ព័ត៌មានក្នុងស្រុក
ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនឹងចាប់ផ្តើមដំណើរការសាងសង់
ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៨ បន្ទាប់ពីរាជរដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅការសាងសង់បញ្ចប់ការចរចា។ វាជាកិច្ចព្រមព្រៀងតម្លៃ ៨៨០ លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋចិន Yunnan Investment Holdings Ltd (YIHL) និងដែលផ្តល់ឱ្យឲ្យក្រុមហ៊ុន YIHL នូវកិច្ចសន្យាសម្បទានសាងសង់ ធ្វើម្ចាស់កម្មសិទ្ធិ និងប្រតិបត្តិការ (BOO)សម្រាប់រយៈពេល ៥៥ឆ្នាំ លើព្រលានយន្តហោះថ្មីនេះ។ កិច្ចព្រមព្រៀងថ្មីនេះនឹងជំនួសឱ្យឲ្យកិច្ចសន្យាសម្បទានផ្តាច់មុខរយៈពេល៤៥ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Airports ដែលរាប់ចាប់តាំងពីឆ្នាំ ១៩៩៥។ ព្រលានយន្តហោះថ្មីនេះត្រូវបានរំពឹងថានឹងត្រូវសាងសង់ជាបីដំណាក់កាលលើផ្ទៃដី ៧៥០ហិចតានៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប។ ដំណាក់កាលទាំងពីរដំបូងមានតម្លៃ ៥០០លានដុល្លារ ដែលនឹងអនុញ្ញាតឱ្យឲ្យយន្តហោះខ្នាតមធ្យមចុះចត ចំណែកនៅដំណាក់កាលទីបីដែលមានតម្លៃ ៣០០លានដុល្លារនឹងបើកផ្លូវឲ្យយន្តហោះខ្នាតធំធ្វើការចុះចត។
អានបន្ថែមអគារភ្លោះ Twin Towers ត្រូវបានពន្យារពេលម្តងទៀត
ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong Twin Trade Center ត្រូវបានពន្យារពេលម្តងទៀតនៅពេលផែនការបច្ចេកទេសសម្រាប់អគារត្រូវបានសម្រេចចុងក្រោយ ។ ការចាប់ផ្តើមការដ្ឋានសាងសង់គម្រោងអគារដែលនឹងក្លាយជាអគារខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ក្រោយពេលបញ្ចប់ការសាងសង់នោះ ត្រូវបានពន្យារពេលពីរដងមកហើយ គឺពីខែកញ្ញា ឆ្នាំ2016 ២០១៦ ទៅខែកក្កដា ឆ្នាំ២០១៧ 2017 ហើយឥឡូវនេះពន្យារទៅឆ្នាំ 2018 ២០១៨ ប៉ុន្តែមិនទាន់មានការប្រកាសនៅឡើយ។ ខណៈដែលការធានារ៉ាប់រងនៅតែមាននៅលើការគាំទ្រមូលធនសម្រាប់សំណង់អគារលើផ្ទៃដី 4.9៤,៩ ហិចតា តម្លៃ 5 ៥ប៊ីលានដុល្លារ និងកម្ពស់ 133១៣៣ជាន់នេះ ភាពមិនច្បាស់លាស់នេះនៅតែបន្តធ្វើឲ្យមានភាពបង្អែរបង្អង់លើទីតាំងពាណិជ្ជកម្ម និងបច្ចេកទេសរបស់អគារនេះ។ ក្រុមហ៊ុនចិន Sino Great Wall International Engineering Co. Ltd. ជាអ្នកឈ្នះការដេញថ្លៃសាងសង់អគារភ្លោះនេះនៅឆ្នាំ 2017២០១៧។
អានបន្ថែមប្រទេសកម្ពុជាប្រឈមនឹងកង្វះខាតស៊ីម៉ង់តិ៍៍
