បេតុងប្លុក៖ ជំហានមួយបន្ថែមទៀតសម្រាប់ការសាងសង់នៅកម្ពុជា

រោងចក្រ Béton Block & Pave ថ្មីមួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវសម្ភារសំណង់គុណភាពខ្ពស់នៅក្នុងទីផ្សារកម្ពុជា ហើយរោងចក្រនេះបានអះអាងថាជារោងចក្រដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផលិតឥដ្ឋបេតុងតាមស្តង់ដារបារាំង។ រោងចក្រនេះមានទីតាំងស្ថិតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងបានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនៅស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាកាលពីចុងខែមករា។ រោងចក្រនេះនឹងនាំមកនូវម៉ាស៊ីនទំនើបចុងក្រោយរបស់បារាំងដើម្បីផលិតនូវផលិតផលបេតុងជាច្រើនសម្រាប់ឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយមុនពិធីសម្ពោធ។ លោក Serge Pak នាយកប្រតិបត្តិក្រុមហ៊ុន Béton Block & Pave បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា រោងចក្រនេះបានចំណាយពេល ៩ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយរោងចក្រមានចក្ខុវិស័យពង្រីករោងចក្រមួយទៀតក្នុងរយៈពេលពីរឆ្នាំ។ លោកក៏បានលើកឡើងថា ផលិតផលបេតុងសម្រាប់ធ្វើជាឥដ្ឋត្រូវបានគេប្រើប្រាស់ជាទូទៅនៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយលើកលែងតែនៅប្រទេសកម្ពុជា ដែលមិនមានរោងចក្រអាចផលិតវាឲ្យមានគុណភាពដូចគ្នា។ លោកបានបន្ថែមថា “ផលិតផលរបស់យើងបំពេញបាននូវលក្ខខណ្ឌស្តង់ដារអន្តរជាតិ ហើយគោលដៅរបស់យើងគឺនាំមកនូវសម្ភារសំណង់ថ្មីៗ និងបច្ចេកទេសថ្មីៗដែលនឹងជួយលើកកម្ពស់ឧស្សាហកម្មសំណង់កម្ពុជាឲ្យកាន់តែប្រសើរឡើងដោយផ្តោតសំខាន់លើពេលវេលា ពលកម្ម និងសុវត្ថិភាព”។ លោកបានបន្ថែមថា “ផលិតផលរបស់យើងបំពេញបាននូវលក្ខខណ្ឌស្តង់ដារអន្តរជាតិ ហើយគោលដៅរបស់យើងគឺនាំមកនូវសម្ភារសំណង់ថ្មីៗ និងបច្ចេកទេសថ្មីៗដែលនឹងជួយលើកកម្ពស់ឧស្សាហកម្មសំណង់កម្ពុជាឲ្យកាន់តែប្រសើរឡើងដោយផ្តោតសំខាន់លើពេលវេលា ពលកម្ម និងសុវត្ថិភាព”។ រោងចក្រផលិតឥដ្ឋបេតុងដ៏ទំនើបរបស់ប្រទេសបារាំងនេះ បានចាប់ផ្តើមរៀបឥដ្ឋរបស់ខ្លួននៅក្នុងគម្រោងជាច្រើនមកហើយនៅក្នុងប្រទេសកម្ពុជា។ គម្រោងសំខាន់ៗទាំងនោះរួមមាន វត្តព្រះពុទ្ធនៅវត្តភ្នំ ដែលឥដ្ឋបេតុងត្រូវបានរៀបនៅតាមផ្លូវដើរ។ គម្រោងអគារចំនួន៧នៅក្នុងការអភិវឌ្ឍទីក្រុងរណបកោះពេជ្រដែលកំពុងរីកចម្រើននោះក៏បានប្រើឥដ្ឋបេតុងផងដែរ រួមទាំងរោងចក្រឧស្សាហកម្មជាច្រើនទៀតនៅខេត្តកំពង់ស្ពឺ។ តាមលោក Serge Pak ឥដ្ឋបេតុងមួយម៉ែត្រការ៉ែតមានតម្លៃថោកជាងនិងងាយរៀបបានលឿនជាងឥដ្ឋក្រហមព្រោះថាវាត្រូវការប្រើប្រាស់ស៊ីម៉ងត៍តិច […]

