ព័ត៌មានក្នុងស្រុក
ពីរចនាបថខ្មែរឆ្លើយតបតាមស្តង់ដារអន្តរជាតិ
ទោះបីជាត្រូវបានរចនាឡើងដោយគំនិតស្ថាបត្យកម្មរចនាបថខ្មែរ ក៏ពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រូវបាន ស្ថាបនាឡើងអនុលោមតាមស្តង់ដារអន្តរជាតិផងដែរ។ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ នេះកម្ពុជាបានចាប់ផ្តើមសាងសង់ ពហុកីឡដ្ឋានខ្នាតអន្តរជាតិមួយដែលនឹងបញ្ចប់នៅឆ្នាំ២០១៣ មានឈ្មោះថា ពហុកីឡដ្ឋានជាតិមរតកតេជោ។ ពហុកីឡដ្ឋានដែលធំ និងទំនើបជាងគេនៅកម្ពុជានេះ មានទីតាំងស្ថិតនៅឃុំព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើម្បីសិក្សាស៊ីជម្រៅពីទិដ្ឋភាពស្ថាបត្យកម្ម និងការប្រឈមក្នុងការសាងសង់នៃគម្រោងដ៏មហិមានេះ លោក វ៉ាហេង ដាវុធប្រធានស្ថាបត្យករនៃក្រុមហ៊ុន Architect Solutions បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក ឈុត ប៊ុនធឿន ដែលជាអ្នកយកព័ត៌មានរបស់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យបានផ្តល់ការអត្ថាធិប្បាយដូចខាងក្រោម៖ ១) តើលោកបានប្រឡូកក្នុងវិស័យសំណង់ អស់រយៈពេលប៉ុន្មានឆ្នាំហើយ? តើលោកមានតួនាទីអ្វីនៅក្នុងការសាងសង់គម្រោងពហុកីឡដ្ឋាននេះ? ខ្ញំបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មនៅ ទីក្រុងសៃហ្គន នៃប្រទេសវៀតណាម ក្នុងឆ្នាំ ១៩៩៥។ ក្រោយបញ្ចាប់ការសិក្សាខ្ញុំបានឈានជើងចូលក្នុវិស័យមួយនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយបានរចនាប្លង់គម្រោងជាច្រើនដូចជា សណ្ឋាគារ រោងចក្រអាផាតមែន ការិយាល័យសាធារណៈ និងគេហ- ដ្ឋានជាដើម។ ក្នុងនាមជាប្រធានស្ថាបត្យករ នៃគម្រោងនេះ ខ្ញុំគិតថាគ្មានអ្វីដែលត្រូវឆ្ងល់នោះទេ ដែលថាពហុកីឡដ្ឋានជាតិមរតកតេជោនេះគឺជាឧបសគ្គដ៏ធំបំផុតដែលស្ថាបត្យករត្រូវពុះពារ។ ២) តើការសាងសង់នៃពហុកីឡដ្ឋាននេះ ត្រូវបានចែកចេញជាប៉ុន្មានដំណាក់កាល? ការសាងសង់នៃគម្រោងពហុកីឡដ្ឋាននេះគ្រប់ដណ្តប់ លើផ្ទៃដីទំហំ៨៥ហិកតា និងចែក ចេញជាបីដំណាក់កាល។ ដំណាក់កាលទី១ […]
អានបន្ថែមHow condo owners can increase tenancy with video intercoms
It is no secret that the residential market in Phnom Penh is booming, and condominiums are popping up everywhere, increasing supply while the demand is much slower. Tenancy rates are falling fast in areas like Boeung Keng Kang, Russian Market, Daun Penh and Toul Kork, where there are too many condominiums available with similar services […]
