ឥណ្ឌូនេស៊ីសុំឱ្យជប៉ុនសាងសង់ផ្លូវដែកថ្មី

ឥណ្ឌូនេស៊ីបានច្រានចោលការដេញថ្លៃមានលក្ខណៈប្រកួតប្រជែង ហើយបានផ្តល់ឱកាសឲ្យប្រទេសជប៉ុនសាងសង់ផ្លូវរថភ្លើងតភ្ជាប់រវាង Jakarta និង Surbaya ដែលមានតម្លៃ ៣ ប៊ីលានដុល្លារអាមេរិក។ ការស្នើរសុំទៅកាន់ប្រទេសជប៉ុនឲ្យសាងសង់ផ្លូវរថភ្លើងប្រវែង ៧៨៦គ.ម នេះ ធ្វើឡើងតាមរយៈលិខិតដោយផ្ទាល់ទៅកាន់ទីក្រុងតូក្យូ បន្ទាប់ពីការប្រកួតដេញថ្លៃដែលរកាំរកូស និងបរាជ័យ ជាមួយប្រទេសចិនកាលពីដើមឆ្នាំ លើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទីមួយរបស់ប្រទេសឥណ្ឌូនេស៊ី ដែលតភ្ជាប់រវាងទីក្រុងហ្សាកាតា និងទីក្រុងបានឌុង។ ឥរិយាបថផ្លាស់ប្តូររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីនេះ ត្រូវបានគេមើលឃើញជាទូទៅថា មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសជប៉ុន។ រដ្ឋមន្ត្រីក្រសួងកិច្ចការសម្របសម្រួលសមុទ្ររបស់ឥណ្ឌូនេស៊ីបានប្រាប់ហ្សាកាតាប៉ុស្តិ៍ថា ផ្លូវដែកនេះនឹងធ្វើឲ្យប្រសើរឡើងនូវផ្លូវដែកដែលមានស្រាប់ ដោយរថភ្លើងនឹងអាចរត់បានក្នុងល្បឿនរហូតដល់ទៅ ២០០គ.ម ក្នុងមួយម៉ោង ដើម្បីបង្រួញពេលវេលាធ្វើដំណើររវាងទីក្រុងហ្សាកាតា និងទីក្រុងសូរ៉ាបាយ៉ា ពី ១១ ម៉ោង មកត្រឹម ៣,៥ ម៉ោង។

អាន​បន្ថែម

កំណើនតម្រូវការម៉ាស៊ីនសាងសង់យ៉ាងឆាប់រហ័សនៅអាស៊ីប៉ាស៊ីហ្វិក

ការស្រាវជ្រាវថ្មីៗដោយ Stratistics MRC បង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងមានតម្រូវការយ៉ាងខ្លាំងខាងសម្ភារសំណង់ធុនធ្ងន់។ របាយការណ៍របស់ស្ថាប័ននេះដែលមានឈ្មោះថា “Heavy Construction Equipment Global Market ២០១៥-២០២២” បានបង្ហាញថា ខណៈពេលដែលទីផ្សារនេះមានតម្លៃ ១១៦,៤៨ ប៊ីលានដុល្លារ នៅឆ្នាំ ២០១៥ ពួកគេរំពឹងថានឹងមានអត្រាកំណើនប្រចាំឆ្នាំ (CAGR) ៧,៣៤ ភាគរយ ដើម្បីឈានទៅដល់តម្លៃ ១៩១,៣៤ ប៊ីលានដុល្លារ នៅឆ្នាំ ២០២២។ បើយោងតាមរបាយការណ៍នេះ «ទីផ្សារកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានផ្តល់នូវឱកាសច្រើនសម្រាប់អ្នកដើរតួក្នុងសេដ្ឋកិច្ច ដោយហេតុថាការវិនិយោគយ៉ាងធំកំពុងត្រូវបានធ្វើឡើងនៅក្នុងតំបន់នេះ។ កិច្ចព្រមព្រៀង កិច្ចសន្យា ការបណ្តាក់ទុនរួមគ្នា និងភាពជាដៃគូ ត្រូវបានគេសង្កេតឃើញថាជាយុទ្ធសាស្ត្រជោគជ័យដោយតួអង្គនៅក្នុងទីផ្សារនេះ»។