អាន​បន្ថែម

កំណត់ហេតុព័ត៌មានរដ្ឋបាលរាជធានីភ្នំពេញ៖ ខែមករា ដល់ខែកុម្ភៈ ២០១៨

០៤-មករា-២០១៨៖ គម្រោងកែលម្អប្រព័ន្ធបង្ហូរទឹកចាប់ផ្តើមដំណើរការ យុទ្ធនាការដើម្បីបង្ហូរនិងសំអាតប្រព័ន្ធលូបង្ហូរតាមផ្លូវសំខាន់ៗចំនួន៥ ក្នុងរាជធានីភ្នំពេញបានចាប់ផ្តើម។ ផ្លូវទាំង៥នោះ រួមមានមហាវិថីសហព័ន្ធរុស្សី មហាវិថីកម្ពុជាក្រោម ផ្លូវលេខ ៥២៨ ផ្លូវលេខ ២២២ និងផ្លូវលេខ ២៥៣។ បេសកកម្មនេះនឹងធ្វើលើប្រព័ន្ធលូបង្ហូរទឹកប្រវែងសរុប ៤៦០គីឡូម៉ែត្រ ក្នុងខណ្ឌ ៧មករា ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌទួលគោក។ ១៨-មករា-២០១៨៖ ផ្លូវដើរមួយផ្សេងទៀតនៅតាមដងទន្លេកំពុងដំណើរការសាងសង់ ការស្ថាបនាផ្លូវដើរថ្មីតាមដងទន្លេពីស្ពានកោះពេជ្រទៅស្ពានមុនីវង្សបានចាប់ផ្តើមហើយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវភាពស្អាតរបៀបរៀបរយនិងសម្រស់របស់រាជធានីភ្នំពេញ។ ហេតុដូច្នេះហើយ មន្រ្តីបានមកដល់កន្លែងសាងសង់ដើម្បីជូនដំណឹងដល់អ្នកដែលនៅតែមានការសាងសង់លើដីនោះ ឲ្យរុះរើនិងជំរះសំអាតកាកសំណល់ទាំងអស់របស់ពួកគេចេញពីតំបន់នោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ១៩-មករា-២០១៨៖ ស្ពានដែកនឹងរួចរាល់មុនពេលបុណ្យចូលឆ្នាំខ្មែរ ការស្ថាបនាស្ពានដែកបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបបច្ចុប្បន្ននេះសម្រេចប្រមាណ ៤៥% ហើយត្រូវបានរំពឹងថានឹងរួចរាល់នៅដើមខែមេសា។ ស្ពាននេះមានប្រវែង ៥០១ម៉ែត្រ និងទទឹង ១២ម៉ែត្រតភ្ជាប់ខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារ។ ២៣-មករា-២០១៨៖ ស្ថានីយបូមទឹកនៅបូរី ១០០ខ្នង កំពុងដំណើរការ នៅថ្ងៃទី២៣ ខែមករា សម្តេចវិបុសសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយមន្ត្រីពាក់ព័ន្ធដទៃទៀតបានចុះពិនិត្យកន្លែងសាងសង់ស្ថានីយបូមទឹកនៅបូរី១០០ខ្នង និងសួរសុខទុក្ខកម្មករទាំងអស់នៅទីនោះដើម្បីបង្ហាញពីការដឹងគុណរបស់លោក។ គម្រោងនេះបានដំណើរការយ៉ាងល្អតាមការគ្រោងទុក។ ២៧-មករា-២០១៨៖ កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារចំនួន ១០០ខ្នង នៅស្ទឹងមានជ័យនឹងរួចរាល់នៅខែមេសា សំណង់នៅស្ទឹងមានជ័យ […]

អាន​បន្ថែម

កំណត់ហេតុព័ត៌មានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៖ ខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៨

