អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាតម្លៃជាង ១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ

អគារទីស្នាក់ការកណ្ដាល របស់សមាគមអតីតយុទ្ធជនកម្ពុជា តម្លៃជាង ១,២លានដុល្លារ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ អគារទីស្នាក់ការកណ្តាល របស់សមាគមអតីតយុទ្ធជនកម្ពុជានេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន ១.២៥៥.៧០០ដុល្លារ។ បន្ថែមពីនេះ ការសាងសង់អាគារនេះ គឺធ្វើទៅតាមរចនាបថខ្មែរ មានដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ម៉ែត្រ ទទឹង ២៧.៥ម៉ែត្រ កំពស់ ៣ជាន់ មានក្រឡាផ្ទៃសរុប ២៣៩១ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ១៧បន្ទប់ ដែលក្នុងនោះមានបន្ទប់សវនាការ ១បន្ទប់, បន្ទប់គណៈជំនាញ ៦បន្ទប់, បន្ទប់អគ្គលេខាធិការសមាគម ១បន្ទប់, បន្ទប់អគ្គលេខាធិការរង ចំនួន ៥បន្ទប់, បន្ទប់ប្រជុំ ចំណុះបាន៤៤នាក់ ១បន្ទប់ […]

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវលេខ៧៦ ដែលបាក់ស្រុតនៅមណ្ឌលគិរី បើកឱ្យធ្វើដំណើរឡើងវិញហើយ

គម្រោងស្ថាបនាផ្លូវលេខ៧៦ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។ (អានបន្ថែម) គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា […]

អាន​បន្ថែម

គម្រោងប្រព័ន្ធធារាសាស្ត្រធំៗពីរនៅស្វាយរៀងមានលទ្ធភាពស្រោចស្រពបានជាង​ ២០ម៉ឺនហិចតា

ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រធំៗនៅខេត្តស្វាយរៀងដែលមានលទ្ធភាពស្រោចស្រពសរុបបានជាង ២សែនហិចតា ក្នុងគោលបំណងនាំទឹកទន្លេមេគង្គមកប្រើប្រាស់ និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នេះបើយោងតាម​របាយការណ៍ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ យោងតាមប្រភពពីក្រសួងធនធានទឹក ប្រព័ន្ធធារាសាស្ត្រសំខាន់ទាំងពីរនេះ គឺប្រព័ន្ធធារាសាស្ត្ររវ៉ៃគោ និងគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដូនទយ។ គម្រោងប្រព័ន្ធធារាសាស្ត្ររវ៉ៃគោ ដែលទទួលបានហិរញ្ញប្បទានពីធនាគាររបស់ចិន CHINA EXIMBANK ត្រូវបានអភិវឌ្ឍន៍សាងសង់ជា២ ជំហានគឺ៖ ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់ក្នុងឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នារវាងខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥.០០០ហិចតា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ១០៨.៣០០ហិកតានៅរដូវវស្សា និង ២៧០.១០០ហិកតានៅរដូវប្រាំង។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហានទី២ (អាងទឹកកំពង់ជ្រៃ) ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹក ៧៩៥.០០០ ហិចតា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ៩៣.១០០ហិកតានៅរដូវវស្សា និង ២៣.៣០០ហិកតានៅរដូវប្រាំង។ សូមបញ្ជាក់ថា ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី២ នេះរួមមាន៖ ទី១)ជីកព្រែក ២ខ្សែ […]

អាន​បន្ថែម

២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុប ២៤៧គម្រោង ក្រោមទុនជិត $៥ពាន់លាន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន ២៦៨គម្រោង ក្នុងនោះ គម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១គម្រោង ក្នុងឆ្នាំ២០២៣ កើនឡើងប្រមាណ ៤៤ភាគរយ ធៀបនឹងឆ្នាំ២០២២។​ របាយការណ៍ចេញផ្សាយនៅថ្ងៃទី៣ ខែមករា បង្ហាញថាគម្រោងទាំងអស់ចុះបញ្ជីទុនវិនិយោគប្រមាណ ៤.៩ពាន់លានដុល្លារ កើនឡើង ២២ភាគរយ ធៀបនឹងឆ្នាំ២០២២ និងបានបង្កើតការងារ ប្រមាណ ៣០៧ ០០០ កន្លែង។​ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៩២ភាគរយ ឬស្មើនឹង ២៤៨គម្រោង នៃគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ភាគរយ បានមកពីវិស័យនេះ។ ​ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានតែ ២,៦ភាគរយនៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤ភាគរយនៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ​ត្រូវការទុនវិនិយោគច្រើន។ CDC សន្និដ្ឋានថា៖ “ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់២២ភាគរយ ធៀបនឹងឆ្នាំ២០២២” ។​ វិនិយោគមកពីប្រទេសចិន រួមចំណែកប្រមាណ ២ភាគ៣ នៃប្រភពវិនិយោគទុនសរុប តាមពីក្រោយវិនិយោគិនក្នុងស្រុក ប្រមាណ២៤ភាគរយ។​ វិនិយោគមកពីប្រទេសផ្សេងទៀត […]

អាន​បន្ថែម

អគារទីស្តីការថ្មីរបស់ (គ.ជ.ប) តម្លៃជាង ២០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

អគារទីស្ដីការថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានតម្លៃប្រមាណជា ២១លានដុល្លារ មានទីតាំងស្ថិតនៅដីឡូតិ៍លេខ ៧១ វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមពីធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ឯកឧត្ដម ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា អគារទីស្ដីការថ្មីរបស់ គ.ជ.ប នេះមានកម្ពស់ ៩ជាន់ សាងសង់លើផ្ទៃដីចំនួន ៣២.០០០ ម៉ែត្រការ៉េ រយៈពេលសាងសង់ ២២ខែ ដោយចំណាយថវិកាប្រមាណជាង ២១លានដុល្លារ។ ឯកឧត្ដមបន្ដថា ជាងនេះទៀត សំណង់នេះ មានលក្ខណៈចារិតជាខ្មែរ បម្រើឱ្យជាកន្លែងការងារយ៉ាងទូលាយ ដែលក្នុងនោះ សាលប្រជុំអាចដាក់មនុស្សរហូតបានទៅដល់ ៤៥០នាក់ និងបំពាក់ទៅដោយ ភ្លើង LED ហើយសម្រាប់ការបំពាក់ឧបករណ៍ទាំងឡាយ នឹងផ្ដល់ជាគុណប្រយោជន៍ ព្រមទាំងទំនុកចិត្តដល់គណបក្សនយោបាយ ជាពិសេសការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ដែល គ.ជ.ប កំពុងតែត្រៀមលក្ខណៈ និងប្រើប្រាស់ជាបន្តបន្ទាប់ […]

អាន​បន្ថែម

កម្ពុជា ទាក់ទាញចិនឱ្យវិនិយោគលើដីបម្រុង១ពាន់ហិកតាក្បែរព្រលានសៀមរាបថ្មី ទៅជាតំបន់…

មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា ​មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេស​ដ៏មានសក្តានុពលបំផុតក្នុងតំបន់។​ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងពេលទទួលជួបសម្តែងការគួរសម គណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង កាលពីថ្ងៃទី២៩​ ខែធ្នូកន្លងទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មាន គោលបំណងនៃជំនួបខាងលើនេះ គឺដើម្បីពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគមកកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។ ក្នុងកិច្ចពិភាក្សាខាងលើនេះ ឯកឧត្តម សួន សុផល បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណានមកបណ្តាក់ទុនវិនិយោគដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញដោយសក្តានុពល និងថាមវន្ត។ ជាការឆ្លើយតប សមភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់​ឯកឧត្តមអគ្គលេខាធិការរងលើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។ គួររំលឹកថា […]

អាន​បន្ថែម

កម្ពុជាកំពុងសង់ទំនប់អាងទឹកដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ទឹកដល់ខេត្ត៤នៅភូមិភាគឦសាន

ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​សាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២​លានម៉ែត្រគូប ជាទឹកសម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា នេះបើយោងតាមទំព័រហ្វែសបុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងសាងសង់ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោមនេះ  មានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ “កិច្ចការកសាងអាងទឹកដ៏ធំទាំងពីរនេះ ជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ គម្រោងនេះស្ថាបនាឡើង ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់​ខេត្តក្នុងតំបន់ភូមិភាគឦសានរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី” នេះជាការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និង​ឧតុនិយម ក្នុងឱកាស​ចុះពិនិត្យវឌ្ឍនភាពគម្រោង​សាង​សង់ប្រព័ន្ធទំនប់អាងទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីជាមួយមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរពាក់ព័ន្ធ។ គោលបំណងមួយទៀតរបស់គម្រោងដ៏ធំនេះ គឺ “…ដើម្បីបញ្ជៀសពីហានិភ័យ នៃគ្រោះមហន្តរាយទាំងឡាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។”  ឯកឧត្តមរដ្ឋមន្ត្រីបន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឱ្យដឹងបន្ថែមទៀតថា បណ្តា​អាង​ទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្មមាន ដំណាំម្រេច ធុរេន ម្នាស់ ជាដើម និងបង្កើតបាន​នូវបរិស្ថានបៃតងគ្រប់ពេលវេលា […]

អាន​បន្ថែម

អគារខ្ពស់បំផុតលំដាប់ទី៨ក្នុងតំបន់អាស៊ាន បើកការដ្ឋានសាងសង់ចំកណ្តាលក្រុងភ្នំពេញហើយ

គម្រោងសាងសង់អគារ J Tower3 ខ្ពស់ជាងគេលំដាប់ទី៨ក្នុងតំបន់អាស៊ាន ត្រូវបានបើកការដ្ឋានសាងសង់នៅចំកណ្តាលរាជធានីភ្នំពេញហើយ។ នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងអគារដ៏ខ្ពស់មួយនេះ មានតម្លៃជាង ១៥០លានដុល្លារ មានកម្ពស់ ៣២០ម៉ែត្រ ស្មើ៧៧ជាន់ មានក្រោមដី ២ជាន់ មានបន្ទប់សរុបចំនួន ៣៦០យូនីត វិនិយោគដោយក្រុមហ៊ុនតានីជូ គ្រុប និងអភិវឌ្ឍដោយក្រុមហ៊ុន អង្គរ ហ្រ្វិត (ខេមបូឌា) របស់ជប៉ុន។ បើយោងតាមការបញ្ជាក់របស់លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុនតានីជូ គ្រុប បានលើកឡើងជាមួយសារព័ត៌មាន Fresh News ថា «គម្រោងអគារJ-TOWER 3 គឺជាគម្រោងអគារខ្ពស់ជាងគេមួយនៅកម្ពុជានាពេលនេះ ដែលមានកម្ពស់រហូត ៣២០ម៉ែត្រ ហើយបើយើងប្រៀបធៀបនៅក្នុងប្រទេសអាស៊ានគឺគម្រោង J-TOWER3  ឈរនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស ។ ការវិនិយោគគម្រោងនេះ យើងសម្លឹងមើលនៅរយៈពេល១០ឆ្នាំក្រោយ ថាតើមានគម្រោងណាដែលខ្ពស់ជាងនេះទៀត។ សម្រាប់ការសាងសង់អគារនេះ គឺយើងផ្តោតទៅលើគុណភាពមិនឱ្យអន់ជាងគម្រោងផ្សេងៗនៅក្រៅប្រទេសនោះទេ យើងព្យាយាមធ្វើម៉េចពង្រឹងគុណភាពអគារ ការស្នាក់នៅធ្វើម៉េចឱ្យល្អ ហើយមកទល់ពេលនេះ គម្រោងJ-TOWER3 របស់យើង បានលក់ចេញអស់រហូតដល់ទៅ […]