វិស័យសំណង់របស់ប្រទេសកម្ពុជាបន្តបង្ហាញពីកម្រិតនៃការរីកចម្រើន ប៉ុន្តែផលិតផលស៊ីម៉ង់តិ៍៍ក្នុងស្រុកកំពុងខ្វះខាត ដែលតម្រូវឱ្យឲ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនស្វែងរកការផ្គត់ផ្គង់ពីក្រៅប្រទេស។ បើទោះបីរោងចក្រស៊ីម៉ង់តិ៍៍ក្នុងស្រុកជាច្រើនបានចូលមកក្នុងទីផ្សារនាប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ផលិតកម្មរបស់រោងចក្រទាំងនោះមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការបច្ចុប្បន្ននោះទេ នេះបើតាមអ្នកជំនាញខាងឧស្សាហកម្មនេះ។ លោក Charles Vann តំណាងប្រធានសមាគមអ្នកម៉ៅការសាងសង់កម្ពុជា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ផលិតកម្មក្នុងស្រុក «អាចត្រឹមតែផ្គត់ផ្គង់ផ្នែកតូចមួយនៃតម្រូវការទីផ្សារប៉ុណ្ណោះ»។ លោក ទូច សំណាង អនុប្រធានអគ្គនាយករងក្រុមហ៊ុនវិនិយោគកម្ពុជាក្រៅប្រទេស (OCIC) បានប្រាប់កាសែតដដែលថា “តម្រូវការស៊ីម៉ង់តិ៍៍របស់ក្រុមហ៊ុន OCIC គឺ 20,000២០.០០០ ទៅ 30,000៣០.០០០ តោន ជារៀងរាល់ឆ្នាំ ហើយខ្ញុំជឿជាក់ថា តម្រូវការនេះនឹងកើនឡើងនៅពេលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើននិងមានកំណើន”។
អានបន្ថែមរថភ្លើងអាកាស ជាដំណោះស្រាយកាត់បន្ថយ កកស្ទះចរាចរណ៍ក្នុងទីក្រុង
ដើម្បីសម្រួលចរាចរណ៍ក្នុងទីក្រុងដែលតែងតែកើតមានឡើង ជាពិសេសពេលម៉ោងមមាញឹក រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់ផ្លូវរថភ្លើងអាកាសតភ្ជាប់ពីទីក្រុងភ្នំពេញទៅអាកាសយាន្តសដ្ឋានភ្នំពេញអន្តរជាតិ។ រថភ្លើងអកាសនេះមិនត្រឹមតែជាដំណោះស្រាយសម្រាប់ការកកស្ទះចរាចរណ៏ក្នុងទីក្រុង ប៉ុណ្ណោះទេ តែវាក៏អាចជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ក្នុងដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃទៅប្រទេសជប៉ុនកាលពីខែមិថុនា សម្តេច ហ៊ុន សែនបានស្នើភាគី ជប៉ុនឲ្យផ្តល់ជំនួយ ៨០០លានដុល្លារអាមេរិក ដើម្បីបញ្ជប់គម្រោងសាងសង់ផ្លូវរថភ្លើងអាកាសនេះ។ បើតាមសម្តេច ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រកាលពីដើមខែសីហា ក្នុងទីក្រុងភ្នំពេញ ថា លោក ស៊ិនហ្សូ អាបេ ប្រធានធិបតីជប៉ុន បានធានាចំពោះសម្តេចនាយករដ្ឋមន្រ្តីនូវការសងត្រឡប់វិញក្នុងរយៈពេលវែង និងអត្រាការប្រាក់ទាបសម្រាប់កម្ចីហេដ្ឋារចនាសម្ព័ន្ធ។ នៅពេលស្ថាបនារួចរាល់ រថភ្លើងអកាសនេះនឹងផ្ដល់ជម្រើសមួយទៀតដល់រថយន្តធុនតូច និងម៉ូតូដែលកកស្ទះនៅតាមផ្លូវធំៗក្នុងរាជធានីភ្នំពេញ។ បើតាមប្រសាសន៍របស់ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំាពា ក្យក្រសួងសារធារណៈការ និងដឹងជញ្ជូនបានឲ្យដឹងថា រថភ្លើងអកាសនេះ ពុំមានអ្នកបើកបរនោះទេ។ យោងតាមឯកឧត្តម សុរិយា បានប្រាប់ការសែត ខេមបូឌា ដេលី កាលពីថ្ងៃទី១៥ ខែសីហា ថា ទីភ្នាក់ងារសហប្រិតិកាអន្តរជាតិជប៉ុន(JICA) បានបញ្ជូនក្រុមការងារជំនាញរបស់ខ្លួនកាលពីចុង ខែសីហា ដើម្បីសិក្សាវាយតម្លៃផ្លូវរថភ្លើងដែលអាចសាងសង់ពីរ ឬបីខ្សែ។ តែយ៉ាងណា មន្រ្តីអ្នកនាំពាក្យរូបនេះ សុំមិនធ្វើការអត្ថាធិប្បាយរយៈពេលនៃលទ្ធភាពសិក្សានោះទេ។ ក៏ប៉ុន្តែ JICA […]
អានបន្ថែមការជំរុញការអភិវឌ្ឍរបស់ប្រទេស (ត្រូវគិតគូរជានិច្ចពីកម្មករនៅការដ្ឋានសំណង់)
ដោយសារអគារត្រូវបានរីកដុះដាលឡើងជាបន្តបន្ទាប់ វាច្បាស់ណាស់ដែរថា ទេសភាពទីក្រុងរបស់ប្រទេសកម្ពុជា គឺកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជាការិយាល័យ ខុនដូ អាផាតមិន និងផ្សារទំនើប។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគសរុបនៅក្នុងគម្រោងសាងសង់កើនឡើងទ្វេដងរហូតដល់ 8.5៨.៥ ប៊ីលានដុល្លារក្នុងឆ្នាំ 2016 ២០១៦ បើធៀបនឹងឆ្នាំមុន។ វិស័យសំណង់ គឺជាកត្តាចលករមួយនៃកត្តាជំរុញកំណើនសេដ្ឋកិច្ច បើយោងតាមធនាគារពិភពលោក។ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាបានកើនឡើងឥតឈប់ឈរចាប់តាំងពីឆ្នាំ 2011 ២០១១ ដោយមានកំណើនយ៉ាងតិច 7 ៧ ភាគរយជារៀងរាល់ឆ្នាំ។ នៅឆ្នាំ 2017 ២០១៧ ធនាគារពិភពលោករំពឹងថាសេដ្ឋកិច្ចនឹងបន្តរឹងមាំនៅកម្រិតដដែល។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្រដៀងគ្នានោះ ប្រទេសកម្ពុជាត្រូវកសាងខ្លួនឲ្យបានលឿនឲ្យឆាប់រហ័ស ព្រមទាំងរក្សានូវប្រសិទ្ធភាពថ្លៃចំណាយ។ ដូចនេះហើយទើបឧស្សាហកម្មសំណង់ត្រូវមានយន្តការបន្ថែមទៀតដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពនៃកម្លាំងពលកម្មរបស់ខ្លួន។ ការណ៍នេះនឹងធ្វើឲ្យអាចរក្សាបាននូវចំនួនកម្មករ ហើយការសាងសង់នឹងលឿនជាងមុន ព្រមទាំងអស់ថ្លៃចំណាយតិច។ ការប្រើឧបករណ៍ប្រើថាមពលអគ្គិសនីនៅការដ្ឋាន គឺជាវិធីមួយក្នុងការធ្វើយន្តកម្មឧស្សាកម្មសំណង់។ ឧបករណ៍ប្រើថាមពលអគ្គិសនីដែលមានគុណភាពខ្ពស់ កាន់តែមានតំលៃសមរម្យច្រើនឡើងហើយវានឹងបង្កើនផលិតភាពនៃការដ្ឋាន។ លើសពីនេះទៀត ឧបករណ៍ប្រើថាមពលអគ្គិសនីឥតខ្សែជួយឱ្យឲ្យកម្មករកាន់តែអាចចល័តបានច្រើន។ ពួកគេមិនចាំបាច់ត្រូវប្រយ័ត្នជាមួយខ្សែភ្លើងនោះទេ ហើយអាចផ្លាស់ទីបានសេរី និងថធ្វើការបានលឿនជាងមុន ដូចនេះវានឹងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ។ វាក៏ជួយទប់ស្កាត់គ្រោះថ្នាក់ដោយសារតែគ្រោះថ្នាក់ដោយកំហុសបច្ចេកទេសមានតិចជាងមុន ជាពិសេសនៅពេលធ្វើការនៅទីតាំងខ្ពស់ៗ។ កម្មករការដែលធ្វើឲ្យមានប្រសិទ្ធភាពនិងសុខភាពល្អដល់កម្មករ នឹងជួយកាត់បន្ថយថ្លៃចំណាយលើកម្លាំងពលកម្ម និងប្រតិបត្ដិការ […]
