ទីលានទុកសំរាមចំនួន២ តម្លៃជិត $១០លាន នៅក្រចេះ-ស្ទឹងត្រែង សម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការ

ទីលានទុកដាក់សំរាមតម្លៃជិត ១០លានដុល្លារ នៅក្រុងក្រចេះ ខេត្តក្រចេះ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ គុណភាព និងសុខុមាលភាពការរស់នៅរបស់បងប្អូននៅក្នុងតំបន់។ នេះបើតាមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ ទីលានទុកដាក់សំរាមក្នុងក្រុងក្រចេះ គឺស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី៤ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចំណាយថវិកាសាងសង់អស់ ៤.៩៤៣.៩៤៨ ដុល្លារ។ ទីលានមួយនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ៦ហិកតា នៃផ្ទៃដីសរុបទំហំ ២៦,៨៨ហិកតា ស្ថិតនៅក្នុងភូមិផ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ រីឯកន្លែងទុកដាក់សំរាមវិញ មានទំហំ ១៣៥,៧៥ម៉ែត្រ x ១២២,៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ ត្រូវជា ១,៦៦ហិកតា។ បើតាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមបានរហូតដល់ ១៥ម៉ែត្រ និងអាចផ្ទុកបានបរិមាណសំរាមប្រមាណ ១៩៦ ២២០ម៉ែត្រគូប។ ដោយឡែកទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងវិញ ត្រូវបានសាងសង់នៅលើផ្ទៃដី ៧,២៦ហិកតា […]

អាន​បន្ថែម

ត្រឹមខែមេសា ២០២៤, គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន ៦២%

គិតត្រឹមខែមេសា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចការសាងសង់បាន ៦២ភាគរយហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ប៊ុន សុផាត អនុប្រធានគម្រោង និងជាតំណាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ មេសា ២០២៤។ គោលបំណងនៃការចុះពិនិត្យការដ្ឋានផ្ទាល់ គឺដើម្បីធានាឱ្យបានថាគម្រោងស្តារផ្លូវជាតិលេខ៣៣នេះ ត្រូវបាន អនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង ដែលបច្ចុប្បន្ន វឌ្ឍនភាពរបស់គម្រោងសម្រេចបាន ៦២ ភាគរយ ហើយ។ នាឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យបន្ថែមការយកចិត្តទុកដាក់លើការងារស្រោចទឹក លុបជង្ហុក និងត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត […]

អាន​បន្ថែម

ក្រុមហ៊ុនថៃជាង២០ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅខេត្តក្រចេះ

ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានដឹកនាំតំណាងក្រុមហ៊ុនថៃជាង ២០ក្រុមហ៊ុន ចុះសិក្សាស្វែងយល់ពីឱកាសធ្វើធុរកិច្ច និងវិនិយោគ នៅទឹកដីខេត្តក្រចេះ ជាពិសេសការបង្កើននូវទំហំពាណិជ្ជកម្ម និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងកម្ពុជា-ថៃ ទៅកាន់ប្រទេសនៅក្នុងតំបន់ថែមទៀតផង។ នេះបើយោងតាមដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការនៃស្ថានទូត និងវិស័យឯកជនថៃនៅកម្ពុជាជាង ២០ក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងខេត្តក្រចេះ (UBE Snoul Special Economic Zone)  នៅថ្ងៃទី០១ មេសា ២០២៤​។ នាឱកាសនោះដែរ លោក Hean Sopauline, ជានាយកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសថ្មី បានធ្វើការបង្ហាញពីសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងខេត្តក្រចេះនេះថា ជាខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ខណៈបច្ចុប្បន្នក៏មានការបង្កើតរោងចក្រកែច្នៃកៅស៊ូ និងរោងចក្រឧស្សាហកម្មជាបន្តបន្ទាប់នៅក្នុងតំបន់។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតថៃ និងក្រុមហ៊ុនទាំង២០ ក៏បានប្តេជ្ញាចិត្តថា នឹងជួយបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរវាងគ្នានឹងគ្នាឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសការបង្កើននូវទំហំពាណិជ្ជកម្ម និងការវិនិយោគ ដោយជំរុញគាំទ្រលើវិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរដែលអាចតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ជូលគ្នា ដើម្បីអាចពង្រីកនូវឱកាសនៃតំណរភ្ជាប់ទៅកាន់ប្រទេសនៅក្នុងតំបន់បានថែមទៀតផង។ លើសពីនេះ ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ ដែលអមដំណើរដោយប្រតិភូទស្សនកិច្ចច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា – វៀតណាម) ក៏បានធ្វើការស្វាគមន៍ និងចាត់ទុកសកម្មភាពចុះសិក្សានេះ […]

