ព័ត៌មានក្នុងស្រុក
ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបីក្នុងលោក ឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី
ប្រាសាទអង្គរវត្តរបស់កម្ពុជា បានក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក ដោយបានយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី។ នេះបើតាមការផុសផ្សាយជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមគេហទំព័រ India TV English News បានចុះផ្សាយឱ្យដឹងថា ការជាប់ជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោកនេះ មិនត្រឹមតែជាការទទួលស្អាល់ជាផ្លូវការរួចមកហើយពីស្ថាប័នអន្តរជាតិផ្សេងៗនោះទេ តែជំនួសមកវិញ ប្រាសាទអង្គរវត្ត ត្រូវបានគេនិយាយក្រៅផ្លូវការថាជារមណីយដ្ឋានធម្មជាតិ ស្ថាបត្យកម្ម សំណង់អគារគួរឱ្យស្ងប់ស្ងែង ដែលបានចាប់យកនូវការស្រមៃរបស់អ្នកទស្សនាជុំវិញពិភពលោក។ ប្រាសាទអង្គរវត្ត ស្ថិតនៅជាបេះដូងនៃប្រទេសកម្ពុជា បានក្លាយជាទីអច្ឆរិយ:ទីប្រាំបីក្នុងលោក ដោយបានយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី ដែលធ្លាប់តែឈរលើលេខរៀងទី៨ ជាទីក្រុងប្រវត្តិសាស្ត្រ។
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់កម្ចី ៥០លានដុល្លារ សម្រាប់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់ប្រទេស ដែលរួមបញ្ជូលនូវការវិនិយោគសាធារណៈ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ ADB។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងការចំណាយនិងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធី នឹងផ្តល់នូវលំហសារពើពន្ធបន្ថែមដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននិងគុណភាពនៃសេវាសាធារណៈព្រមទាំងគាំទ្រកំណើនប្រកបដោយបរិយាបន្ន។» ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដៃគូក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ ដែលក្នុងនោះមានការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាលអំពីការរៀបចំថវិកាដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាបយេនឌ័រនៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សមត្ថភាពយេនឌ័រ។ លើសពីនេះ ក្នុងភាពជាដៃគូនេះផងដែរ ADB បានជួយក្នុងគម្រោងវិនិយោគសាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិនិងបានធានានូវការបែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។
អានបន្ថែមWB៖ ប្រព័ន្ធដឹកជញ្ជូននៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលមិនទាន់ទុកចិត្តបានៗបន្ថយល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា
រលកវិបត្តិសាកល, កំណើនសេដ្ឋកិច្ចដែលមានហានិភ័យ៖ ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀត ដោយបានកំណត់កត្តាសកលសំខាន់ៗចំនួនពីរ គឺតម្រូវការសកលខ្សោយ និងការកើនឡើងនៃតម្លៃម្ហូបអាហារដែលអាចដាក់សម្ពាធបន្ថែមលើគន្លងសេដ្ឋកិច្ចរបស់កម្ពុជា។ បញ្ហាប្រឈមខាងក្រៅទាំងនេះ រួមជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារ និងបញ្ហាឥណទានក្នុងស្រុក បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។ វិស័យអចលនទ្រព្យ ត្រូវបានគូសបញ្ជាក់ជាពិសេសថានឹងនៅតែបន្តមានហានិភ័យខ្ពស់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានថ្មីរបស់ធនាគារពិភពលោក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រលកវិបត្តិសេដ្ឋកិច្ចសកលដែលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក៖ ធនាគារពិភពលោកគូសបញ្ជាក់អំពីឥទ្ធិពលនៃកត្តាខាងក្រៅ ដូចជាការរាតត្បាតសកលដែលកំពុងបន្ត ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គួបផ្សំនឹងវិបត្តិហាម៉ាសនិងអ៊ីស្រាអែល និងការកើនឡើងអត្រាការប្រាក់អន្តរជាតិ។ ធាតុទាំងនេះបានរួមចំណែកជារួមដល់ការព្យាករអត្រាកំណើនសេដ្ឋកិច្ចត្រឹមតែ ៥,៤ ភាគរយនៅឆ្នាំ ២០២៣ ដែលទាបជាងការព្យាករដំបូង ៥,៥ភាគរយបន្តិច ដោយមានការរំពឹងទុកថានឹងកើនឡើង ៥,៨ ភាគរយនៅឆ្នាំ ២០២៤ និង៦,១ ភាគរយនៅឆ្នាំ ២០២៥។ ការរំពឹងទុកនៃការកើនឡើងនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់របស់កម្ពុជាបង្កើតជាមូលដ្ឋានសម្រាប់ទស្សនវិស័យនេះ។ កត្តាប្រឈមក្នុងស្រុក៖ ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៖ កត្តាប្រឈមផ្ទៃក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានៅក្នុងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារ ដែលប្រព័ន្ធទ្រទ្រង់លំហូរសេដ្ឋកិច្ចនេះមានសមត្ថភាពនៅមានកម្រិត រួមផ្សំដោយការផ្គត់ផ្គង់ថាមពលដែលមិនទាន់អាចជឿទុកចិត្តបាន (បញ្ហាថ្លៃថាមពល និងសន្តិសុខថាមពល)។ ទោះបីជាមានការវិនិយោគពីមុននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក៏ដោយ ក៏បញ្ហាប្រឈមដែលនៅតែបន្តកើតមានទាំងនេះប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ […]
អានបន្ថែមជប៉ុនគ្រោងបើកការិយាល័យកណ្តាលនៅកម្ពុជា ដើម្បីជួយសម្រួលនិងជំរុញវិស័យ (SMEs)
សមាគមជប៉ុន- កម្ពុជា (JCA) គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម(SMEs) ជាមួយកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម Takahashi Fumiaki ប្រធាន (JCA) ក្នុងជំនួបជាមួយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នៅក្នុងជំនួបខាងលើ ឯកឧត្ដមប្រធានសមាគម បានឱ្យដឹងថាការិយាល័យនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។ ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ន JCA កំពុងកៀរគរ និងជំរុញវិនិយោគិន សហគ្រាសធុនតូច និងមធ្យម មកពីជប៉ុន ដែលមានវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើបមកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យដើម្បីជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាការឆ្លើយតប ឯកឧត្តម ស សុខា បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងបានថ្លែងអំណរអរគុណដល់វិនិយោគិនជប៉ុនដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា។
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ៤៨ សម្រេចបានជិត ៣៩% ហើយ
គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៣៨,២៦% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានសាងសង់ផ្ទាល់របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្រសួងបានបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យការដ្ឋានផ្ទាល់នេះ គឺធ្វើឡើងដើម្បីធានាឱ្យបានថាក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ នាឱកាសនោះដែរ គណៈប្រតិភូក៏បានចុះពិនិត្យទីតាំងផលិតបេតុងកៅស៊ូ AC សម្រាប់ស្រោចក្រាលផ្លូវផងដែរ៕ គួររម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ។ (អានបន្ថែម)
