ព័ត៌មានក្នុងស្រុក
រដ្ឋសាងសង់ធនាគារឈាម ក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ក្នុងខេត្តព្រះវិហារ
រដ្ឋបាលខេត្តព្រះវិហារ ចុះបឋមសិលាសាងសង់អគារធនាគារឈាម នៃមន្ទីរពេទ្យបង្អែក ១៦មករា។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អគារធនាគារឈាមនេះ គ្រោងសង់ដោយមានទំហំ៨ម៉ែត្រ×១៦ម៉ែត្រ ហើយតាមការគ្រោងទុកនឹងត្រូវបញ្ចប់ឲ្យបានរួចរាល់ដើមខែឧសភា ឆ្នាំ២០២៤ខាងមុខ។ បន្ថែមពីនេះ អគារធនាគារឈាមនេះ ស្ថិតក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារតែម្តង។
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ២០ម៉ឺនដុល្លារ អភិវឌ្ឍវិស័យសុខាភិបាល នៅខេត្តសៀមរាប និងខេត្តព្រះវិហារ
ជប៉ុនផ្តល់ជំនួយចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន ០២ ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ នេះបើតាមពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុន កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់លើគម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបចំនួន ៧១,១៣៧ដុល្លារ និងគម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារចំនួន ១២៦,៦៤៨ដុល្លារ។ ថ្លែងក្នុងពិធីចុះហត្ថលេខា លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បានឱ្យដឹងថា ការផ្តល់ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្មចំនួន ១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តសៀមរាប។ លោកសង្ឃឹមថា គម្រោងនេះ នឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គមឱ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា គម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុននេះ បានគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤រួចមកហើយ គឺនៅក្នុងខេត្តក្រចេះ តាកែវ ព្រៃវែង និងគៀនឃ្លាំង។
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបនៅស្រុកគិរីសាគរ ខេត្តកោះកុង
ក្រុមហ៊ុន Coastal City Development Group Co., LTD កំពុងស្នើសុំវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គម្រោងស្នើសុំនេះ កំពុងត្រូវបានចុះពិនិត្យវាយតម្លៃដោយក្រុមការងារអន្តក្រសួង ដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នៅក្នុងកិច្ចប្រជុំអំឡុងពេលចុះពិនិត្យទីតាំងគម្រោងវិនិយោគជាក់ស្តែង លោកអភិបាលបាលរង បានចូលរួមជាមតិយោបល់ និងស្នើដល់ក្រុមហ៊ុននូវចំណុចដូចខាងក្រោម៖ ១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរ ត្រូវគោរពតាមល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការវិនិយោគលើសួនកម្សាន្តបែបទំនើបនេះ។ ២-សហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងជាយថាហេតុ។ ៣-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធសុវត្តិភាពអោយបានប្រសើរ ដើម្បីកុំអោយមានគ្រោះថ្នាក់នានាដល់អ្នកមកកម្សាន្ត។ ៤-ក្រុមហ៊ុនត្រូវបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង។ ៥-ត្រូវរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា។ ៦-ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។ គួររំលឹកថា ថ្មីៗនេះ ខេត្តកោះកុង ក៏កំពុងតែទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១៨០ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលខណៈនេះ ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យវាយតម្លៃជូនក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) […]
អានបន្ថែមត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រចុះបញ្ជីជិត៥ម៉ឺន ផ្តល់ការងារបានជាង១,៧លាននាក់ និងប្រាក់ឈ្នួលជាង $៥,១៨ពាន់លាន
គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ និងអាជីវកម្មចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ៤៩.០៧៥ ដោយបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណបានជាង ១.៧លានកន្លែង និងបានផ្តល់ប្រាក់ឈ្នួលប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីតួលេខនៃចំនួនរោងចក្រ និងអាជីវកម្មចុះបញ្ជីក្នុងប្រព័ន្ធនេះ នៅក្នុងសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែកុម្ភៈ នៅសណ្ឋាគារសុខាភ្នំពេញ។ បើតាមសម្តេច ហ៊ុន ម៉ាណែត រោងចក្រ និងអាជីវកម្ម ដែលចុះបញ្ជីក្នុងប្រព័ន្ធ បានផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំសរុបប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ សម្តេចធិបតី លើកឡើងថា ចំណូលប្រចាំឆ្នាំប្រមាណជាង ៥ពាន់លានដុល្លារនេះ នឹងខ្ពស់ជាងនេះទៅទៀត បើរាប់បញ្ជូលនូវចំណូលពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រាក់ឈ្នួលរបស់បងប្អូនពលករកម្ពុជានៅក្រៅប្រទេស។ សម្តេចធិបតី បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ត្រូវលើកកម្ពស់ លក្ខខណ្ឌការងារ និងបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្មករ និយោជិត ជាពិសេសបរិយាកាសការងារ និងជំរុញអាជីវកម្មក្រៅប្រព័ន្ធមកចុះបញ្ជីដើម្បីទទួលបានជំនួយបច្ចេកទេស ក៏ដូចជាលើកកម្ពស់ លក្ខ័ណ និងសិទ្ធិការងារដល់ប្រជាពលរដ្ឋ។
អានបន្ថែមផ្លូវជនបទ៤ខ្សែ ប្រវែងជាង ៥៧គ.ម នៅខេត្តស្វាយរៀង បញ្ចប់ការសាងសង់១០០ភាគរយហើយ
គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP 3) ចំនួន ០៤ខ្សែ មានប្រវែងសរុបជាង ៥០គ.ម នៅខេត្តស្វាយរៀង ត្រូវបានសាងសង់រួចរាល់ហើយ។ ផ្លូវទាំង ០៤ខ្សែនេះ ត្រូវបានចុះពិនិត្យនិងប្រគល់-ទទួល ដឹកនាំដោយកឧត្តម សុង សុផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោង កាលពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្លូវជនបទទាំង៤ខ្សែនេះ មានប្រវែងសរុប ៥៧,២១៩ គីឡូម៉ែត្រ មានដូចខាងក្រោម៖ ខ្សែទី១ (SVR2)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ប្រវែង ១១,០៨៧ គីឡូម៉ែត្រ គិតចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្សែទី២ (SVR3)៖ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,១៦៦ គីឡូម៉ែត្រ គិតចាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ ខ្សែទី៣ (SVR4)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៤,៩៥៩ គីឡូម៉ែត្រ គិតចាប់ពីព្រៃគាវ ដល់កំពង់អំពិល ស្រុករំដួល […]
អានបន្ថែមសាលាតិចណូទី២ ក្បែរវិមានឈ្នះឈ្នះ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាទី២ (សាលាតិចណូ) បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ស្ថិតនៅលើផ្ទៃដី ៥ហិកតា ក្បែរវិមានឈ្នះឈ្នះ។ ការបើកការដ្ឋានសាងសង់ បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមផេកហ្វេកប៊ុកសាលាតិចណូ បានបញ្ជាក់ឱ្យដឹងថា ការដ្ឋានសាងសង់នេះ ត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥ និងត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd។ បន្ថែមពីនេះ គម្រោងសាងសង់នេះ ត្រូវចំណាយថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។ គួរបញ្ជាក់ថា សាលាតិចណូសាខាទី២ នឹងត្រូវបានសាងសង់លើផ្ទៃដី ៥ហិកតា រួមមានអគារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដែលមានកម្ពស់ […]
អានបន្ថែមក្រុមហ៊ុនឯកជនបោះទុន ៨០លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ១៨០ហិកតា នៅស្រុកស្រែអំបិល
ក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក គ្រោងវិនិយោគ ៨០លានដុល្លារ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១៨០ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានឱ្យដឹងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ទីតាំងវិនិយោគខាងលើ ត្រូវបានចូលរួមចុះត្រួតពិនិត្យដោយក្រុមការងារនៃគណៈកម្មការអន្តរក្រសួង និងសមាជិកនៃគណៈកម្មការអន្តរក្រសួង និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងមន្រី្តមូលដ្ឋានរបស់ខេត្ត។ បើតាមកិច្ចប្រជុំអំឡុងពេលចុះត្រួតពិនិត្យទីតាំងគម្រោង លោកអភិបាលរង បានផ្តល់ជាមតិជូន និងស្នើក្រុមហ៊ុនដូចខាងក្រោម៖ ១-ក្រុមហ៊ុនត្រូវអនុវត្តឱ្យបានល្អប្រសើរនូវល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។ ២-ក្រុមហ៊ុនត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើជាយថាហេតុ។ ៣-ក្រុមហ៊ុនត្រូវបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង។ ៤-ក្រុមហ៊ុនត្រូវគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ក្បែរទីតាំងគម្រោងវិនិយោគ ដូចជាប្រព័ន្ធទឹក អគ្គិសនី និងផ្លូវ ដើម្បីអាចឱ្យប្រជាពលរដ្ឋតភ្ជាប់ប្រើប្រាស់បានផងដែរ។ ៥-ក្រុមហ៊ុនត្រូវរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា។ ៦-ក្រុមហ៊ុនត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។ ទីតាំងវិនិយោគខាងលើនេះ ស្ថិតក្នុងឃុំជ្រោយស្វាយ ជាតំបន់មួយកំពុងត្រូវបានស្ថាបនាផ្លូវកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធនានាផ្នែកតំបន់ឆ្នេរសមុទ្រ ដើម្បីទាញស្រូបភ្ញៀវទេសចរ ហើយការគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នាពេលនេះ […]
