ខេត្តព្រះសីហនុគ្រោងនឹងស្វាគមន៏រោងចក្រចំនួន ៣០០ កន្លែងទៀតនាពេលអនាគតដ៏ខ្លីខាងមុខ�

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គ្រោងនឹងអភិវឌ្ឍខ្លួនជាតំបន់ឧស្សាហកម្មគំរូអេកូឡូស៊ីដ៏ធំមួយ ដោយគ្រោងនឹងបណ្តាក់ទុនសាងសង់រោងចក្រចំនួន ៣០០កន្លែងបន្ថែមទៀតដែលនឹងជួយផ្តល់ឱកាសការងាររដល់កម្មករក្នុងស្រុកប្រមាណពី ៨ ទៅ ១០ម៉ឺននាក់នាពេលអនាគត។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម អង្គការរបស់សហប្រជាជាតិ (UNIDO) និងមូលនិធិសិនជិន សម្រាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិ (SFIEC)កាលពីថ្ងែទី ៩ ឧសភា កន្លងមកនេះ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីអោយមូលនិធិសិនជិនបានធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ (SFIEC)ចែករំលែកនូវបទពិសោធន៍លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសិនជិន ដ៏ដូចជាដើម្បីបើកអោយឱកាសអោយពួកគេបានស្វែងរកដៃគូរវិនិយោគនៅក្នុងវិស័យនានានៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺដើម្បីអោយកម្ពុជាបានរៀនសូត្រនិងកែប្រែយកបទពិសោធន៍ពីប្រទេសចិនដើម្បីយកមកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរបស់ខ្លួនអោយមានភាពរឹងមាំនឹងល្បីល្បាញដូចនៅសិនចិនផងដែរ ពោលគឺធ្វើអោយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្លាយជា “សិនជិនកម្ពុជា”។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឬ SSEZគឺជាតំបន់សេដ្ឋកិច្ចដែលមានសកម្ម ភាពខ្លាំងជាងគេក្នុងចំណោមតំបន់សេដ្ឋកិច្ចទាំងបួនក្នុងខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំផ្ទៃដីសរុប ១១១៣ហិចតា ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៤ មានចម្ងាយ១២គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងស្ថានីយ៏រថភ្លើង និង៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ បច្ចុប្បន្នបានអភិវឌ្ឍរួចមកហើយលើផ្ទៃដីជាង ៥០០ ហិចតា ជាមួយនឹងដៃគូវិនិយោគដែលបានចុះបញ្ជីចំនួនជាង ១១៨ គម្រោង រោងចក្រសរុប ៩៨ កន្លែង និងចំនួនបុគ្គលិកកម្មករសរុបជាង ២១០០០នាក់។ ចំពោះដំណាក់កាលបន្ទាប់ ដូចដែលបានលើកឡើងខាងលើគឺនឹងមានការសាងសង់រោងចក្របន្ថែមដើម្បីអភិវឌ្ឍខ្លួនជាតំបន់ឧស្សាហកម្មគំរូអេកូឡូស៊ីដ៏ធំមួយនៃប្រទេសកម្ពុជា។ គួសបញ្ជាក់ផងដែរថាកិច្ចប្រជុំមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេទាក់ទងនឹងកាលបរិច្ឆេទនៃការចាប់ផ្ដើមអភិវឌ្ឍដំណាក់កាលទី ២នេះ។ ក្រៅពីវិស័យឧស្សាហកម្ម ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានគម្រោងជាច្រើនដូចជាខុនដូសណ្ឋាគារផ្ទះល្វែងនិងកាស៊ីណូ បានបង្ហាញខ្លួន។