០៤-មករា-២០១៨៖ សួនសែនមនោរម្យក្នុងខេត្តមណ្ឌលគិរីកំពុងដំណើរការ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍សួនសាធារណៈនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៤ ខែមករា។ គម្រោងនេះបានចាប់ផ្តើមសាងសង់ និងកំពុងមានដំណើរការតាមកាលវិភាគ។ ១០-មករា-២០១៨៖ បទប្បញ្ញត្តិថ្មីត្រូវបានអនុវត្តសម្រាប់ការដ្ឋានសាងសង់ មន្ដ្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀតបានចុះត្រួតពិនិត្យការដ្ឋានសាងសង់ចំនួន ៤កន្លែងនៅក្រុងព្រះសីហនុដើម្បីអប់រំម្ចាស់ការដ្ឋាន និងប្រកាសពីការអនុវត្តបទប្បញ្ញត្តិថ្មីមួយចំនួន។ បទប្បញ្ញត្តិនេះរួមបញ្ចូលទាំងបទប្បញ្ញត្តិស្តីពីការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមតំបន់ឆ្នេរ បទប្បញ្ញត្តិស្តីពីការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធបណ្តាញលូ ព្រមទាំងការគ្រប់គ្រងប្រព័ន្ធលូ។ ១៧-មករា-២០១៨៖ ក្រសួងជួបជាមួយ JICA ពិភាក្សាលើកិច្ចព្រមព្រៀងចំនួន៣ បណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ បានជួបជាមួយអនុប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន (JICA) លោក TANAKA Kotaroto ពិភាក្សាលើប្រធានបទជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទាំងពីរ ព័ត៌មានសង្ខេបពីការងារមួយចំនួន និងរចនាសម្ព័ន្ធនៃក្រសួង ព្រមទាំងការស្នើសុំជំនួយនិងការគាំទ្រពីប្រទេសជប៉ុនដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ១៩-មករា-២០១៨៖ បញ្ហាដីសម្បទានសម្រាប់ដំណាំអំពៅផលិតស្ករសស្ថិតក្រោមការពិភាក្សា ឯកឧត្តម ជា សុផារ៉ា […]

អាន​បន្ថែម

៤ គម្រោងជាសមិទ្ធិផលសំរាប់អបអរសាទរ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ

រដ្ឋាភិបាលកម្ពុជានឹងដាក់អោយប្រើប្រាស់នូវគំរោងសមិទ្ធិផលចំនួន៤ ជូនដល់ប្រជាពលរដ្ឋអោយបានប្រើប្រាស់។ គំរោងសំខាន់ៗទាំងបួនរួមមានដូចជា ស្ពានអាកាសផ្សារដីហុយ ផ្លូវរថភ្លើងដែលចេញពីស្ថានីយភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មធ្យោបាយធ្វើដំណើរផ្លូវទឹកពីព្រែកព្នៅទៅក្រុងតាខ្មៅ និងស្ពានបេឡេឆ្លងកាត់ទន្លេសាប។ ស្ពានអាកាសផ្សារដីហុយគឺជាគំរោងស្ពានអាកាសទី៥ដែលកើតមាននៅក្នុងទីក្រុងភ្នំពេញ និងបានចាប់ផ្ដើមសាងសង់ឡើងក្នុងកំឡុងខែសីហា ឆ្នាំ២០១៦។ ស្ពានមួយនេះស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានបណ្ដោយ៩០៥ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ។ ផ្លូវរថភ្លើងមួយខ្សែរនេះគឺចេញពីស្ថានីយដឹកអ្នកដំណើរភ្នំពេញឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយនឹងដាក់អោយប្រើប្រាស់នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ ចំពោះរយៈពេលបីខែដំបូង ចាប់ពីពេលដែលដាក់អោយប្រើប្រាស់ អ្នកដំណើរនឹងទទួលបានការធ្វើដំណើរតាមរថភ្លើងមួយនេះដោយឥតគិតថ្លៃ។ យោងតាមអ្នកជំនាញមកពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា ការធ្វើដំណើរតាមផ្លូវរថភ្លើងនេះ ត្រូវចំនាយពេលពី២០ ទៅ២៥នាទី។ គំរោងផ្លូវទឹកដែលភ្ជាប់ពីព្រែកព្នៅទៅកាន់ក្រុងតាខ្មៅ ត្រូវបានសាងសង់ឡើងដើម្បីតភ្ជាប់ជាមួយនឹងកំពង់ផែចំនួន១៥ ដោយចំណតកំពង់ផែនីមួយៗ បានភ្ជាប់ជាមួយនឹងចំណតឡានក្រុងផងដែរដើម្បីជាមធ្យោបាយជួយសំរួលដល់អ្នកធ្វើដំណើរទាំងឡាយនៅពេលពួកគេមកដល់ផែ។ គំរោងផ្លូវទឹកមួយនេះក៏មានភ្ជាប់នូវនាវាល្បឿនលឿនចំនួន២០គ្រឿងទៀត ដែលអាចផ្ទុកមនុស្សក្នុងមួយគ្រឿងៗបានប្រមាណជា ៩៩នាក់ ហើយនឹងបើកចាប់ដំណើរការពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់។ គំរោងស្ពានបេឡេឆ្លងកាត់ទន្លេសាបត្រូវបានចាប់ផ្ដើមសាងសង់ឡើងតាំងពីខែតុលាឆ្នាំ២០១៧ និងសំរេចអោយដាក់ប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ គំរោងស្ពានមួយនេះជាមធ្យោបាយដ៏សំខាន់មួយដែលអាចជួយដោះស្រាយនូវបញ្ហាកកស្ទះតាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥។ សមិទ្ធិផលទាំងបួននេះ មិនត្រឹមតែអាចជួយសំរួលចរាចរណ៍ក្នុងរាជធានីភ្នំពេញបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដែលអាចទាក់ទាញអ្នកវិយោគិនបរទេសដែលមកពីប្រទេសនានាអោយមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

