ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេល ៧ឆ្នាំក្នុងការសាងសង់។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនៃកំណាត់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុប ៣៣០គីឡូម៉ែត្រ គិតចាប់ពីចំណុច ស្ពានព្រែកក្តាម ខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា ៣កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ និងចំណាយថវិកាសរុបប្រមាណ ៦៩១លានដុល្លារ ដែលជាឥណទានសម្ប ទានពីរដ្ឋាភិបាលប្រទេសជប៉ុន។ ក្នុងនោះ កំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (អានបន្ថែម) បន្ថែមពីនេះ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែង ១៣៥គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងនោះមានការសាងសង់ស្ពានថ្មី និងជួសជុលស្ពានចាស់ចំនួន ៣៣កន្លែង […]

អាន​បន្ថែម

ត្រឹមខែវិច្ឆិកា ការចម្រាញ់រ៉ែមាសនៅកម្ពុជាកើនដល់ជិត ៩០០០គីឡូក្រាម

ការចម្រាញ់រ៉ែ​មាសជាលក្ខណឧស្សាហកម្មទទួលបានមាសប្រមាណជិត ៨.៩៧៩គីឡូក្រាម និងបានបង់ពន្ធសួយសារសរុបប្រមាណ១៤.៤លានដុល្លារ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា។​​ តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ។ បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីរ៉ែ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។ (អានបន្ថែម) បើតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ក្នុងចំណោមក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាសផ្សេងៗទៀត។

អាន​បន្ថែម

ក្រសួង-ស្ថាប័នសំខាន់ៗ៩ រួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ប្លាស្ទិក ដើម្បីការពារបរិស្ថាន

ក្រសួងបរិស្ថាន សហការជាមួយនឹង  សមាគមកាយឫទ្ធីនារីកម្ពុជា សហភាពសហ័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តចំនួន៦ទៀត គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ រួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តទាំងនេះ បានបង្ហាញនូវគោលជំហរគាំទ្រយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ យុទ្ធនាការនេះ នឹងមានការចូលរួម និងគាំទ្រពីសាលារៀន និងគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរដ្ឋបាលខេត្តនីមួយៗ ខណៈដែលការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និង សុខុមាលភាព មនុស្ស សត្វលើភពផែនដី។ បើតាមក្រសួងបរិស្ថាន មកទល់ឆ្នាំ ២០២២ នៅទូទាំងពិភពលោកបានផលិត និងប្រើប្រាស់សម្ភារប្លាស្ទិកជាង ៩,៥ ពាន់លានតោន ក្នុងអត្រា កំណើន ៣% ជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកប្រមាណ ៩% នៃបរិមាណសំណល់ប្លាស្ទិកសរុប ត្រូវបានយកមកកែច្នៃឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១% ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬ ដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភព […]

អាន​បន្ថែម

គម្រោងវារីអគ្គីសនីខា្នតយក្សតម្លៃជាង ៤៤០លានដុល្លារ នឹងសង់នៅកោះកុង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនដ៏ធំមួយ ដើម្បីវិនិយោគសាងសង់វារីអគ្គិសនីធំៗចំនួន២ តម្លៃជាង ៤៤៧,៥លានដុល្លារ នៅខេត្តកោះកុង ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ វិច្ឆិកា ២០២៣។ គម្រោងសង់វារីអគ្គិសនីដ៏ធំទាំងពីរនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD” ដែលនឹងត្រូវសាងសង់នៅស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ ស្ថិតក្រោមរូបភាពវិនិយោគសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ដែលមានទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។

អាន​បន្ថែម

ត្រឹមខែវិច្ឆិកា កម្ពុជាទទួលក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យចុះបញ្ជីតាមអនឡាញ បានជាង ២ពាន់លានដុល្លារ

គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថា Cam DX បានមកចុះបញ្ជីក្រុមហ៊ុន សហគ្រាសលើវិស័យសាងសង់ មានទុនវិនិយោគសរុប ១,១១ពាន់លានដុល្លារ ខណៈក្រុមហ៊ុនសហគ្រាសលើវិស័យអចលនទ្រព្យ មានទុនវិនិយោគសរុប ១ពាន់លានដុល្លារ។ ក្រៅពីនេះ ក្រុមហ៊ុន/ សហគ្រាសផ្នែកសេវាកម្មស្នាក់នៅ ដែលបានចុះបញ្ជីតាម Cam DX មានទុនវិនិយោគចំនួន ៩៩៨លានដុល្លារ និងផ្នែកកម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វមានចំនួន ៤៧៧លានដុល្លារ​។ ដោយឡែក បើគិតជារួម ក្រុមហ៊ុន/ សហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ៣១.៣៦៥ ក្រុមហ៊ុន/សហគ្រាស  គិតជាដើមទុនវិនិយោគ មានទំហំទឹកប្រាក់សរុបជាង ៩,០៧ ពាន់លានដុល្លារ។ ក្នុងនោះ ក្រុមហ៊ុន/ សហគ្រាស ផ្នែកសេវាកម្មភោជនីយដ្ឋាន និងសេវាកម្មផ្គត់ផ្គង់ចល័ត មានចំនួនច្រើនជាងគេរហូតដល់ទៅ ២៦៥៤ ក្រុមហ៊ុន/​ សហគ្រាស។ គួរបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានបីដំណាក់កាល ដោយ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០២០ ដំណាក់កាលទីពីរ ក្នុងឆ្នាំ២០២២ […]

អាន​បន្ថែម

សណ្ឋាគារដ៏ទំនើបតម្លៃជាង ៨៤លានដុល្លារ កណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះហើយ

សណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ ស្ថិតចំកណ្តាលរាជធានីភ្នំពេញ មានតម្លៃជាង ៨៤,៥លានដុល្លារ ត្រូវបានបុកគ្រឹះសាងសង់នៅថ្ងៃ១៩ វិច្ឆិកា ២០២៣នេះហើយ។ សណ្ឋាគារអន្តរជាតិដ៏ទំនើបមួយនេះ មានឈ្មោះថា Marriott International Hotel វិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍ KHOU TOWER CO., LTD របស់ឧកញ៉ា លាង ហ៊ី ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារ។ គួរបញ្ជាក់ថា សណ្ឋាគារនេះ នឹងសាងសង់ឡើងដោយមាន ២៣៧បន្ទប់ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាពិសេសនៅពេលបើកដំណើរ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ គួររំលឹកទៀតថា ក្រុមហ៊ុន KHOU TOWER CO., LTD ទើបទទួលបានការចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  នៅថ្ងៃទី២៨ សីហា ២០២៣កន្លងទៅនេះ។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនជួយជាង ២៥ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ ក្នុងខេត្តព្រៃវែង និងសៀមរាប

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ២៥២,១៣៦ដុល្លារ សម្រាប់ អនុវត្ត “គម្រោងសាងសង់អគារស្នាក់នៅ និងដំឡើងឧបករណ៍នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង” និង “គម្រោងលទ្ធកម្មបរិក្ខារពេទ្យនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប”។ ជំនួយនេះ ជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលជប៉ុន «គូសាណូណិ» ត្រូវបានចុះហត្ថលេខាផ្តល់ដោយលោកឧបទូត តានិណៃ អ៊ិឈិតុម៉ុ  និងអ្នកតំណាងមកពីស្ថាប័នទទួលជំនួយនីមួយៗទាំងពីរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនេះផងដែរ តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន គូសាណូ ជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ (អានបន្ថែម) ដោយឡែក ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី ជ​ប៉ុ​នក៏​បាន​ស​ម្រេ​ច​ផ្ត​ល់​ថវិ​កាស​រុ​ប​ចំនួ​ន​ ​៣៤​៨​ .៩១​៩ ​ដុល្លារ​​ ​​ដែល​ជាជំ​នួ​យ​ឥត​សំណ​ង​ ស​ម្រា​ប់​​​វិ​ស័​យ​​អ​ប់​រំ ​និ​ង​ទឹក​ស្អា​ត​ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

