ព័ត៌មានក្នុងស្រុក
ជប៉ុនជួយកម្ពុជា ៣០ម៉ឺនដុល្លារ អភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ជំនួយថ្មីចំនួន ៣០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងធ្វើការជួសជុលឡើងវិញនៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ ឆ្នាំ២០២៣។ គម្រោងជំនួយថ្មីនេះ មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក» ដែលនឹងផ្តោតលើការពង្រឹងសមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ដើម្បីអាចអនុវត្តគម្រោងនេះបានប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានមួយនេះ។ ក្នុងនោះដែរ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុកនេះផងដែរ។ កន្លងមក រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាជាច្រើនក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨.៩៦៧ដុល្លារ ដែលក្នុងនោះបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ គួររំលឹកថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសម្បូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល១៨១គីឡូម៉ែត្រ […]
អានបន្ថែមរយៈពេល៩ខែ ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណេញបានជាង ២៨លានដុល្លារ កើន២០%
រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រមូលប្រាក់ចំណេញសុទ្ធបានចំនួន ១១៧.៩៣៣.២៧០.០០០រៀល ស្មើនឹងជាង ២៨លានដុល្លារ កើនឡើង ២០,១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដោយឡែក បើក្រឡេកទៅមើលការប្រមូលចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ មានចំនួន ២៦៤.៥៦៧.៩៩១.០០០រៀល ស្មើនឹងជាង ៦៤,២៧លានដុល្លារ ថយចុះ ០,៨១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ផ្សារមូលបត្រកម្ពុជា។ អ្វីដែលជាការកត់សម្គាល់នោះគឺ ក្នុងត្រីមាសទី៣ ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបរហូតដល់ ៩៤.៨៧៧.៤១៤.០០០រៀល កើនឡើងច្រើនជាងត្រីមាសទី៣ ឆ្នំា២០២២ ចំនួន ៩.៧៦០.០៥០.០០០រៀល ស្មើនឹង១១,៤៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២១.៩៩៧.៩៥២.០០០រៀល កើនឡើងចំនួន១.៧៦២.៥៦៥.០០០រៀល ស្មើនឹង ៨,៧១%។
អានបន្ថែមរយៈពេល១ខែ កម្ពុជាអនុម័តគម្រោងថ្មីបាន ២១គម្រោង មានទុនសរុប ៦១៩លានដុល្លារ
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីបានចំនួន ២១គម្រោង មានទុនវិនិយោគសរុបជិត ៦១៩លានដុល្លារ និងអាចបង្កើតការងារបានជិត ២២.០០០កន្លែង ជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័តមានរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅថ្ងៃទី៨ ធ្នូ ២០២៣ ក្នុងនោះដែរ មានគម្រោងធំៗចំនួន៣ ដែលលេចធ្លោជាងគេ ទី១ គឺគម្រោងសង់វារីអគ្គិសនី ស្ថិត នៅស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ ទី២គឺគម្រោងសង់ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង និងមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ ទី៣គឺគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួរបញ្ជក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទុនវិនិយោគក្នុងស្រុកបានគ្របដណ្តប់រហូតដល់ទៅ ៨២,៩០ភាគរយ នៃទុនវិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន។ ជាការកត់សម្គាល់ គេសង្កេតឃើញថា គម្រោងវិនិយោគទាំងនោះបានក្តោបលើវិស័យឧស្សាហកម្ម ១០ភាគរយ និង […]
អានបន្ថែមកម្ពុជា និងសិង្ហបុរី សហការគ្នាសង់រោងចក្រច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅកំពង់ធំ
ក្រុមហ៊ុន CSNC Agriculture ជាក្រុមហ៊ុនខ្មែរ-សិង្ហបុរី បានសហការគ្នាសម្ពោធបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ បើតាមការបញ្ជាក់ពីលោក ស៊ុយ កុកធាន ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃ ១២លានដុល្លារ ចែកចេញជាពីរដំណាក់កាលដោយឆ្នាំទី១ ប្រើទុនវិនិយោគ ៥លានដុល្លា និងដំណាក់កាលទី២ ប្រើទុន ៧លានដុល្លា ដែលរោងចក្រមានទំហំរោងចក្រ ១២,៨០០ ម៉ែត្រការេ លើផ្ទៃដី ១៤ហិចតា កម្រិតសមត្ថភាពកែច្នៃ ៤០តោនក្នងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ១៨០នាក់ សាងសង់ដោយក្រុមហ៊ុនCSNC Agriculture គឺជាក្រុមហ៊ុន Joint Venture របស់វិនិយោគិនខ្មែរ និង វិនិយោគិនសិង្ហបូរី ។ ថ្លែងក្នុងពិធីនេះដែរ លោក […]
អានបន្ថែមLSCG សហការនឹងក្រុមហ៊ុនចិន បោះទុន $៨០៤លាន បង្កើតតំបន់ឧស្សាហកម្មនៅខេត្តជាប់រាជធានីភ្នំពេញ
លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG GROUP សហការនឹងក្រុមហ៊ុនយក្សចិន បោះទុន ៨០៤លានដុល្លារ ដើម្បីវិនិយោគបង្កើតតំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិចតា នៅខេត្តជាប់រាជធានីភ្នំពេញ។ លោក លី សុខឆាយបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសម្លឹងស្វែងរកដីទំហំប្រមាណ ៥០០ហិចតា ដែលស្ថិតនៅខេត្តជាប់រាជធានីភ្នំពេញ ពិសេសនៅចន្លោះផ្លូវជាតិលេខ៣ និងលេខ៤ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើវិស័យឧស្សាហកម្ម។ លោកបានរំលឹកទៀតថា៖ គម្រោងវិនិយោគដ៏ធំមួយនេះ ត្រូវបានឆ្លងកាត់កិច្ចប្រជុំជាច្រើនដងរួចមកហើយជាមួយថ្នាក់ដឹនាំនៃក្រុមហ៊ុនចិនដែលនៅក្រៅស្រុក ជាលទ្ធផលក្រុមហ៊ុនក៏សម្រេចបោះទុនរហូតដល់ទៅ ៨០៤លានដុល្លារ លើការវិនិយោគមួយនេះ ។ លើសពីនេះ លោកក៏បានបន្ថែមថា បន្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបានត្រៀមឯកសាររួចរាល់ជាស្រេច សម្រាប់ដាក់ស្នើជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាសម្តេចនាយករដ្ឋមន្រ្តី បវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើការស្នើសុំវិនិយោគ និងក្រសួងសាម៉ី ក៏ដូចជាដើម្បីឆ្លើយតបតាមបទបញ្ញត្តិទាំងឡាយនៃប្រទេសកម្ពុជា និងច្បាប់អន្តរជាតិជាអាទិ៍។
អានបន្ថែមរដ្ឋាភិបាលស្នើចិនជួយបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានធម្មជាតិ នៅកម្ពុជា
រដ្ឋសភាកម្ពុជា បានស្នើដល់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យជួយបង្កើតមជ្ឈមណ្ឌលទិន្នន័យគ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញច្រករបៀងមច្ឆា និងអង្ករ។ នេះបើតាមជំនួបរវាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងឯកឧត្តម Fang Chunming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ភាគីទាំងពីរបានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ និងជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។ បន្ថែមពីនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើដល់ខេត្តក្វាងស៊ីជួយគាំទ្រកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ មួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញ ច្រករបៀងមច្ឆានិងអង្ករ ពីព្រោះខេត្តក្វាងស៊ីជាខេត្តមួយដែលមានប្រព័ន្ធ គ្រប់គ្រងទិន្នន័យយ៉ាងល្អសម្រាប់ពាណិជ្ជកម្ម និងភស្តុភារកម្មជាមួយអាស៊ីអាគ្នេយ៍ ក៏ដូចជាការភ្ជាប់មេត្រីភាពរវាងខេត្ត ផ្សេងទៀតរបស់កម្ពុជា និងខេត្តក្វាងស៊ី ដូចជាខេត្តកំពង់ធំជាដើម ដែលជាទីតាំងដ៏សំខាន់សម្រាប់ច្រករបៀងមច្ឆា និងអង្ករ។ ក្រៅពីនេះ ភាគីទាំងពីរ បានចុះអនុស្សារណៈស្តីពីការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន នៅទីក្រុងប៉េកាំងផងដែរ។
អានបន្ថែមសម្តេចស្នើជប៉ុនបង្កើតសួនឧស្សាហកម្ម ដើម្បីជំរុញវិស័យឡូជីស្ទីកនៅកម្ពុជា
រដ្ឋាភិបាលកម្ពុជា បានធ្វើការស្នើដល់ភាគីជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន ដើម្បីជំរុញវិស័យឡូជីស្ទីក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ជប៉ុនបានប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមាន៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ល។ ក្នុងនោះផងដែរ សម្តេចក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុនជំរុញវិនិយោគសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែច្រើនមកកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ជាពិសេសការធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់ផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងការជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម ជប៉ុនក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម(SMEs) ជាមួយកម្ពុជា។ (អានបន្ថែម)
អានបន្ថែមរដ្ឋនឹងកែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ខណៈហេដ្ឋារចនាសម្ព័ន្ធមានគ្រប់គ្រាន់ហើយ