អានបន្ថែមក្បឿងខេរ៉កបង្ហាញម៉ូដ និងបច្ចេកវិទ្យាថ្មី
ដោយបានគ្របដណ្តបក្នុងទីផ្សារ ក្បឿងស្រកាលេញដែលជាក្បឿងប្រពៃណីត្រូវបានផលិតស្របទៅតាមស្តង់ដារអន្តរជាតិជាច្រើនឆ្នាំមកហើយខ្មែររ៉កបានណែនាំម៉ូដែលក្បឿងថ្មី (ខេរ៉ក) ជាមួយនឹងបច្ចេកវិទ្យាខ្ពស់ជាងមុនដើម្បីពង្រីកចំណែកទីផ្សាររបស់ខ្លួន។
អានបន្ថែមរោងចក្រប្រព្រឹត្តកម្មទឹកនិរោធដំណាក់កាលទី២ កំពុងប្រតិបត្តិការ
រោងចក្រប្រព្រឹត្តកម្មទឹកនិរោធដំណាក់កាលទី ២ បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមេសា ក្នុងការផ្តល់សេវាទៅដល់តំបន់ជាយក្រុង និងតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ ដោយមានសមត្ថភាពផ្តល់ទឹក ៥៦០.០០០ម៉ែត្រគូប។ រោងចក្រប្រព្រឹត្តកម្មទឹកនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានតម្លៃ ៦០ លានដុល្លារ ក្រោមការឧបត្ថម្ភរួមគ្នាដោយរដ្ឋាករទឹកស្វយ័តភ្នំពេញ (ចំនួន ៤,៩លានដុល្លារ) និងកម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ចំនួន ៣៦លានដុល្លារអាមេរិក។ ការសាងសង់ដំណាក់កាលទី២ ចំណាយពេល ៣០ខែ ចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៤ និងត្រូវបានសាងសង់ដោយក្រុមហ៊ុន VINCI Construction Grands Projects ដែលមានមូលដ្ឋាននៅប្រទេសបារាំង និងដោយមានការគាំទ្រផ្នែកបច្ចេកទេសពីក្រុមហ៊ុនប្រឹក្សា Safege ដែលមានមូលដ្ឋាននៅបារាំង។ ក្នុងពេលពិធីបើកសម្ពោធជាផ្លូវការសម្រាប់ដំណាក់កាលទី២នេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរាយការណ៍ថាការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកដំណាក់កាលទី១ បានចាប់ផ្តើមក្នុងខែសីហា ឆ្នាំ២០១០ ហើយត្រូវបានដាក់ប្រតិបត្ដិការនៅក្នុងខែមិថុនា ឆ្នាំ២០១៣។ វាត្រូវចំណាយអស់ ៩០លានដុល្លារអាមេរិក ដែលផ្តល់ហិរញ្ញប្បទានតាមរយៈកម្ចីចំនួន ៤០លានដុល្លារអាមេរិកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង ២០ លានដុល្លារអាមេរិកផ្សេងទៀតខ្ចីពី AFD សម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ តាមរយៈការរួមបញ្ចូលគ្នានូវរោងចក្រទាំងពីរដំណាក់កាលនេះ […]
អានបន្ថែមផ្លូវជាតិលេខ ៦A ប្រវែង ៤០គីឡូម៉ែត្របើកដំណើរការ
