ព័ត៌មានក្នុងស្រុក
គោលនយោបាយធានារ៉ាប់រងសំណង់ ៖ ចំណុចសំខាន់ដែលត្រូវដឹងមុនពេលចាប់ផ្តើមការងារសំណង់ន�
យោងតាមមាត្រា ៣៧ នៃច្បាប់ស្ដីពីការធានារ៉ាប់រងចុះថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៤ និងអនុក្រឹត្យលេខ ០៦ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ រូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាម្ចាស់ ឬប្រតិបត្តិករនៃការដ្ឋានសាងសង់ក្នុងប្រទេសកម្ពុជាត្រូវតែមានគោលនយោបាយធានារ៉ាប់រងទទួលខុសត្រូវសំណង់ មុនពេលចាប់ផ្តើមការងារសាងសង់ណាមួយ។
អានបន្ថែមបញ្ហាសំណងធ្វើឲ្យអាក់ខានការសាងសង់ផ្លូវដែកតភ្ជាប់ជាមួយប្រទេសថៃ
ផ្លូវដែកតភ្ជាប់រវាងប្រទេសថៃនិងកម្ពុជាដែលគ្រោងនឹងបើកនៅពាក់កណ្តាលឆ្នាំ ២០១៧ អាចនឹងត្រូវពន្យារពេលដោយសារតម្រូវការក្នុងការផ្តល់សំណងដល់ ៥០គ្រួសារដែលនៅបន្តរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត។ ផ្លូវពីប៉ោយប៉ែតទៅស្រះកែវ ប្រទេសថៃ មិនអាចបញ្ចប់ការសាងសង់ទេ បើគ្រួសារនៅតែបន្តរស់នៅតាមបណ្តោយផ្លូវដែកនោះដែលមានប្រវែងប្រហែល១គីឡូម៉ែត្រ។ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន និងសមភាគីថៃលោក ប្រាយុទ្ធ ចាន់អូចា មានគោលបំណងបើកជាផ្លូវការនូវផ្លូវដែកនោះដោយជិះរថភ្លើងទៅកម្ពុជាទាំងអស់គ្នានៅខែកក្កដា ឬសីហា។ លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ទៅកាន់ Khmer Times ថា “ខ្ញុំមិនប្រាកដថាយើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ឲ្យពួកគាត់ចាប់ដៃគ្នានៅលើរថភ្លើង ដោយសារតែមានការងារជាច្រើនទៀតដែលត្រូវធ្វើឲ្យរួច”។
អានបន្ថែមស្ថានីយថាមពលធ្យូងថ្មទី ៣ សម្រាប់ប្រទេសកម្ពុជា
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ជប៉ុន Toshiba ទទួលបានកិច្ចសន្យាដើម្បីសាងសង់ស្ថានីយថាមពលដើរដោយធ្យូងថ្មទីបីនៅក្នុងប្រទេសកម្ពុជា។ គម្រោងរោងចក្រដែលមានថាមពល ១៥០មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាមួយនិងរោងចក្រថាមពលកំដៅពីរផ្សេងទៀតនៅក្នុងប្រទេស។ ក្រុមហ៊ុន Toshiba Plant Systems and Services Corporation (TPSC) នឹងគ្រប់គ្រងការសាងសង់រោងចក្រក្នុងនាមក្រុមហ៊ុន Cambodian Energy II Co., Ltd. (CEL2) ដែលជាក្រុមហ៊ុនសម្ព័ន្ធឈ្មោះ CEL ប្រតិបត្តិការលើរោងចក្រមួយក្នុងចំណោមរោងចក្រថាមពលពីរផ្សេងទៀតនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន CEL និង CEL2 គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Leader Universal Holdings ដែលជាកម្មសិទ្ធិរបស់ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានគោលបំណងផ្តល់នូវប្រភពថាមពលអគ្គិសនីដែលមានតំលៃថោក និងមានស្ថេរភាព សម្រាប់ទីផ្សារក្នុងស្រុក ហើយការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០១៩។
អានបន្ថែមស្លាប់ពីរនាក់ក្នុងគ្រោះថ្នាក់នៅការដ្ឋានដាច់ដោយឡែកពីគ្នា