អាន​បន្ថែម

ការិយាល័យ Seara នៅភ្នំពេញកំពុងរចនានិងបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការកម្សាន្តនៅ�

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នបានបង្កើតនូវតម្រូវការខ្ពស់ក្នុងវិស័យដែលពាក់ព័ន្ធផ្សេងទៀតជាច្រើន ហើយក្នុងចំណោមនោះក៏មានការគាំទ្រវិស្វកម្មខាងផ្នែកកីឡាផងដែរ។ ក្រុមហ៊ុន Seara ជំនាញក្នុងការធ្វើផែនការ ការផ្គត់ផ្គង់ និងការដំឡើងកន្លែងនិងបរិក្ខារសម្រាប់កីឡា ការកម្សាន្ត និងការហាត់ប្រាណដែលមានលក្ខណៈស្តង់ដារអន្តរជាតិ ដល់រីសត ខុនដូប្រណីត សាលារៀនអន្តរជាតិ និងមជ្ឈមណ្ឌលហាត់ប្រាណនៅទូទាំងតំបន់។ ចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩១ ចេញពីការិយាល័យធំបាងកក បច្ចុប្បន្ននេះ Seara មានការិយាល័យចំនួន៩ នៅក្នុងប្រទេសចំនួន៧ នៅតំបន់ឥណ្ឌូចិន និងអាស៊ីខាងត្បូង។ ក្នុងចំណោមការិយាល័យទាំងនោះ ការិយាល័យនៅភ្នំពេញត្រូវបានបង្កើតឡើងនៅក្នុងពាក់កណ្តាលឆ្នាំ ២០១៣ ក្នុងគោលបំណងផ្តល់ជូនអតិថិជននូវសេវាកម្មទាំងអស់របស់ខ្លួន ជាពិសេសផ្នែកឧបករណ៍ហាត់ប្រាណ ការជួសជុល និងការថែទាំបង្ការតាមរយៈកិច្ចសន្យាសេវាកម្មប្រចាំឆ្នាំរបស់ខ្លួន។ ការគាំទ្រផ្នែកបច្ចេកទេស និងសេវាកម្មថែទាំជួសជុល ក៏មានផងដែរសម្រាប់ទីលានកីឡាតីននីស ទីលានសម្រាប់កីឡាជាច្រើនទាំងខាងក្នុងអគារនិងនៅទីវាល ការដាក់ស្មៅសិប្បនិម្មិតបៃតងនៅទីលាន និងគម្រោងកម្រាលកន្លែងហាត់ប្រាណ។ នៅពីក្រោយឧស្សាហកម្មបដិសណ្ឋារកិច្ច និងបរិក្ខារសម្រាប់ការកម្សាន្តនិងការហាត់ប្រាណ គឺជាទ្រព្យធនមួយយ៉ាងសំខាន់ និងជាអ្វីដែលត្រូវបង្កើតឡើងដើម្បីឲ្យភ្ញៀវនិងបុគ្គលិកពេញចិត្តនឹងការសម្រាកលំហែកាយនិងការបំពេញការងារ។ អចលនទ្រព្យល្បីៗចាំបាច់ត្រូវមានបំពាក់សម្ភារកីឡាស្តង់ដារអន្តរជាតិដែលមានការទទួលស្គាល់របស់ស្ថាប័នអត្តពលិកជាក់លាក់ណាមួយ។ Seara មានម៉ាកអត្តពលិកលំដាប់ថ្នាក់ពិភពលោកល្បីៗដូចជា Plexipave, ACT Global, Prestige, Tinsue ជាមួយនិងបច្ចេកវិទ្យាផលិតនិងបច្ចេកទេសនៃការដំឡើងយ៉ាងទំនើប។ លក្ខណៈពិសេសនៃបច្ចេកវិទ្យាដែលបំពាក់សម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច ផ្នែកមួយដែលមានការផ្លាស់ប្តូរយ៉ាងលឿននោះគឺកម្រាលកន្លែងហាត់ប្រាណធ្វើពីជ័រ។ ជាការឆ្លើយតប ក្រុមហ៊ុន Seara បានណែនាំនូវការប្រើប្រាស់បច្ចេកទេសផលិតសន្លឹកសំប៉ែតមកពី Rephouse […]

