ្ឋានប្រជាពលរដ្ឋជាង ៨០ ភាគរយ នៃភូមិទាំងអស់ […]
អានបន្ថែមរដ្ឋមន្ត្រីក្រសួងសាធារណការសន្យាមិនអោយផ្លូវជាតិលេខ៤លេចទឹកទៀតទេ ការអភិវឌ្ឍន៍គម្រោង និងសំណង់ 20 កក្កដា 2018 MIK រដ្ឋមន្ត្រីក្រសួងសាធារណការសន្យាមិនអោយផ្លូវជាតិលេខ៤លេចទឹកទៀតទេ កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថានឹងលើកកម្ពស់ទ្រូងផ្លូវចំនួនពីរកន្លែងបន្ថែមទៀតនៅកំណាត់ផ្លូវជាតិលេខ៤ដើម្បីកុំអោយមានការលិចទឹកនាពេលអនាគត។ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកលិចនៅកំណាត់ផ្លូវជាតិលេខ៤ ឯកឧត្តម ស៊ុន ចាន់ថុល បានមាន បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា«យើងនឹងលើកកម្ពស់ទ្រូងផ្លូវនេះអោយខ្ពស់ជាងមុនដើម្បីកុំអោយវាលិចតទៅទៀត»។ឯកឧត្តម បានបញ្ជាក់បន្ថែមថា គម្រោងលើកកម្ពស់ទ្រូងផ្លូវតាមបណ្តោយផ្លូវជាតិលេខ៤ទាំងអស់សរុបរួមមាន ចំនួន ៧ កន្លែង ដែលផែនការដើមគឺមានត្រឹមតែ ៥ កន្លែងតែប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថាទីតាំងទ្រូងផ្លូវដែលនឹងត្រូវធ្វើការលើកកម្ពស់បន្ថែមគឺស្ថិតត្រង់ចំណុចគីឡូម៉ែត្រលេខ១១៥-១១៦តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្នុងឱកាសនេះផងដែរឯកឧត្តមបានអោយដឹងថាគម្រោងកែលម្អផ្លូវជាតិលេខ៤ដែលស្ថិតក្រោមថវិកាកម្ចីពីធនាគារពិភពលោកប្រមាណ ១១០ លានដុល្លារ នឹងត្រូវធ្វើការពង្រីកតួផ្លូវនិងចិញ្ចើមផ្លូវបន្ថែមចំនួន ៤ ម៉ែត្រទៀត ដែលនឹងធ្វើអោយផ្លូវមួយនេះមានប្រវែងទទឹងរហូតដល់ទៅ ១១ ម៉ែត្រ។បច្ចុប្យន្នផ្លូវជាតិលេខ៤គឺមានប្រវែងទទឹងត្រឺមតែ ៧ ម៉ែត្រប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវជាតិលេខ៤គឺគ្រោងនឹងចាប់ផ្តើមដំណើរការក្នុងដើមឆ្នាំ២០១៩ (អានបន្ថែម) ក៏ប៉ុន្តែដើម្បីធានាឲ្យមាននិរន្តរភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ដែលថ្មីៗនេះបានរងការខូចខាតដោយសារទឹកជំនន់ ក្រសួងនឹងចាប់ផ្តើមជួសជុល និងស្តារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវវថ្នល់ ស្ពាន ឡើងវិញជាបន្ទាន់ បន្ទាប់ពីឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះសុន ទីញ ថយចុះទៅវិញ។ Kie-Fepro Related News ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្�… 05 04 2019 ស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់�… 03 04 2019 ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង�… 17 03 2019 សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងប�… 05 03 2019 ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើក�… 05 03 2019
កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថានឹងលើកកម្ពស់ទ្រូងផ្លូវចំនួនពីរកន្លែងបន្ថែមទៀតនៅកំណាត់ផ្លូវជាតិលេខ៤
អានបន្ថែមចិននឹងជួយជួសជុលព្រះបរមរាជវាំងអង្គរ ស្ថាបត្យកម្មបុរាណ ហេដ្ឋារចនាសម្ព័ន្ធ និងសាលា�
សាធារណរដ្ឋចិន កាលពីថ្មីៗនេះបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាផ្តល់ជំនួយឥតសំណងរាប់លានដុល្លារក្នុងការជួយជួសជុលព្រះបរមរាជវាំងអង្គរ ស្ថាបត្យកម្មបុរាណនៅខេត្តសៀមរាប ដើម្បីរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា និងសាងសង់អគារវិទ្យាល័យចំនួន ២៦ នៅទូទាំងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើឡើងក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានមួយចំនួន និងពិធីប្រកាសជាផ្លូវការនូវគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារ:បរិក្ខារអប់រំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិនGao Yan កាលពីថ្ងៃទី ១៩ ខែមិថុនាកន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថាមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣ សំខាន់ៗ រួមមាន ៖ ១) ជំនួយឥតសំណង ២,៥ លានដុល្លារសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ២)កិច្ចព្រមព្រៀងដើម្បីរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជារួមមានហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និង ៣)កិច្ចព្រមព្រៀងក្នុងការជួយជួសជុលព្រះបរមរាជវាំងនៅអង្គរ ព្រមទាំងស្ថាបត្យកម្មបុរាណដទៃទៀតនៅក្នុងខេត្តសៀមរាប។ ក្រៅពីកិច្ចព្រមព្រៀងសំខាន់ចំនួន ៣ រដ្ឋាភិបាលចិនក៏បានប្រកាសបើកជាផ្លូវការនូវគម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំផងដែរ។ គម្រោងនេះរួមមាន ជំនួយសាងសង់អាគារវិទ្យាល័យចំនួន ២៦ ខ្នងនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូចំនួន ៣ ខ្នង នៅរាជធានីភ្នំពេញ ១ ខ្នងខេត្តកំពង់ចាម ១ […]
អានបន្ថែម