ឥតខ្ចោះ លើសពីការប្រៀបធៀប៖ ម៉ាស៊ីនបូមចាក់បេតុង SCHWING S36 X និង S43 SX TRUCK MOUNTED

វិស្វកម្មអាល្លឺម៉ង់លំដាប់ថ្នាក់ពិភពលោក ឧបករណ៍ចាក់បេតុង SCHWING Pump ប្រើប្រាស់នូវបច្ចេកវិទ្យា Rock Valve ដែលបង្កើតឡើងដោយ SCHWING R & D និងបានចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម បន្ទាប់ពីមានការសិក្សាយ៉ាងទូលំទូលាយពីលក្ខណៈនៃបេតុងរឹងមាំនៅក្នុងប្រទេសផ្សេងៗ។ បច្ចេកវិទ្យា Rock Valve មានវង់ចំហរ និងដុំរាងដូចកង់ SCHWING “High Flow” ប្រើកម្លាំងទឹក ដើម្បីធានានូវការបង្កើតកម្តៅអប្បបរមាក្នុងកម្លាំងទឹក ដូចនេះការខាតបង់ទិន្នផលមានតិចតួច ហើយកម្លាំងសង្កត់អប្បបរមាលើសមាសធាតុកម្លាំងទឹកធ្វើឲ្យថ្លៃចំណាយថែទាំទាបក្នុងរយៈពេលវែង។ ការប្រើប្រព័ន្ធត្រួតពិនិត្យ Vector Control (ប្រកាសនីយបត្រតក្កកម្មដោយ SCHWING) ប្រតិបត្តិករអាចគ្រប់គ្រងប្រព័ន្ធ និងអាចទាក់ទងជាមួយម៉ាស៊ីននេះបានដោយពិនិត្យទិន្នន័យប្រតិបត្តិការ និងប្រមូលទិន្នន័យរបស់ម៉ាស៊ីននៅក្នុងពេលភ្លាមៗ។ ប្រព័ន្ធបញ្ជាពីចម្ងាយដោយប្រើប៊ូតុងចុងនិងប្រព័ន្ធឲ្យសញ្ញាព្រមាន ជួយឲ្យប្រតិបត្តិករដឹងយ៉ាងឆាប់រហ័សពីប្រតិបត្តិការបូម។ លក្ខណៈដូចជាប្រព័ន្ធស្ថេរភាពមួយចំហៀង (One-sided stabilizing system “EASY”) សន្ទះបិទបើកនៅចុងបំពង់បូមបេតុង និងប្រព័ន្ធបំភ្លឺស្វ័យប្រវត្តិក៏មានផងដែរ។ ក្រុមហ៊ុន SCHWING Stetter ឥណ្ឌា ដែលត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ១៩៩៨ និងចាប់ផ្តើមការផលិតក្នុងឆ្នាំ១៩៩៩ នេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% នៃក្រុមហ៊ុន Schwing […]

អាន​បន្ថែម

កំណត់ហេតុប្រចាំថ្ងៃរបស់ក្លឹប Lighthouse : ថ្ងៃកីឡាកូនហ្គោលក្លឹប Lighthouse ប្រចាំឆ្នាំលើកទី៤