អាន​បន្ថែម

គម្រោងផ្លូវដែករបស់ឡាវធ្វើឲ្យការតភ្ជាប់របស់សឹង្ហបុរីកាន់តែខិតជិត

គម្រោងតភ្ជាប់ផ្លូវដែករបស់ចិនដែលលាតសន្ធឹងតាមផ្លូវភាគខាងត្បូងទៅកាន់ប្រទេសសឹង្ហបុរី កាន់តែខិតជិតទៅរកការសម្រេចនៅក្នុងខែកញ្ញា នៅពេលដែលក្រុមហ៊ុន China Railway Group (CRG) ទទួលបាននូវកិច្ចសន្យាក្នុងតម្លៃ ១,២ ប៊ីលានដុល្លារ ដើម្បីសាងសង់ផ្នែកដ៏ធំនៃផ្លូវដែកឆ្លងកាត់តាមប្រទេសឡាវ។ កិច្ចសន្យាជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CRG គ្របដណ្តប់លើបីផ្នែកដំបូងនៃគម្រោងផ្លូវដែក Boten-Vientiane ដែលមានប្រវែង ៤១៤គីឡូម៉ែត្រ ដែលនឹងរត់ពីភាគខាងជើង ប៊ូតង់ ប្រទេសចិន ទៅទីក្រុងវៀងចន្ទន៍ឆ្ពោះទៅភាគខាងត្បូងនៃព្រំដែនប្រទេសថៃ។ ការសាងសង់ផ្នែកទី១ ទី២ និងទី៣ ត្រូវបានគេរំពឹងថានឹងប្រើពេល ៦០ខែ។ នៅក្នុងខែធ្នូ កាលពីឆ្នាំមុន ក្រុមហ៊ុនបុត្រសម្ព័ន្ធ CRG មួយទៀត បានធានានូវកិច្ចសន្យាដែលមានតម្លៃ ៣៤៤ លានដុល្លារអាមេរិក សម្រាប់ផ្នែកទី៦ នៃខ្សែផ្លូវរថភ្លើងដដែល ។ ក្រុមហ៊ុន China Railway Group បានឲ្យដឹងថា ផ្លូវដែកទាំងមូលនឹងត្រូវចំណាយប្រាក់ប្រមាណ ៥,៦ ប៊ីលានដុល្លារ។

អាន​បន្ថែម

ប្រទេសវៀតណាមបញ្ឈប់កិច្ចសន្យាជាមួយអ្នកម៉ៅការសាងសង់ស្ថានីយថាមពល

រដ្ឋាភិបាលវៀតណាមបានបញ្ឈប់កិច្ចសន្យាជាមួយក្រុមហ៊ុនរុស្ស៊ី និងវៀតណាម ដែលសាងសង់ស្ថានីយថាមពលដើរដោយធ្យូងថ្មដ៏ធំរបស់ខ្លួន។ ក្រុមហ៊ុនរុស្ស៊ី Russian Power Giant Inter RAO និងក្រុមហ៊ុនរដ្ឋ Petro Vietnam នឹងត្រូវជំនួសដោយក្រុមហ៊ុនរដ្ឋមួយទៀត Vietnam Electricity (EVN) ក្នុងការសាងសង់ដែលមានតម្លៃ ៤,១ ប៊ីលានដុល្លារ ក្នុងក្តីសង្ឃឹមថានឹងបញ្ចប់គម្រោងដែលត្រូវបានពន្យាពេលយ៉ាងយូរមកហើយនោះនៅឆ្នាំ ២០២៩។ ជាមួយនឹងសេដ្ឋកិច្ចដែលត្រូវបានរំពឹងថានឹងមានកំណើនទ្វេដងនៅឆ្នាំ ២០២៥ រដ្ឋាភិបាលវៀតណាមកំពុងប្រណាំងប្រជែងដើម្បីធានាថាអាចផ្តល់នូវថាមពលដែលត្រូវការដើម្បីផ្តល់ថាមពលដល់សេដ្ឋកិច្ច។ ការពន្យារពេលនេះត្រូវបានគេបន្ទោសទៅលើប្រភពទុនវិនិយោគ និងការធ្លាក់ចុះសេដ្ឋកិច្ចសកល ព្រមទាំងរោងចក្រខ្នាតធំ។

អាន​បន្ថែម

D’Seaview ជំនួសអ្នកម៉ៅការសាងសង់នៅពេលពាក់កណ្តាលសាងសង់

ក្រុមហ៊ុន HLH Group របស់ប្រទេសសឹង្ហបុរីបានប្រកាសកាលពីខែកញ្ញាថា ក្រុមហ៊ុនជំនួសក្រុមហ៊ុនម៉ៅការសាងសង់សម្រាប់គម្រោង D’Seaview របស់ខ្លួននៅក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុនអភិវឌ្ឍន៍នេះបានដកចេញនូវក្រុមហ៊ុន Yanjian Group Co. Ltd. និងជំនួសមកវិញដោយផ្តល់ឡើងវិញនូវកិច្ចសន្យាតម្លៃ ៣៥ លានដុល្លារ ទៅឲ្យក្រុមហ៊ុនថាមពល និងសំណង់របស់ចិន ឈ្មោះ Sinohydro Corporation Ltd.។ ក្រុមហ៊ុន HLH បានបញ្ជាក់ពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូរក្រុមហ៊ុនម៉ៅការសាងសង់ ដោយបញ្ជាក់ថា ក្រុមហ៊ុន Yanjian Group Co Ltd មិនអាចបំពេញតាមការទាមទារនៃកិច្ចសន្យា ហើយថាក្រុមហ៊ុន Sinohydro នេះមានការប្រកួតប្រជែងថ្លៃជាង។ គម្រោង D\’Seaview ដែលស្ថិតនៅជិតឆ្នេរសុខានេះ នឹងក្លាយជាការគម្រោងប្រើប្រាស់ចម្រុះ ដែលក្នុងនោះមានសណ្ឋាគារប៊ូទិកដែលមាន ៩៨ បន្ទប់ ខុនដូដែលមានជាង ៧០០ យូនីត តំបន់ផ្សារទំនើប និងភោជនីយដ្ឋាន។ បើយោងតាមក្រុមហ៊ុន HLH ៥៣ភាគរយ នៃលំនៅដ្ឋាននេះត្រូវបានលក់រួចហើយ ហើយការសាងសង់នៅបន្តធ្វើរហូតដល់បញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨។

អាន​បន្ថែម

Koh Kong resort airport approved

The Dara Sakor Seashore Resort in Koh Kong province will soon be accessible to the world after approval was granted for construction of an international airport in September. Developed by Chinese company Tianjin Union Development Group (UDG), the USD3.8 billion tourism project stretches across a 45,000-hectare land concession with a 99-year lease in Koh Kong’s […]

អាន​បន្ថែម

តើមានការឈានដល់ដំណោះស្រាយចំពោះអគារ Gold Tower 42 ឬនៅ?

ក្រុមហ៊ុនអភិវឌ្ឍអគារ Gold Tower 42 Yon Woo Co. Ltd បានអះអាងចំពោះវិនិយោគិនជាលើកទីបួនក្នុងរយៈពេលដប់ឆ្នាំមកនេះថា ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់គម្រោងអគារដែលមានភាពចម្រូងចម្រាស់បំផុតក្នុងរាជធានីភ្នំពេញនេះ។ អ្នកតំណាងផ្នែកច្បាប់របស់ក្រុមហ៊ុនកូរ៉េ HBS បានទាក់ទងវិនិយោគិនទាំងអស់ដើម្បីអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីអចលនទ្រព្យរបស់ខ្លួន ដោយធ្វើការផ្តល់ជាជម្រើសបន្តការរក្សាទុកអចលនទ្រព្យនេះ ឬលក់ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ នេះបើតាមសេចក្តីរាយការណ៍ក្នុងភ្នំពេញប៉ុស្តិ៍។ ការធានាអះអាងរបស់ក្រុមហ៊ុន Yon Woo Co ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអន្តរាគមន៍ដោយផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា នៅក្នុងខែតុលា ដែលបានទាមទារឲ្យមានការជូនដំណឹងពីផែនការបញ្ចប់ការសាងសង់អគារនេះ។ បើទោះបីជាភាពមិនទុកចិត្តនៅតែមានខ្ពស់ក្នុងចំណោមវិនិយោគិន អ្នកជំនាញយល់ដូចគ្នាថា ប្រសិនបើគម្រោងនេះត្រូវបានបញ្ចប់នោះ វានឹងមិនមានបញ្ហាសម្រាប់ការលក់ចេញនោះទេ ក៏ព្រោះតែទីតាំងដ៏ពិសេស របស់អគារនេះ។