បន្ទាប់ពីរយៈពេល ៤៨ខែ នៃការសាងសង់កំណាត់ផ្លូវជាតិលេខ ៦A ប្រវែង ៤០គីឡូម៉ែត្រ បានបើកឲ្យធ្វើចរាចរណ៍ជាផ្លូវការនៅដើមខែមេសា។ ផ្លូវនេះតភ្ជាប់សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទៅកាន់ចំណុចប្រសព្វនៃស្រុកបាធាយខេត្តកំពង់ចាម។ កំណាត់ផ្លូវថ្មីពី ៧ទៅ ២០ម៉ែត្រនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចី ៧០លានដុល្លារពីប្រទេសចិន។ ការសាងសង់បានចាប់ផ្តើមនៅខែមករា ឆ្នាំ ២០១២ ដោយក្រុមហ៊ុន Chinese Shanghai Group និងត្រួតពិនិត្យដោយក្រុមហ៊ុនប្រឹក្សាបច្ចេកទេស Guangzhou Wan Ann ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកសម្ពោធផ្លូវជាតិលេខ ៦A នាខែមេសា ថា “តាមពិតទៅផ្លូវជាតិលេខ ៦A នេះគឺជាផ្លូវដែលមមាញឹកបំផុតនៅក្នុងប្រទេសកម្ពុជា ហើយផ្នែកនៃផ្លូវនេះតភ្ជាប់រាជធានីភ្នំពេញទៅខេត្តនានាកាត់តាមខេត្តកណ្តាលទៅកាន់ព្រំដែនប្រទេសថៃ… យើងបានសម្រេចចិត្តសាងសង់ផ្លូវនេះឡើងដើម្បីជួយដល់ការតាំងទីលំនៅរបស់ប្រជាជនយើងនៅតាមតំបន់មួយចំនួននាំទីក្រុង”។ តាមសម្តេចនាយករដ្ឋមន្រ្តី ប្រទេសចិនបានជួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះក៏មានផងដែរ ស្ពានមិត្តភាពកម្ពុជាចិននៅព្រែកតាមាក់ និងផ្លូវជាតិលេខ ៨ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជានៅឆ្នាំ ២០១៦។ ប្រទេសចិនក៏នឹងសាងសង់ឡើងវិញនូវផ្លូវជាតិលេខ ១១ ដែលភ្ជាប់ផ្លូវជាតិលេខ ១ ឆ្លងកាត់ផ្លូវជាតិលេខ […]
អានបន្ថែមពហុកីឡដ្ឋានខ្នាតធំរបស់កម្ពុជានឹងដាក់ដំណើរការនៅឆ្នាំ ២០២១
កន្លែងមួយចំនួននៃពហុកីឡាដ្ឋានជាតិមរតកតេជោ គឺរួចរាល់ហើយសម្រាប់ដាក់ដំណើរការដោយកីឡដ្ឋានចម្បងគ្រោងនឹងបញ្ចប់ការសាងសង់ពេញលេញនៅឆ្នាំ ២០២១ ពីរឆ្នាំមុនពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២។ នៅក្នុងថ្ងៃសម្ពោធក្រោមវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៤ ខែមេសា ទីតាំងដែលបានបញ្ចប់ការសាងសង់រួចរាល់រួមមានមជ្ឈមណ្ឌលហែលទឹកស្តង់ដារអន្ដរជាតិ និងមជ្ឈមណ្ឌលសម្រាប់ការប្រកួតខាងក្នុងអគារ។ មជ្ឈមណ្ឌលហែលទឹកមានបំពាក់នូវអាងហែលទឹកសម្រាប់កម្តៅសាច់ដុំ អាងហែលទឹកសម្រាប់ការប្រកួត អាងហែលទឹកសម្រាប់ការលោតជ្រមុជទឹក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ៣០០០នាក់។ កីឡដ្ឋានផ្នែកខាងក្នុងនឹងត្រូវប្រើសម្រាប់កីឡាបាល់ទះ បាល់បោះ បាល់ទាត់ កីឡាវាយកូនបាល់ និងកីឡាដទៃទៀត ហើយអាចផ្ទុកអ្នកទស្សនាបានចំនួន ៦០០០នាក់។ ពិធីសម្ពោធនៅថ្ងៃទី ៤ ខែមេសា ក៏បង្ហាញផងដែរពីការចាប់ផ្តើមការសាងសង់កីឡដ្ឋានចម្បងដែលមាន សមត្ថភាពផ្ទុកអ្នកទស្សនា ៦០.