ព័ត៌មានក្នុងស្រុក
គិតត្រឹមបច្ចុប្បន្ន វៀតណាមបោះទុនជាង ៣ពាន់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ត្រីកោណជាប់ព្រំដែនកម្ពុជា
ប្រទេសវៀតណាម បានបោះទុនវិនិយោគប្រមាណ ៣.៧៣១ពាន់លានដុល្លារ លើគម្រោងចំនួន ១២២គម្រោង ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) ដែលមានទីតាំងជាប់ប្រទេសកម្ពុជា និងប្រទេសឡាវ។ នេះបើតាមកិច្ចប្រជុំមួយ ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះគណ:ប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។ គណៈប្រតិភូទាំងបី បានជួបពិភាក្សាជាមួយអភិបាលខេត្តទាំង៥ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ក្នុងនោះរួមមានខេត្តយ៉ាឡាយ ខេត្តកន្ទូម ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក។ នាឱកាសនោះដែរ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានបញ្ជាក់ថា កិច្ចប្រជុំកំពូល(CLV) លើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងបី នឹងត្រូវរៀបចំឡើង ក្នុងខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ឯកឧត្តមបន្ត រហូតមកទល់ពេលនេះ ខេត្តខ្លះរបស់ប្រទេសកម្ពុជាដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) វៀតណាមបានវិនិយោគប្រមាណ ៤៥គម្រោង ក្នុងទំហំទឹកប្រាក់១.៦៧៩ពាន់លានដុល្លារ រីឯខេត្តខ្លះរបស់ប្រទេសឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាមបានវិនិយោគប្រមាណ ៧៧គម្រោង […]
អានបន្ថែមរោងចក្រថ្មី៤ តម្លៃជិត២៦លានដុល្លារ នឹងសង់នៅកំពង់ស្ពឺ និងតាកែវ ឆាប់ៗនេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៤ ដើម្បីបង្កើតរោងចក្រថ្មីចំនួន៤ ក្រោមទុនវិនិយោគ ២៥,៩លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ៥.៦១៣កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ តុលា ២០២៣។ ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖ ១-“JINZHENG HOME DECORATION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។ ២-“BESWIN FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ […]
អានបន្ថែមចិនប្រកាសបោះទុន ៣ពាន់លានដុល្លារ វិនិយោគលើវិស័យថាមពលនៅកម្ពុជា
ក្រុមហ៊ុន CMEC គ្រោងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ លើវិស័យថាមពលហ្គាសនៅប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ លើវិស័យថាមពលហ្គាសនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី ស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។
អានបន្ថែមរដ្ឋសម្រេចបើកឱ្យធ្វើចរាចរលើស្ពានកោះពេជ្រ-កោះនរា ជាបណ្ដោះអាសន្នចាប់ពីថ្ងៃស្អែកនេះតទៅ!
រដ្ឋសម្រេចបើកឱ្យពលរដ្ឋធ្វើចរាចរលើស្ពានកោះពេជ្រ-កោះនរា ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២០ តុលា ២០២៣ ស្អែកនេះតទៅ។ នេះបើយោងតាមការចុះផ្សាយលើទំព័ហ្វេប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ តុលា ២០២៣នេះ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ស្ពានកោះនរា នឹងដាក់អោយធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃស្អែកទី២០ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ៦:០០ព្រឹកតទៅ ។ យ៉ាងណាមិញ ស្ពានថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ។ (អានបន្ថែម) ស្ពានកោះពេជ្រ-កោះនរានេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមគម្រោងសង់ផ្លូវភ្ជាប់ពីឆ្នេរកោះទន្សាយទៅឆ្នេរអង្កោល សម្រេចបាន៨០% ហើយ
គិតត្រឹមថ្ងៃទី១៨ តុលា ២០២៣ គម្រោងសាងសង់ផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៨០ភាគរយហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប ជាមួយ AKP នៅថ្ងៃទី១៩ តុលា ២០២៣នេះ។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ប្របមាត់សមុទ្រតភ្ជាប់ពីផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល មានប្រវែងជាង១១គីឡូម៉ែត្រ។ បច្ចុប្បន្ននេះ ដំណើការសាងសង់ សម្រេចបានប្រមាណ ៨០ភាគរយ ហើយ។ គម្រោងនេះដែរ ត្រូវបានស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទុនវិនិយោគប្រមាណ ១០.៥លានដុល្លារ។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល។ ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រោយសាងសង់ចប់ នឹងមានកំណើនភ្ញៀវទេសចរសម្រុកមកសម្រាក លំហែ ក្នុងខេត្តកែបទ្វេដង ពិសេសផ្លូវនេះនឹងអាចជួយបញ្ជៀសរាល់ការកកកុញរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែបផងដែរ។ ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ ជួយពន្លឿនការងារសាងសង់នេះឱ្យបានលឿន ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យសមុទ្រនាដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ គួររម្លឹកថា គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម និងគម្រោងកំពង់ផែកោះទន្សាយ។ (អានបន្ថែម […]