អាន​បន្ថែម

រោងចក្រទឹកស្អាតក្រុងពោធិ៍សាត់តម្លៃជាង $២២លាន-ក្រោមជំនួយជប៉ុន បើកដំណើរការហើយ

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន នៅក្រុងពោធិ៍សាត់ តម្លៃជាង ២២លានដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ខណៈរោងចក្រនេះអាចជួយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់​បានជិត​២​ដង។ ពិធីសម្ពោ​ធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា  នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា នេះ​ជា​រោងចក្រ​ផលិតទឹកស្អាត​ទី៣ ក្រោមជំនួយ​ហិរញ្ញប្បទានរបស់​រដ្ឋា​ភិបាល​​ជប៉ុន ​ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០២៣នេះ បន្ទាប់​ពី​រោងចក្រ​ផលិតទឹក​ស្អាតថ្មី​ ជ្រា​វសៀមរាប និង​រោងចក្រ​ផលិតទឹកស្អាតស្ទឹងសែន​ទី២ ក្នុង​ខេត្តកំពង់ធំ។ (អានបន្ថែម) រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់នេះ មានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រគូប/ថ្ងៃ នឹងជួយជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់បានរហូតដល់ ១៣.៨៦០ម៉ែត្រគូប/ថ្ងៃ។ ជាមួយ​នឹង​បណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយ​ទឹកស្អាត​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០ គ្រួសារ នៅក្នុង​ក្រុង​ពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។ គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន […]

អាន​បន្ថែម

ចិន ផ្តួចផ្តើមគម្រោងការប្រើបច្ចេកវិទ្យាឆ្លាតវៃ និងសេដ្ឋកិច្ចបៃតងជាមួយប្រទេស៥ជាប់ដងទន្លេឡានឆាងមេគង្គ

ក្នុងចក្ខុវិស័យពង្រឹងកិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពបច្ចេកវិទ្យាក្នុងតំបន់ នាយករដ្ឋមន្ត្រីចិនលោកលី ឈាង ( Li Qiang) ស្នើគំនិតផ្តួចផ្តើមគម្រោងផលិតកម្មឆ្លាតវៃ  (intelligent manufacturing) និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីឈានមុខ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចបៃតងសម្រាប់ប្រទេសក្នុងតំបន់ឡានឆាងមេគង្គ។ ការស្នើគំនិតនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនិម្មិតរវាងមេដឹកនាំនៃកិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) លើកទីបួន ដែលចូលរួមដោយមេដឹកនាំមកពីប្រទេសអាស៊ានជាប់ទន្លេមេគង្គទាំង០៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បី ពិនិត្យឡើងវិញនូវជោគជ័យជាយុទ្ធសាស្រ្តនៃវឌ្ឍនភាពប្រាំឆ្នាំមុន និងបានគូសបញ្ជាក់អំពីផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក Lancang-Mekong (២០២៣-២០២៧)។ នេះបើយោងតាមបច្ចុប្បន្នភាពដោយ Global Times ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។ ចេញពីលទ្ធផលនៃកិច្ចប្រជុំនេះ គម្រោងអភិវឌ្ឍនានានៅក្នុងតំបន់ Lancang-Mekong សម្រាប់ដំណាក់កាលប្រាំឆ្នាំបន្ទាប់ នឹងផ្តោតអាទិភាពលើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទឹក និងការប្រែប្រួលអាកាសធាតុ​ ដែលក្នុងនោះភាគច្រើននឹងផ្តោតលើ៖ការធានានិរន្តរភាពនៃគម្រោងផលិតថាមពលនានាពីស្ថានីយវារីអគ្គិសនីនៅតាមដងទន្លេឡានឆាងមេគង្គ ការងារគ្រប់គ្រងទឹកជំនន់ដោយប្រើប្រព័ន្ធតាមដានស្វ័យប្រវត្តិ ការគ្រប់គ្រងធនធានទឹក និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ជុំវិញទន្លេទាំងពីរ។ នាយករដ្ឋមន្ត្រី លី ក៏បានជំរុញឱ្យប្រទេសទាំងប្រាំមួយចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ រួមចំណែកដល់ការបង្កើតសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពក្នុងចំណោមប្រជាជាតិតាមដងទន្លេឡានឆាងមេគង្គ។ លោក Zhou Zhiwei […]

អាន​បន្ថែម