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្លឹប Lighthouse កម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានរៀបចំថ្ងៃកីឡាកូនហ្គោលប្រចាំឆ្នាំលើកទី៤ ជាថ្មីម្តងទៀតនៅក្នុងបរិវេណដ៏ស្រស់ស្អាតនៃ Garden City Golf Club។ ចំនួនកីឡាករចូលរួមបានកើនឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះយើងពិតជាមានការរំភើបយ៉ាង ខ្លាំងដោយយើងអាចស្វាគមន៍អ្នកចូលរួមលេងចំនួន ៦០នាក់ ទាំងអ្នកក្នុងស្រុកនិងជនបរទេស រួមទាំងអ្នកដែលជិះយន្តហោះមកចូលរួមជាពិសេសនៅក្នុងព្រឹត្តិការណ៍នេះ ដែលទាំងអស់គ្នាបានចូលរួម គាំទ្រដល់ក្លឹប Lighthouse និងការងាររបស់យើងនៅកម្ពុជា។ ក្លឹប Lighthouse ជាអង្គការសប្បុរសធម៌ផ្តោតលើវិស័យសំណង់មួយដែលបានបង្កើតឡើងដំបូងក្នុងចក្រភព អង់គ្លេសនៅឆ្នាំ១៩៥៦ និងបានមកដល់អាស៊ីជាលើកដំបូងនៅឆ្នាំ១៩៨៦ ជាមួយនិងការបង្កើតសាខា មួយនៅហុងកុង។ បច្ចុប្បន្នក្លឹបនេះមានសាខានៅទូទាំងអាស៊ីអាគ្នេយ៍។ ជារួម គោលបំណងនៃក្លឹប Lighthouse នៅទូទាំងពិភពលោកគឺលើកកម្ពស់ភាតរភាពក្នុងចំណោមសមាជិករបស់ខ្លួនដែលធ្វើការ នៅក្នុងឧស្សាហកម្មសំណង់ ឬជាប់ទាក់ទងនឹងឧស្សាហកម្មសំណង់ និងផ្តល់ជំនួយសប្បុរសធម៌ដល់អ្នក នៅក្នុងឧស្សាហកម្មសំណង់ដែលត្រូវការជំនួយ។ នៅកម្ពុជា ក្លឹប Lighthouse ត្រូវបានបង្កើតឡើងអស់ រយៈពេល៨ឆ្នាំមកហើយ ហើយគោលដៅចម្បងរបស់យើងគឺគាំទ្រដល់សិស្សានុសិស្សកម្ពុជាដែលមិនអាច បន្តការសិក្សានៅឧត្តមសិក្សាដោយសារតែបញ្ហាថវិកា។ បច្ចុប្បន្ននេះយើងបានគាំទ្រសិស្សចំនួន៧នាក់ តាមរយៈការផ្តល់ថវិកាសម្រាប់ថ្លៃសិក្សារបស់ពួកគេ ផ្តល់ឲ្យពួកគេនូវកុំព្យូទ័រយួរដៃ និងផ្តល់ថវិកាសម្រាប់ ការចំណាយក្នុងការរស់នៅ។ សិស្សវ័យក្មេងទាំងអស់នេះបានចុះឈ្មោះចូលរៀនក្នុងវគ្គសិក្សាដែល ទាក់ទងនឹងវិស័យសំណង់រួមមាន សញ្ញាបត្រវិស្វកម្ម និងស្ថាបត្យកម្ម។ បច្ចុប្បន្ន […]

អាន​បន្ថែម

ខេត្តក្រចេះនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់ស្ពានថ្មីមួយនៅខេត្តក្រចេះឆ្លងកាត់ទន្លេមេគង្គទៅកាន់ខេត្ដកំពង់ធំ។

អាន​បន្ថែម

JICA: ប្រទេសកម្ពុជាត្រូវការធនធានវិស្វករចំនួន ៣៥០០០ នាក់ពីឆ្នាំ ២០១៨ ដល់២០២០

យោងតាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA កាលពីពេលថ្មីៗនេះ ចំនួនវិស្វករជំនាញនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានតិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារកម្ពុជា