អាន​បន្ថែម

ពិព័រណ៍ស្ថាបត្យកម្មកម្ពុជានិងការតុបតែងលើកទី៣នឹងមកដល់ឆាប់ៗនេះ

ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែង នឹងមកអង្រួនវិស័យសំណង់នៃប្រទេសកម្ពុជាជាលើកទី ៣ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែ ឧសភា ឆ្នាំ២០១៨ខាងមុខនេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ស្ថាបត្យកម្មនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនថៃ ICVeX Co និងសមាគមស្ថាបត្យករកម្ពុជា (CSA) ដែលក្នុងឆ្នាំនេះផ្តោតសំខាន់ទៅលើប្រធានបទ “ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ”។ ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះនឹងប្រមូលផ្តុំនូវស្ថាបត្យករ អ្នករចនាផ្ទៃក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងអ្នកជំនាញសាងសង់អគារឈានមុខគេជាង ១៥០ ប្រេនទំាងក្នុងស្រុក និងអន្តរជាតិដើម្បីមកដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេ ក៏ដូចជាដើម្បីផ្លាស់ប្តូរនូវគំនិតច្នៃប្រឌិតនិងនិន្នាការថ្មីៗបំផុតនៅក្នុងវិស័យនេះផងដែរ។ បើតាមប្រសាសន៏លោក Chinakit Viphavakit ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ ICVeX បានអោយដឹងថា ៖ “យើងសង្កេតឃើញថាការរៀបចំពិព័រណ៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា២ឆ្នាំកន្លងមកនេះមានភាពជោគជ័យ ដែលចំនួនក្រុមហ៊ុចូលរួមដាក់ពិព័រណ៏និងអ្នកចូលរួមទស្សនាបានកើនឡើងជាលំដាប់។ ក្នុងឆ្នាំ 2017 ការតាំងពិព័រណ៍នេះបានស្វាគមន៍ភ្ញៀវចំនួនជាង ៤៣០៩ នាក់ដែលតួលេខនេះមានការកើនឡើង ២៣ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៦”។ ក្រៅពីការដាក់បង្ហាញនូវផលិតផល ពិព័រណ៍ក្នុងឆ្នាំនេះក៏មានជាសិក្ខាសាលា ការធ្វើបទបង្ហាញ ការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតក្នុង គោលបំណងផ្ដល់ចំណេះដឹងទាក់ទងនឹងវិស័យនេះដល់អ្នកចូលរួមផងដែរ។ ក្នុងសិក្ខាសាលាក៏នឹងមានវាគ្មិនសំខាន់ៗជាច្រើនចូលរួមដូចជា ឯកឧត្តម ទូស […]

អាន​បន្ថែម

ស្រទាប់ការពារជម្រាបប្រើសារធាតុរាវ (Liquid Applied Membranes – LAM)

ការពារការជ្រាបទឹកដំបូលផ្ទះរបស់អ្នកនៅមុនរដូវភ្លៀង ខណៈពេលដែលរដូវវស្សាឈានមកដល់ឆាប់ៗនោះ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវការពារការជ្រាបទឹកនៅផ្ទះ និងគម្រោងសាងសង់របស់អ្នក។ ក្រុមហ៊ុនការពារការជ្រាបទឹកបានដាក់ចេញនូវជម្រើសផលិតផលផ្សេងៗទៅតាមតម្រូវការរបស់អតិថិជនដូចជា ស្រទាប់ការពារប្រើបន្ទះដុតភ្លើង (Torch-on Sheet Membrane) ស្រទាប់ការពារប្រើ PVC (PVC base membrane) ស្រទាប់ការពារប្រើធាតុសើម (Wet-applied membrane) ជាដើម។ ជម្រើសមួយទៀតដែលសន្សំសំចៃ រហ័ស និងងាយស្រួលប្រើនោះ គឺស្រទាប់ការពារប្រើធាតុរាវ (Liquid Applied Membranes – LAM)។ តើផលិតផលនេះប្រើនៅកន្លែងណា? LAM គឺជាដំណោះស្រាយការពារការជ្រាបទឹកដ៏ល្អសម្រាប់ដំបូលរាប ឬដំបូលទេរក្នុងការងារសាងសង់ថ្មី និងការងារជួសជុល។ ថ្នាំកូតការពារជ្រាបទឹកក៏សមស្របសម្រាប់ជញ្ជាំងខាងក្រៅ ឬជញ្ជាំងព្រុំនៅចុងដំបូលផងដែរ។ ផលិតផលនេះក៏អាចប្រើលើស្រទាប់ខាងក្រោមទាំងអស់ដូចជា បេតុង ឥដ្ឋ និងថ្ម Bituminous Felt ថ្នាំកូតការពារសំណើម (Bituminous Coatings) ស្រទាប់ឈើ ថ្នាំលាប និងថ្នាំកូត… តើផលិតផលនេះមានអត្ថប្រយោជន៍អ្វីខ្លះ? ក្រៅពីជាថ្នាំកូតការពារជ្រាបទឹកដែលអាចទុកចិត្តបាន និងប្រើបានយូរហើយនោះ LAM ក៏ជួយផ្តល់នូវសោភណភាពផងដែរ។ LAM មានពណ៌ផ្សេងដូចជា ពណ៌បៃតង ពណ៌ក្រហម […]