អាន​បន្ថែម

អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតចាប់ផ្ដើមដំណើរការសាងសង់

កាលពីព្រឹកច័ន្ទ ទី ០៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉មប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលានិងបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។ អគារនេះមានផ្ទៃក្រឡាសរុបជាង៤២.០០០ម៉ែត្រការ៉េ និងសាងសាង់ឡើងក្នុងថវិកាវិនិយោគប្រមាណ៤០លានដុលារអាមេរិក ដែលបានមកពីការជួយជ្រោមជ្រែងឧបត្ថមពីក្រសួងសុខាភិបាលនិងបណ្ដាអង្គការក្នុងនិងក្រៅស្រុកនានា ជាពិសេសស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។ អគារមជ្ឈមណ្ឌលពហុឯកទេសថ្មីនេះនឹងមានកំពស់១២ជាន់និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ ។ អគារទំនើបថ្មីមួយបន្ថែមទៀតនេះក៏នឹងបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រនិងសល្យសាស្ត្រសំខាន់ៗទាំងអស់រួមទាំងផ្នែកសង្គ្រោះបន្ទាន់ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប។ បើយោងតាមប្រសាសន៍របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អគារនេះនឹងសាងសង់ឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាសុខាភិបាលដែលបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសការកើនឡើងយ៉ាងលើសលប់នៃអត្រាការប្រើប្រាស់គ្រែដែលមានរហូតដល់ទៅ១២៨% នៅឆ្នាំ២០១៧។ ឯកឧត្តមបានបន្តទៀតថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សកម្រិតឯកទេសនិងស្រាវជ្រាវផងដែរ។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ នឹងសាងសង់ឡើងដោយបំពាក់នូវឧបករណ៍វេជ្ជសាស្រ្តទំនើបចុងក្រោយ ជាមួយបទដ្ឋានបច្ចេកទេសពីអន្តរជាតិ។ ការសាងសង់មជ្ឈមណ្ឌលពហុឯកទេសនេះ នឹងជួយបង្កើនសមត្ថភាព និងគុណភាពព្យាបាលអ្នកជំងឺរបស់មន្ទីរក្នុងស្រុក។ សមិទ្ធផលដ៏ធំនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២១។

អាន​បន្ថែម

បើកការដ្ឋានសាងសង់សណ្ឋាគារជីងកាននៅខេត្តព្រះសីហនុ

កាលពីព្រឹកច័ន្ទទី ០៥ ខែ មិនា ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់សណ្ឋាគារ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនតាំងគូង គ្រុប ក្នុងខេត្តព្រះសីហនុ។ សណ្ឋាគារជីងកាន ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះ ក្រោមកិច្ចសហការរបស់ក្រុមហ៊ុនតាំង គួង គ្រុបជាមួយនឹងនាក់វិនិយោគចិន ក្នុងថវិកាតវិនិយោគទុនចំនួន ២៥លានដុល្លារអាមេរិក។ គម្រោងទាំងមូលមានអគារចំនួន ៤រួមមានសណ្ឋាគារអគារការិយាល័យ និង អគារលំនៅដ្ឋានដែលត្រូវបានសាងសង់ទាំងអស់ផ្ទៃដីសរុបជាង ៣២.០០០ម៉ែត្រការ៉េ តាមបណ្ដោយឆ្នេរអូត្រេស។ ចំពោះសណ្ឋាគារជីងកានមានសរុបចំនួន ៤៥២បន្ទប់ ចំណែកឯអគារលំនៅដ្ឋានមានចំនួនសរុប ១៥៦យូនីត។ នៅដំណាក់កាលនេះអាគារពាណិជ្ជកម្មត្រូវបានបញ្ចប់ការសាងសង់ទៅហើយ ចំណែកឯគម្រោងទាំងមូលរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៨ខែខាងមុខនេះ។ លោកឧកញ្ញា តាំង គូង នាយកប្រតិបត្តិក្រុមហ៊ុនតាំងគូង គ្រុប បានមានប្រសាសន៍ថា៖”ខេត្តព្រះសីហនុជាទីតាំងដ៏ល្អដែលប៉ុន្មានឆ្នាំចុងក្រោយមកនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនទាំងក្នុងស្រុកនិងអន្តរជាតិ។ដោយហេតុថាយើងសំឡឹងឃើញពីសក្តានុពលរបស់ខេត្តមួយនេះ ទើបយើងសម្រេចចិត្តធ្វើការវិនិយោគ “។ លោកបានបន្ថែមទៀតថាសណ្ឋាគារនេះអាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរកាន់តែច្រើនឡើងនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននិងក្នុងពេលអនាគត។ នេះបើយោងតាមឯកឧត្តមហ៊ុនម៉ាណែតមានគម្រោងសាងសង់ជាង ២០០គម្រោងបានបង្ហាញខ្លួននៅខេត្តព្រះសីហនុក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ កំណើនការវិនិយោគនេះព្យាករថានឹងកើនឡើងជាលំដាប់ ជាពិសេសពីនាក់វិនិយោគមកពីប្រទេសចិន។ ឯកឧត្តមបានបន្តទៀតថា ៖ “ការវិនិយោគនៅខេត្តព្រះសីហនុគឺជារឿងមួយដែលល្អប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នដោយមានការដាក់ផែនការនិងយុទ្ធសាស្ត្រអោយបានត្រឹមត្រូវ។យើងមិនចង់អភិវឌ្ឍក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែយើងចង់អោយខេត្តព្រះសីហនុមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពយូរអង្វែង និងរក្សាតម្លៃរបស់ខេត្តព្រះសីហនុអោយគង់វង្សស្ថិតថេរ”។