ការព្រួយបារម្ភចំពោះសុខភាព និងសុវត្ថិភាពនៅក្នុងឧស្សាហកម្មសំណង់ដែលកំពុងមានសន្ទុះខ្លាំងនៅប្រទេសកម្ពុជា ត្រូវបានលើកឡើងជាថ្មីម្តងទៀតនៅខែមីនា ខណៈដែលមានមនុស្សពីរនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ដាច់ដោយឡែកពីគ្នាដែលពាក់ព័ន្ធនឹងគ្រឿងម៉ាស៊ីនរោងចក្រធុនធ្ងន់។ បុរសវ័យចំណាស់ជនជាតិខ្មែរម្នាក់បានស្លាប់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពីត្រូវបានកិនពីលើដោយគ្រឿងចក្រឈូសឆាយដី។ នៅថ្ងៃដដែលនោះដែរ ជនជាតិចិនម្នាក់ដែលជាអ្នកគ្រប់គ្រងការដ្ឋានសាងសង់នៅលើផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ បានស្លាប់នៅពេលដែលម៉ាស៊ីនរូឡូរត់បញ្ជ្រាសថយក្រោយជាន់ស្លាប់។ ខណៈពេលមានការបង្កើនការយកចិត្តទុកដាក់លើការអនុវត្តបទដ្ឋានសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ជាច្រើនក្នុងរាជធានីនោះ គ្រោះថ្នាក់ទាំងពីរនេះបង្ហាញថា នៅមានតម្រូវការធាតុចូលសម្រាប់បញ្ហានេះនៅក្រៅរាជធានីភ្នំពេញ។
អានបន្ថែមPhnom Penh Municipality Diary: March- April 2017
ស្ពានឆ្លងផ្លូវសម្រាប់ថ្មើរជើងជម្ពូវ័ន្តបើកដំណើរការ (ថ្ងៃទី ២១ ខែមីនា) បន្ទាប់ពីប្រើរយៈពេលបីខែនៃការសាងសង់ ស្ពានឆ្លងផ្លូវសម្រាប់ថ្មើរជើងដំបូងគេដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ខាងមុខវិទ្យាល័យជម្ពូវ័ន្ត បានបើកឲ្យសាធារណជនដែលភាគច្រើនជាសិស្សដើម្បីប្រើប្រាស់។ ស្ពាននេះនឹងលុបបំបាត់ការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅផ្លូវជាតិលេខ ៤ ជិតផ្សារជម្ពូវ័ន្ត ហើយអ្វីដែលសំខាន់នោះគឺការការពារអ្នកថ្មើរជើងពីគ្រោះថ្នាក់។ សេវារថយន្តក្រុងសាធារណៈនឹងប្រើប្រាស់ការបង់ប្រាក់តាមអេឡិចត្រូនិច e-pay (ថ្ងៃទី ២៩ ខែមីនា) កិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់រវាងអាជ្ញាធររថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ និងធនាគារឯកទេសវីង នឹងផ្លាស់ប្តូរការទូទាត់សម្រាប់សេវារថយន្តក្រុងសាធារណៈមកតាមប្រព័ន្ធអេឡិចត្រូនិចវិញ។ ជាមួយនឹងវិធីសាស្ត្រទូទាត់ថ្មី មានការរំពឹងថាអ្នកធ្វើដំណើរកាន់តែច្រើនឡើងនឹងពឹងផ្អែកលើសេវារថយន្ដក្រុងសាធារណៈសម្រាប់ការធ្វើដំណើរជារៀងរាល់ថ្ងៃ ព្រោះថាវាមានតម្លៃថោកជាងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ ច្បារអំពៅទទួលបានផ្លូវថ្មីជាមួយនឹងប្រព័ន្ធបង្ហូរទឹកនៅខាងក្រោម (ថ្ងៃទី ៣១ ខែមីនា) ប្រឡាយពោរពេញដោយសំរាម គុម្ពោតព្រៃ និងបាក់តេរីដែលត្រូវបានគេបោះបង់ចោលនៅខណ្ឌច្បារអំពៅនោះ ត្រូវបានផ្លាស់ប្តូរជាផ្លូវបេតុងបំពាក់ដោយបង្គោលចង្កៀងបំភ្លឺ និងប្រព័ន្ធបង្ហូរទឹកនៅខាងក្រោម។ សម្រាប់ការអភិវឌ្ឍន៍ដំណាក់កាលដំបូង ប្រឡាយព្រែកបារាំងត្រូវបានផ្លាស់ប្តូរជាផ្លូវបេតុងទទឹង ១៦ម៉ែត្រ និងប្រវែង ៩១៦ម៉ែត្រ តភ្ជាប់ពីផ្លូវ ៣៦៩ តាមបណ្តោយទន្លេ ទៅកាន់តំបន់ប្រាជុំវង់។ សម្រាប់ដំណាក់កាលទី ២ ការសាងសង់នឹងបន្តជាមួយនឹងផ្លូវប្រវែង ៣៥១ម៉ែត្រ ពីប្រាជុំវង់ទៅសាលាគុយបា។ ប្រព័ន្ធបង្ហូរទឹក ១០០ម៉ែត្រ បានសាងសង់រួចហើយនៅសល់ប្រវែង ២០០ម៉ែត្រទៀត។ ផ្លូវនេះត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់យ៉ាងពេញលេញនៅចុងខែមេសា។ ការតភ្ជាប់ទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ (ថ្ងៃទី១១ […]
អានបន្ថែមMLMUPC Diary: March – april 2017
នាយកដ្ឋានលំនៅដ្ឋានបានចុះអនុស្សរណៈយោគយល់សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសាធារណៈ (ទី២ ខែមីនា) ការអភិវឌ្ឍន៍លំនៅដ្ឋានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយនិងក្រុមហ៊ុន Bun Jeth Group ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានសាធារណៈបន្ថែមទៀតសម្រាប់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប ហើយនេះជាផ្នែកមួយនៃការអភិវឌ្ឍន៍លំនៅឋានសាធារណៈរយៈពេលវែងរបស់ក្រសួង។ គម្រោងដំបូងដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា នឹងត្រូវអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ៨២២.១៦០ម៉ែត្រការ៉េ ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកទទឹង ស្រុកពញាឮ ខេត្តកណ្តាល ចំងាយប្រហែល ២១គីឡូម៉ែត្រពីទីប្រជុំជនក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៥។ លំនៅឋានចំនួន ៥.៣៤០ កំពុងត្រូវបានអភិវឌ្ឍន៍សម្រាប់ដំណាក់ទីមួយដែលក្នុងនោះលំនៅឋានចំនួន ៨៥៤ មានទទឹង ៤,១ម៉ែត្រ និងប្រវែង ១៣ម៉ែត្រហើយលំនៅឋានចំនួន ៤.៤៧៦ ទៀតមានទទឹង ៥,១ម៉ែត្រ និងបណ្តោយ ៧,២ ម៉ែត្រ។ មន្ត្រីបានជួបគ្នាដើម្បីពិនិត្យឡើងវិញពីបទពិសោធន៍ដំណោះស្រាយជម្លោះដីធ្លី (ថ្ងៃទី១០ ខែមីនា) ជម្លោះដីធ្លីជាបញ្ហាមួយសម្រាប់កម្ពុជាជាយូរមកហើយ។ បន្ទាប់ពីការដោះស្រាយវិវាទដីធ្លីរាប់ពាន់ករណីនៅទូទាំងប្រទេស ឯកឧត្តម ជា សុផារ៉ា បានជួបជាមួយមន្ត្រីក្រសួងដើម្បីពិនិត្យឡើងវិញនូវមេរៀនដែលបានរៀនសូត្រពីយុទ្ធនាការ ដោយសង្ឃឹមថានឹងបង្កើនល្បឿនដោះស្រាយជម្លោះដីធ្លីនាពេលអនាគត។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្វាគមន៍ប្រធានអង្គការ JICA ថ្មី (ថ្ងៃទី២១ […]
អានបន្ថែមការជ្រើសរើសឧបករណ៍អគ្គិសនីសម្រាប់ដាក់ក្នុងអគារ
ការរៀបចំបានត្រឹមត្រូវ ការជ្រើសរើស និងការដាក់ប្រព័ន្ធអគ្គិសនីសម្រាប់អគារ គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យការប្រើប្រាស់មានសុវត្ថិភាព និងមានប្រសិទ្ធិភាព។ ការប្រើប្រាស់ខ្សែភ្លើង និងឧបករណ៍ដែលមានគុណភាពអន់ រឺការជ្រើសរើសឧបករណ៍ មិនបានត្រឹមត្រូវ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សក៏ដូចជាអគារផងដែរ ហើយតម្លៃ ថែទាំវាមានតម្លៃថ្លៃ និងអាចបង្កជាអគ្គីភ័យទៀតផង។ ប្រព័ន្ធភ្លើងដែលដំណើរការមិនមែនមានន័យថា