សម្តេចណែនាំក្រសួងដែនដីរៀប MasterPlan សម្រាប់ទីក្រុងថ្មី ដោយផ្តោតលើចំនុចសំខាន់២

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ដោយគិតគូជាពិសេសអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានច្បាស់លាស់ និង បែងចែកតំបន់ឱ្យបានដាច់ៗពីគ្នា។ នេះបើតាមការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានថ្លែងឱ្យដឹងថា «…ខ្ញុំបានឱ្យឯកឧត្តម សាយ សំអាល ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ទីក្រុងនេះត្រូវគិតគូអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យមែនទែន ហើយគ្រប់គ្រងឱ្យបានតែម្តង…» សម្តេចបន្តដោយសង្កត់ធ្ងន់ថា«…បើផ្លូវលើប្លង់មេ ៥០ម៉. ដល់ពេលសង់មែនទែនកុំឱ្យនៅសល់តែ ១៥ម៉. ដូច្នេះត្រូវមើលឱ្យមែនទែន!» សម្តេចបានថ្លែងយ៉ាងដូច្នេះ ដោយបានលើឧទាហរណ៍ពីប្រទេសអភិវឌ្ឍមួយចំនួនពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ពិសេសគឺការរៀបចំផ្លូវដឹកជញ្ជូនសាធារណៈក្នុងទីក្រុងដូចជាផ្លូវសម្រាប់រថយន្តក្រុង ផ្លូវក្រោមដី និងផ្លូវអាកាស។ ជាមួយគ្នានេះដែរ សម្តេចក៏បានណែនាំបន្ថែមពីការកំណត់ Zoning ឱ្យបានច្បាស់លាស់ នោះគឺមានន័យថា ត្រូវកំណត់តំបន់ដោយបែងចែកឱ្យដាច់រវាងតំបន់លំនៅឋាន តំបន់អាជីវកម្ម និងតំបន់បៃតង ដូចដែលអ្នកអភិវឌ្ឍក្នុងស្រុកមួយចំនួនគេបានអនុវត្តរួចមកហើយ។ ទាំងអស់នេះគឺជា ការវិនិយោគអនាគត ក្នុងពេលបច្ចុប្បន្ន ព្រោះពេលជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរ […]

អាន​បន្ថែម

សម្តេចលើកទឹកចិត្តក្រុមហ៊ុនចិន ចូលរួមវិនិយោគនៅខេត្តសៀមរាបឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង

សម្តេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនដែលបានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីជួយជំរុញខេត្តមួយនេះឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា ក្នុងអំឡុងពេលអនុញ្ញាតឱ្យ ឯកឧត្ដម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។​ សម្តេចក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង៣ របស់ខេត្តយូណាន ដែលតែងតែមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិតម្លៃ ១.១០០លានដុល្លារនេះ។ សម្តេចបានបន្ថែមទៀតថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” បានផ្តល់នូវការអភិវឌ្ឃន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ក្នុងនោះរួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម ។ ក្នុងជំនួបនេះ ឯកឧត្តម Wang Yubo បានបញ្ជាក់ផងដែរថា ខេត្តយូណានបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនេះទ្បើង ក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប “សាងសង់ អាជីវកម្ម និងផ្ទេរ […]

អាន​បន្ថែម

រដ្ឋគ្រោងចំណាយ ៦០លានដុល្លារ ដើម្បីពង្រីកផ្លូវពីព្រលានយន្តហោះថ្មីទៅក្រុងសៀមរាប

សម្តេច ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាល គ្រោងចំណាយថវិកា ៦០លានដុល្លារ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៦ ពីចំណុចចូលព្រលានយន្តហោះថ្មីសៀមរាប ទៅកាន់ក្រុងសៀមរាប ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ។ ក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែវិច្ឆិកា សម្តេចមានប្រសាសន៍ថា គម្រោងពង្រីកផ្លូវនេះ ស្ថិតក្នុងគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលធ្វើផែនការ សម្រាប់ពង្រីក និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនសម្ព័ន្ធក្នុងក្រុងសៀមរាប។​ សម្តេចបញ្ជាក់ថា៖ “រាជរដ្ឋាភិបាលបានត្រៀមរួចស្រេចហើយ ទី១ យើងនឹងពង្រីកផ្លូវជាតិលេខ៦ពីចំណុចប្រសព្វ អក្សរតេ(T) ចាប់ពីផ្លូវហាយវេព្រលានយន្តហោះថ្មីទៅដល់ទីរួមខេត្តជិត២០គីឡូ ដោយត្រូវការថវិកា ៦០លានដុល្លារ”។​ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា គម្រោងពង្រីកផ្លូវនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយដោយពង្រីកពីពីរគន្លងទៅ បួនគន្លង និង៦គន្លងត្រង់កំណាត់ផ្លូវមួយចំនួន។​ ទន្ទឹមនេះ សម្តេចបន្ថែមទៀតថា គម្រោងទីពីរ គឺរដ្ឋកំពុងចរចាជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានសៀមរាបថ្មី ពីគម្រោងកសាងរថភ្លើងកម្រិតសាល (Monorail) ​ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅកាន់ទីក្រុងសៀមរាបថែមទៀតផង។​

អាន​បន្ថែម