រដ្ឋកំពុងរៀបចំកែប្រែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង ខណៈទីតាំងនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ នេះបើតាមសម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុន តាឯក និងពាក់ស្នែង នាថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២៣ នៅខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យរយៈពេលមធ្យមនិងរយៈពេលវែងនៅតំបន់រុនតាឯក សម្រាប់ប្រជាពលរដ្ឋរស់នៅទីនេះ មានជីវភាពកាន់តែរឹងមាំ តាមរយៈបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង។ បន្ថែមពីនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្ដល់សេវាចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង ឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសមរម្យ បរិស្ថាន និងសេវាសាធារណៈ។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញបណ្តាអ្នកវិនិយោគមកបង្កើតរោងចក្រ ឧស្សាហកម្មនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯកផ្ទាល់តែម្តង។ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងទៀតថា ក្នុងពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់រុនតាឯក និងពាក់ស្នែង មានជីវភាពរស់នៅរឹងមាំ និងភាព សម្បូរសប្បាយរុងរឿង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូតាមដងផ្លូវ សាលារៀន ចាប់ពីបឋមសិក្សារហូតដល់វិទ្យាល័យ មន្ទីរ ពេទ្យ ផ្សារ ភ្លើងអគ្គិសនី […]
អានបន្ថែមរដ្ឋនឹងសង់ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីស្ពានអាកាសក្បាលថ្នល់ទៅព្រលានក្រុងតាខ្មៅ ខណៈបច្ចុប្បន្នព្រលានថ្មីនេះសម្រេចបាន ៥៥% ហើយ
វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥៥ភាគរយហើយ ដោយចំណាយទឹកប្រាក់សរុបអស់ជាង៥០% នៃតម្លៃគម្រោងសរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក និងគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ ។ នេះបើយោងតាមលោកឧកញ៉ា Charles Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd ផ្តល់បទសម្ភាសន៍ជូន Construction & Propery News កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣នេះ។ (អានបន្ថែម) ដោយឡែកចំពោះព័ត៌មានទាក់ទងនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិថ្មីនេះ លោកឧកញ៉ា បានបញ្ជាក់ច្បាស់ថា គម្រោងនេះពិតជាកំពុងត្រូវបានអនុវត្តមែន ដែលគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿន មានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣,៥ គីឡូម៉ែត្រ ចាប់ពីចំណុចត្រង់គល់ស្ពានអាកាសក្បាលថ្នល់ ភ្ជាប់ទៅអាកាសយានដ្ឋានថ្មីផ្ទាល់តែម្តង។ សម្រាប់ពេលវេលាសាងសង់ និងខ្ទង់ថវិកាចំណាយ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ ប៉ុន្តែលោកឧកញ៉ាបានរំលេចឱ្យដឹងថា ខ្ទង់ចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿនថ្មីនេះ គឺមាននៅក្នុងកញ្ចប់ថវិការួមនៃគម្រោងស្ពានអាកាសក្បាលថ្នល់ដែលមានតម្លៃគម្រោងសរុប ៣៦.៧លានដុល្លារ។ គម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ […]
អានបន្ថែមសណ្ឋាគារដ៏ធំ១របស់ម៉ាឡេស៊ី តម្លៃ ៥០លានដុល្លារ សម្ពោធបើកដំណើរការនៅព្រះសីហនុហើយ
សណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ មានទីតាំងនៅនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានតម្លៃ ៥០លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត មានចំណាប់អារម្មណ៍ថា អ្វីដែលអ្នកវិនិយោគមកពីម៉ាឡេស៊ី ជ្រើសរើសខេត្តព្រះសីហនុក្នុងការវិនិយោគទឹកប្រាក់ ៥០លានដុល្លា លើសណ្ឋាគារ និងការស៊ីណូនាពេលនេះ គឺជាភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ក្រោយពីកូវីដ-១៩ ត្រូវបានបញ្ចប់។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញគោលដៅផ្លាស់ប្តូទេសចរណ៍ចិន និងកម្ពុជាឆ្នាំ២០២៤ ហើយបើតាមបើតាមរបាយការណ៍ពីព្រលានយន្តហោះ ភ្ញៀវទេសចរណ៍អាមេរិក និងអឺរ៉ុប មានភ្ញៀវទេសចរណ៍ប្រមាណជា ៤.០០០នាក់ក្នុងមួយថ្ងៃ នេះជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។ ឯកឧត្តម បានបន្ថែមថា យើងត្រូវបង្កើនផលិតផលទេសចរណ៍បន្ថែមទៀត ពិសេសការធ្វើបដិសណ្ឋាកិច្ចបំរើសេវាកម្មឱ្យបានល្អ ព្រោះខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ ហើយមានអ្នកទេសចរណ៍កំពុងសំឡឹងមើលគោលដៅទេសចរណ៍ ចាំបាច់យើងត្រូវហ្វឹកហាត់បុគ្គលិកឱ្យចេះបដិសណ្ឋាកិច្ច ស្វាគមន៍ទទួលភ្ញៀវទេសចរណ៍។ ជាចុងក្រោយនោះ ឯកឧត្តមសង្ឃឹមថា ផលិតផលនិងសេវាកម្មរបស់សណ្ឋាគារស៊ីហាហូថេលដែលមានដូចជា ស្កាយបារ រស់ជាតិអាហារ និងសេវាផ្សេងៗទៀតនៅទីនេះ នឹងក្លាយជាចំណុចដ៏សំខាន់សម្រាប់ជំរុញការប្រកួតប្រជែងដើម្បីទាក់ទាញភ្ញៀវទេសចរមកឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុខាងមុខនេះ។
អានបន្ថែម