វាមានសុវត្ថិភាពរឺគ្មាននោះទេ។ ជាការពិតណាស់ បញ្ហាប្រព័ន្ធខ្សែភ្លើងនៃអគារបានបង្កជាអគ្គីភ័យយ៉ាងច្រើន និងគ្រោះថ្នាក់ ឆក់ខ្សែភ្លើងផងដែរ។ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា មានផ្ទះ ៦០០ជាង បានឆេះ មនុស្សមួយចំនួន បានស្លាប់ រឺរងគ្រោះធ្ងន់ធ្ងរ ហើយមនុស្សមួយចំនួនក៏បានបាត់បង់មធ្យោបាយការងារ ទ្រព្យសម្បត្តិដូចជា ឡាន ត្រាក់ទ័រ ឃ្លាំងជាដើម។ យោងទៅតាមស្ថិតិកាលពីពេលថ្មីៗនេះ ប្រហែលពាក់កណ្តាល (៤៧%) នៃអគ្គីភ័យ គឺបណ្តាលមកពីបញ្ហាខ្សែភ្លើង។ បញ្ហាទាំងនេះភាគច្រើនណ្តាលមកពី ការមិនមានក្បួនច្បាប់ឬស្តង់ដារអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ផលិតផលជាច្រើន (ឌីសង់ទ័រ កុងតាក់ ប្រអប់ភ្លើង រឡូភ្លើង) ដែលបានដាក់លក់នៅ លើទីផ្សារក្នុងប្រទេសកម្ពុជា មិនត្រូវបានឲ្យដាក់លក់នៅប្រទេសផ្សេងឡើយ ដោយសារ តែគ្មានសុវត្ថិភាព។ ម្យ៉ាងវិញទៀត ការរៀបចំដំណើរការមិនត្រូវបានធ្វើទៅតាមស្តង់ដាអន្តរជាតិ និងមិនបានគិតទៅដល់ការប្រែប្រួលរបស់អគារទៅថ្ងៃអនាគត។ ការឌីហ្សាញ និងការជ្រើសរើសឧបករណ៍អគ្គិសនី […]
អានបន្ថែមការវិនិយោគលើវិស័យសំណង់ឈានដល់ ៨,៥ ពាន់លានដុល្លារអាមេរិក
តាមរយៈរបាយការណ៍ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការវិនិយោគសរុបលើគម្រោងសាងសង់នៅកម្ពុជាកាលពីឆ្នាំមុន បានឈាន ដល់ ៨,៥ ពាន់លានដុល្លារ លើសឆ្នាំ ២០១៥ ពីរដង។ របាយការណ៍នេះបានបង្ហាញផងដែរថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ប្រមូលបានថវិកា ៧២លានដុល្លារ ពីសេវាកម្មផ្សេងៗកាលពីឆ្នាំមុន។ វាសម្រេចបាន ៦៣,៦ ភាគរយនៃការផ្ដល់កម្មសិទ្ធិដីធ្លីជាប្រព័ន្ធស្មើនឹង ៧ លានប្លង់កម្មសិទ្ធិ។ តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការដណ្តើមយកដីខុសច្បាប់ ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា មានតែ ១០% ប៉ុណ្ណោះ ឬប្រហែល ៧០០ ករណីដែលនៅសល់មកទល់ពេលនេះ។ ឧស្សាហកម្មសំណង់បានស្រូបយកកម្លាំងពលកម្ម ពីមនុស្ស ២០០.០០០ នាក់ក្នុងមួយថ្ងៃ ជាមួយនឹងប្រាក់ឈ្នួលអប្បបរមា ៥ ដុល្លារក្នុងមួយថ្ងៃ ដែលទាំងនេះបានមកពីលំហូរចូលនៃការវិនិយោគបរទេសនៅក្នុងវិស័យនេះ។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងតំបន់ឆ្នេរផងដែរនោះ បានដោះស្រាយវិវាទដីធ្លីមួយចំនួននៅជុំវិញឆ្នេរសមុទ្រ និងនៅលើកោះនានា។ ឥឡូវនេះ ពួកគេកំពុងធ្វើការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការធ្វើផែនការការពារបរិស្ថានសម្រាប់តំបន់ឆ្នេរ ៤៤០ គ.ម របស់ប្រទេសកម្ពុជា ដែលត្រូវបានជាប់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រស្រស់ស្អាតជាងគេបំផុតមួយរបស់ពិភពលោក។ ក្រសួងនេះបានលើកឡើងថា វាជាការប្តេជ្ញាចិត្តដើម្បីពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីឲ្យប្រជាជន […]
អានបន្ថែមតើបេតុង ADMIXTURES អាចជួយសង្គ្រោះផែនដីដោយរបៀបណា?
