ព័ត៌មានក្នុងស្រុក
TOTAL សហការនឹងក្រសួងបរិស្ថាន ជំរុញការវិនិយោគបៃតង ដើម្បីកាត់បន្ថយឧស្ម័នប្រេងឥន្ធនៈនៅកម្ពុជា
ក្រុមហ៊ុន TOTAL Energy សហការជាមួយនឹងក្រសួងបរិស្ថាន ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើពង្រីកភាពបៃតង ជំរុញអព្យាក្រឹតកាបូន សំដៅកាត់បន្ថយការបំភាយឧស្ម័នប្រេងឥន្ធនៈ។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Dinah Kumar នាយកប្រចាំប្រទេស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេងឥន្ធនៈ Total Energy នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្ដមបណ្ឌិត បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន Total Energy ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើ ពង្រីកភាពបៃតង ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិភ្នំគូលែន ដែលជាគោលដៅលំហែបៃតង។ ឯកឧត្ដមបណ្ឌិត បានបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន គឺជាការទទួលខុសត្រូវចំពោះកិច្ចគាំពារបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានពីការបំភាយឧស្ម័នប្រេងឥន្ធនៈ តាមរយៈការដាំដើមឈើ ព្រមទាំងបង្កើនចំណូលជូនប្រជាសហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត បានណែនាំឱ្យក្រុមហ៊ុន Total Energy ជួយផ្សព្វផ្សាយអំពីភាពស្អាត ភាពបៃតង និងចីរភាព របស់កម្ពុជា ដល់ក្រុមហ៊ុនវិនិយោគបៃតងដទៃទៀតផងដែរ។
អានបន្ថែម២០២៣ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានកំណើនតិចតួចបំផុត
វិស័យសំណង់ និងវិស័យអចលនទ្រព្យ ក្នុងឆ្នាំ២០២៣ មានកំណើនត្រឹម ១.១ភាគរយ និង០.៥ភាគរយ រៀងគ្នា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា។ វិស័យសំណង់មានកំណើនទាបត្រឹម ១,១ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ធៀបនឹងកំណើន ០,៥ភាគរយនៅឆ្នាំ២០២២ ដែលគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ស្ពាន អាកាសយានដ្ឋាន និងផ្លូវល្បឿនលឿន ជាដើម។ ការនាំចូលសម្ភារនិងបរិក្ខាសំណង់បានកើនឡើង ៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២២(-២៥,៦ភាគរយ)។ ចំណែកផ្ទៃក្រឡា និងតម្លៃគម្រោងសំណង់ ដែលទទួលបានការអនុម័តមានកំណើន ១ដង ជាពិសេសគម្រោងសំណង់លំនៅឋាននិងសំណង់សាធារណៈ ខណៈចំនួនគម្រោងសំណង់សរុបបានថយចុះ ២០,៥ភាគរយ។ របាយការណ៍ដដែល បង្ហាញថា វិស័យអចលនទ្រព្យក៏បន្តកើនឡើងទាបត្រឹម ០,៥ភាគរយ ធៀបនឹង០,២ភាគរយ នៅឆ្នាំ២០២២។ សកម្មភាពលក់លំនៅឋាន រួមមានផ្ទៃក្រឡាផ្ទះល្វែង វីឡាភ្លោះ និងទោល បានថយចុះ ៤៩,៧ភាគរយ ខណៈដែលការលក់ខុនដូកើនឡើងបានត្រឹម ២ភាគរយ។ ចំណែកសន្ទស្សន៍តម្លៃលំនៅឋាន (RPPI) បានថយចុះ២,៤ភាគរយ ដែលក្នុងនោះនៅរាជធានីភ្នំពេញបានថយចុះ ៣,២ភាគរយ ខណៈនៅតាមបណ្តាខេត្តបានកើនឡើង ៣,២ភាគរយ។ ក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ […]
អានបន្ថែមត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុនAEON វិនិយោគជាង $៧០០លាន សង់ផ្សារទំនើប៣ ខណៈទី៤ ត្រូវបានបង្ហើបពីទីតាំង
គិតត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា។ កន្លងមក ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លារ បង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១ នៅលើផ្លូវសម្តេចសុធារស ក្នុងខណ្ឌចំការមន ដែលថ្មីៗនេះ ផ្សារបានសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ (អានបន្ថែម) ចំពោះផ្សារទំនើបអ៊ីអនសាខាទី២វិញ […]
អានបន្ថែមក្រុមហ៊ុនបារាំង VINCI ប្រកាសសង់ចំណតស្ថានីយ៍អ្នកដំណើរថ្មី នៅព្រលានក្រុងព្រះសីហនុ
ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានបារាំង VINCI Airports ដែលវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ប្រកាសនឹងសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ខាងមុខ។ លោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបរវាងលោក និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី0១ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports បានជ្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថាគម្រោងបង្កើតចំណតស្ថានីយថ្មី(New Terminal)នេះ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ខាងមុខនេះ។ លោក Emmanuel MENANTEAU ក៏បានស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងគម្រោងវិនិយោគអាកាសយានដ្ឋានផងដែរ។ ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ២៥ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន ដោយក្នុងនោះមានអាកាសយានដ្ឋានចំនួន៣ ដែលក្រុមហ៊ុនធ្លាប់បាននិងកំពុងមានប្រតិបត្តិការនៅប្រទេសកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធនៃ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានា គ្របដណ្ដប់លើសេវាកម្មដូចជា៖ […]