អាន​បន្ថែម

ភាពមិនច្បាស់លាស់ខាងទីផ្សារជុំវិញគម្រោងដ៏ធំនៅកំពត

ក្រុមហ៊ុនមួយកំពុងស្វែងរកការយល់ព្រមពីអាជ្ញាធរកម្ពុជាសម្រាប់គម្រោងមួយដើម្បីបង្កើតកោះពីរនៅឯនាយឆ្នេរសមុទ្រនៃខេត្តកែប ដែលជាផ្នែកមួយនៃគម្រោងមណ្ឌលកំសាន្តដ៏ធំមានតម្លៃ ២៣,២ ប៊ីលានដុល្លារ។ ក្រុមហ៊ុន Pallas Brilliant ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ គ្រោងនឹងសាងសង់តំបន់ទេសចរណ៍កំសាន្តចម្រុះដែលមានផ្ទៃក្រឡា ៤.១៥៨ ហិកតា មានឈ្មោះថា “French Riviera City” នៅលើកោះដែលត្រូវបានបង្កើតយ៉ាងពិសេសចំនួនពីរក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ បើទោះបីជាក្រុមហ៊ុនអភិវឌ្ឍបានអះអាងពីការគាំទ្ររបស់រដ្ឋាភិបាល ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ក្រុមប្រឹក្សានៅមិនទាន់បានទទួលឯកសារទាំងអស់ ហើយក្រសួងបរិស្ថានក៏ត្រូវតែបញ្ចប់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ជាមុនសិនដែរ។ យ៉ាងណាក៏ដោយ ប្រតិកម្មទីផ្សារភាគច្រើនមានលក្ខណៈមិនសូវចាប់អារម្មណ៍ ហើយលោក គីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា លោកគិតថាវាជារឿង “មិនគួរឲ្យជឿ”។

អាន​បន្ថែម

រដ្ឋមន្ត្រីស្វែងមូលនិធិសម្រាប់ប្រព័ន្ធដឹកជញ្ជូនចេញចូលស្វ័យប្រវត្តិ (AGT) នៅក្នុងរា�

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសនៅក្នុងខែកញ្ញាថា លោកកំពុងស្វែងរកការគាំទ្រផ្នែកថវិកាក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនចេញចូលស្វ័យប្រវត្តិ (AGT) នៅក្នុងរាជធានីភ្នំពេញ។ ផែនការរបស់លោករដ្ឋមន្ត្រីដែលត្រូវបានគេស្គាល់ជាទូទៅថា “Sky Train” ធ្វើឡើងបន្ទាប់ពីការបញ្ចប់ការសិក្សារយៈពេលមួយឆ្នាំអំពីលទ្ធភាពសាងសង់ ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលសម្លឹងរកវិធីល្អបំផុតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ទីក្រុងភ្នំពេញ។ ប្រព័ន្ធដឹកជញ្ជូនដំបូងនេះទំនងជាធ្វើការតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅនឹងទីប្រជុំជននៃរាជធានី។ បើទោះបីជាមិនទាន់មានផែនការផ្តល់មូលនិធិច្បាស់លាស់ណាមួយត្រូវបានប្រកាសក៏ដោយ លោករដ្ឋមន្ត្រីបានថ្លែងថា លោកសង្ឃឹមថានឹងមានប្រព័ន្ធដឹកជញ្ជូននេះប្រើប្រាស់នៅក្នុងពេលវេលាដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអាស៊ី (Asian Games) ឆ្នាំ ២០២៣ ។

អាន​បន្ថែម

សាលារាជធានីភ្នំពេញពិចារណាពីការសាងសង់ស្ពានឆ្លងកាត់ទន្លេសាប

សាលារាជធានីភ្នំពេញកំពុងពិចារណាអំពីផែនការសាងសង់ស្ពានឆ្លងកាត់ទន្លេសាបដើម្បីភ្ជាប់រាជធានីភ្នំពេញទៅនឹងទីក្រុងរណបជ្រោយចង្វារថ្មី ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគកម្ពុជាក្រៅប្រទេស (OCIC)។ បើទោះបីជាផែនការនាពេលបច្ចុប្បន្នបានបង្ហាញថាស្ពាននេះអាចតភ្ជាប់តំបន់គីឡូម៉ែត្រលេខ ៦ ដែលនៅខាងក្រៅរាជធានីភ្នំពេញទៅនឹងគម្រោងក្រុមហ៊ុន OCIC ក៏ដោយ តែនៅមិនទាន់មានសេចក្តីសម្រេចចុងក្រោយត្រូវបានធ្វើឡើង ហើយក៏មិនទាន់មានការប្រកាសអំពីពេលវេលា និងថវិកានៅឡើយដែរ។ មានការរំពឹងទុកថាក្រុមហ៊ុន OCIC នឹងផ្តល់មូលនិធិសម្រាប់ការសាងសង់ស្ពានថ្មីនេះ ទោះបីជាមិនទាន់ដឹងពីពេលវេលាចាប់ផ្តើមសាងសង់ក៏ដោយ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា “ស្ពាននេះនឹងមានប្រវែងវែងដូចស្ពានជ្រោយចង្វារដែរ គឺប្រមាណជា ៧០០ ម៉ែត្រ។”

អាន​បន្ថែម