ព័ត៌មានក្នុងស្រុក
រដ្ឋកំពុងជំរុញបើកការដ្ឋានសង់គម្រោងព្រែកជីកហ្វូនណនតេជោ ក្នុងខែមិថុនា ២០២៤នេះ
រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការចរចាលើកិច្ចព្រមព្រៀងសម្បទានព្រែកជីកហ្វូនណន ដើម្បីអាចឈានដល់ការចុះហត្ថលេខាសាងសង់ជាមួយក្រុមហ៊ុនចិន ដោយសង្ឃឹមថានឹងអាចបើកការដ្ឋានសាងសង់ក្នុងខែមិថុនា ឬកក្កដា ២០២៤នេះ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសាធាណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា គម្រោងព្រែកជីកហ្វូនណន ជាគម្រោងអាទិភាពខ្ពស់ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជំរុញគម្រោងនេះអាចចេញជារូបរាងឱ្យបានឆាប់ ដើម្បីតភ្ជាប់ផ្លូវទឹក និងសមុទ្រ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «យើងសង្ឃឹមថា យើងអាចពិភាក្សា និង ចរចារលើកិច្ចព្រមព្រៀងសម្បទាននេះ។ ប្រហែលជាខែ៦ ឬខែ៧ ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ»។ ព្រែកជីកហ្វូនណនតេជោ ជាផ្លូវទឹកដែលតភ្ជាប់ពីទន្លេសាប ទៅសមុទ្រនេះមានប្រវែង ១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ទៅដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងនេះគ្រោងចំណាយទុនវិនិយោគ ១.៧០០លានដុល្លារ និងប្រើពេលសាងសង់ចំនួន ៤ឆ្នាំ ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិនដោយអនុវត្តតាម BOT៕ […]
អានបន្ថែមផ្លូវអាទិភាព១ខ្សែ ពីកំពង់ឆ្នាំង ទៅកំពង់ធំ នឹងត្រូវចាប់ផ្តើមសាងសង់មុនគេ ក្នុងឆ្នាំ២០២៤នេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដាក់គម្រោងផ្លូវជាតិលេខ៥០សេ ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ទៅក្នុងគម្រោងអាទិភាពដែលត្រូវសាងសង់មុនគេក្នុងឆ្នាំ២០២៤នេះ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យលើគម្រោងផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលជាគម្រោងអាទិភាពត្រូវចាប់ផ្តើមសាងសង់មុនគេក្នុងឆ្នាំនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គម្រោងនេះជាគម្រោងអាទិភាព សម្រាប់ឆ្នាំ២០២៤ ដូច្នេះ សូមឯកឧត្តម ប៉េង ពោធិ៍នា តាមដានគម្រោងផ្លូវជាតិលេខ៥០សេនេះ ដើម្បីឈានទៅដល់ការបើកការដ្ឋានសាងសង់ឱ្យបានឆាប់ៗ”។ បើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ក្រសួងសាធារណការបានធ្វើលិខិតទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចហើយ។ សូមបញ្ជាក់ថា គម្រោងផ្លូវនិងស្ពាន ពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ គឺចេញពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកទល់នឹងផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ […]
អានបន្ថែមសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាស្នើរៀបចំមជ្ឈមណ្ឌលសមាធិ នៅស្ទឹងពពក ស្រុកស្រែអំបិល
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើគម្រោងរៀបចំមជ្ឈមណ្ឌលសមាធិ ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ជាមួយនឹងគម្រោងស្នើនេះ លោកប្រធានសមាគម បានជម្រាបពីគោលបំណងនៃគម្រោងខាងលើ ដែលនឹងជួយលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។ ជាការឆ្លើតបមកវិញ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្ថែមឱ្យសមាគមមានការគិតគូលើការបណ្តុះស្មារតីឱ្យប្រជាសហគមន៍ មូលដ្ឋាន ក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែលកើតចេញពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មានសម្រស់ស្រស់ស្អាតប្លែកខុសពីគ្នា ពីតំបន់មួយទៅតំបន់មួយទៀត។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចបន្ថែមថា គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរណ៍។ លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់ចុងក្រោយថា ក្រសួងបរិស្ថាន មានបេសកកម្មធ្វើឱ្យកម្ពុជាមានភាពស្អាត […]
អានបន្ថែម១៥ថ្ងៃ កម្ពុជាអនុម័តគម្រោងថ្មីបាន ២២គម្រោង តម្លៃ $៤៤៤លាន ខណៈ វិស័យឧស្សាហកម្មមានច្រើនជាងគេ