អាន​បន្ថែម

ចំណេះដឹងសម្រាប់ការរត់ប្រព័ន្ធបំពង់ទឹកស្អាតក្នុងផ្ទះ

បណ្តាញបំពង់ផ្គត់ផ្គង់ទឹកត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃគម្រោងសាងសង់ទាំងអស់។ វាគឺជាប្រព័ន្ធសម្រាប់ផ្តល់ទឹកដោយប្រើបំពង់ទៅកាន់ផ្នែកនីមួយៗនៃអគារដូចជា បន្ទប់ទឹក និងផ្ទះបាយ។

អាន​បន្ថែម

CMED Construction: ក្រមហ៊ុនសាងសង់ក្នុងស្រុក ប្រកបដោយគុណភាពស្តង់ដារអន្តរជាតិ

(English) While bringing its first 5-star residential villa in Chroy Changvar to completion, wholly-Cambodian owned company CMED Construction Co., Ltd.

អាន​បន្ថែម

ព្រលានយន្តហោះខ្នាតធំប្រកាសថានឹងសាងសង់នៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញផែនការសាងសង់ព្រលានយន្តហោះដ៏ធំថ្មីមួយនៅក្នុងខេត្តកណ្តាលភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ។ ព្រលានយន្តហោះថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយអស់ថវិកាប្រមាណ ១.៥ប៊ីលានដុល្លារ ហើយប្រសិនបើត្រូវបានសាងសង់រួចនោះ ព្រលានយន្តហោះនេះនឹងក្លាយជាព្រលានយន្តហោះធំបំផុតមួយក្នុងចំណោមព្រលានយន្តហោះធំៗក្នុងពិភពលោកផងដែរ។ ឯកសារពីទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានផ្ញើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងពីការអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. ដើម្បីអភិវឌ្ឍ៍ព្រលានយន្តហោះអន្តរជាតិ។ ឯកសារបានបង្ហាញថា ការអនុម័តយល់ព្រមត្រូវបានធ្វើឡើងនៅដើមខែមករា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៩ រវាងមន្រ្តីកម្ពុជា និងមន្រ្តីចិន ព្រមទាំងមេដឹកនាំជំនួញធំៗក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន។ គម្រោងព្រលានយន្តហោះខ្នាតធំនេះជាគម្រោងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង១៩នោះ ហើយត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍និងសាងសង់ក្នុងស្រុកឈានមុខគេ របស់ឧកញ៉ា ពុង ឃាវសែ និងធនាគារអភិវឌ្ឍន៍ចិន (China Development Bank) ។ ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) របស់រាជរដ្ឋាភិបាលកម្ពុជានេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងតាមឯកសារខាងលើ ក្រុមហ៊ុន OCIC នឹងកាន់កាប់ភាគហ៊ុនចំនួន ៩០ភាគរយ នៅក្នុងព្រលានយន្តហោះដែលសាងសង់រួចរាល់ ហើយនៅសល់គឺជាភាគហ៊ុនរបស់ […]

អាន​បន្ថែម