ព័ត៌មានក្នុងស្រុក
ចិនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យរថយន្តអគ្គិសនី
ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយករងក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា ៦៥% នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។ ជាការឆ្លើយតបនោះ ក្រុមហ៊ុនក៏បានជម្រាបជូនពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ខណៈដែលក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនក៏កំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងកន្លែងតាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់ទីតាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ហើយក្រោយពីការពង្រីកអាជីវកម្មនេះក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។ គួរបញ្ជាក់ថា ក្រៅពីគម្រោងពង្រីកអាជីវកម្ម ក្រុមហ៊ុន BYD Auto Industry មានផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ផងដែរ។ (អានបន្ថែម)
អានបន្ថែមមន្ទីរពេទ្យជាតិ “តេជោសន្តិភាព” សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” ដែលជាមន្ទីរពេទ្យធំបំផុតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេលត្រឹម ១២ខែប៉ុណ្ណោះសម្រាប់ការសាងសង់។ មន្ទីរពេទ្យនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ក្នុងមន្ទីពេទ្យនេះមានអគារសរុបចំនួន ១១អគារ ដែលអាចដាក់គ្រែបានចំនួន ១ម៉ឺនគ្រែ។ (អានបន្ថែម) បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សួន សាមិត្ត ជានាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានឱ្យដឹងថា «…នៅពេលអ្នកជំងឺមកដល់មន្ទីពេទ្យ ពួកគាត់នឹងមិនមានការបារម្ភពីធនធានអ្វីទេ បើសិនជាពួកគាត់មានលទ្ធភាព ពួកគាត់អាចបង់ជូនមន្ទីពេទ្យ ហើយបើមិនមានលទ្ធភាពមានត្រឹមតែប័ណ្ណក្រីក្រី ឬប័ណ្ណ ប.ស.ស ក៏បានដែរ… មួយវិញទៀតបើសិនជាពួកគាត់មិនមានអ្វីទាំងអស់ គឺខាងមន្ទីពេទ្យក៏មិនយកកម្រៃសេវាអ្វីទាំងអស់សូម្បីតែ១រៀលក៏មិនយកដែរ… ជាទម្លាប់កន្លងមក នៅពេលមានអ្នកជំងឺចូលមក ខាងមន្ទីពេទ្យនឹងទទួលព្យាបាលអ្នកជំងឺគ្រប់រូប និងគ្រប់ប្រភេទជំងឺ ដោយមិនមានការសួរនាំរឿងឯកសារ ឬលុយកាក់អ្វីទាំងអស់ គឺផ្តោតសំខាន់លើការផ្តល់សេវាព្យាបាលជូនអ្នកជំងឺជាមុន…»។ លោកវេជ្ជបណ្ឌិតបន្ត«…ក្រោយព្យាបាលបានធូរស្បើយហើយ អ្នកជំងឺអាចសាកសួររឿងនេះទៅខាងមន្ទីរពេទ្យបាន ឬបុគ្គលិកខាងមន្ទីរពេទ្យ អាចសាកសួរក្រោយពេលព្យាបាលរួចរាល់…»។ ចំពោះការមិនគិតកម្រៃសេវាព្យាបាលនេះ កន្លងមកសម្តេចតេជោ ហ៊ុន […]
អានបន្ថែមរយៈពេល៨ខែ កម្ពុជាអនុញ្ញាតគម្រោងសាងសង់ថ្មីបានជាង ៤ពាន់លានដុល្លារ កើន១៨៦%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីគម្រោងដែលទទូលបានការអនុញ្ញាតសាងសង់មានចំនួន ២.៣៦៧គម្រោង ក្រោមទំហំទឹកប្រាក់សរុប ៤.៥៧៥លានដុល្លារ កើនឡើង ១៨៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយកាលពីថ្ងៃទី១២ ខែតុលា ២០២៣។ ក្នុងរបាយការណ៍នោះបានបង្ហាញថា ក្នុងរយៈពេល៨ខែ ២០២៣នេះ ក្រសួងបានអនុញ្ញាតគម្រោងសាងសង់ចំនួន ២.៣៦៧គម្រោង ថយចុះ ១៦ភាគរយ ក្រោមទំហំទឹកប្រាក់ ៤.៥៧៥ លានដុល្លារ កើនឡើង ១៨៦ភាគរយ និងមានផ្ទៃក្រឡាសាងសង់ ១១,៦លានមែត្រការ៉េ កើនឡើង ១៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ដោយឡែក ក្នុងខែសីហា ក្រសួងអនុញ្ញាតគម្រោងសាងសង់បានចំនួន ៣៣១គម្រោង មានផ្ទៃក្រឡាសាងសង់សរុប ៣.៦លានម៉ែត្រការ៉េ និងមានទំហំទឹកប្រាក់ ១.៥៥៧លានដុល្លារ។ បើតាមរបាយការណ៍ខាងលើ ក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មីនេះ និន្នាកាវិស័យសំណង់កំពុងមានសញ្ញាណវិជ្ជមាន និងសកម្មភាពងើបឡើងវិញជាបណ្តើរៗហើយ។ បើទោះបីជាចំនួននៃគម្រោងធ្លាក់ចុះបន្តិច ប៉ុន្តែទំហំផ្ទៃក្រឡា និងទំហំទឹកប្រាក់នៃការសាងសង់ បានបង្ហាញសញ្ញាណវិជ្ជាមានច្រើន ដែលនេះមានន័យថា គម្រោងដែលបានសាងសង់នាពេលចុងក្រោយនេះ ភាគច្រើនជាគម្រោងអភិឌ្ឍន៍ខ្នាតធំ”។
អានបន្ថែមគម្រោងសង់កំពង់ផែទេសចរណ៍ថ្មី១នៅកោះទន្សាយ សម្រេចបាន ៥០ភាគរយ
គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅកោះទន្សាយ មានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីខេត្តកែប សម្រេចបានប្រមាណជិត៥០% គិតត្រឹមខែតុលា បន្ទាប់ពីបើការដ្ឋានសាងសង់នៅចុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ៅ សុខា បានឱ្យដឹងថា ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប បានចូលរួមចុះត្រួតពិនិត្យការដ្ឋាន គម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និង គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ កាលពីដើមសប្តាហ៍កន្លងទៅ។ ឯកឧត្តមបន្ត៖ “កំពង់ផែទេសចរណ៍កោះទន្សាយ នឹងបញ្ចប់ការសាងសង់ នៅត្រឹមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ”។ កំពង់ផែ នៅកោះទន្សាយនេះ ត្រូវបានកសាងឡើងគ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម) ដោយឡែក គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រនៅលើកោះទន្សាយ ដែលស្ថិតក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រេចលទ្ធផលចំនួន៨០% ។ (អានបន្ថែម)
អានបន្ថែមរយៈពេលជាង១ឆ្នំា អង្កការ RCC ប្រើបច្ចេកវិទ្យាអាល្លឺម៉ង់ ប្រមូលសំរាមបាន ៨០០តោន ពីទន្លេនៅភ្នំពេញ
អង្គការសម្អាតទន្លេសមុទ្រ ប្រមូលសំរាមបាន ៨០០តោនពីទន្លេមេគង្គ បាសាក់ និងទន្លេសាប នៅទីតាំងរាជធានីភ្នំពេញ ដោយប្រើបច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ខណៈទូកនេះមានសមត្ថភាពប្រមូលទិន្នន័យតាមទីតាំងមានសំរាមបានរហ័ស និងកំណត់ប្រភេទសំរាមបាន តាមរយៈដ្រូន និងកាមេរ៉ាវៃឆ្លាតAI។ នេះបើតាមការលើកឡើងរបស់លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ។ ក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន កាលពីថ្ងៃទី២២ ខែតុលា លោក នូ សុវណ្ណ បានបញ្ជាក់ថា បច្ចុប្បន្ន អង្គការរបស់ខ្លួនមានទូកប្រមូលសំរាមនៅតាមទន្លេចំនួន២គ្រឿងទៀត ដើម្បីប្រមូលសំរាមនៅតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ ខណៈគ្រោងនឹងពង្រីកវិសាលភាព ទៅប្រមូលសំរាមនៅតាមឆ្នេរសមុទ្ររបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាបំពុលដោយសំរាមនៅក្នុងទឹក។ លោកបន្តថា ទូកប្រមូលសំរាមបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីចុងក្រោយរបស់អាល្លឺម៉ង់ជាលើកដំបូង ត្រូវបានប្រកាសដាក់ឱ្យដំណើរការក្នុងយុទ្ធនាការសម្អាតបរិស្ថាននៅតាមដងទន្លេ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២២ ហើយទូកនេះមួយគ្រឿង មានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោន ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានបញ្ជាក់នូវគោលជំហរក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយសំណល់ប្លាស្ទិក ដែលជាកង្វល់រួម និងទាមទារពេលវេលាក្នុងការកាត់បន្ថយផងដែរ។ យោងតាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣.៧០០០តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រ ពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព […]
អានបន្ថែមចិនចង់ពង្រីករោងចក្រផលិតកង់របស់ខ្លួននៅកម្ពុជាឱ្យធំដូចនៅក្រុង Shenzhen
ក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) ជាក្រុមហ៊ុនផលិតកង់ម៉ាក XDS Bicycle មានគម្រោងចង់ពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រ ក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen។ នេះបើតាមកិច្ចពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះ និងបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០នាក់រួចមកហើយ។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជម្រុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ […]
អានបន្ថែមក្រសួងពាណិជ្ជកម្ម និងសមាគមវិនិយោគិនចិន រួមគ្នាអភិវឌ្ឍវិស័យសំខាន់ៗ៣នៅកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា និងសមាគមវិនិយោគិនចិន សហការគ្នាអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអប់រំ ព្រមទាំងការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ០៣សំខាន់ៗ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ អនុស្សរណៈទាំង ០៣នេះ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាគមវិនិយោគិនចិន។ អនុស្សរណៈទាំង ០៣នេះរួមមាន៖ -អនុស្សារណៈទី១ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនៃគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ។ -អនុស្សារណៈទី២ ស្ដីពីកិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន។ -អនុស្សារណៈទី៣ ស្ដីពីកិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អានបន្ថែមអាល្លឺម៉ង់ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ
សភាពាណិជ្ជកម្មអាល្លឺម៉ង់ ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១,២៤៦.៩០ លានដុល្លារ។ នេះបើតាមជំនួបរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត JAN CERNICKY ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនិងនវានុវត្តន៍នៃ ការិយាល័យ Konrad Adenauer Stiftung (KAS) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ រួមមាន៖ ការត្រៀមខ្លួនរបស់កម្ពុជាក្នុងដំណើរចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ផែនការអភិវឌ្ឍន៍ភស្ដុភារកម្មនៅកម្ពុជា និងវឌ្ឍនភាពនៃការអនុវត្តសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកបណ្ឌិត Jan Cernicky បានបង្ហាញពីចំណាប់អារម្មណ៍របស់សភាពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណងចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។ ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បង្ហាញការស្វាគមន៍ គាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីដៃគូពាណិជ្ជកម្មពីបណ្ដាប្រទេសនានា ជាពិសេសប្រទេសអាល្លឺម៉ង់ និងលើកទឹកចិត្តឱ្យសហគមធុរកិច្ចអាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ផងដែរ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១.២៤៦,៩០ លានដុល្លារ បានកើនឡើងប្រមាណ […]
អានបន្ថែមក្រុមហ៊ុនផ្លូវដែក(CRCC) ចង់ពង្រីកទុនបន្ថែមនៅកម្ពុជា ខណៈកំពុងវិនិយោគជាង៥ពាន់លានដុល្លារ
ក្រុមហ៊ុនសាងសង់ផ្លូវរថភ្លើងរបស់ចិន China Railway Construction Corporation មានបំណងចង់ពង្រីកការវិនិយោគលើប្រព័ន្ធផ្លូវដែកកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងវិនិយោគលើគម្រោងចំនួន ៥៣គម្រោង ជាមួយនឹងដើមទុនប្រមាណ ៥.៣ពាន់លានដុល្លារ។ ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៧ ខែតុលា នាទីក្រុងប៉េកាំង និងលោក លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation ដែលបានសង្កត់ធ្ងន់លើទិសដៅនៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស។ លោកបន្តថា ចំពោះទិសដៅអនាគត ក្រុមហ៊ុនមានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត រួមមាន៖ មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និង គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តី បានគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។ ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែកឱ្យមានសមត្ថភាពគ្របដណ្តប់ទូទាំងប្រទេស, សម្តេចយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើគោលដៅសំខាន់ចំនួនពីរ គឺ […]
អានបន្ថែមគិតត្រឹមបច្ចុប្បន្ន វៀតណាមបោះទុនជាង ៣ពាន់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ត្រីកោណជាប់ព្រំដែនកម្ពុជា
ប្រទេសវៀតណាម បានបោះទុនវិនិយោគប្រមាណ ៣.៧៣១ពាន់លានដុល្លារ លើគម្រោងចំនួន ១២២គម្រោង ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) ដែលមានទីតាំងជាប់ប្រទេសកម្ពុជា និងប្រទេសឡាវ។ នេះបើតាមកិច្ចប្រជុំមួយ ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះគណ:ប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។ គណៈប្រតិភូទាំងបី បានជួបពិភាក្សាជាមួយអភិបាលខេត្តទាំង៥ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ក្នុងនោះរួមមានខេត្តយ៉ាឡាយ ខេត្តកន្ទូម ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក។ នាឱកាសនោះដែរ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានបញ្ជាក់ថា កិច្ចប្រជុំកំពូល(CLV) លើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងបី នឹងត្រូវរៀបចំឡើង ក្នុងខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ឯកឧត្តមបន្ត រហូតមកទល់ពេលនេះ ខេត្តខ្លះរបស់ប្រទេសកម្ពុជាដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) វៀតណាមបានវិនិយោគប្រមាណ ៤៥គម្រោង ក្នុងទំហំទឹកប្រាក់១.៦៧៩ពាន់លានដុល្លារ រីឯខេត្តខ្លះរបស់ប្រទេសឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាមបានវិនិយោគប្រមាណ ៧៧គម្រោង […]
អានបន្ថែម