អានបន្ថែម១ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២គម្រោង តម្លៃ $១៨៧លាន
រយៈពេល១ខែមករា ដើមឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីៗចំនួន ៣២គម្រោង មានតម្លៃប្រមាណ ១៨៧លានដុល្លារ អាចបង្កើតការងារបានរហូតដល់ ២៩ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមគម្រោងថ្មីៗទាំង៣២នេះ មានគម្រោងធំៗចំនួន៤ ដែលលេចធ្លោជាងគេ ក្នុងនោះរួមមាន៖ ទី១_គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, ទី២_គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី), និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៣_គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៤_គម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង ៣២ខាងលើ ផ្តោតលើវិស័យឧស្សាហកម្មទាំងអស់(១០០%)។ រីឯទុនវិនិយោគ បានមកពីប្រភពផ្សេងៗគ្នា ក្នុងនោះរួមមាន ប្រទេសចិនមានប្រមាណជាង ៧៨%, ប្រទេសសិង្ហបុរីមាន ៩,៦៥%, សហរដ្ឋអាមេរិកមាន ៥,៣៤%, សាធារណរដ្ឋកូរ៉េមាន ៣,៥៥%, និងកម្ពុជា (ប្រភពក្នុងស្រុក)មាន ២,៧៣% ។
អានបន្ថែមរដ្ឋចេញកម្មវិធីពិសេសថ្មី សម្រាប់ជំរុញការវិនិយោគ នៅដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានដាក់ចេញវិធានការជាកញ្ចប់ សំដៅជំរុញការវិនិយោគ ០៣ប្រភេទក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះ ត្រូវបានប្រកាសឱ្យអនុវត្តក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ កម្មវិធីពិសេសនេះ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្ដាកំណើនសេដ្ឋកិច្ច និងការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ គួរបញ្ជាក់ថា កម្មវិធីបន្ទាន់នេះ មានគោលបំណងជំរុញការវិនិយោគ និងធុរកិច្ចចំនួន ០៣ប្រភេទ ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និងចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤ ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចដែលមានស្រាប់ ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤នេះផងដែរ។ ជាមួយគ្នានេះដែរ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង កម្មវិធីពិសេសនេះ ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់មានដូចខាងក្រោម៖ ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំ បន្ថែម ការលើកលែងអាករលើតម្លៃបន្ថែម […]
អានបន្ថែមគម្រោងស្តាប្រព័ន្ធរំដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ សម្រេចបាន ១០% ហើយ
អនុគម្រោងរលាំងជ្រៃ និងអនុគម្រោងកណ្តាលស្ទឹងបាទី នៃគម្រោងកែលម្អ និងស្តាឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ សាងសង់សម្រេចបាន ១០% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះកំពុងអនុវត្តមានតម្រូវការបិទទ្វារទឹករលាំងជ្រៃ បានបណ្តាលឱ្យផ្នែកខ្លះនៃក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ មានស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងប៉ះពាល់ដល់ការងារស្រោចស្រពផលដំណាំរបស់បងប្អូនប្រជាកសិករនៅផ្នែកខាងក្រោម។ ជាការឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធក៏ដូចជា JICA កំពុងដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ដោយធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ដូចដើម និងបានបញ្ជាឱ្យបើកទ្វារទឹកមេរលាំងជ្រៃឡើងវិញ។ គម្រោងកែលម្អ និងស្តាឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ត្រូវបានបែងចែកការអនុវត្តជា២អនុគម្រោង។ ក្នុងនោះ អនុគម្រោងទី១ គឺអនុគម្រោងរលាំងជ្រៃដែលស្ថិតនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រភពទឹកពីស្ទឹងព្រែកត្នោត ដោយជួសជុលប្រឡាយមេខាងជើង ចំនួន ១ខ្សែ មានប្រវែង ១១,៧០គីឡូម៉ែត្រ ជួសជុលប្រឡាយមេខាងត្បូងចំនួន ១ខ្សែ មានប្រវែង […]