អាន​បន្ថែម

ស្ពានបាឡេឫស្សីកែវ-ជ្រោយចង្វារបើកអោយប្រើប្រាស់ជាសាធារណៈហើយ

ស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារ ស្ពានបាឡេឫស្សីកែវ-ជ្រោយចង្វារបានបញ្ចប់ការសាងសង់រួចរាល់ហើយនឹងដាក់សម្ពោធអោយប្រើប្រាស់ជាសាធារណៈនៅល្ងាចថ្ងៃទី៨ ខែឧសភា នេះបើយោងតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី។ ស្ពាននេះបានបញ្ចប់ការសាងសង់កាលពីចុងខែមេសាមកម្លេះ ប៉ុន្តែពុំទាន់បើកអោយប្រើប្រាស់ជាសាធារណៈ ដោយសារក្រុមការងារត្រូវចំណាយពេលមួយរយៈដើម្បីធ្វើតេស្តទ្រទម្ងន់ ក៏ដូចជាការតម្លើងស្លាកសញ្ញាចរាចរ ការលាបគំនូសចរាចរ និងការតម្លើងភ្លើងស្តុបថ្មីជាដើម។ ស្ពានបាឡេនេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។ ស្ពានបាឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ ការលាបគំនួសថ្មី ស្ពានដែកសាងសង់រួច ស្ពានដែក

អាន​បន្ថែម

កម្ពុជាបានកម្ចីពីចិនជាង ២០០លានដុល្លារពង្រីកផ្លូវជាតិលេខ៣ ចោមចៅ-បែកគូស-កំពត

កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានពង្រីកនិងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ ពីចោមចៅទៅបែកគូស និងពីបែកគូសទៅកំពត។ គម្រោងពង្រីកនិងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣នេះ គឺចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។ កំណាត់ពីចោមចៅទៅបែកគូសនឹងពង្រីកទៅជាបួនគន្លង ទទឹង ២៤,៥ ម៉ែត្រ ដោយក្រាលកៅស៊ូប្រភេទ AC ។ ដោយឡែកចំពោះកំណាត់ពីបែកគូសទៅកំពត នឹងនៅជាពីរគន្លងដដែល ប៉ុន្តែនឹងពង្រីកទទឹងទៅជា ១២ ម៉ែត្រដោយនឹងក្រាលកៅស៊ូប្រភេទ AC ដូចគ្នាផងដែរ។ គម្រោងនេះនឹងគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីអំឡុងខែមករា […]

អាន​បន្ថែម

SCG បង្ហាញពីបច្ចេកវិទ្យាសំណង់ចុងក្រោយរបស់ខ្លួនក្នុងពិព័រណ៍ Architect Expo’ 18

ក្រុមហ៊ុនអេសស៊ីជី (SCG) បានបង្ហាញនូវការច្នៃប្រឌិតថ្មីនៃបរិក្ខារ និងបច្ចេកវិទ្យាសំណង់ទៅកាន់បណ្តាប្រទេសអាស៊ាននៅឯពិព័រណ៍ Architect Expo’ 18 ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី ១ ដល់ទី ៦ ខែឧសភានៅទីក្រុងបាងកក ប្រទេសថៃ។ ការតាំងបង្ហាញនេះធ្វើឡើងក្រោមទស្សនទាន “ប្ដេជ្ញាចិត្តដើម្បីជីវិតកាន់តែប្រសើរ” ក្នុងគោលបំណងដើម្បីកសាងនូវលំនៅដ្ឋានអោយកាន់តែប្រសើរ មានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន។ បច្ចេកវិទ្យាសំខាន់ៗនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ក្នុងឆ្នាំនេះរួមមានការច្នៃប្រឌិតថ្មីសម្រាប់ភាពត្រជាក់នៅក្នុងលំនៅដ្ឋាន (Cool Home Innovations) ប្រព័ន្ធច្នៃប្រឌិតនៃការងារប្រក់ដំបូល (Innovative Roofing System) ឈុតផលិតផល SKIVE និងជាពិសេសដំណោះស្រាយថែទាំមនុស្សចាស់ជរា (Eldercare Solution) ដែលមានជាមនុស្សយន្តឈ្មោះថា​ “Dinsaw Mini” ដើម្បីជួយថែទាំមនុស្សចាស់ជរាដែលនៅផ្ទះម្នាក់ឯង។ បើយោងតាមប្រសាសន៍របស់ លោក អនុវ៉ាត់ ឆាលើមឆៃ (Anuvat Chalermchai) នាយកផ្នែកម៉ាកយីហោ និងទំនាក់ទំនង ក្នុងផ្នែកស៊ីម៉ងត៍-បរិក្ខារសាងសង់របស់SCG បច្ចុប្បន្នបច្ចេកវិទ្យាទាំងនេះបានដាក់អោយប្រើប្រាស់នៅក្នុងប្រទេសថៃរួចជាស្រេច ប៉ុន្តែចំពោះប្រទេសក្នុងអាស៊ាន SCG កំពុងសិក្សាពីទីផ្សារហើយគ្រោងនឹងដាក់អោយប្រើប្រាស់ក្នុងពេលឆាប់នេះ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា កាលពីថ្មីៗនេះ SCG ទើបនឹងនាំចូលនូវបច្ចេកវិទ្យាប្រព័ន្ធបេតុងចាក់ពុម្ពស្រាប់ (Pre Cast Concrete […]

អាន​បន្ថែម

កំណត់ហេតុព័ត៌មានរបស់សាលារាជធានីភ្នំពេញ៖ មិនា – មេសា ២០១៨

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវដែក ដែលត្រូវស្ថាបនាជាផ្លូវបេតុងវិញ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវទំនប់៧០ នៅថ្ងៃព្រហស្បតិ៍ទី០១ ខែមីនា ឆ្នាំ២០១៨។ ក្នុងនោះផងដែរក្រុមការងារក៏បានធ្វើការសិក្សាលើផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងតំបន់នោះ។ បន្ទាប់ពីសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី១រួចមក នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានចាក់បំពេញខ្សាច់ ដើម្បីចូលគ្រឿងចក្រកាយស្តារភក់ សំរាម និងចូលគ្រឿងចក្របុកបេតុងជញ្ជាំងអាងស្តុកទួលគោកទី១ត្រឡោកបែក ក្នុងខណ្ឌទួលគោក ។ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញបើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលស្ថានីយ៍បូមទឹកនេះមានសមត្ថភាពបូម ៨ម៉ែត្រគូប ក្នុងមួយវិនាទី ស្មើនឹង ២៨៨០០ម៉ែត្រគូបក្នុង១ម៉ោង ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ។ ការដ្ឋាននេះគ្រោងនឹងបញ្ចប់នៅពេលរដូវវស្សាចូលមកដល់។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានជីកស្តារប្រឡាយជើងឯក ចាប់ពីផ្លូវជាតិលេខ៣ ដល់បឹងជើងឯក។ ប្រឡាយនេះ […]

