ព័ត៌មានក្នុងស្រុក
រដ្ឋកំពុងជំរុញការអនុវត្តគម្រោងសង់ផ្លូវរថភ្លើងធុនស្រាលភ្ជាប់ក្រុងសៀមរាបទៅអាកាសយានដ្ឋានថ្មី
គណៈកម្មការអន្តរក្រសួង ជាមួយនិងក្រុមហ៊ុន China Metro Group បាននិងកំពុងជំរុញកិច្ចពិភាក្សាលើគម្រោងអភិវឌ្ឍនផ្លូវរថភ្លើងធុនស្រាល (LRT) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប។ នេះបើតាមកិច្ចប្រជុំក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (អានបន្ថែម) មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅដល់ការបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរាផងដែរ។ កន្លងមក បើតាមកិច្ចប្រជុំចុងក្រោយពាក់ព័ន្ធនឹងការងារនេះ ក្រុមការងារបច្ចេកទេស បានឈានដល់ដំណាក់កាលចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យពីផលប៉ះពាល់ហើយ ដោយក្នុងនោះក្រុមការងារបានពិនិត្យលើជម្រើសចំនួន ០២ គឺមួយស្ថិតនៅលើផ្លូវចាស់ និងមួយទៀតត្រូវបង្កើតនៅលើផ្លូវថ្មី។ (អានបន្ថែម)
អានបន្ថែមស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកតម្លៃ $២០លាន សម្ពោធបើកដំណើរការហើយ
គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក តម្លៃជាង ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ស្ថានីយមួយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប ក្នុងមួយម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ហើយបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមនាយករដ្ឋមន្ត្រី៖ ទិន្នន័យជំរឿនគឺជាត្រីវិស័យគោលនយោបាយ ខណៈបច្ចុប្បន្នភាពសហគ្រាសនៅកម្ពុជាមានជាង ៧៥ម៉ឺន កើន៤៩%
គិតត្រឹមខែមីនា ឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣.៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥.១៣៤។ ក្រសួងផែនការ បានផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែធ្នូ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ របាយការណ៍ជំរឿន បង្ហាញថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យប៉ុណ្ណោះគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ថ្លែងក្នុងពិធីផ្សព្វផ្សាយខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។ សម្តេចធិបតីមានប្រសាសន៍ថា៖ “ទិន្នន័យនេះ […]
អានបន្ថែមជប៉ុន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើន
អន្តរក្រសួង និងគណៈប្រតិភូជប៉ុន បានពិភាក្សាលើគម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ ដែលបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមួយគណៈប្រតិភូនៃប្រទេសជប៉ុនដឹកនាំដោយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។ អង្គប្រជុំបានជជែកពិភាក្សាដោយផ្តោតសំខាន់លើការងារធំៗចំនួន០២ រួមមាន៖ (១) ការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង (២) គម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។ ក្នុងនោះដែរអង្គប្រជុំក៏បានលើកឡើងអំពី […]
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបដ៏ល្បីផ្នែកដឹកជញ្ជូន ចាប់អារម្មណ៍វិនិយោគលើវិស័យដឹកជញ្ជូនតាមកំពង់ផែ និងភស្តុភារកម្មនៅកម្ពុជា
ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបារាំងដ៏ធំលំដាប់ទី៣លើពិភពលោក ផ្នែកដឹកជញ្ជូនកុងតឺន័រ បានបង្ហាញពីចំណាប់អារម្មណ៍លើគម្រោងវិនិយោគធំៗចំនួន២ សម្រាប់វិស័យដឹកជញ្ជូនតាមកំពង់ផែ និងភស្តុភារកម្មនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយ អ្នកនាង Esra BORA នាយិកាគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា/វៀតណាម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានសំដែងនូវចំណាប់អារម្មណ៍ខ្ពស់លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនបានសង្កត់ធ្ងន់លើគម្រោងធំៗចំនួន២ គឺ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងខេត្តកំពត និងគម្រោងអភិវឌ្ឍន៍មជ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយរំពឹងថានឹងទទួលបានព័ត៌មានលម្អិតអំពីគម្រោងជាបន្តបន្ទាប់ ដើម្បីបានជាធាតុចូលក្នុងការសិក្សាឱ្យបានកាន់តែស៊ីជម្រៅ មុននឹងឈានទៅរកកិច្ចសហការណាមួយនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី បានយកឱកាសនេះចង្អុលបង្ហាញនូវកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដោយបានជម្រាបជូនអំពីគម្រោងសំខាន់ធំៗជាច្រើន ជាពិសេសគឺ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលទើបបានអនុម័ត មាន១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាមេរិក។ […]
អានបន្ថែម២០២៤ កម្ពុជានឹងមានរោងចក្រផលិតកង់រថយន្តចំនួន៥ ដែលអាចស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ៥០ម៉ឺនតោនក្នុង១ឆ្នំា
បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ កំពុងដំណើរការ ខណៈនៅឆ្នាំក្រោយ (២០២៤) នឹងមានក្រុមហ៊ុនថ្មីចំនួនពីរទៀត នឹងមកវិនិយោគបង្កើតរោងចក្រផលិតកង់រថយន្តនៅកម្ពុជាដែលធ្វើឱ្យចំនួនរោងចក្រផលិតកង់រថយន្តឡើងដល់ចំនួន៥។ នេះបើតាម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីគម្រោងវិនិយោគនេះ ក្នុងបទអន្តរាគមន៍ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែធ្នូ កន្លងទៅ។ ឯកឧត្តមបញ្ជាក់ថា៖ “នៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនពីរទៀត មកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ដែលធ្វើឱ្យចំនួនរោងចក្រកើនដល់៥ ហើយរោងចក្រទាំងអស់នេះនឹងស្រូបយកជ័រកៅស៊ូដែលកម្ពុជាផលិតផលបាន ប្រមាណ៥០ម៉ឺនតោនក្នុងមួយឆ្នាំទៅប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មរបស់ពួកគេ”។ គួររម្លឹករថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ _ទី១ មានទីតំាងនៅក្រុងបាវិត ខេត្តស្វាយរៀង (អានបន្ថែម ) _ទី២ មានទីតាំងនៅក្រុងព្រះសីហនុ(អានបន្ថែម) និង_ទី៣ មានទីតាំងនៅខេត្តក្រចេះ។ (អានបន្ថែម)
អានបន្ថែមរដ្ឋប្រកាសបញ្ឈប់ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់ព្រៃឡង់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឈប់ផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតហើយ ហើយក្រុមហ៊ុនដែលមានស្រាប់ ក៏មិនអនុញ្ញាតឲ្យពង្រីកបន្ថែមទៀតដែរ។ នេះបើតាមការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្ដេចមានប្រសាសន៍ថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ សម្ដេចបានឲ្យគោលការណ៍ឯកភាពទៅតាមសំណើរបស់ក្រសួងរ៉ែ និងថាមពល គឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀតនៅតំបន់ព្រៃឡង់។ បន្ថែមពីនេះ សម្ដេចធិបតីបានបន្ថែមថា អាជ្ញាប័ណ្ណថ្មីរករ៉ែនៅទីនោះ គឺមិនចេញឲ្យទៀតទេ អាជ្ញាប័ណ្ណដែលមានស្រាប់គឺបន្តធ្វើ ហើយខិតខំសិក្សានៅក្នុងកាត់បន្ថយផ្ទៃដីដែលសិក្សា ហើយក្រុមហ៊ុនរុករករ៉ែដែលមានស្រាប់ ក៏មិនអនុញ្ញាតឲ្យពង្រីកថែមទៀតដែរនៅតំបន់ព្រៃឡង់ នេះហើយជាគោលការណ៍របស់រាជរដ្ឋាភិបាល៕ កន្លងមកថ្មីៗនេះ រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល ក៏ទើបតែបានអះអាងពីការឈប់ចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ ដល់ក្រុមហ៊ុនណាមួយទៀតហើយ លុះត្រាតែមានការពិនិត្យឡើងវិញ ដោយឈរលើគោលការណ៍អភិរក្ស។ (អានបន្ថែម)