អានបន្ថែមCP Group របស់ថៃ គ្រោងពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យធំៗបីនៅកម្ពុជា
ក្រុមហ៊ុន CP Group ដែលមានមូលដ្ឋាននៅប្រទេសថៃ គ្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។ នេះជាការលើកឡើងរបស់ ឱ្យលោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ក្នុងពេលចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែតុលា ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ លោក សែ ភីង បានជម្រាបជូន សម្តេចធិបតី អំពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មានការវិនិយោគនៅក្នុងប្រទេសកម្ពុជាលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។ លើសពីនេះ លោកអនុប្រធានក្រុមប្រឹក្សាភិបាល CP Group ក៏បានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល […]
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនបង្កើតមជ្ឈមណ្ឌលស្តុកទិន្នន័យដ៏ធំ១ នៅកណ្តលក្រុងភ្នំពេញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនក្រុមហ៊ុនឯកជន១ ដើម្បីបង្កើតជាមជ្ឈមណ្ឌលស្តុកទិន្នន័យ នៅកណ្តាលរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ តុលា ២០២៣។ ក្រុមហ៊នឯកជនមួយនេះ មានឈ្មោះថា “TELCOTECH LTD.” គ្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅក្នុងអគារ Kampus លើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ គម្រោងដ៏ធំនេះ គ្រោងចំណាយទុនទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៧កន្លែងផងដែរ។
អានបន្ថែមកម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍គម្រោងសំខាន់ៗបីនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន លើគម្រោងសំខាន់ៗបី ក្នុងនោះរួមមាន ព្រែកជីកហ្វូណនតេជោ, ក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនAlibaba និង គម្រោងអភិវឌ្ឍន៍វិស័យឌីជីថល ជាមួយក្រុមហ៊ុន Huawei Technologies ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ដំបូងគឺជាការចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ។ គួរបញ្ជាក់ថា គណៈរដ្ឋមន្រ្តីកម្ពុជាបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វូណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងប្រើពេល៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម) ទី២គឺ រាជរដ្ឋាភិបាលកម្ពុជា បានអនុស្សរណ:ភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិច (eWTP) ជាមួយក្រុមហ៊ុនដ៏ធំរបស់ចិន Alibaba លើថ្នាលបច្ចេកវិទ្យាកម្ពុជា ដើម្បីលើកកម្ពស់ការនាំចេញ, ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច, ការកសាងសមត្ថភាព និងបច្ចេកវិទ្យាឌីជីថល និងវិស័យទេសចរណ៍។ ជាមួយគ្នានេះដែរ […]
អានបន្ថែមក្រុមហ៊ុនចិនប្តេជ្ញាបង្កើនទុនដល់ ៦០០លានដុល្លារ ដើម្បីវិនិយោគលើវិស័យថាមពលនៅកម្ពុជា
ក្រុមហ៊ុន China Datang Corporation Ltd. ជាក្រុមហ៊ុនចិនដែលកំពុងវិនិយោគសាងសង់វារីអគ្គិសនីនៅកម្ពុជា បានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លារ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd ក្នុងវេទិកា “ខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ តុលា ២០២៣។ លោក ចូវ ឡី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងវិនិយោគលើគម្រោងចំនួនពីរកម្ពុជា ទី១_គម្រោងវារីអគ្គិសនីអានុភាព ១២០មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង ទី២_អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០គីទ្បូម៉ែត្រ។ លោកចូវ ឡី បានបន្តដោយបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ព្រមជាមួយនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនទុនវិនិយោគរហូតដល់ ៦០០លានដុល្លារ បន្ថែមទៀត សម្រាប់ការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នៅកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ជាការឆ្លើយតប […]
អានបន្ថែមព្រលានយន្តហោះសៀមរាបថ្មី បើកទទួលយន្តហោះពាណិជ្ជកម្មដំបូងរបស់ខ្លួនជាផ្លូវការហើយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅថ្ងៃទី១៦ តុលា ២០២៣ នេះហើយ។ ពិធីបើកដំណើរការនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល , លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។ គួរបញ្ជាក់ថា មុនពេលបើកទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យជាច្រើនលើក ច្រើនសាររួចមកហើយ ក្នុងនោះដែរក៏មានការចូលរួមសាកល្បងដោយក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួររម្លឹកថា ដំបូងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ […]
អានបន្ថែម