អាន​បន្ថែម

សាកលវិទ្យាល័យក្រចេះបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

សាកលវិទ្យាល័យក្រចេះ នៅព្រឹកថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យក្រចេះដែលស្ថិតនៅក្នុងទីរួមខេត្តក្រចេះ។ សាកលវិទ្យាល័យក្រចេះនេះត្រូវបានកសាងឡើងក្រោមថវិកា១២លានដុល្លារ ដែលក្នុងនោះជាង ២លានដុល្លាបានពីមូលនិធិសម្តេចតេជោ និង១០លានដុល្លារមានពីហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។ សាកលវិទ្យាល័យនេះមានជារួម អគារបណ្ណាល័យ ១ខ្នង អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា១ខ្នង អគារអភិសាល១ខ្នង អគារសិក្សា២ខ្នង អគារពិសោធន៍២ខ្នង អគាររោងជាង១ខ្នង អគារអាហារដ្ឋាន១ខ្នង អគារផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី ១ខ្នង។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងនូវក្តីរីករាយដែលបានអញ្ជើញមកសម្ពោធសាកលវិទ្យាល័យក្រចេះក្នុងថ្ងៃនេះ។ លើសពីនេះ សម្តេចក៏មានមោទនភាពចំពោះការកើតមានឡើងនូវសាកលវិទ្យាល័យដ៏ធំមួយនេះនៅខេត្តក្រចេះផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ “នេះជាគោលនយោបាយនៃចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យអប់រំដែលបានកំណត់ថា ខេត្ត១ត្រូវមានសាកលវិទ្យាល៏យ១ ឃុំ១យ៉ាងហោចណាស់មានអនុវិទ្យាល័យ១ និងក្នុងស្រុក១អាចមានវិទ្យាល័យច្រើន”។ “កម្ពុជាត្រូវការកសាងសាលារៀននិងអគារស្នាក់នៅរបស់គ្រូ និងសិស្សបន្ថែមទៀតតាមតំបន់និងបណ្តាខេត្តនានា ដើម្បីបំពេញនូវតម្រូវការនៃការខ្វះខាតក្នុងការអភិវឌ្ឍវិស័យអប់រំអោយមានការរីកចម្រើនទៅមុខទៀត” សម្តេចហ៊ុន សែនបានបន្ត។ ក្រៅពីសាកលវិទ្យាល័យក្រចេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថានៅថ្ងៃខាងមុខកម្ពុជានឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅលើទឹកដីខេត្តក្រចេះដើម្បីជួយសម្រួលការងារ […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន៖ ហាមសាងសង់អគារខ្ពស់ជាង៣ជាន់នៅតាមឆ្នេរកោះ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់អនុសាសន៍ដល់ក្រសួងជំនាញដែលពាក់ព័ន្ឋទាំងអស់ អោយអនុវត្តគោលការណ៍ហាមមិនអោយក្រុមហ៊ុនវិនិយោគសាងសង់អគារខ្ពស់ជាង ៣ជាន់នៅតាមឆ្នេរកោះរុងក៏ដូចជាតាមឆ្នេរកោះដទៃទៀតទាំងអស់ទូទាំងប្រទេសកម្ពុជា។ ប្រសាសន៍នេះបានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដាក់សម្ពោធសណ្ឋាគារ The Royal Sands Koh Rong កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះ។ លើសពីនេះទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ៖ “កោះរុង និងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជននោះទេ។ ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ឋិអោយទៅក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍន៍លើតំបន់នេះអោយក្លាយទៅជាតំបន់ទេចរណ៍ ក្នុងនោះដែរការវិយោគទាំងអស់ត្រូវអនុវត្តន៍តាមរយៈពេលដែលបានកំណត់”។ កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនបានទទួលសិទ្ឋិវិនិយោគ ប៉ុន្តែមិនបានធ្វើអ្វីទាំងអស់ ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាទៅអោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសើរើពិនិត្យ នឹងដកហូតយកមកវិញ ព្រោះសព្វថ្ងៃគឺមានក្រុមហ៊ុនមួយចំនួនដែលបានសិទ្ឋិទទួលអាជ្ញាប័ណ្ណវិនិយោគពីរដ្ឋ ប៉ុន្តែមិនបានធ្វើ ហើយបានយកទៅលក់អោយក្រុមហ៊ុនដទៃដែលខុសនឹងច្បាប់រដ្ឋ។ នៅថ្ងៃនេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់សង្កត់ធ្ងន់ៗទៅកាន់អ្នកមានអំណោច និងអ្នកមានទ្រព្យមួយចំនួនដែលកន្លងមកតែងតែមកកាងកាន់កាប់ និងទន្ទ្រានយកដីរដ្ឋមួយចំនួននៅតំបន់កោះរុងនេះ គឺត្រូវតែដកខ្លួនចេញជាបន្ទាន់។ ពួកអ្នកមកទន្រ្ទាន គឺភាគច្រើនមិនមែនរស់នៅកោះរុងនោះទេ គឺមួយចំនួនរស់នៅឯក្រុងភ្នំពេញ ឬកន្លែងផ្សេងៗទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោ […]