អាន​បន្ថែម

ប្រវត្តិនៃសំណង់កីឡាដែលមានគុណភាពនៅអាស៊ីអាគ្នេយ៍

នៅពេលស្ថាបនិករបស់ក្រុមហ៊ុន Sports Engineering and Recreation Asia Ltd. (Seara) បង្កើតក្រុមហ៊ុននេះនៅទីក្រុងបាងកកក្នុងឆ្នាំ១៩៩១ ការសម្រេចចិត្តជាយុទ្ធសាស្ត្រគឺត្រូវសាងសង់ដោយគោរពតាមស្ដង់ដារអន្ដរជាតិតែម្យ៉ាងប៉ុណ្ណោះ។ នេះមិនមែនគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សាររបស់ជំនួញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្រ្តបង្កើតជាម៉ាកដ៏សំខាន់ដែលត្រូវចំណាយពេលរាប់ឆ្នាំទើបទទួលផលផងដែរ។ នេះមិនត្រឹមតែជាយុទ្ធសាស្រ្តទីផ្សាររបស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្រ្កកសាងម៉ាកយ៉ាងសំខាន់មួយដែលនឹងត្រូវប្រើពេលដើម្បីទទួលបានផលផងដែរ។ លោក Patrick Dean ជនជាតិកាណាដា ដែលជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំងពីរបានលើកឡើងថា “យើងមើលឃើញថា នៅក្នុងទីផ្សារដូចជាប្រទេសសិង្ហបុរី និងទីក្រុងកូឡាឡាំពួរ ការសាងសង់កន្លែងកីឡាត្រូវបានសាងសង់ឡើងស្របតាមស្ដង់ដារអន្ដរជាតិ។ យើងបានសម្រេចចិត្តដោយគ្រាន់តែរង់ចាំទីផ្សារនេះហូរចេញទៅភាគខាងជើង។” គោលការណ៍ពិសេសខុសគេនោះគឺ ផ្តោតលើឧបករណ៍កីឡាសម្រាប់ឧស្សាហកម្មបដិសណ្ឋាកិច្ចទំនើបចុងក្រោយបំផុតដែលយើងកំពុងឈានជើងចូល។ ជាដំបូង ក្រុមហ៊ុន Seara បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការបំពាក់គ្រឿងបរិក្ខារកីឡាដែលមានគុណភាពខ្ពស់ និងសាងសង់ទីលានកីឡាវាយតេនីសនៅតាមសណ្ឋាគារ និងរីសតល្បីៗ។ ក្រុមកីឡាបាល់ទាត់ពាណិជ្ជកម្មបានចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនូវទីលានទាត់បាល់ និងការបោះទីតាំងនៃម៉ាករបស់ពួកគេ។ សាលារៀន និងអាគាររបស់រដ្ឋាភិបាលបានចាប់ផ្តើមតម្លើងសម្ភារបរិក្ខារដែលមានគុណភាពកាន់តែច្រើនជាងមុន និងមានគុណភាពខ្ពស់ជាងមុន។ ជាចុងក្រោយ នគរូបនីយកម្ម និងកំណើននៃប្រជាជនថ្នាក់កណ្តាលបានធ្វើឲ្យទីលានវាយកូនហ្គោលដែលបានសាងសង់ឡើងនៅក្នុងទសវត្សឆ្នាំ១៩៩០មួយចំនួន ចាប់ផ្តើមធ្វើឲ្យទីតាំងរបស់ខ្លួនមានលក្ខណៈល្អប្រសើរ តាមរយៈការផ្តល់នូវបរិក្ខារទីលានវាយកូនហ្គោលល្អៗ។ ភាពជោគជ័យនេះបានមកតាមរយៈការយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតនៃផលិតផល និងការជ្រើសរើសផលិតផលដែលល្អបំផុតសម្រាប់ស្ថានភាពជាក់លាក់នៅតាមតំបន់។ លោក Patrick Dean បានលើកឡើងថា “មានបទពិសោធន៍ក្នុងស្រុកដ៏ឈឺចាប់មួយចំនួន ប៉ុន្តែយើងមិនដែលរត់ចេញពីការងារ ហើយតែងតែធ្វើវាឲ្យបានត្រឹមត្រូវ ហើយយើងក៏មិនដែលធ្វើឲ្យមានកំហុសដូចគ្នាពីរដងដែរ”។ សព្វថ្ងៃនេះ Seara គឺជាក្រុមហ៊ុននាំមុខក្នុងទីផ្សារផ្គត់ផ្គង់បរិក្ខារស្ដង់ដារអន្ដរជាតិដែលឆ្លើយតបនឹងស្តង់ដារកំណត់ដោយស្ថាប័នគ្រប់គ្រងកីឡានីមួយៗ។ […]

