ព័ត៌មានក្នុងស្រុក
គម្រោងសង់ស្ពានអាកាសព្រះមុនីវង្សនឹងបញ្ចប់មុនផែនការ និងដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤
គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស តម្លៃជាង ៣៦.៧លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ដំណាក់កាលទី១ លឿនជាងផែនការរយៈពេល៤ខែ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ ខណៈបើតាមផែនការគឺនឹងត្រូវបញ្ជប់ក្នុងខែសីហា ឆ្នាំ២០២៤ ឯណោះ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងនៅថ្ងៃទី២៧ ខែតុលា លើបណ្តាញសង្គមហ្វេសប៊ុក ថា ជំហានទី២នៃការសាងសង់ស្ពានអាកាសព្រះមុនីវង្ស ក៏នឹងត្រូវបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ លឿនជាងផែនការ៤ខែ ដែលក្នុងគម្រោងនៅខែសីហា ឆ្នាំ២០២៥ ផងដែរ។ ឯកឧត្តមធ្លាប់បានលើកឡើងដែរថា៖ “ក្នុងអំឡុងពេលនេះ ខ្ញុំសូមអធ្យាស្រ័យ និងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ដែលអាចបង្ករការរំខានពីការដ្ឋានសំណង់កំពុងសាងសង់”។ គួររំលឹកថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។ (អានបន្ថែម) សូមបញ្ជាក់ដែរថា គិតមកពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសកំពុងដំណើរការសរុបចំនួន៧ ក្នុងនោះរួមមាន ១_ស្ពានអាកាសក្បាលថ្នល់, ២_ស្ពានអាកាស ៧មករា ឬស្តុបពេទ្យលោកសង្ឃ, ៣_ស្ពានអាកាសស្ទឹងមានជ័យ, ៤_ស្ពានអាកាស ៥មករា ឬស្ពានអាកាសតិចណូ, ៥_ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ […]
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីសន្យាពង្រីកទុន ដើម្បីអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាបន្ថែមទៀត
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងពង្រីកដើមទុនវិនិយោគអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបរវាងជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និងឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។ ជាការឆ្លើយតបមកវិញ លោកជំទាវ Jyotsana Varma បានសន្យាថា នឹងបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីរគឺ ទី១) គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម […]
អានបន្ថែមកូរ៉េជួយកម្ពុជា ដោយផ្តល់ជាឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ សម្រាប់វិភាគធាតុអាកាស
រដ្ឋបាលឧតុនិយមកូរ៉េ បានប្រគល់ប្រព័ន្ធទទួល និងវិភាគធាតុអាកាស (GEO-KOMPSAT-2A) នៅកម្ពុជា ស្ថិតក្នុងគម្រោងដែលមានទឹកប្រាក់ ៣លានដុល្លារ។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ក្រុមជំនាញការកូរ៉េបានធ្វើបទបង្ហាញស្តីពី Establishment of the GK-2A Receiving and Analysis System in Cambodia ដោយបានរៀបរាប់អំពីពេលវេលាដំណើការរបស់គម្រោងតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលមានថវិកាសរុបប្រមាណជា ៣លានដុល្លារ។ គម្រោងនេះ បានផ្តល់នូវឧបករណ៍ បច្ចេកវិទ្យា បច្ចេកទេស និងវគ្គបណ្តុះបណ្តាលអំពីការកសាងសមត្ថភាព ជូនដល់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងផ្នែកព្យាករណ៍ធាតុអាកាសនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។ ក្រុមជំនាញការកូរ៉េ ក៏បានបង្ហាញបន្ថែមអំពីគ្រឿងបរិក្ខារ និងបច្ចេកវិជ្ជា ដែលក្រុមហ៊ុន GI E&S បានមកដំឡើង និងផ្តល់ជូនកម្ពុជាមានដូចជា៖ អង់តែនទទួលរូបភាពផ្កាយរណប GK-2A, ម៉ាស៊ីនមេ (Computer Server), ប្រព័ន្ធទប់ភ្លើង UPS, កុំព្យូទ័រ និងឧបករណ៍មួយចំនួនទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានរៀបចំជាវគ្គបណ្តុះបណ្តាលណែនាំមន្ត្រីនៃនាយកដ្ឋានឧតុនិយម […]
អានបន្ថែមរដ្ឋសម្រេចឱ្យសង់រោងចក្រថ្មី៤ នៅស្វាយរៀង(១) និងព្រះសីហនុ(៣)
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៤ ដើម្បីសង់រោងចក្រថ្មីចំនួន៤ ក្រោមទុនវិនិយោគ ១៣លានដុល្លារ ដែលអាចបង្កើតការងារបាន ៧៨២កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៧ តុលា ២០២៣។ ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖ ១- “ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD.” បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។ ២- “ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD.” បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។ […]
អានបន្ថែមរដ្ឋ និងឯកជនរួមគ្នាពិនិត្យលទ្ធភាពឱ្យបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញដីឬផ្ទះនៅបុរី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីបាន។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបមាន៖ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានសមាគមជាច្រើនរូបផងដែរ។ ភាគីទាំងពីរ បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពនៃវិស័យសំណង់ជារួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យដ៏សំខាន់មួយនេះឱ្យអាចស្ទុះងើបឡើងវិញឱ្យបានឆាប់រហ័សផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់នេះដែរ។
អានបន្ថែមក្រុមហ៊ុន មីនីបៀ គ្រោងពង្រីកការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា
ក្រុមហ៊ុន មីនីបៀ បង្ហាញផែនការអាជីវកម្ម ពង្រីការវិនិយោគរបស់ខ្លួនទៅលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើការវិនិយោគរយៈពេល១២ឆ្នាំនៅកម្ពុជា។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានលើកឡើងពីគម្រោងនេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ខែតុលា។ ក្នុងជំនួបខាងលើ អគ្គនាយកក្រុមហ៊ុនមីនីបៀបានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើន ដូចជា ផលិតផលអេឡិចត្រូនិច ដែលជាផលិតផលថ្មី របស់ក្រុមហ៊ុន ត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោកនឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ គួររំលឹកថា ដំបូងក្រុមហ៊ុនមីនីបៀ […]
អានបន្ថែមកម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងចំនួន១០ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទាំងនេះឱ្យលឿនឆ្ពោះទៅមុខ
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន១០ ដើម្បីជំរុញការវិនិយោគ អភិវឌ្ឍវិស័យអគ្គិសនី អភិវឌ្ឍជនបទ និងការជួសជុលប្រាសាទជាដើម។ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង របស់ម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងសំខាន់ៗទាំងនេះរួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ កម្ពុជា-ចិន ២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្តផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ៣. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ៤. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨ ៥. លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ៦. កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងគម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ៧. អនុស្សរណៈនៃការយោគយល់ […]
អានបន្ថែមរង្វង់មូល និងរូបសំណាកប្រវត្តិសាស្រ្តនៅខេត្តត្បូងឃ្មុំ សង់បាន ៩០%ហើយ
រង្វង់មូល និងរូបសំណាក់ហ្លួងព្រះស្ដេចកន ដែលសាងសង់ឡើងពីស្ពាន់កម្ពស់ ១៣.៣៥ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ រង្វង់មូល និងរូបសំណាកនេះ ស្ថិតត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ“ក” នៅទីតាំង “វាលឥន្ទចក្រី” ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដែលចូលមកកាន់តំបន់រដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះ រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន មានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១.០១៧ម៉ែត្រការ៉េ ដែលបានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ គួរបញ្ជាក់ថា រង្វង់មូល និងរូបសំណាក់ហ្លួងព្រះស្ដេចកននេះ ត្រូវបានសាងសង់ឡើងអមដោយផ្លូវបេតុងភ្លោះ ដែលមានភ្លើងបំភ្លឺផ្លូវ និងសួនច្បារ ព្រមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។ បើតាម លោក សេង ជ័យវុធ នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងតាមរយៈទូរស័ព្ទជាមួយសារព័ត៌សំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី២៤ ខែតុលា នេះថា គម្រោងសាងសង់នេះ ត្រូវបានប្រើប្រាស់កញ្ចប់ថវិកាហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ […]
អានបន្ថែមឃ្លាំងស្តុកទំនិញថ្មី១តម្លៃ ៣៨០ពាន់ដុល្លារ នៅកំពង់ផែស្វយ័តភ្នំពេញ បើកឱ្យប្រើប្រាស់ហើយ
ឃ្លាំងសន្និធិគយបណ្តោះអាសន្ន របស់កំពង់ផែស្វយ័តភ្នំពេញ មានតម្លៃ ៣៨០ពាន់ដុល្លារ ដែលមានសមត្ថភាពស្តុកទុកទំនិញក្នុងឃ្លាំងបានប្រមាណ ៨.៦៤០តោន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ឃ្លាំងស្តុកទំនិញបណ្តោះអាសន្ននេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ឃ្លាំងនេះ មានទីតាំងស្ថិតនៅនៅចំណតផែកុងតឺន័រ LM១៧ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គួរបញ្ជាក់ថា ឃ្លាំងសន្និធិគយបណ្តោះអាសន្ននេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយបានចំណាយទឹកប្រាក់ប្រមាណ ៣៨០ពាន់ដុល្លារ។ ឃ្លាំងនេះ មានទទឹង ២៤,៤ ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រ ចាក់សាបបេតុងអាម៉េទំហំ ១.៥១០ ម៉ែត្រក្រឡា មានបន្ទប់ការិយាល័យចំនួន ២បន្ទប់ និងច្រកទ្វារចំនួន ៤ សម្រាប់រថយន្តចូលចត ដើម្បីផ្ទេរផ្ទុកទំនិញក្នុងពេលតែមួយដូចគ្នា និងមានសមត្ថភាពស្តុកទុកទំនិញក្នុងឃ្លាំង បានប្រមាណ ៨.៦៤០ តោន។
អានបន្ថែមចិននឹងមកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ខណៈកំពុងសិក្សាលម្អិត
ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន ម៉ាក Wanli Tires នឹងមកសិក្សាលម្អិត ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅកម្ពុជាក្នុងពេលឆាប់ៗនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសក្តានុពលក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសផងដែរ។ ដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់ប្រទេសកម្ពុជា និងតបតាមការជម្រុញលើកទឹកចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិន ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនដ៏ធបំផុត៥០០ នៅលើពិភពលោក (Fortune 500)។ កន្លងមក ឯកឧត្ដម ជា […]
អានបន្ថែម