បេតុងគឺជាល្បាយនៃស៊ីម៉ងតិ៍ ទឹក ខ្សាច់ គ្រួស ហើយពេលខ្លះយើងបន្ថែម សារធាតុគីមីមួយចំនួនហៅថា “admixtures”។ វិស្វករសំណង់គឺជាអ្នកកំណត់ចំនួនសមាមាត្រ ដែលត្រឹមត្រូវសម្រាប់ធាតុនីមួយៗ ជាការរចនាល្បាយបេតុង ដែលជាធម្មតាពួកគេបានគណនាសមាមាត្រនេះ ទៅតាមគោលការណ៍ណែនាំថ្នាក់ជាតិ ឬ/និងស្ដង់ដារណាមួយ។ សមាមាត្រល្បាយសមរម្យ គឺត្រូវបានធ្វើយ៉ាងប្រុងប្រយ័ត្ន គុណភាពនៃវត្ថុធាតុដើមគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីទទួលបានលទ្ធផលល្អ។ ស័ក្តានុពលនៃគុណភាពបេតុង នឹងត្រូវបានពឹងផ្អែក ប្រសិនបើវាត្រូវបានកំណត់ ធាតុផ្សំ ការលាយបញ្ចូលគ្នា ការចាក់ និងថែទាំបានត្រឹមត្រូវប៉ុណ្ណោះ។ ក្រុម SIKA ត្រូវទទួលបានទាក់ទងជាញឹកញាប់ដើម្បីពង្រឹងគុណភាពនៃការផលិតបេតុង។ វាជាការលំបាកណាស់ ក្នុងការត្រួតពិនិត្យប៉ារ៉ាម៉ែត្រនីមួយៗ ដូច្នេះការបន្ថែមនៃ admixture នឹងជួយសំរួលការត្រួតពិនិត្យរបស់អ្នកផលិតបេតុង។ លក្ខណៈសម្បត្តិរបស់ admixture SIKA បានដំណើរការអស់ ១៥ឆ្នាំ ហើយនៅប្រទេសកម្ពុជា។ យើងមានមោទនភាព ដែលបានផលិត admixture SIKA របស់យើងនៅក្នុងរាជធានីភ្នំពេញចាប់ពីខែធ្នូឆ្នាំ2015។ យើងបានសហការជាមួយនិងអ្នកផ្គត់ផ្គង់ ផលិតបេតុងធំៗទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលអ្នកមើលទៅក្រៅបង្អួចមួយផ្នែកធំ នៃបេតុងដែលបានប្រើសម្រាប់អគារ មានលាយបន្តិចនៃ admixtures នៅក្នុងបេតុង។ Admixtures ធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងបេតុងរាវ និងបេតុងរឹង កម្លាំងសង្កត់ខ្ពស់ គឺដោយសារការកាត់បន្ថយទឹកនៅក្នុងល្បាយលាយ ហើយបេតុងនឹងមានភាពងាយស្រួលក្នុងការចាក់ […]
អានបន្ថែមកំណត់ហេតុក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់៖ មករា-កុម្ភៈ ២០១៧
០៣ មករា៖ ឯកឧត្តម ជា សុផារ៉ា ប្រធានគណកម្មាធិការសម្បទានដីធ្លី បានដឹកនាំកិច្ចប្រជុំ មួយដើម្បីរំឭកពីសកម្មភាពទាំងឡាយក្នុងការដាក់ទិសដៅនាពេលអនាគតរបស់គណកម្មាធិការនេះ។ ពួកគេបានប្តេជ្ញាផ្តល់ដីសម្បទានដល់គ្រួសារដែលបាត់បង់ឱកាសការងារដែល ត្រូវការដីជាចាំបាច់ ដូចជា ជនចាស់ជរា ជនពិការ និងគ្រួសារក្រីក្រ ព្រមទាំងគ្រួសារទាហាន រស់នៅតាមបណ្តោយព្រំដែនដើម្បីទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បើកគម្រោងផ្ទះដែលមានតម្លៃសមរម្យ ជាលើកដំបូង ០៧ មករា៖ ឯកឧត្តម ជា សុផារ៉ា បានបើកគម្រោងផ្ទះដែលមានតម្លៃ សមរម្យជាលើកដំបូងនៅលើដី ២៥,០៤ ហិចតា មានទីតាំងនៅឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ គម្រោងនេះត្រូវបានរៀបចំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Worldbridge Land Co., Ltd.។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដោះស្រាយករណី លោក ហួរ ០៩ មករា៖ ឯកឧត្តម ជា សុផារ៉ា បានដឹកនាំគណកម្មាធិការ រួមមានអភិបាលខេត្តកណ្តាល ក្នុងការត្រួតពិនិត្យការវាស់វែងដីធ្លី និងដំណើរការផ្តល់កម្មសិទ្ធិដល់ក្រុមគ្រួសារ ដែលបានឈ្នះ ក្នុងជម្លោះដីធ្លីជាមួយលោក ហួរ […]
អានបន្ថែម