អានបន្ថែម១១ខែនេះ កម្ពុជាទទួលបានរោងចក្រ សហគ្រាសចុះបញ្ជីថ្មីបានចំនួន ២០១រោងចក្រ
ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ទទួលបានការចុះបញ្ជីបើករោងចក្រថ្មីចំនួន ២០១រោងចក្រ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ខណៈរោងចក្របិទទ្វារ និងផ្អាកបណ្តោះអាសន្ន មានចំនួន ៩៣រោងចក្រ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានលើកឡើងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៣ មានរោងចក្រសរុប ចំនួន ២.០៨៩ រោងចក្រ ឯកឧត្តម បន្តថា រោងចក្រសរុប មានទុនវិនិយោគសរុប ១៧.៩១៤ លានដុល្លារ កើនឡើង ១០.២៨ភាគរយ ធៀបនឹងរយេៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តមបញ្ចាក់ទៀតថា ការវិនិយោគចុះបញ្ជីនៅក្រសួង ភាគច្រើនជារោងចក្រកម្មន្តសាល។
អានបន្ថែមកម្ពុជាមានរោងចក្រចំនួន៥៥ សន្សំបាន $១០លាន ពីការកាត់បន្ថយឧស្ម័ន ៤ម៉ឺនតោនក្នុងមួយឆ្នាំ
កម្ពុជាមាន រោងចក្រ-សហគ្រាសចំនួន៥៥ ត្រូវបានអនុវត្តគម្រោង TEST របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្នុងរយៈពេល ០៥ឆ្នាំ ដែលលទ្ធបញ្ជាក់ថាទទួលបានការសន្សំបានប្រមាណ១០លានដុល្លារក្នុងមួយឆ្នាំ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤០.០០០ តោនក្នុងមួយឆ្នាំ។ នេះបើតាមពិធីបិទគម្រោង TEST ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ គម្រោង TEST ឬហៅថា គម្រោង “ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាស ធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Global Environment Facility។ គម្រោងនេះ ដាក់ចេញក្នុងគោលដៅធ្វើឱ្យវិស័យកម្មន្តសាលរបស់កម្ពុជាកាន់តែបៃតង តាមរយៈការប្រើប្រាស់វិធីសាស្រ្តរួមរបស់ TEST ដូចជាគោលការណ៍ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត, ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, និងគណនេយ្យគ្រប់គ្រងបរិស្ថាន។ ថ្លែងក្នុងពិធីបិទគម្រោង ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោង […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាស្នើជប៉ុនជួយសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២ នៅភាគខាងកើតរាជធានីភ្នំពេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើប្រទេសជប៉ុន ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២នៅភាគខាងកើតនៃរាជធានីភ្នំពេញ ក្នុងនោះរួមមានគម្រោងពង្រីក និងលើកម្រិតគុណភាពផ្លូវជាតិលេខ១ និងស្ពានតភ្ជាប់តំបន់ក្តីតាកុយ ទៅតំបន់អរិយក្សត្រ ខណៈកន្លងមកជប៉ុនបានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចធិបតី លើកឡើងពីសំណើនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែទឹកជ្រៅដំណាក់ាកាលទី១ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ។ នាឱកាសនោះដែរ សម្តេចបានស្នើឱ្យប្រទេសជប៉ុន ជួយពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ ទៅដល់គល់ស្ពានអ្នកលឿង និងពិនិត្យលទ្ធភាពជួយសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ។ សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ខ្ញុំសូមស្នើដល់មិត្តជប៉ុន តាមរយៈឯកឧត្តម អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការគាំទ្រដល់ការអភិវឌ្ឍផ្លូវស្ពានបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តីតាកុយ-អរិយក្សត្រ”។ សម្តេចបន្ត ជប៉ុនជាមិត្តដ៏សំខាន់របស់កម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាពីអតីតកាល បច្ចុប្បន្នកាល និងបន្តទៅអនាគត”។
អានបន្ថែម