០០០នាក់ និងបំពាក់ដោយប្រព័ន្ធច្រកចេញបន្ទាន់ស្ដង់ដារអន្ដរជាតិ។ ពហុកីឡដ្ឋានដែលមានតម្លៃប្រហែល ១៥៧លានដុល្លារអាមេរិកនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីរដ្ឋាភិបាលចិនដែលជាប្រទេសផ្តល់ជំនួយគ្មានការប្រាក់ដល់ប្រទេសបរទេសនានាធំបំផុត។ សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា លោកបានជ្រើសរើសប្លង់ស្ថាបត្យកម្មមេរបស់គម្រោងដោយខ្លួនលោកផ្ទាល់ ដែលទ្រង់ទ្រាយដូចទូករបស់ពហុកីឡដ្ឋាននេះតំណាងឲ្យចំណងមិត្ដភាពយូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសចិន។ ប្លង់ដើមរបស់ពហុកីឡាដ្ឋាននេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនកម្ពុជា L.C.T Architecture Group C0., Ltd. ទោះបីគ្មានការបង្ហាញថាតើប្លង់មេត្រូវបានសម្រួលដោយក្រុមហ៊ុនម៉ៅការចិន ឬអត់ក៏ដោយ។ ការងារសាងសង់ពហុកីឡដ្ឋានធំបំផុតរបស់កម្ពុជានេះបានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១៣ នៅលើផ្ទៃដីទំហំ ៨៥ហិកតា ក្នុង Garden City ដែលជាទីក្រុងរណបទំហំ […]
អានបន្ថែមការស្វែងយល់ពីការវិនិយោគ ៖ ដំណើរការផ្តល់ជូនលិខិតអនុញ្ញាតសាងសង់
ការអនុញ្ញាតសាងសង់អគារ (“លិខិតអនុញ្ញាតសាងសង់”) ត្រូវបានគ្រប់គ្រងជាចម្បងដោយអនុក្រឹត្យលេខ ៨៦ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៩៧។ នៅក្រោមអនុក្រឹត្យនេះ បុគ្គលទាំងអស់ អង្គភាពសាធារណៈ ឬឯកជន មានសិទ្ធិសាងសង់អគារនៅលើដីដែលជាកម្មសិទ្ធិរបស់ពួកគេ។ ការសាងសង់ទាំងអស់ (ការសាងសង់ថ្មី ការសាងសង់ឡើងវិញ ការកែលម្អខ្នាតធំ ការពង្រីក និងការបន្ថែមជាន់នៃអគារលើអគារដែលមានស្រាប់ នៅក្នុងទីក្រុង ឬទីប្រជុំជនខេត្ត ត្រូវមានលិខិតអនុញ្ញាតសាងសង់។ គម្រោងសាងសង់ដែលមិនទាមទារឲ្យមានលិខិតអនុញ្ញាតសាងសង់ គឺអគារលំនៅឋានតូចៗដែលមានទីតាំងនៅតំបន់ជនបទ ព្រមទាំងការថែទាំ និងការជួសជុល ដែលមិនមានការកែប្រែរចនាសម្ព័ន្ធ ឬ លក្ខណៈនៃអគារ។ រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត មានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់ទាំងអស់ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ លិខិតអនុញ្ញាតសាងសង់មួយចំនួនស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល (គណៈកម្មាធិការជាតិរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។ ការសាងសង់ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិនេះ គឺអគារឧស្សាហកម្ម និងពាណិជ្ជកម្មដែលមានទំហំធំជាង ៣០០០ម៉ែត្រការ៉េ សណ្ឋាគារ ព្រលានយន្តហោះនិងកំពង់ផែ ស្ថានីយរថភ្លើង និងរថយន្ត អគារដែលត្រូវបានចាត់ថ្នាក់ជាបេតិកភណ្ឌជាតិ និងគម្រោងសាងសង់ធំៗផ្សេងទៀត។ គ្មានការចេញជូននូវលិខិតអនុញ្ញាតសាងសង់នោះទេ ប្រសិនបើមិនគោរពតាមប្លង់មេ ប្លង់ប្រើប្រាស់ដី ឬវិធាននៃការប្រើប្រាស់ដីទូទៅ។ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវដាក់ជូនទៅផ្នែកលិខិតអនុញ្ញាតសាងសង់នៅក្រោមការិយាល័យក្រុង ឬខេត្ត ដែលគម្រោងការសាងសង់នោះមានទីតាំងស្ថិតនៅ។ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវចុះហត្ថលេខាដោយម្ចាស់ដី និងអ្នករចនាគម្រោងដែលជាស្ថាបត្យករកម្ពុជាមានអាជ្ញាប័ណ្ណពីគណៈកម្មាធិការគ្រប់គ្រងស្ថាបត្យកររបស់ប្រទេស។ […]
អានបន្ថែមផ្លូវធំបំផុតនៅរាជធានីភ្នំពេញបើកឲ្យធ្វើចរាចរណ៍
មហាវិថីសម្តេច ហ៊ុន សែន ដែលជាផ្លូវធំបំផុតក្នុងរាជធានីភ្នំពេញត្រូវបានបើកជាផ្លូវការសម្រាប់អ្នកធ្វើដំណើរនៅដើមខែមេសា។ ផ្លូវដែលដាក់ឈ្មោះតាមនាយករដ្ឋមន្រ្តីកម្ពុជានេះ នឹងជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅតំបន់ភាគខាងត្បូងនៃរាជធានីនេះ។ ផ្លូវដែលមានប្រវែងជាង 9គីឡូម៉ែត្រនេះ តភ្ជាប់ផ្លូវលេខ ២៧១ ជិតផ្លូវប្រសព្វក្បាលថ្នល់ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញនៅភាគខាងជើងទៅនឹងផ្លូវជាតិលេខ២ នៅព្រែកកំពឹសក្រុងតាខ្មៅ ខេត្តកណ្តាលទៅភាគខាងត្បូង។ ផ្លូវដែលសាងសង់តាមស្តង់ដារអន្ដរជាតិនេះ មានលក្ខណៈធំទូលាយដោយមានទទឹងប្រវែង ៦០ម៉ែត្រ ក្នុងនោះ ៣០ម៉ែត្រសម្រាប់ផ្លូវកៅស៊ូបេតុងអាស្វាល់ និង សងខាង ៣០ម៉ែត្រជាផ្លូវបេតុង។ ស្ពានចំនួនពីរក៏ត្រូវបានសាងសង់ផងដែរដើម្បីតភ្ជាប់ផ្លូវ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿថា មហាវិថីនេះនឹងរួមចំណែកយ៉ាងខ្លាំងដល់ការកែលម្អស្ថានភាពចរាចរណ៍ព្រមទាំងការអភិវឌ្ឍន៍អចលនទ្រព្យ និងសេដ្ឋកិច្ចសម្រាប់ប្រជាជនដែលកំពុងរស់នៅតាមបណ្តោយ និងជុំវិញតំបន់នោះ។ សម្តេចបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធមហាវិថីនៅថ្ងៃទី ៣ ខែមេសា ថា “ផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្វែរសម្ពាធចរាចរណ៍រវាងរាជធានីភ្នំពេញ និងតំបន់ភាគខាងត្បូង ព្រមទាំងការអភិវឌ្ឍនៃតំបន់ជើងឯកដែលពួកគេនឹងចំណាយថវិកាចំនួន ៧៦លានដុល្លារ នៅលើផ្ទៃដី ៥៤ ហិកតា”។ ដោយសារតែការសាងសង់តាមស្តង់ដារអន្តរជាតិ សម្តេចក៏បានលើកពីការប្រើប្រាស់ផ្លូវនេះសម្រាប់ការចុះចតបន្ទាន់សម្រាប់ទាំងយន្តហោះស៊ីវិល