ព័ត៌មានក្នុងស្រុក
កម្ពុជាកំពុងពិភាក្សាជាមួយវៀតណាមលើគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញ
រដ្ឋាភិបាលកម្ពុជាបានស្នើគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញទៅប្រទេសវៀតណាមដើម្បីពិចារណាក្នុងគោលបំណងបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ។ សំណើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្លូវការរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Nguyen Nhat អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីដើមសប្តាហ៍កន្លងទៅនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅក្នុងវិស័យដឹកជញ្ជូន។ ផ្លូវដែកនឹងភ្ជាប់ទីក្រុងភ្នំពេញទៅបាវិតនិងទៅកាន់ទីក្រុងហូជីមិញ។ នៅដំណាក់កាលនេះគម្រោងនេះនៅតែជាផែនការអភិវឌ្ឍន៍ដែលបានស្នើសុំ ហើយនឹងត្រូវសិក្សាបន្ថែមទៀតអំពីរបៀបទាក់ទាញវិនិយោគិនមកវិនិយោគបន្ថែមទៀតនៅក្នុងគម្រោងនេះ។ យោងតាមអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា គម្រោងនេះគឺជាផ្នែកមួយនៃអនុស្សរណៈយោគយល់ស្តីពី៖ “យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន (២០១៨-២០២៥)” ដែលត្រូវបានបញ្ចប់ ហើយនឹងត្រូវចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ។ លើសពីនេះទៀត ផ្លូវល្បឿនលឿន (Express Way) ពីរាជធានីភ្នំពេញ-អ្នកលឿង-បាវិត ក៏កំពុងស្ថិតនៅក្រោមការសិក្សាផងដែរ ដែលក្នុងនោះនឹងមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា JICA ។
អានបន្ថែមរោងចក្រស៊ីម៉ងត៍ទំនើបជាងគេមួយក្នុងតំបន់បើកដំណើរការថ្ងៃនេះនៅខេត្តកំពត
នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនេះ បានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងគ្រុប របស់ប្រទេសកម្ពុជា និងក្រុមហ៊ុនស៉្យាមស៊ីធីស៊ីមេន របស់ប្រទេសថៃ ។ រោងចក្រនេះ មានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៥,០០០តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ ។ មិនតែប៉ុណ្ណោះ រោងចក្រវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា-ថៃមួយនេះ ជារោងចក្រទំនើបមួយនៅក្នុងតំបន់អាស៊ានដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយ ពីប្រទេសចិនស៊ុយអែត អាឡឺម៉ង់ និងប្រទេសអ៊ីតាលី ដោយអាចនឹងជួយកាត់បន្ថយបរិមាណឧស្ម័នកាបូនឌីអុកស៊ីតទៅឱ្យបរិស្ថាន។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ចាក់ថា ស៊ីម៉ង់ត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវ ការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុងជាដើម។ […]
អានបន្ថែមកម្ពុជាគ្រោងស្នើរសុំកម្ចី 110 លានដុល្លារពីWBដើម្បីលើកកម្ពស់ផ្លូវជាតិលេខ 4
ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងរៀបចំដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារពិភព(World Bank) លោកចំនួន 110 លានដុល្លារដើម្បីកែលម្អផ្លូវជាតិលេខ 4 ។
អានបន្ថែមគម្រោងស្ថាបនាផ្លូវជាតិពីរខ្សែក្នុងថវិការជាង៦០ លានដុល្លារ នឹងចាប់ផ្តើមនៅខែមេសា
នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd ដើម្បីលើកកម្រិតនិងថែទាំផ្លូវជាតិលេខ 3 និង 7 ក្នុងទំហំទឹកប្រាក់ ១៦,៩ លានដុល្លារអាមេរិក ក្រោមគម្រោងគ្រប់គ្រង់សម្បត្តិផ្លូវថ្នល់2 ដែលគេហៅថា Road Asset Management Project II (RAMP II). ។ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក (Word Bank) RAMP II មានទឹកប្រាក់សរុប 60 លានដុល្លារអាមេរិក ហើយគម្រោងទាំងមូលនឹងលើកកម្រិត និងថែទាំផ្លូវជាតិចំនួន 218 គីឡូម៉ែត្រលើកំណាត់ផ្លូវជាតិលេខ 3 និង 7។ RAMP II មានកញ្ចប់ចំនួន 4 ដែលនឹងលើកកម្រិតផ្លូវ […]
អានបន្ថែមកំណត់ហេតុព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖ ខែវិច្ឆិកា-ខែធ្នូ ឆ្�
ការងារប្រចាំខែត្រូវបានត្រួតពិនិត្យ ទី០៦ ខែវិច្ឆិកា: រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែសម្រាប់ខែតុលា និងកំណត់គោលដៅថ្មីសម្រាប់ខែវិច្ឆិកា។ នៅក្នុងកិច្ចប្រជុំផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើសេចក្តីប្រកាសកំណត់ឲ្យមន្រ្តីធ្វើការប្តេជ្ញាដ៏មុតមាំដើម្បីសម្រេចនូវគោលដៅរួមសម្រាប់ក្រសួង។ គម្រោងលំនៅឋានតម្លៃសមរម្យចាប់ផ្តើម ថ្ងៃទី០៨ ខែវិច្ឆិកា: គម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេក្នុងទីក្រុងភ្នំពេញឈ្មោះ Arakawa Residence ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ទីក្រុងភ្នំពេញ បានចាប់បុកគ្រឹះជាផ្លូវការហើយនៅដើមខែវិច្ឆិកាក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីសំណង់ ឯកឧត្តម ជា សុផារ៉ា។ គម្រោងលំនៅឋានតម្លៃទាបដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Arakawa នេះ មានតម្លៃ ៧០លានដុល្លារ និងមានយូនីតសរុបចំនួន ២០០០។ ខេត្តចំនួន៣ ស្ថិតក្រោមសេចក្តីព្រាងប្លង់មេដែលត្រូវពិនិត្យឡើងវិញ ថ្ងៃទី១៤ ខែវិច្ឆិកា: ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានព្រាងប្លង់មេដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរឡើងនៅតាមបណ្តាខេត្តទេសចរណ៍សំខាន់ៗ។ រដ្ឋមន្រ្តីសំណង់ ឯកឧត្តម ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យឡើងវិញលើចក្ខុវិស័យប្លង់មេសម្រាប់ឆ្នាំ២០៣៥ ដែលរួមមានខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ រដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់មន្រ្តីដែលត្រូវបានជ្រើសរើសថ្មី ថ្ងៃទី១៧ ខែវិច្ឆិកា: ក្រុមមន្រ្តីដែលត្រូវបានជ្រើសរើសថ្មីដើម្បីបំពេញការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលដំបូន្មានពីរដ្ឋមន្ត្រី ឯកឧត្តម ជា […]
អានបន្ថែមអគារតេជោសន្តិភាពកម្ពស់ ៩ជាន់ តម្លៃជាង២៣ លានដុល្លារ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ
អគារព្យាបាលជំងឺមហារីក និងសម្ភព ដែលមានឈ្មោះថា «អគារតេជោសន្តិភាព» ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត្រ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ព្រឹកមិញនេះ។ អាគារតេជោសន្តិភាព ត្រូវបានសាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០.៥០ម៉ែត្រ បណ្តោយ ៤៨.៦០ម៉ែត្រ មានកម្ពស់ ៩ជាន់ ហើយបានចំណាយថវិកាសាងសង់តម្លៃជាង ២៣លានដុល្លារ។ អគារដ៏ថ្មីសន្លាងនេះ មានលក្ខណៈពិសេសដែលរៀបចំ និងរចនាដោយស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរជាតិ ហើយត្រូវបានបែងចែកចេញជាពីរផ្នែកដាច់ពីគ្នា ដោយរក្សាបាននូវសុវត្ថិភាពខ្ពស់រវាងមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភព ដោយអគារមជ្ឈមណ្ឌលជាតិជំងឺមហារីកបានប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយនៃប្រតិកម្មនុយក្លេអ៊ែរ និងដំបូងបំផុតនៅកម្ពុជាក្រោមជំនួយពីប្រទេសបារាំង និងការគាំទ្រពីទីភ្នាក់ងារអន្តរជាតិនៃថាមពលនុយក្លេអ៊ែរ (IAEA)។ គួរជម្រាបផងដែរថា ក្នុងរយៈពេលជាង ១០ថ្ងៃមកនេះ កម្ពុជាបានសម្ពោធដាក់អោយប្រើប្រាស់អគារសុខាភិបាលចំនួន ២ ដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ អាគារដែលបានសម្ពោធកាលពីសប្តាហ៍មុនគឺនៅមន្ទីរពេទ្យរុស្សីសម្រាប់ព្យាបាលជំងឺទូទៅ និងអគារថ្មីមួយទៀតថ្ងៃនេះគឺនៅមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់បីព្យាបាលជំងឺមហារីក និងសម្ភព។
អានបន្ថែមខណ្ឌមានជ័យគោលដៅសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ខណ្ឌមានជ័យជាខណ្ឌមួយក្នុងខណ្ឌធំៗក្នុងរាជធានីភ្នំពេញដែលត្រូវបានកំណត់ជាគោលដៅសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយសារតែទីតាំងយុទ្ធសាស្រ្តរបស់ខណ្ឌនៅភាគខាងត្បូងនៃរាជធានី។ ខណ្ឌដែលមានសង្កាត់ចំនួនបួនលាតសន្ធឹងនៅចុងភាគអាគ្នេយ៍នៃទីក្រុងនេះ មានគម្រោងជាច្រើនត្រូវបានអនុវត្តរួចហើយនៅឆ្នាំ២០១៧។ ផ្លូវថ្នល់ថ្មី ការកែលម្អប្រឡាយ និងការជួសជុលប្រព័ន្ធលូទឹកត្រូវបានអនុវត្តទាំងអស់នៅឆ្នាំនេះ ប៉ុន្តែល្បឿននៃការអភិវឌ្ឍនៅក្នុងតំបន់ ជាពិសេសការបើកដំណើរការប្រើប្រាស់មហាវិថី ហ៊ុន សែន មានន័យថាសាលារាជធានីមានផែនការធំៗសម្រាប់តំបន់នេះ។ ស្ថានីយបូមទឹកពីរដំណាក់ថ្មីមួយនឹងត្រូវដំឡើងនៅចន្លោះរវាងបឹងទំពុន និងមហាវិថី ហ៊ុន សែន ដើម្បីពង្រឹងការគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់ ជាពិសេសចាប់តាំងពីការចាក់បំពេញបឹងត្របែក។ ក្រៅពីនេះក៏មានផងដែរគម្រោងស្ពានអាកាសថ្មីចំនួនពីរ ឬបីនៅខណ្ឌមានជ័យ ក្នុងតំបន់កកស្ទះចរាចរណ៍គួរឲ្យកត់សម្គាល់ដែលនៅចន្លោះរវាងមហាវិថី ហ៊ុន សែន ផ្លូវលេខ២៧១ និងមហាវិថីមុនីវង្ស ហើយស្ពានអាកាសមួយទៀតនៅឧទ្យានកាណាឌីយ៉ាកាត់មហាវិថីវេងស្រេង និងផ្លូវឧកញ៉ា ដួង ងៀប។
អានបន្ថែមផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ នឹងត្រូវពង្រីក
ក្រសួងសាធារណការបានប្រកាសពីផែនការពង្រីកផ្លូវជាតិលេខ៣ និងលេខ៤ ដោយមានជួលក្រុមហ៊ុនចិនសម្រាប់ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសនិងការសាងសង់ ។ ផ្លូវជាតិលេខ៣ នឹងត្រូវពង្រីកបន្ថែមនូវផ្លូវពីរជួរលើចម្ងាយផ្លូវ ៨២គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅទៅបាយកូស ខេត្តតាកែវ។ ក្រុមហ៊ុន Wan Ann របស់ចិនកំពុងធ្វើការជាអ្នកពិគ្រោះយោបល់ផ្នែកបច្ចេកទេសហើយនឹងដាក់ជូននូវគំរូរចនាចុងក្រោយ ។ ក្រៅពីនេះក៏មានផែនការពង្រីកផ្លូវជាតិលេខ២ តាមរយៈការគាំទ្រមូលនិធិពីប្រទេសកូរ៉េខាងត្បូង ហើយដែលបច្ចុប្បន្នកំពុងសិក្សាពីលទ្ធភាពសាងសង់។ ការងារនេះក៏ត្រូវបានរំពឹងថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗផងដែរលើការធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៤។ រាជរដ្ឋាភិបាលមានបំណងចាប់ផ្តើមការងារផ្លូវថ្នល់នៅមុន ឬបន្ទាប់ពីការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើនៅពាក់កណ្តាលឆ្នាំ២០១៨។