អានបន្ថែមរដ្ឋចេញវិធានការលើកលែងពន្ធចំពោះការវិនិយោគលើអគារជាប់គាំងជិត៤០០ នៅព្រះសីហនុ
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធអគារចំនួនជិត ៤០០នៅក្រុងព្រះសីហនុ ដែលរាំងស្ទះមិនដំណើរការសាងសង់ក្រោយពីការចាកចេញទៅរបស់វិនិយោគិនចិនកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមដំបូងក្នុងគោលបំណងធ្វើឱ្យគម្រោងសំណង់ដែលនៅជាប់ទ្រឹងទាំងនេះ មានជីវិតឡើងវិញ។ ក្នុងចំណោមគម្រោងសាងសង់សរុបចំនួន ៩៦៥ នៅខេត្តព្រះសីហនុ ស្មើនឹងចំនួន ១.០៦៩ អគារ ដែលមានទុនវិនិយោគ ដល់ទៅចំនួន ៤.០៥៦.១៥២.១១២ ដុល្លារ តួលេខដ៏ច្រើនសន្ធឹកនេះ បានបញ្ជាក់ពីភាពបន្ទាន់និងចាំបាច់សម្រាប់ការអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាអគារនៅសល់មិនទាន់សាងសង់រួច។ បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានគម្រោងចំនួន ២៩ (ស្នើនឹង ៥៣អគារ) គម្រោងកំពុងដំណើរការសាងសង់ មានគម្រោងចំនួន ១៦១ (ស្នើនឹង ១៧៧អគារ) បានបញ្ចប់ ប៉ុន្តែមិនដំណើរការ។ មានគម្រោងចំនួន ៣៤១ (ស្នើនឹង ៣៦៤ អគារ) ផ្អាកការសាងសង់ និងគម្រោងចំនួន ៤៣៤(ស្មើនឹង ៤៧៥អគារ) ជាគម្រោងបានសាងសង់រួច និងបានដាក់ដំណើរការ។ ព័ត៌មាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាផ្សព្វផ្សាយនាពេលថ្មីៗនេះ ស្តីពី “វិធានការដោះស្រាយគម្រោងវិនិយោគដែលនៅទ្រឹងក្នុងខេត្តព្រះសីហនុ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្នុងការដោះស្រាយបញ្ហាជាប្រព័ន្ធនេះ រដ្ឋាភិបាលកំពុងវាយតម្លៃករណីនីមួយៗ និងផ្តល់ការគាំទ្រតាមគោលដៅ […]
អានបន្ថែមអគារខ្ពស់ជាងគេ និងសួនឧទ្យានវែងជាងគេនៅភ្នំពេញ នឹងបង្ហាញខ្លួនលើក្រុងរណបកោះនរាឆាប់ៗនេះ
គម្រោងអគារកម្ពស់ជាង៥០០ម៉ែត្រ និងសួនឧទ្យានតាមដងទន្លេ ដែលវែងជាងគេនៅរាជធានីភ្នំពេញ នឹងផុសឡើងនៅលើក្រុងរណបកោះនរា ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ថាក្រុមហ៊ុនបានសិក្សាគម្រោងនេះ ប៉ុន្តែបានពន្យាពេលអនុវត្តគម្រោងអគារកម្ពស់ជាង៥០០ម៉ែត្រនេះ វិញដោយសារការរីករាលដាលជំងឺកូវីដ១៩។ លោកបញ្ជាក់ថា៖ “ទាក់ទងនឹងអគារខ្ពស់ហ្នឹង ក្រុមហ៊ុនធ្លាប់មាន នៅលើកោះនរា ប៉ុន្តែដោយសារសម័យកូវីដ១៩ យើងក៏ពន្យាគម្រោងហ្នឹងសិន” ។ លោកបន្តទៀតថា ទីតាំងសម្រាប់គម្រោងអគារខ្ពស់នេះ គឺស្ថិតនៅខាងឆ្វេងដៃ បើចុះពីស្ពានបេតុងខ្សែទៅកោះនរា។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់៥៥៥ម៉ែត្រ។ សម្ដេចបន្តថា «តាមខ្ញុំដឹង នៅទីនេះ (តំបន់កោះនរា) គ្រោងនឹងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ គឺអគារ៥៥៥ម៉ែត្រ ដែលគ្រោងធ្វើនៅកន្លែងហ្នឹង។ សង្ឃឹមថា នឹងចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាទេ តែថែមទាំងខ្ពស់ជាងគេនៅក្នុងតំបន់ថែមទៀត!»។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏កំពុងតែកសាងសួនឧទ្យានដែលវែងជាងគេនៅរាជធានីភ្នំពេញផងដែរ។ បើតាមលោក ទូច សំណាង សួនឧទ្យានវែងជាងគេនេះ គឺស្ថិតនៅស្របតាមទន្លេ មានប្រវែងសរុប ៤.២០០ម៉ែត្រ។ បច្ចុប្បន្នការសាងសង់សួនឧទ្យាននេះ […]
អានបន្ថែមកូរ៉េជួយកម្ពុជា ២លានដុល្លារ អនុវត្តគម្រោងសិក្សាប្រព័ន្ធធារាសាស្រ្ត និងផ្គត់ផ្គង់ទឹក នៅស្វាយរៀង
សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ថវិកាជំនួយសរុប ២លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្តគម្រោងសិក្សាសមិទ្ធិលទ្ធភាពលើការអនុវត្តគម្រោងវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់នៅអាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀង។ នេះបើតាមសិក្ខាសាលាបញ្ចប់គម្រោង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងសិក្សារនេះមានការចូលរួមសហការដោយក្រសួងធនធានទឹក និងឧតុនិយម ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលបំណងកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត ផ្គត់ផ្គង់ប្រព័ន្ធធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកក្នុងគ្រួសារ ឧស្សាហកម្ម និងបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម។ ម្យ៉ាងទៀត គម្រោងនេះទទួលបានការគាំទ្រដោយសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលមានថវិកាជំនួយសរុប ២លានដុល្លារ សម្រាប់អនុវត្តរយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៣។ ចំពោះសិក្ខាសាលាខាងលើវិញ គឺបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងចែករំលែកចំណេះដឹង បទពិសោធន៍ ពិសេសគឺផ្តល់ជាទស្សនៈវិស័យលើការគ្រប់គ្រងទឹកក្នុងវិស័យកសិកម្ម។ គួរបញ្ជាក់ថា របាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងខាងលើ នឹងក្លាយជាទិសដៅនៃគម្រោងផ្សេងៗនាពេលអនាគត ដែលនឹងផ្តល់ជាចំណេះដឹងលើលទ្ធភាពជោគជ័យ និងហានិភ័យផ្សេងៗ ពិសេសគឺបញ្ហាប្រឈមដែលអាចនឹងកើតមាននៅពេលការអនុវត្តគម្រោងនានាក្នុងការផ្គត់ផ្គង់ទឹកក្នុងវិស័យកសិកម្មនៅតំបន់ព្រែកនាល នៃខេត្តស្វាយរៀង។
អានបន្ថែមWB សម្រេចផ្តល់ថវិកា ១៦៣លានដុល្លារ អនុវត្តគម្រោងទឹកស្អាត និងអនាម័យក្នុងខេត្ត៤ នៅកម្ពុជា
ធនាគារពិភពលោក (World Bank) បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារ សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥.០០០នាក់ នៅក្នុងខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និងកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ”។ គម្រោងជម្រុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (Water Supply and Sanitation Acceleration Project) នេះ មានរយៈពេលប្រាំមួយ (០៦)ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល ក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងជួយធានាដល់ចីរភាពរបស់សេវាទាំងនេះនាពេលអនាគតផងដែរ។ គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណជា ១៧,៦លានដុល្លារ បន្ថែមទៀត ពីប្រភពឯកជនសម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។
អានបន្ថែមរោងចក្រធំៗចំនួន៦ តម្លៃជាង៣២លានដុល្លារ នឹងសង់នៅខេត្តក្រុង៤
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៦ ដើម្បីសង់រោងចក្រថ្មីចំនួន៦ ក្រោមទុនវិនិយោគ ៣២.២៦លានដុល្លារ ដែលអាចបង្កើតការងារបាន ៨.៧៨៤កន្លែង សម្រាប់ពលរដ្ឋរស់នៅខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ តុលា ២០២៣។ ក្រុមហ៊ុនទាំង៦នោះរួមមានដូចខាងក្រោម៖ ១. JUSTIN ALLEN (CAMBODIA) GARMENT MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.៣៣៥កន្លែង។ ២. KANGFA (CAMBODIA) GARMENT TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.៣៣៥កន្លែង។ ៣. SKY BEST […]
អានបន្ថែម