អានបន្ថែមCOMANSA CM បន្ថែមម៉ូដែលថ្មីទៅក្នុងប្រភេទ Luffer របស់ខ្លួន
ប្រដាប់ស្ទូចប្រភេទ CML165 12t luffing-jib ថ្មីនឹងមានលក់ចាប់ពីខែកញ្ញាសម្រាប់ទីផ្សារអាស៊ី មជ្ឈឹិមបូព៌ា និងអាមេរិកខាងត្បូង។ COMANSA CM ដែលជាម៉ាកបងប្អូនរបស់ Linden COMANSA បានបញ្ចេញនូវប្រដាប់ស្ទូចប្រភេទ luffing-jib CML165 ថ្មី ដែលមានសមត្ថភាពផ្ទុកអតិបរមា 12 ១២តោន និងអាចតំដំឡើងដល់កំពស់ 50៥០ម៉ែត្រ។ ម៉ូដែលថ្មីនេះគឺជាការបន្ថែមដំបូងរបស់ COMANSA CM ទៅក្នុង CML Series ដែលជាគ្រួសារ Luffing-jib របស់រោងចក្រ ដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ 2016 ២០១៦ ជាមួយនឹងការដាក់បញ្ចេញនូវប្រភេទប្រដាប់ស្ទូច CML190 ។ CML165 មានលក្ខណៈពិសេសដោយមានគ្រឿងយន្តស្ទូចស្តង់ដារ 45kW ៤៥kW ដែលអាចសម្រេចបាននូវល្បឿនអតិបរមារហូតដល់ 94៩៤ម៉ែត្រក្នុងមួយនាទី ព្រមទាំងធុងដែលអាចផ្ទុកខ្សែពានប្រវែង 545 ៥៤៥ម៉ែត្រ។ ចំណុចទាំងនេះធ្វើឱ្យឲ្យប្រដាប់ស្ទូួចអាចធ្វើការនៅក្នុងគម្រោងដែលមានកម្ពស់រហូតដល់ទៅ 270 ២៧០ម៉ែត្រ។ ម៉ូដែលថ្មីនេះមានជម្រើសប្រដាប់ទាញឬស្ទូចកម្លាំង 65kW ដែលធុងដុំខ្សែពានធំជាងមុន ដូចនេះវាអាចសាងសង់នូវសំណង់អគារដែលមានកម្ពស់ជិត 400៤០០ម៉ែត្រ និងធ្វើការក្នុងល្បឿនរហូតដល់ 131១៣១ម៉ែត្រក្នុងមួយនាទី។ […]
អានបន្ថែមុគ្រោងចំណាយ ៣៣លានដុល្លារ សម្រាប់ការជួសជុលស្ពានជ្រោយចង្វារ
The Cambodian-Japanese Friendship Bridge is set to receive a USD33 million renovation and will be closed to traffic starting 15 September. The bridge is the main traffic artery linking the capital Phnom Penh to the north of the country across the Tonle Sap river and is expected to be closed for approximately two years until […]
អានបន្ថែមCambodia Announces Eight Expressways
(English) To ease traffic and boost the nation’s economic growth, Cambodia has announced the construction of eight expressways connecting the capital Phnom Penh to various destinations.