រយៈពេល១៥ថ្ងៃ ក្នុងខែកុម្ភៈ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីៗចំនួន ២២គម្រោង មានតម្លៃប្រមាណ ៤៤៤លានដុល្លារ ខណៈការវិនិយោគលើវិស័យឧស្សាហកម្មទទួលបានគម្រោងច្រើនជាងគេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់គម្រោងវិនិយោគទាំង ២២នេះ គឺមាន១៥គម្រោងបានហូរចូលក្នុងវិស័យឧស្សាហកម្ម, ៤គម្រោង ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, និង ៣គម្រោងទៀតស្ថិតក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។ ក្នុងនោះដែរ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ទទួលបានចំនួនគម្រោងវិនិយោគច្រើនជាងគេ។ ខាងក្រោមនេះ គឺជាគម្រោងវិនិយោគថ្មីទាំង២២៖ សូមចុចទីនេះ និងទីនេះ ដើម្បីទទួលបានឯកសារដើម ១_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២_គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៣_គម្រោងវិនិយោគអាជីវកម្មរ៉ែដែក នៅស្រុកវៀង ខេត្តព្រះវិហារ។ ៤_គម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប, ថង់យួរ,ស្រោមកង់រថយន្ត, គម្របសៀវភៅ, និងទ្រនាប់គ្រប់ប្រភេទ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ៥_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឍមណ្ឌលទិន្នន័យ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៦_គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៧_គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង […]
អានបន្ថែមឱកាសថ្មីសម្រាប់អ្នកអចលនទ្រព្យ ខណៈផែនការមេរបស់រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវជាតិ/ខេត្តធំៗ ប្រវែងសរុបជិត ៧ពាន់គ.ម
ខណៈរាជរដ្ឋាភិបាលកម្ពុជាទើបនឹងបានបញ្ចេញឯកសារយុទ្ធសាស្ត្រមួយដ៏សំខាន់ ពោលគឺផែនការមេសម្រាប់វិស័យដឹកជញ្ជូននិងប្រព័ន្ធពស្តុភារ អ្នកវិនិយោគអចលនទ្រព្យឆ្លាតវៃដែលមានចក្ខុវិស័យវែងឆ្ងាយកំពុងសំឡឹងឃើញឱកាសមាស និងកាលានុវត្តភាពប្រកបដោយសក្តានុពលថ្មីៗជាច្រើនទៀត សម្រាប់ហកចូលវិស័យអចលនទ្រព្យនិងសំណង់នៅតាមតំបន់គម្រោងអភិវឌ្ឍន៍ និងស្របតាមទិសដៅយុទ្ធសាស្ត្រនោះ។ ជាក់ស្តែង ផែនការមេសម្រាប់តែវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់មួយ បញ្ជីគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់សរុបមានរហូតដល់ទៅចំនួន ៩៤គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួន ១៣.៦០២,៤៣លានដុល្លារ ក្នុងនោះផ្លូវល្បឿនលឿនចំនួន ៩ គម្រោង ដែលត្រូវការទំហំវិនិយោគ ៧.១៧៣,៦៩លានដុល្លារ និងផ្លូវជាតិ ផ្លូវខេត្តចំនួន ៨៥គម្រោង ដែលត្រូវការ ៦.៤២៨,៧៤ លានដុល្លារ នេះបើយោងតាមផែនការមេប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយដោយរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ ២០២៣។ (អានបន្ថែម) ក្នុងចំណោមគម្រោងផ្លូវថ្នល់សរុបទាំងនោះ សម្រាប់គម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣ ២០២៧) មានចំនួន ៣៥គម្រោង ដែលត្រូវការទឹកប្រាក់ ៧.១៤១,៨៣លានដុល្លារ ក្នុងនោះផ្លូវល្បឿនលឿន ចំនួន ៤គម្រោង ដែលត្រូវការទំហំទឹកប្រាក់ ៤.១៨៤,៨១លានដុល្លារ និងផ្លូវជាតិ/ផ្លូវខេត្តចំនួន ៣១គម្រោង ដែលត្រូវការទំហំវិនិយោគ ២.៩៥៧,០២ លានដុល្លារ។ គម្រោងរយៈពេលវែង (២០២៨ ២០៣៣) មាន ៥៩ គម្រោង ដែលត្រូវការទឹកប្រាក់ ៦.៤៦០,៦០ លានដុល្លារ […]
អានបន្ថែមរដ្ឋអនុម័តសង់សណ្ឋាគារផ្កាយ៥ និងរោងចក្រច្នៃផ្លែឈើតម្លៃជិត $៦០០លាន នៅព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគធំៗចំនួនពីរ មានទុនវិនិយោគសរុបជិត ៦០០លានដុល្លារ មានទីតាំងនៅខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍ផ្តល់ដោយរដ្ឋបាលខេត្តព្រះសីហនុ។ គម្រោងចំនួន២ខាងលើ ទើបទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ ក.អ.ក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ ទី១. វិនិយោគដោយក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ លានដុល្លារ គ្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន2,870 បន្ទប់ មានទីតាំងស្ថិតនៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២. វិនិយោគដោយក្រុក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ 12,350,190 ដុល្លារ គ្រោងសាងសង់រោងចក្រកែច្នៃផ្លែឈើ មានដូចជា ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន មានទីតាំងស្ថិត នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ […]
អានបន្ថែមគម្រោងវិនិយោគធំៗ៣ របស់ម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងធំៗចំនួនបីរបស់ខ្លួន ដែលគ្រោងមកបង្កើតតំបន់សេដ្ឋកិច្ច, គម្រោងអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យា, និងគម្រោងឧស្សាហកម្មអាហារហាឡាល់ នៅកម្ពុជា។ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងកូឡាឡាំពួរ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី Sri Dato’ Soh Thian Lai បានគោរពជូន និងស្វែងរកការគាំទ្រចំពោះគម្រោងចំនួន៣ របស់ខ្លួន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ នេះបើយោងតាមសេកចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសព័ត៌មាន