និងយន្តហោះយោធានៅក្នុងករណីដែលពួកគេមិនអាចចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបាន។ “ខ្ញុំនឹងស្នើឯកឧត្តម ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិឲ្យធ្វើការស្ទង់មើលពីលទ្ធភាពនៃការបំលែងផ្នែកណាមួយនៃផ្លូវនេះជាកន្លែងចុះចតយន្តហោះ… យើងគួរធ្វើការសិក្សាមួយពីកន្លែងចុះចតបន្ទាន់សម្រាប់ប្រភេទយន្តហោះមួយចំនួនឧទាហរណ៍ យន្តហោះប្រភេទ ATR ជាដើម។ យើងក៏គួរគិតពីលទ្ធភាពអាចឲ្យយន្តហោះដឹកជញ្ជូនរបស់យោធាធ្វើការចុះចតបន្ទាន់ផងដែរ។ នេះជាអនុសាសន៍របស់ខ្ញុំ ដែលខ្ញុំគិតថាវាអាចនឹងបញ្ចៀសគ្រោះថ្នាក់ដែលអាចទៅរួច។ វាជាគំនិតដែលអាចទៅរួច […]
អានបន្ថែមវិនិយោគលើសុវត្ថិភាពអគ្គីភ័យ ៖ រក្សាទ្រព្យសម្បត្តិរបស់អ្នក… និងរក្សាជីវិត
ប្រទេសកម្ពុជាកំពុងអភិវឌ្ឍយ៉ាងលឿនជាមួយនឹងការផ្លាស់ប្តូរទម្រង់អគារនៅរាជធានីភ្នំពេញមិនធ្លាប់មាន ដែលតំណាងឲ្យកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេស។ ដូច្នេះខណៈដែលទីក្រុងនៅបន្តពង្រីកជាមួយនិងកំណើនដង់ស៊ីតេប្រជាជនខ្ពស់ ហានិភ័យនៃអគ្គីភ័យក៏មានការកើនឡើងដូចគ្នា។ ហានិភ័យអគ្គីភ័យគឺមានពិតប្រាកដ កាលពីឆ្នាំមុនមនុស្ស ១៤នាក់បានស្លាប់ និង ៥៤នាក់បានរងរបួសក្នុងឧប្បត្តិហេតុអគ្គីភ័យដែលបានរាយការណ៍ចំនួន ៦១២ករណី (ច្រើនជាងឆ្នាំ២០១៥ ចំនួន ២២ករណី) នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់នាយកដ្ឋានអគ្គីភ័យនៃក្រសួងមហាផ្ទៃ។ ក្នុងចំណោម ៦១២ ករណីទាំងនេះ ចំនួន ៤១ភាគរយ បង្កឡើងដោយដំណើរការមិនល្អនៃអគ្គិសនី។ ប្រភេទអគ្គីភ័យទាំងនេះ គឺជារឿងធម្មតានៅក្នុងប្រទេសកម្ពុជា ដោយសារតែកង្វះក្បួនច្បាប់ស្តីពីបទប្បញ្ញត្តិអគ្គីភ័យនៅអគារ ក្បួនច្បាប់ស្តីពីស្តង់ដាអគ្គិសនី និងនិន្នាការនៃការផ្ទុកអគ្គិសនីលើស និងការថែទាំមិនគ្រប់គ្រាន់។ ក្រុមការងារដោះស្រាយអគ្គីភ័យក្នុងស្រុកក៏មិនអាចពឹងផ្អែកទាំងស្រុងបានដែរ។ របាយការណ៍របស់ក្រសួងបានរកឃើញថា ទោះបីប្រទេសកម្ពុជាមានម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ២៥០គ្រឿង ក៏ដោយ ប៉ុន្តែម៉ាស៊ីនចំនួន ៤០គ្រឿង មិនអាចប្រតិបតិ្តការបានដោយសារតែសភាពចាស់ទ្រុឌទ្រោម។ ដោយគិតគូរពីបញ្ហាទាំងនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវគិតគូរជាអាទិភាពពីការការពារសុវត្ថិភាព និងចន្លោះទំនេររបស់លំនៅដ្ឋាន។ ដោយសារបញ្ហានេះជាហានិភ័យចម្បងដល់ការវិនិយោគ អ្នកមិនគួរត្បិតត្បៀតលើការដំឡើងប្រព័ន្ធសុវត្ថិភាពអគ្គីភ័យដែលមានគុណភាព ដើម្បីរក្សាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នក