អាន​បន្ថែម

របៀបជ្រើសរើស UPS ដែលត្រឹមត្រូវ

អគ្គិសនីគឺជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងប្រទេសកម្ពុជាដោយសារថាការដាច់អគ្គិសនីតែងកើតមានឡើងជាញឹកញាប់។ ទោះជាយ៉ាងណា សម្រាប់កន្លែងមួយចំនួនដូចជាមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលទិន្នន័យ គឺមិនអាចដាច់អគ្គិសនីបានឡើយសូម្បីតែមួយវិនាទីក៏ដោយ។ ហេតុដូច្នេះ ការប្រើប្រាស់ UPS កាន់តែមានសារៈសំខាន់ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ UPS ឬ Uninterruptible Power Supply (ឧបករណ៍ផ្គត់ផ្គង់ថាមពលដែលមិនមានអាក់ខាន) គឺជាឧបករណ៍អេឡិចត្រូនិចមួយដែលផ្តល់នូវថាមពលអគ្គិសនីបន្ទាន់នៅពេលថាមពលអគ្គិសនីមេជួបបញ្ហា ឬត្រូវបានកាត់ផ្តាច់។ ទោះជាយ៉ាងណា នៅលើទីផ្សារមាន UPS ជាច្រើន ដូច្នេះហើយតើធ្វើយ៉ាងណាទើបយើងអាចដឹងថាមួយណាដែលយើងគួរប្រើ និងមួយណាដែលត្រូវនឹងអាជីវកម្មរបស់យើង? Legrand ដែលជាអ្នកឯកទេសខាងហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិក និងឌីជីថល បានចែករំលែកនូវការណែនាំមួយចំនួនពីវិធីជ្រើសរើស UPS ដែលត្រឹមត្រូវ។ ជ្រើសយកមួយណាដែលសន្សំសំចៃថាមពលខ្ពស់ នៅពេលទិញ UPS អ្នកមិនគួរគិតតែពីតម្លៃពេកនោះទេ ពោលគឺអ្នកត្រូវគណនាថាតើឧបករណ៍នោះនឹងផ្តល់ផលមកអ្នកវិញយ៉ាងណានៅពេលអនាគត។ អ្នកគួរជ្រើសរើសផលិតផលដែលមានប្រព័ន្ធសន្សំសំចៃថាមពលខ្ពស់ជាជាងជ្រើសយកផលិតផលដែលមានតម្លៃថោក ប៉ុន្តែស៊ីថាមពលច្រើន។ ឧទាហរណ៍ តាមរយៈបច្ចេកវិទ្យាបំលែងថាមពលទ្វេដងដោយមិនផ្តាច់ចរន្ត ឧបករណ៍ Legrand UPS មានការសន្សំសំចៃថាមពល ៩៦ភាគរយដែលល្អជាងផលិតផល UPS ស៊េរីចាស់នៅលើទីផ្សារដល់ទៅ ៦ភាគរយ។ ដូចនេះឧបករណ៍នេះអាចឱ្យអ្នកប្រើសន្សំបាន ៥០.០០០ដុល្លារក្នុងមួយឆ្នាំ។ សេវាកម្មថែទាំគឺសំខាន់ ផ្នែកដ៏សំខាន់បំផុតនៃ UPS គឺមិនមែនត្រឹមតែគ្រឿងម៉ាស៊ីនខ្លួនវាប៉ុណ្ណោះទេ ពោលគឺអ្នកក៏គួរតែពិចារណាពីការថែទាំបន្ទាប់ពីការលក់ផងដែរ។ ឧបមាថាបើ […]

អាន​បន្ថែម