អាន​បន្ថែម

ផ្លូវអន្ទង់អាំង ស្រុកវាលវែង ត្រូវបានកំណត់ជាតំបន់អភិរក្សធម្មជាតិ ដើម្បីទាក់ទាញទេសចរ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យសិក្សាដាក់តំបន់ជុំវិញ “ផ្លូវបុប្ផាលាក់ខ្លួន” ឬ ផ្លូវអន្ទង់អាំង នៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់អភិរក្សធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ។ នេះបើតាមអនុសាសន៍របស់សម្តេច ក្នុងពិធីសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់” នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ សម្តេចបានស្នើដល់ ឯកឧត្តម កែវ​ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដឹកនាំក្រុមការងារចុះសិក្សាពិនិត្យឡើងវិញនូវផ្លូវនេះ ដោយហេតុថានៅកម្ពុជាមានផ្លូវកាច់កុងដូចអន្ទង់អាំងតែមួយកន្លែងនេះប៉ុណ្ណោះ ព្រោះបើវាស់ត្រង់មានប្រវែងត្រឹមតែ ៤គីឡូម៉ែត្រ តែបើវាស់តាមប្រវែងដែលបត់បែងចុះឡើងវិញមានប្រវែងដល់ទៅ ១០គីឡូម៉ែត្រឯណោះ ដូច្នេះយើងត្រូវរក្សាអភិរក្សតំបន់នេះទុកជាអត្ថប្រយោជន៍ជាតិរយៈពេលវែង។ សម្តេចបានបន្តថា តំបន់ខាងលើនេះ ធ្លាប់មានការឈូសឆាយអភិវឌ្ឍខ្លះដែរ ដែលត្រូវពិនិត្យឡើងវិញ ដោយដោះស្រាយនូវការអភិវឌ្ឍទាំងនោះ ដាក់ជាតំបន់អភិរក្សធម្មជាតិទាំងសងខាងផ្លូវអន្ទង់អាំងនេះ សម្រាប់ជាតំបន់ទេសច​រណ៍​ជូនប្រជាពលរដ្ឋក្នុង និងក្រៅស្រុក។ ជាមួយគ្នានេះដែរ ទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឱ្យពិនិត្យលើគម្រោងអភិវឌ្ឍន៍​ទេសចរណ៍ខ្នាតតូចដែលមិនអនុវត្តគម្រោង​រយៈពេល ០៦ខែក្រោយទទួលបានអាជ្ញាបណ្ណ គឺត្រូវដកយកអាជ្ញាបណ្ណមកវិញ។ (អានបន្ថែម)

អាន​បន្ថែម

ចិនស្នើស្វែងយល់ពីគោលនយោបាយសំខាន់ៗ៣ ដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា

លោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មមកពីប្រទេសចិនចំនួន១៧ក្រុមហ៊ុន បានបង្ហាញនូវចំណាប់អារម្មណ៍ និងបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយបានធ្វើការស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្វែងយល់បន្ថែមអំពីគោលនយោបាយសំខាន់ៗចំនួន០៣។ នេះបើយោងតាមការលើឡើងរបស់លោកស៊ិន មីងរ៉ុង (Shen Mingrong ) ក្នុងជំនួបរវាងលោក និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូទាំង ១៧សហគ្រាស នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៤។ នាឱកាសនោះ លោក ស៊ិន មីងរ៉ុង បានប្ដេជ្ញាចិត្តថា នឹងជួយជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជារការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។ ជាមួយគ្នានោះដែរ លោក ក៏បានណែនាំសហគ្រាសទាំង១៧ ដែលមានជំនាញ និង​អាជីវកម្មលើវិស័យជាច្រើន រួមមាន៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, […]

អាន​បន្ថែម

រ៉ូយាល់ ហ្គ្រុប កំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល

ក្រុមហ៊ុន រ៉ូយាល់ ហ្គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងសម្រុកសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល ដែលភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត។​ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ Royal Group Phnom Penh SEZ ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្តើមចាក់ដីបំពេញទីតាំង និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះ នឹងរួចរាល់ជាបន្តបន្ទាប់ ដើម្បីអាចទទួលវិនិយោគថ្មីៗបន្ថែមទៀតបាននៅក្នុងឆ្នាំនេះតែម្តង។ បន្ថែមពីនេះ នៅពេលប្រតិបត្តិការពេញលេញ ក្រុមហ៊ុនថ្មីនេះ មានឈ្មោះថា Royal Group Kandal Special Economic Zone (RGKSEZ) ដែលរំពឹងទុកថា នឹងអាចបង្កើតការងារបានប្រមាណ ២ម៉ឺនកន្លែងជូនប្រពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងគម្រោងថ្មីនេះដែរ ក្នុងឆ្នាំ២០២៤ នេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏គ្រោងនឹងបើកដំណើរការរោងចក្រតម្លើងរថយន្តម៉ាកតូយ៉ូតា របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd., ហើយគ្រោងនឹងបើកដំណើរការក្រុមហ៊ុន Metal Jewelry […]