អាន​បន្ថែម

៥៨៦ គម្រោងសាងសង់តម្លៃសរុប ៣៥៦ លានដុល្លារបានអនុម័តក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០�

គម្រោងសាងសង់ចំនួន ៥៨៦ គម្រោងដែលមានតម្លៃវិនិយោគជាង ៣៥៦ លានដុល្លារអាមេរិកត្រូវបានអនុម័តក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

អាន​បន្ថែម

WB: វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាគួរស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់

ការរីកដុះដាលឥតឈប់ឈរនៃវិស័យសំណង់និងអចលនទ្រព្យព្រមទាំងកំណើននៃឥណទានដែលបានផ្តល់ឱ្យទៅវិស័យសំណង់និងអចលនទ្រព្យអាចនឹងក្លាយជាហានិភ័យសេដ្ឋកិច្ច និង ជាបញ្ហាប្រឈមមួយដែលគួរតែប្រុងប្រយ័ត្នសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨នេះ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ឬ World Bank ដែលចេញផ្សាយជាសាធារណៈកាលពីថ្មីៗនេះ។ របាយការណ៍នេះបានព្យាករណ៍ថាប្រទេសកម្ពុជានឹងមានកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ៦,៩ ភាគរយ។ ទោះជាយ៉ាងណាក្ដីរបាយការណ៍ដដែលនេះក៏បានសង្កត់ធ្ងន់ទៅលើហានិភ័យមួយចំនួនដែលអាចនឹងកើតឡើងផងដែរ ដូចជាការកើនឡើងឥតឈប់ឈរនៃវិស័យសាងសង់និងអចលនទ្រព្យ។ ការកើនឡើងនេះគឺ ដោយសារតែឥណទានឬបញ្ចីទាក់ទង់នឹងវិស័យសំណង់និងអចលនទ្រព្យបានបើកចំហរនឹងបានកើនឡើងជាបន្តបន្ទាប់។ ចំនួនគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំ ២០១៧ មានសរុបចំនួន ៣.០៥២ គម្រោងដែលបានកើន ២២,៣១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ដូចគ្នានេះដែរ ឥណទានចំពោះវិស័យសំណង់និងអចលនទ្រព្យក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ បើប្រៀបធៀបពីខែឧសភាដល់ខែវិច្ឆិកាឆ្នាំ ២០១៧ ឥណទានបានកើនឡើងពី២៨,៤ ដល់ ៣៧,១ ភាគរយ។ ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សបែបនេះទើបមានរបាយការណ៍មួយមកពីធនាគារពិភពលោកបានលើកឡើងថា គួរតែមានការត្រួតពិនិត្យអោយបានល្អិតល្អន់ទៅលើវិស័យសំណង់និងអចលនទ្រព្យ ហើយសំខាន់បំផុតនោះគឺត្រូវកាត់បន្ថយវិសាលភាព ឬការបណ្តាក់ទុនលើសកម្មភាពណាដែលមានភាពប្រថុយប្រថានខ្ពស់។ ទាំងនេះ គឺដើម្បីបញ្ជៀសហានិភ័យសេដ្ឋកិច្ចដែលអាចនឹងកើតមានឡើងដោយសារតែបញ្ហាទាំងនេះ។ ទោះជាយ៉ាងណាក្ដីរបាយការណ៍ដដែលបានបញ្ជាក់ថា សេដ្ឋកិច្ចជារួមនៃប្រទេសកម្ពុជាដំណើរការបានល្អ ដែលប្រទេសចិនគឺជាប្រភពធំបំផុតនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងជាភ្ញៀវទេសចរដ៏សំខាន់មកកាន់ប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៧ ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសម្បត្តិចំនួន ១.៤៣០ លានដុល្លារពីប្រទេសចិន ឬ ស្មើនឹង ២៧ភាគរយនៃការវិនិយោគសរុបនៅក្នុងប្រទេស។