អានបន្ថែមរដ្ឋមន្រ្តីអំពាវនាវអោយមានការគោរពច្បាប់
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានប្រើប្រាស់សុន្ទរកថារបស់លោកនៅក្នុងពិធីបើកពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ដើម្បីផ្ញើសារមួយទៅកាន់វិស័យអភិវឌ្ឍន៍អចលនទ្រព្យ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាគន្លឹះរបស់ឯកឧត្តម ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឲ្យតួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្មសំណង់និងអចលនទ្រព្យ អនុវត្តតាមបទប្បញ្ញត្តិបច្ចេកទេសនិងច្បាប់ដើម្បីទទួលបានការអនុញ្ញាតសាងសង់មុនពេលសាងសង់។ ឯកឧត្តមបានមានប្រសាសន៍ថា “ក្រុមហ៊ុនសំណង់ និងស្ថាបត្យកម្មរួមទាំងក្រុមកម្មករសំណង់ត្រូវបានតម្រូវឲ្យចុះបញ្ជីអាជីវកម្មរបស់ខ្លួនស្របតាមច្បាប់ដែលកំពុងអនុវត្ត។” ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា “វាមានភាពចាំបាច់ក្នុងការរៀបចំសំណង់ និងថែទាំការដ្ឋាន រួមទាំងអនាម័យផ្លូវថ្នល់សាធារណៈ ជាពិសេសការដឹកជញ្ជូនបេតុងនិងសម្ភារសំណង់ផ្សេងៗនៅតាមផ្លូវសាធារណៈ។ រាល់ការដ្ឋានសាងសង់ត្រូវតែបំពាក់នូវបរិក្ខារ និងឧបករណ៍ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករ។”
អានបន្ថែមចិននឹងបញ្ចប់ការសាងសង់អគារ Gold Tower 42
គម្រោងអគារ Gold Tower 42 ដែលហ៊ុមព័ទ្ធទុកចោល ទីបំផុតទៅដូចជាស្ថិតនៅលើផ្លូវឈានទៅរកការបិទបញ្ចប់នៅខែវិច្ឆិកា បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េ Yunwoo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមការសាងសង់ឡើងវិញ។ លោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន Yunwoo បានប្រកាសនៅក្នុងពិធីថា ការសាងសង់នឹងចាប់ផ្តើមជាថ្មីម្តងទៀតនៅឆ្នាំ ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩។ ការថ្លែងបែបនេះគឺបន្ទាប់ពីការសន្យារបស់ក្រុមហ៊ុន Yunwoo ជាមួយរាជរដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំបន្ទាប់ពីរាជរដ្ឋាភិបាលគំរាមថានឹងរឹបអូសអចលនទ្រព្យនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏បានផ្តល់ការធានាថា ក្រុមហ៊ុននឹងមិនលក់យូនីតបន្ថែមទៀតទេរហូតដល់គម្រោងត្រូវបានបញ្ចប់។ ជាន់អគារចំនួន ៣១ជាន់ ត្រូវបានសាងសង់ឡើងរួចហើយ ជាមួយនិងផែនការសាងសង់ចំណតរថយន្តក្រោមដីចំនួន ៥ជាន់ មជ្ឈមណ្ឌលទិញទំនិញចំនួន ៣ជាន់ ការិយាល័យរដ្ឋបាលចំនួន ៨ជាន់ និងខុនដូចំនួន ២៩ជាន់ដែលមាន ៣៩៩យូនីត។ ក្រុមហ៊ុន Yunwoo បានអះអាងថា បានចំណាយថវិកាចំនួន ១០០លានដុល្លាររួចទៅហើយលើគម្រោងនេះ ហើយដំណាក់កាលបន្ទាប់ត្រូវការថវិកាចំនួន ១៤០លានដុល្លារបន្ថែមទៀត។
អានបន្ថែម