អានបន្ថែមកម្ពុជាប្រកាសប្តេជ្ញាសហការជាមួយប្រទេសក្នុងតំបន់ដើម្បីការពារគុណភាពខ្យល់
ក្រសួងបរិស្ថានប្រកាសត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីប្រកាសដដែល ក្រសួងបានបញ្ជាក់ថា ការបំពុលខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ៤០ ug/ម3 តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ug/ម3 ដែលជាបារ៉ាម៉ែត្រកំណត់ដោយអង្គការសុខភាពពិភពលោក។ កម្រិតកំហាប់ខ្យល់នេះ បញ្ជាក់ថា មិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មិត និងសារព័ត៌មានមួយចំនួននោះទេ។ គួររំលឹកថា កាលពីកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ធ្លាប់បានប្រកាសពីកិច្ចសហការដែលមិនធ្លាប់មានពីមុនជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន។ លទ្ធផលនៃគំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈនេះតែម្តង។ (អានបន្ថែម) ជុំវិញបញ្ហានេះដែរ ភាគីថៃស្នើឱ្យមានការរៀបចំសម្រាប់ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ ទៅធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវជាប់ព្រំប្រទល់កម្ពុជា ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃនៅក្នុងតំបន់នោះ ដែលគេជឿថាអាចជាកត្តាចូលរួមសំខាន់សម្រាប់បង្កការបំពុលខ្យល់សម្រាប់ប្រទេសទាំងពីរ។ ឆ្លើយតបនឹងបញ្ហានេះដែរ សេចក្តីប្រកាសដដែលរបស់ក្រសួងបរិស្ថានក៏បានបញ្ជាក់ពីបច្ចុប្បន្នភាពភ្លើងឆេះព្រៃនៅកម្ពុជាផងដែរថា ចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា […]
អានបន្ថែមក្រុមហ៊ុនឯកជន នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបបំផុតពីបារាំង មកបង្កើតសារមន្ទីរ3D នៅខេត្តសៀមរាប
ក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយពីប្រទេសបារាំង មកបំពាក់ក្នុងគម្រោងសាងសង់សារមន្ទីរឌីជីថល (សារមន្ទីរ 3D) នៅក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបើកដមណើរការ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបពិភាក្សាខាងលើនេះ បានសង្កត់ធ្ងន់លើការវិនិយោគបេតិកភ័ណ្ឌបែបទំនើបសារមន្ទីរឌីជីថល (សារមន្ទីរ 3D) ដែលមានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅក្នុងប្រទេសបារាំង ហើយគម្រោងមួយនេះនឹងលេចចេញជារូបរាងជាផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក ។ នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងវិនិយោគដ៏ធំមួយនេះ ព្រមទាំងសង្ឃឹមថាគម្រោងនេះនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក ក្នុងពេលឆាប់ៗខាងមុខនេះ។ គួររំលឹកថា ជំនួបពិភាក្សាខាងលើកនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងលោក […]
អានបន្ថែមទីលានចាក់សំរាមដ៏ធំ១ប្រកបដោយស្តង់ដារទំនើប នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ចាប់ផ្តើមសាងសង់ហើយ
រដ្ឋបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីមួយ ដែលមានស្តង់ដារទំនើប នៅលើផ្ទៃដីជិត ១០ហិកតា នៅស្រុកកំពង់សៀម ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ គម្រោងថ្មីនេះ ស្ថិតនៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងបើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ ៨.១៣ ហិកតា ដែលមានទីលានទុកដាក់សំរាមទំហំ ១.៣ហិកតា ដែលស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍនអាស៊ី។ គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី។ ទីលានចាក់សំរាមថ្មីនេះ ត្រូវបានសាងសង់ឡើងប្រកបដោយស្តង់ដារទំនើប ដោយក្នុងនោះនឹងមានការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែងជាង ២.០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលាន ប្រវែងជាង ១.០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អគារសម្រាប់ញែកសំរាម អគាររោងជាង អគារស្តុកទុកកាកសំណល់ដែលអាចបង្កគ្រោះថ្នាក់បណ្ដោះអាសន្ន អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទីកន្លែងលាងសម្អាតរថយន្ត […]
អានបន្ថែម