ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនSPC ចង់វិនិយោគបង្កើតរោងចក្រច្នៃអាហារ និងផ្លែឈើកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ
ក្រុមហ៊ុន SPC Group របស់អូស្ត្រាលី ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ជាពិសេសផ្តោតលើរោងចក្រកែច្នៃអាហារ និងផ្លែឈើ សម្រាប់នាំចេញទៅពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនលោក មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ានផងដែរ។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញពីបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។ ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបឱ្យក្រុមហ៊ុនបានដឹងនូវគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម ដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ […]
អានបន្ថែមអ្នកជំនាញអូស្ត្រាលីចង់វិនិយោគបច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងថាមពលអគ្គិសនីនៅកម្ពុជា
ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងថាមពលអគ្គិសនី។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy នាឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបខាងលើ លោក Mario Vecchio បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ដែលកំពុងប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម។ លោក បានបន្ថែមថា ក្រុមហ៊ុន បានកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដែលមានគុណភាពខ្ពស់ និងសន្សំសំចៃ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា […]
អានបន្ថែមអូស្ត្រាលីចង់វិនិយោគដាំស្ពៅនៅកម្ពុជា ដើម្បីច្នៃជាអង្ករមានកាឡូរីទាប និងជីវៈឧស្ម័ន
ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា ដើម្បីកែច្នៃជីវៈឧស្ម័ន (Biogas) និងអង្ករដែលមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់។ នេះបើតាមជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Tanachat Pochana ប្រធានក្រុមហ៊ុន នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោកប្រធានក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន គឺវិនិយោគផ្តោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ ពិសេសអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ លោកប្រធានក្រុមហ៊ុន បានបន្ថែមថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងវិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានឱ្យដឹងថា […]
អានបន្ថែមផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង ឫទ្ធី គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២៤នេះ
ផ្លូវឡូរីប្រវែង ៩,៦០០ម៉ែត្រ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នឹងបើកដំណើរការជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិះលេងកម្សាន្តនៅចុងឆ្នាំ២០២៤ នេះ។ នេះបើតាមប្រភពបង្ហើបពីតំបន់អភិវឌ្ឍន៍រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីផ្លូវឡូរីនេះ ក៏មានផ្លូវរូងក្រោមដីចំនួន ៦កន្លែងទៀត ដែលមានប្រវែង ៣០០ម៉ែត្រ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះផងដែរ។ បើតាម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ ថា គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង។ ក្រោយសាងសង់ចប់ គម្រោងនេះ នឹងដាក់ឱ្យដំណើរការឡូរីចំនួន ៥០គ្រឿង ជាបឋមសិន សម្រាប់ភ្ញៀវជិះលេងកម្សាន្ត។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន FreshStart ដ៏ធំរបស់អូស្ត្រាលី ចង់វិនិយោគវិស័យសំខាន់ ០៣ នៅកម្ពុជា
ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ០៣នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ លោក Daniel Phillips បានជម្រាបសម្តេចនៅក្នុងជំនួបខាងលើនេះថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ក៏ជាបុត្រសម្ព័នមួយដែរ នៃក្រុមហ៊ុន Freshstart ដែលជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ ជាមួយនឹងគោលបំណងនេះ […]
អានបន្ថែមចិនជួយកម្ពុជាជាង ៥៣លានយ័ន ជួសជុលអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី
ចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ៥៣,២លានយ័ន ស្មើប្រមាណជាង ៧,៣លានដុល្លារអាមេរិក សម្រាប់ការងារជួសជុល កែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តម វង្សី វិស្សុត បានឱ្យដឹងថា កម្ពុជា-ចិន កំពុងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើមឆ្នាំ២០២៤នេះ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន”។ ជាមួយនឹងក្របខណ្ឌខាងលើនេះ កម្ពុជា-ចិន ក៏មានក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ ដែលកំពុងអនុវត្តគម្រោងជាច្រើន រួមមាន៖ ១)-ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២)-ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣)-អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ខណៈដែល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏នឹងលេចរូបរាងនាពេលខាងមុខ ដែលនឹងចូលរួមបង្កើនការភ្ជាប់បណ្តាញគមនាគមន៍ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារនិងប្រាក់ចំណូលជូនប្រជាជន។ ទន្ទឹមនឹងនេះ […]