អាន​បន្ថែម

គិតត្រឹមត្រីមាសទី១-២០២៤ ខេត្តបាត់ដំបងមានរោចក្រសហគ្រាសជាង ៧០០កន្លែង, បង្កើតការងារបានជិត១៥ម៉ឺននាក់

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង មានរោងចក្រចំនួន១៧ និង សហគ្រាសជាង៧០០កន្លែង ដែលបានផ្តល់ការងារជិត១៥ម៉ឺននាក់, នេះបើយោងតាមទិន្នន័ ចេញផ្សាយដោយ AKP បាត់ដំបង នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២៤។ បើតាមការបញ្ជាក់របស់លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តថា បច្ចុប្បន្នខេត្តមួយនេះមានរោងចក្រធំៗចន្លោះពី១៦-១៧ នៅក្នុងស្រុកចំនួន២ នៃ ខេត្តបាត់ដំបង ក្នុងនោះមាន ស្រុករតនមណ្ឌល និងស្រុកកំរៀង សម្រាប់បម្រើ ការកែច្នៃ ផលិតផលកសិកម្មក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលរោងចក្រ សហគ្រាសផ្សេងៗទៀត ដែលកំពុងដំណើរការតាមមូលដ្ឋានឬសហគមន៍នៅឡើយទេ។ លោកបន្ត បច្ចុប្បន្ន ខេត្តបាត់ដំបងក៏នឹងមានរោងចក្រក្រណាត់មួយកន្លែងទៀត ដែលកំពុងសាងសង់ ក្រៅពីរោងចក្រកែច្នៃដំឡូងមី រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិត ថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង បូករួមទាំងរោងចក្រ ក្រណាត់ដែល កំពុងសាងសង់នោះ គឺមានសរុបចំនួន១៧រោងចក្រ។ រីឯលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ក៏បានលើកឡើងផងដែរថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានប្រហែល ២.៣៨៤លានដុល្លារ […]

អាន​បន្ថែម

រដ្ឋគ្រោងសង់កំពង់ផែទេសចរណ៍កម្រិតស្តង់ដារ នៅក្រុងកំពង់ចាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងដងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម សម្រាប់សាងសង់កំពង់ផែទេសចរណ៍ ដើម្បីនាវាទេសចរណ៍ចូលចត។​ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យមើលទីតាំង ក្បែរស្ពានគីស៊ូណា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។ ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា គម្រោងនេះ នឹងធ្វើឱ្យខេត្តកំពង់ចាម មានកំពង់ផែស្តង់ដារ​សម្រាប់នាវាទេសចរណ៍ចូលសំចត ដើម្បីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត ។​ ឯកឧត្តម​ ផន រឹម មានប្រសាសន៍ថា៖ “កំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព និងសោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត”។ បើតាមអ្នកនាំពាក្យ លទ្ធផលនៃការចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃរួចមក បង្ហាញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ […]

អាន​បន្ថែម

ស្ពានអាកាស«មរតកតេជោ» នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ មីនា និងបើកដំណើរការនៅដើមខែក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះតទៅ ខណៈការដ្ឋានសាងសង់នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលមានលេខ ០២៤​/២៤សជណ.ច ចុះថ្ងៃទី២៨ មីនា ២០២៤។ សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ នេះ សម្រេចបានស្ទើរតែទាំងស្រុងទៅហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ដូច្ចេះ ដើម្បីសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ ក៏ដូចជាការដោះស្រាយបញ្ហា កកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវធិបតីនាយរដ្ឋមន្រ្តី បានផ្តល់គោលការណ៍អនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤នេះតទៅ។ គួររំលឹកថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ […]

អាន​បន្ថែម

កម្ពុជា និងUNIDO សហការគ្នាជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតង

អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការ​អភិវឌ្ឍឧស្សាហកម្មប្រកប​ដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។ កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​គណៈប្រតិ​ភូ​ ដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។ UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីស​សម្រាប់​ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។ បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមាន​មូល​ដ្ឋាន​នៅប្រទេស​ឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ​ ដើម្បីវាយតម្លៃតំបន់​សេដ្ឋកិច្ច​ពិសេស​ដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។ ទីប្រឹក្សានឹងសិក្សាតំបន់​សេដ្ឋកិច្ច​ពិសេសពី៦ ទៅ ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់​សេដ្ឋកិច្ច​ពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈ​ពេល​មួយ​ឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ លោកសុខ ណារិនបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និង​ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់​ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និង​ឥណ្ឌូនេ​​ស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីបាន​ស្វាគមន៍ចំពោះវិនិយោគិន […]

អាន​បន្ថែម