អានបន្ថែមADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួងមហាផ្ទៃ សង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅលើផ្ទៃដី ៨ហិកតា ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ គម្រោងសាងសង់អគារសិក្សា និងអន្តេវាសិកដ្ឋាននេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំប្រមាណជា ៨ហិកតា ដោយរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំណត ទីលានកីឡា និងសួនច្បារផងដែរ។ ក្នុងនោះ អគារសិក្សាថ្មី មានទំហំបណ្ដោយ៨០ម៉ែត្រ ទទឹង៥០ម៉ែត្រ កម្ពស់៣ជាន់ ចំណែកអគារអន្តេវាសិកដ្ឋានមានទំហំបណ្ដោយ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ កម្ពស់២ជាន់។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាផ្នែកមួយនៃគម្រោងកំណែទម្រង់សំខាន់ៗក្នុងវិស័យសេវាសាធារណៈនៅកម្ពុជា ដែលមានទឹកប្រាក់កម្ចីចំនួន ៤០លានដុល្លារអាមេរិក។
អានបន្ថែមWB ស្នើអាទិភាពកំណែទម្រង់ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ខណៈរដ្ឋាភិបាលឆ្លើយតបថាកំពុងអនុវត្តហើយ
មហិច្ឆតាឡើងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក នៅតែជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាពរបស់កម្ពុជា។ ថ្លែងក្នុងខែវិច្ឆិកាកន្លងទៅនៅក្នុងសន្និសីទវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា “រដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញារបស់ខ្លួនក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ (upper middle-income) នៅឆ្នាំ២០៣០ និងទៅជាប្រទេសចំណូលខ្ពស់ (high income) នៅត្រឹមឆ្នាំ ២០៥០”។ ទោះជាយ៉ាងណាក៏ដោយ ខណៈកម្ពុជាទើបនឹងចាប់ផ្តើមមានសន្ទុះសេដ្ឋកិច្ចឡើងវិញនៅដើមឆ្នាំ ២០២៤នេះ ធនាគារពិភពលោកបានចេញផ្សាយលទ្ធផលវិភាគសេដ្ឋកិច្ចជាយុទ្ធសាស្ត្រដែលបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗដែលចាំបាច់ត្រូវយកចិត្តទុកដាក់ជាបន្ទាន់ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឱ្យរិតតែរឹងមាំ។ របាយការណ៍ធនាគារពិភពលោក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សង្កត់ធ្ងន់លើកំណែទម្រង់សំខាន់ៗសម្រាប់កម្ពុជា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ក្នុងនោះ មានគូសបញ្ជាក់អំពីភាពចាំបាច់ចំនួន ០៣ចំណុចធំៗ៖ (១) ការផ្លាស់ប្តូរបរិយាកាសធុរកិច្ច (២) ហេដ្ឋារចនាសម្ព័ន្ធ និង (៣) កម្លាំងពលកម្ម ដើម្បីទប់ទល់នឹងសេណារីយ៉ូនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចនឹងកើតមាននៅពេលខាងមុខ ។ សំណើកំណែទម្រង់ទី១៖ ផ្លាស់ប្តូរបរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម (SMEs) ប្រឈមនឹងឧបសគ្គក្នុងការធានាការផ្តល់មូលនិធិ និងទាមទារឱ្យមានការប្រកួតប្រជែងកើនឡើង ដើម្បីជំរុញបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល។ […]
អានបន្ថែម២០២៣ SEZ ក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូលចំនួន ៣,៣ពាន់លានដុល្លារ
ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូល គិតជាទឹកប្រាក់មានប្រមាណ ៣,៣៦២ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចេញផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូល ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែមួយកន្លែងនេះ ស្រូបបានរហូតដល់ ៧,១៨% នៃទំហំពាណិជ្ជកម្មសរុបទូទាំងប្រទេស ដែលមានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ។ តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ទំហំពាណិជ្ជកម្មដ៏ធំរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ ៣៤,៨៦% ធៀបនឹងឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញក្រុមហ៊ុនវិនិយោគថ្មីបានចំនួន ១២បន្ថែមទៀត ដែលគិតជាសរុបតំបន់សេដ្ឋកិច្ចពិសេសនេះមានចំនួន ១៨០ក្រុមហ៊ុន មកពីជុំវិញពិភពលោក និងបានបង្កើតការងារប្រមាណ ៣០.០០០កន្លែងជូនប្រជាពលកម្ពុជា។ គួររលឹកថា ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ២២.៦៥ពាន់លានដុល្លារ កើនឡើង ១,៨% ធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ២២,២៥ ពាន់លានដុល្លារ ប៉ុណ្ណោះ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍។ ដោយឡែក សម្រាប់ការនាំចូលទំនិញក្នុងឆ្នាំ២០២៣វិញ មានទំហំទឹកប្រាក់ ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% […]
អានបន្ថែម