អាន​បន្ថែម

ស្ពានបាឡេអាចនឹងសាងសង់រូចក្រោយបុណ្យចូលឆ្នាំខ្មែរ

ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមការងារការដ្ឋានសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាបនឹងដំណើរការដំឡើងគ្រោងស្ពានផ្នែកកណ្តាលចំនួនពីរកំណាត់ចុងក្រោយ។ ដើម្បីសុវត្ថិភាព និងជាបង្កាគ្រោះថ្នាក់នានាដែលនឹងអាចកើតមានឡើង រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសផ្អាកនាវាចរណ៍ជាបណ្តោះអាសន្ននៅខាងក្រោមទីតាំងការដ្ឋានផ្នែកកណ្តាលនេះ។ ក្នុងអំឡុងពេលនេះជលយានយន្តនឹងត្រូវបង្វែចរាចរអោយធ្វើដំណើរតាមគន្លងសងខាងទីតាំងដំឡើងគ្រោងស្ពានជំនួសវិញ។ ស្ពានបាឡេនេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។ ស្ពានបាឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ ចំណែកឯ ស្ពានមិត្តភាពកម្ពុជា – ជប៉ុននេះនឹងជួសជុលហើយក្នុងខែកក្កដា ឆ្នាំ ២០១៩។

អាន​បន្ថែម

កម្ពុជានឹងមានផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត-បាងកកក្នុងឆ្នាំនេះ

បន្ទាប់ពីបើកសម្ពោធជាផ្លូវការនូវរថភ្លើងប៉ោយប៉ែត-សិរីសោភ័ណ្ណកាលពីដើមខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្រសួងក៏គ្រោងនឹងបញ្ចប់ការសាងសង់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតក្នុងឆ្នាំ ២០១៨ នេះ។ “នៅដំណាក់កាលនេះយើងបានសម្រេចនូវដំណាក់កាលទីមួយពីសិរីសោភ័ណ្ឌទៅប៉ោយប៉ែត។ បើតាមផែនការដែលបានគ្រោងទុក កំណាត់ផ្លូវពីសិរីសោភ័ណ្ឌទៅបាត់ដំបងនឹងត្រូវបញ្ចប់ក្នុងខែមេសានេះ ហើយនៅខែឧសភាត្រូវសម្រេចអោយបានមកដល់ខេត្តពោធិ៍សាត់ ហើយនឹងមកដល់ភ្នំពេញនៅខែកក្កដា” នេះបើតាម ប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ដែលបានថ្លែងក្នុងឱកាសបើកសម្ពោធរថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះកាលពីនៅថ្ងៃទី ១០ ខែមេសា កន្លងមកនេះ។ ទោះយ៉ាងណាក្ដី ឯកឧត្តម ពុំទាន់បានសន្យា ឬបញ្ជាក់ច្បាស់លាស់ទេថាតើនឹងអនុវត្តបានតាមផែនការបាន ១០០ ភាគរយឬទេ។ ប្រសិនបើអនុវត្តបានតាមកាលវិភាគដូចដែលបានគ្រោងទុកនោះប្រទេសកម្ពុជានឹងមានខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ឬ អាចនិយាយបានថាទៅដល់ទីក្រុងបាងកកដោយភ្ជាប់ជាមួយខ្សែររថភ្លើងថៃនៅព្រំដែនខ្មែរ-ថៃនៅប៉ោយប៉ែត។ កំណាត់ផ្លូវដែកនេះនឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយវាជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។ ទាំងនេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។

អាន​បន្ថែម