គម្រោងទី១៖ គម្រោងតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី សម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ទី២៖គម្រោងអភិវឌ្ឍន៍ជំនាញផ្នែកបច្ចេកវិទ្យា និងទី៣៖ គម្រោងរៀបចំប្រព័ន្ធអេកូឡូស៊ីផ្នែកឧស្សាហកម្មអាហារហាឡាល់។ សម្តេចរធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្វាគមន៍ និង គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំង៣នេះ ដោយបានជំរុញឱ្យភាគីពាក់ព័ន្ធសហការគ្នារៀបចំគម្រោងទាំង នេះឱ្យបានលឿន ពោលគឺក្នុងឆ្នាំ២០២៤ ។ វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ត្រូវបានសហការរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម ជាតិម៉ាឡេស៊ី ដោយមានការចូលរួមពីក្រុមហ៊ុននៃប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុប ជាង៤០០នាក់។ […]
អានបន្ថែមជប៉ុនគ្រោងវិនិយោគ ៦៥០លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តពោធិ៍សាត់
ក្រុមហ៊ុន Minebea Cambodia បានសម្រេចពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួន ដោយគ្រោងវិនិយោគថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតានៅក្នុងខេត្តពោធិ៍សាត់ បង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបានឱ្យដឹងថា ក្រុមហ៊ុន បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រទី២ របស់ខ្លួននៅខេត្តពោធិ៍សាត់ ដោយរៀបចំបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយផងដែរ ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា។ ឯកឧត្តម បានបន្ថែមថា គម្រោងនេះ នឹងចាប់ផ្តើមរហូតដល់ឆ្នាំ២០៣០ ដែលអាចបង្កើតការងារបាន ៨ពាន់កន្លែងជូនប្រជាពលរដ្ឋ ហើយការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកគម្រោងវិនិយោគនៅខេត្តពោធិ៍សាត់នេះ គឺដោយសារជាទីតាំងនៅជិតប្រទេសថៃ ងាយស្រួលក្នុងការចេញចូលតាមផ្លូវជាតិ៥ ដែលបានពង្រីកពី ២ ទៅ ៤គន្លង។ មួយវិញទៀត បញ្ហាច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ក៏កំពុងតែដោះស្រាយជាមួយភាគីថៃជាបណ្តើរៗ ខណៈការសាងសង់ខាងភាគីកម្ពុជាបានបញ្ចប់ ១០០% ហើយ។ (អានបន្ថែម) ឯកឧត្តម បានបន្តថា ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Minebea Cambodia នៅរាជធានីភ្នំពេញ […]
អានបន្ថែមគម្រោងស្តាគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជិត ៤៣%ហើយ
គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្តា និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៤២,៧១% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ។ នេះបើយោងតាមកិច្ចប្រជុំរវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។ នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានជំរុញបន្ថែមឱ្យភាគីក្រុមហ៊ុនសាងសង់របស់កូរ៉េ ជួយពន្លឿនការងារសាងសង់នេះឱ្យសម្រេចបានតាមផែនការ និង ក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស កុំឱ្យមានភាពចន្លោះប្រហោង ដែលសំដៅដល់គុណភាពផ្លូវ សម្រាប់ការប្រើប្រាស់បានយូរអង្វែង លើសពីនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានរំលឹកបន្ថែមលើការយកចិត្តទុកដាក់ពី បញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយត្រូវបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ផងដែរ។ គួររម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ […]
អានបន្ថែមរដ្ឋប្រកាសបើកឱ្យប្រើប្រាស់សាកល្បង រោងចក្រទឹកស្អាតដ៏ធំនៅបាក់ខែង នៅថ្ងៃទី២៩ កុម្ភៈនេះហើយ
រោងចក្រទឹកស្អាតបាក់ខែងជំហាន២ គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខានស្អែកនេះ ខណៈបំពង់មេនាំទឹកស្អាតទំហំ ២០០០មម ត្រូវបានសម្អាតរួចរាល់ហើយផងដែរ។ នេះបើតាមទំព័រហ្វេកប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យបញ្ចប់ (final inspection) ក្នុងបំពង់ inlet Shaft ទំហំ ២០០០មម ដែលខួងដាក់ឆ្លងក្រោមបាតទន្លេសាបស្ពានព្រែកព្នៅត្រើយខាងកើតទៅត្រើយខាលិច Outlet Shaft ហើយត្រូវបានលាងសម្អាតបញ្ចប់១០០% ហើយ។ ទន្ទឹមនឹងនេះ ក្រុមការងារ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបំពង់មេនាំទឹកស្អាតទំហំ ២០០០មម នេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ គួរបញ្ជាក់ថា បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាប អំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ ម៉ែត្រ ដែលបានប្រសិទ្ធនាមថា “មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន […]
អានបន្ថែម