និងជាសំខាន់គឺសង្គ្រោះជីវិតមនុស្ស។ ក្រុមហ៊ុនធានារ៉ាប់រងក៏ចង់ដឹងផងដែរពីវិធានការបន្ធូរបន្ថយដែលបានដាក់ដើម្បីការពារប្រឆាំងនឹងហានិភ័យចម្បងនេះ។ អគារដែលមានសុវត្ថិភាពនឹងកាត់បន្ថយការចំណាយលើការបង់ធានារ៉ាប់រង និងការងារបង្ការដែលមានតម្លៃថ្លៃ។ ស្របពេលជាមួយគ្នានេះ វាក៏ជួយថែរក្សាបរិស្ថានយ៉ាងល្អសម្រាប់អ្នករស់នៅក្នុងអគារ និងទាក់ទាញអ្នកជួលក្នុងពេលអនាគតផងដែរ។ ការពារអចលនទ្រព្យរបស់អ្នក រាល់ការអភិវឌ្ឍន៍ត្រូវមាននិរន្តរភាពផ្ទាល់ខ្លួន ដើម្បីគ្រប់គ្រងហានិភ័យអគ្គីភ័យ ដោយប្រើប្រាស់ប្រព័ន្ធខាងក្នុងលក្ខណៈស្តង់ដារអន្តរជាតិដូចជាសំឡេងរោទិ៍ និងឧបករណ៍ចាប់សញ្ញា រួមជាមួយនិងឧបករណ៍ពន្លត់អគ្គីភ័យសមរម្យ បំពង់ទុយោរមូរ […]
អានបន្ថែមក្រុមហ៊ុន Sika ប្រារព្ធខួប ១៥ឆ្នាំសម្រាប់ប្រតិបត្តិការនៅកម្ពុជា
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ គឺជាគម្រប់ ១៥ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុន SIKA នៅក្នុងទីផ្សារកម្ពុជា។ SIKA គឺជាអ្នកផ្គត់ផ្គង់សកលនូវសារធាតុគីមីជំនាញសម្រាប់ការសាងសង់ ដែលមានទីស្នាក់ការធំនៅប្រទេសស្វីសជាមួយនិងបទពិសោធន៍ជាង១០០ឆ្នាំ។ អ្នកជំនាញគីមីដ៏ធំមួយនេះបានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅប្រទេសកម្ពុជាកាលពី ១៥ឆ្នាំមុន ក្រោមឈ្មោះថាក្រុមហ៊ុន SIKA (Cambodia) Ltd.។ មកដល់ពេលនេះ ក្រុមហ៊ុនបានប្រតិបតិ្តការដោយមានបុគ្គលិកចំនួន ៣៥នាក់ ខណៈដែលរោងចក្រក្នុងស្រុកបានបើកនៅឆ្នាំ២០១៥ ដោយមានសមត្ថភាពផលិតល្បាយសារធាតុចំនួន ៦០.០០០លីត្រក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននេះបានផ្តោតសំខាន់លើទីផ្សារចំនួនប្រាំពីរគឺ បេតុងលាយ និងស៊ីម៉ង់តិ៍បូក ដំណោះស្រាយភាពធន់នឹងទឹក ដំណោះស្រាយដំបូល ដំណោះស្រាយកម្រាល ដំណោះស្រាយចំពោះការការពារ និងជួសជុលកែលម្អ ដំណោះស្រាយការបិត និងភ្ជាប់ និង សម្រាប់ឧស្សាហកម្មសមុទ្រ និងរថយន្ត។ គម្រោងធំៗមួយចំនួនដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនមានដូចជា ស្ពានអ្នកលឿង ទីក្រុង Olympia ទីស្នាក់ការកណ្តាលធនាគារអេស៊ីលីដា រោងចក្រក្រោន មូលដ្ឋានកងទ័ពជើងទឹករាម និងបុរី ប៉េង ហួត ជាដើម។ SIKA បានចូលរួមជាសមាជិកសមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) នៅឆ្នាំ 2012 ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានក្លាយជាសមាជិកសកម្មខ្លាំងរបស់CCA […]
អានបន្ថែម