អានបន្ថែមរដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ក្រសួងរ៉ែ និងថាមពល ប្រកាសយុទ្ធនាចុះបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈបានចុះបង្រ្កាប និងអប់រំកាលពីឆ្នាំ២០១៧ ម្តងរួចមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅទីនោះ បានផ្លាស់ប្តូរការជីករ៉ែមាសដោយដៃមានលក្ខណៈជាគ្រួសារទៅជាការធ្វើអាជីវកម្មរ៉ែមាសដោយប្រើប្រាស់គ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីកអណ្តូងរ៉ែក្រោមដី។ សកម្មភាពអនាធិបតេយ្យទាំងនេះ អាចបង្កឱ្យមានគ្រោះថ្នាក់ បាត់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់ធ្ងន់ធ្ងរដល់នបរិស្ថាន សុខភាព និងសុវត្ថិភាពអ្នកធ្វើអាជីវកម្ម ព្រមទាំងប្រជាពលរដ្ឋក្នុង និងក្រៅមូលដ្ឋាន។ ដោយមើលឃើញនូវផលប៉ះពាល់ទាំងអស់នេះ ក្រសួងរ៉ែ និងថាមពល បានសម្រេចចុះបង្រ្កាបសកម្មភាពអនាធិបតេយ្យទាំងនេះ ដោយជំរុញការធ្វើអាជីវកម្មស្របតាមច្បាប់ ដើម្បីការពារនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ការបាត់បង់ចំណូលជាតិ និងដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ ជាមួយគ្នានេះដែរ កន្លងមក ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំដែលមានទីតាំងស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។ (អានបន្ថែម)
អានបន្ថែមជប៉ុនបោះទុន ១លានដុល្លារ ពង្រីករោងចក្រច្នៃគ្រាប់ស្វាយចន្ទីនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ក្រុមហ៊ុនជប៉ុន MIRARTH GreenTech បានបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ការដ្ឋានសាងសង់ បានចាប់ផ្តើមពិធីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលត្រូវប្រើប្រាស់ទុនជាង១លានដុល្លារ បើតាមផែនការរបស់គម្រោង ការសាងសង់រោងចក្រនេះនឹងត្រូវប្រើរយ:ពេល៤ខែ ចាប់ពីខែមីនា ដល់ចុងខែមិថុនា ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ខេត្តកំពង់ធំ ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ។ ឯកឧត្តមបន្តថា គ្រាប់ស្វាយចន្ទីដែលផលិតក្នុងប្រទេសកម្ពុជាភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃនេះគឺដោយសារតែការកង្វះនូវកន្លែងសម្រាប់សម្ងួត ឃ្លាំងស្តុកទុក និងកែច្នៃ ដែលជាមូលហេតុបង្ខំឲ្យមានការលក់គ្រាប់ស្វាយចន្ទីក្នុងតម្លៃទាបភ្លាមៗបន្ទាប់ពីប្រមូលផល។ ចំពោះរោងចក្រខាងលើវិញ ក្រោយការសាងសង់ត្រូវបានបញ្ចប់ នឹងអាចផលិតកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោន ក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា ១៥០០តោន ក្នុង១ឆ្នាំ សម្រាប់ឆ្នាំដំបូង […]
អានបន្ថែមអូស្ត្រាលីចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រធុរកិច្ច នៅកម្ពុជា
ក្រុមហ៊ុន Plus94 Fund របស់អូស្ត្រាលី ចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ លោក Arj Samarakoon បានជម្រាបថា ក្រុមហ៊ុន Plus94 Fund កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤ នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥.០០០នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្ម។ នាឱកាសនោះដែរ លោកក៏បានបង្ហាញពីបំណងចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ចនៅកម្ពុជាផងដែរ ក្រោយពីក្រុមហ៊ុននេះ បានទស្សនកិច្ចកម្ពុជាកាលពីឆ្នាំ២០២៣ ហើយបានកត់សម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជា ដែលមានដូចជា ភាពប្រកួតប្រជែងខាងប្រាក់ឈ្នួល ជាមួយនឹងកម្លាំងពលកម្ម ដែលមានសមត្ថភាព ជំនាញ និងភាសាបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ការវិនិយោគ។ ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រយ៉ាងពេញទំហឹងលើបំណងវិនិយោគខាងលើនេះ […]
អានបន្ថែមថ្ងៃទី៣ មីនានេះ រដ្ឋបើកដំណើរការរោងចក្រទឹកស្អាតបាក់ខែងជាផ្លូវការ ខណៈសុំការយោគយល់លើបញ្ហា១ចំនួន…
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហាន២ និងបំពង់មេនាំទឹកស្អាតទំហំ ២០០០មម ឆ្លងកាត់ក្រោមបាតទន្លេសាប នឹងដាក់ឱ្យដំណើរការសាកល្បងនៅយប់ម៉ោង ១២:០០នាទី ថ្ងៃអាទិត្យទី០៣ ខែមីនា ឆ្នាំ ២០២៤នេះទៅ ក្នុងគោលបំណងបង្កើនសម្ពាធផ្គត់ផ្គង់ទឹកទូទាំងរាជធានីភ្នំពេញ និងក្រុងតាខៅ្មឱ្យបានប្រសើរឡើង នេះបើយោងតាមសេចក្តីជូនដំណឹងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។ តាមប្រភពដដែល ការដាក់ឱ្យដំណើរការសាកល្បងនេះ អាចនឹងបណ្តាលឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតនៅតាមទីសាធារណៈ ឬមុខផ្ទះអតិថិជន និងបង្កឱ្យមានបាតុភូតទឹកឡើងល្អក់កករ។ ចំពោះហេតុការណ៍នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើសុំការយោគយល់អំពីសាធារណជន និងស្នើសុំកិច្ចសហការផ្តល់ព័ត៌មានពីប្រសិនណាបើមានប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត ឬឃើញមានទឹកល្អក់កករជាដើម ដោយធ្វើការទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០៩៧ ៧៧១ ១១៧៩ ឬ០៩៧ ៦៥១ ២២២២ ដើម្បីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជូនក្រុមការងារចុះទៅត្រួតពិនិត្យជួសជុល និងលាងសម្អាតបានទាន់ពេលវេលា។ គួរបញ្ជាក់ថា បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាប អំឡុងខែកុម្ភៈ ឆ្នាំ២០២៣ និងដំបូងឡើយគ្រោងនឹងបញ្ចប់ និងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៩ខែកុម្ភៈ (យោងតាមទំព័រហ្វែសបុកផ្លូវការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ) ប៉ុន្តែប្រតិបត្តិការនេះត្រូវបានកំណត់ពេលវេលាជាផ្លូវការឡើងវិញតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី ០១ ខែមីនា។ (អានបន្ថែម) បំពង់មេនាំទឹកស្អាតដ៏ធំនេះ បានដំណើរការសាងសង់ដោយការចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ […]
អានបន្ថែម