អានបន្ថែមជាង៣០០ក្រុមហ៊ុន ចូលរួមពិព័រណ៍សំណង់ នៅសប្តាហ៍ក្រោយ
ព្រឹតិ្តការណ៍តាំងពិព័រណ៍វិស័យសំណង់ Cambuild’17 និងវេទិកាស្ថាបត្យករកម្ពុជានឹងចាប់ផ្តើមធ្វើឡើងនៅសប្តាហ៍ក្រោយនេះចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅឯមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍កោះពេជ្រ។ ព្រឹតិ្តការណ៍នេះត្រូវបានធ្វើឡើងជាលើកទី៧ នៅក្នុងប្រទេសកម្ពុជា ហើយពិព័រណ៍សំណង់នេះ រៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Events Group ដោយមានការគាំទ្រពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មមួយនេះ នឹងត្រូវប្រារព្ធធ្វើរួមគ្នាជាមួយពិព័រណ៍វិស័យអចនទ្រព្យ និងវេទិកាស្ថាបត្យករកម្ពុជាលើកទីមួយ ប្រចាំឆ្នាំ២០១៧ នេះ។ ពិព័រណ៍ Cambuild’17 នឹងនាំមកនូវការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុត និងមានការចូលរួមតាំងពិព័រណ៍ជាង ៣០០ ក្រុមហ៊ុនតំណាងឱ្យ ២៣ ប្រទេស រួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៊ីតាលី និងសិង្ហបុរី។ “អ្វីដែលប្លែកជាងឆ្នាំមុន គឺក្រុមហ៊ុនល្បីៗរបស់ប្រទេសអ៊ីតាលីនឹងដាក់បង្ហាញផលិតផលគ្រឿងសង្ហារឹម និងផលិតផលផ្គត់ផ្គង់សំណង់អគារជាលើកដំបូងនៅកម្ពុជា។” នេះបើតាមប្រសាសន៍របស់អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន AMB លោក Andrew Siow ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីពិព័រណ៍ Cambuild’17 កាលពីថ្ងៃទី៣០ សីហាកន្លងមកនេះ។ ក្នុងឆ្នាំនេះ […]
អានបន្ថែមRinnai បង្ហាញពីប្រព័ន្ធទឹកក្តៅសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន Camcona Trading Cambodia ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការនំាចូល និងចែកចាយបន្តនូវ ផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ដោយប្រើប្រាស់ហ្គាសដំបូងគេបង្អស់នៅកម្ពុជា បានរៀបចំកម្មវិធីជួបជុំដើម្បីធ្វើបទបង្ហាញពីប្រព័ន្ធទឹកក្តៅ សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា ដល់ដៃគូរពាណិជ្ជកម្ម និងដេប៉ូចែកចាយនៅសណ្ឋាគារ ហ៊ីលឡក់ និងស្ប៉ា នៅក្រុងសៀមរាប។ សាជីវកម្ម Rinnai បានកើតឡើងតាំងពីឆ្នាំ ១៩២០ ហើយបានពង្រីករោងចក្រ និងសាខាចំនួន១៩ ទីតាំង នៅក្នុងពិភពលោក ព្រមទាំងមានបណ្តាញចែកចាយនៅក្នុងទីផ្សារជាច្រើនពាសពេញពិភពលោក។ មកដល់បច្ចុប្បន្ន សាជីវកម្ម Rinnai មានអាយុកាលជិត១០០ឆ្នាំទៅ ហើយតែក្រុមហ៊ុននៅតែបន្តផ្តោត ទៅលើការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លើបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ និងជាពិសេស បានផ្តល់នូវដំណោះស្រាយទឹកក្តៅគ្រប់ប្រភេទដូចជា ប្រើថាមពលអគ្គិសនី ហ្គាស និង ពន្លឺព្រះអាទិត្យ ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។ លោកស្រី គីមស្រុន អេលីដា អគ្គនាយិការ ក្រុមហ៊ុន Camcona Trading Cambodia បានមាន ប្រសាសន៍ថា […]
អានបន្ថែម