ជប៉ុនជួយកម្ពុជាសង់សារមន្ទីរតេជោសន្តិភាពនៅសៀមរាប សម្រាប់ជាមរតកប្រវត្តិសាស្ត្រសង្គ្រាម

រដ្ឋាភិបាលជប៉ុនជួយកម្ពុជា សាងសង់សារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដើម្បីដាក់តាំងបង្ហាញរឿងរ៉ាវមរតកប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានបញ្ជាក់ថា សារមន្ទីរមួយនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ១២ហិកតា ស្ថិតឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប​ ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងផ្លូវជាតិលេខ៦A  ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ តម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក ។ ឯកឧត្តមបន្ថែម ក្នុងគម្រោងនេះដែរ ក៏មានការសាងសង់ជាអគារហ្វឹកហ្វឺន និងអគារសារមន្ទីរតេជោសន្តិភាព (អគារអប់រំផ្សព្វផ្សាយពីផលវិបាកសង្គ្រាម) Training facilities and outreach facilities ផងដែរ។ សារមន្ទីរតេជោសន្តិភាពនេះ នឹងត្រូវរៀបចំចងក្រង និងដាក់តាំងបង្ហាញមរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម ​និងសន្តិភាពសម្រាប់សាធារណជនជាតិ និងអន្តរជាតិ​ ជាពិសេសសម្រាប់ យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាស្វែ​ង​​យល់ពីគុណតម្លៃដ៍មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។ ឯកឧត្តមបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានប្រកាសដេញថ្លៃនៅប្រទេសជប៉ុន ដោយប្រេីរយ:ពេលប្រមាណជាង៣ខែរួចហើយ ដោយត្រូវអនុវត្តន៍តាមនីតិវិធីរបស់ជប៉ុន  ហើយមានតែក្រុមហ៊ុនជប៉ុនប៉ុណ្ណោះ  មានសិទ្ធដេញថ្លៃ  លទ្ធផលដេញថ្លៃទាំងផ្នែកបច្ចេកទេស និងកញ្ចប់ថវិកា  […]

អាន​បន្ថែម

មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណកម្ពុជា-ចិន ក្នុងមន្ទីពេទ្យព្រះកុសុមៈ បើកដំណើរការហើយ

មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណកម្ពុជា-ចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសដាក់សម្ពោធនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល លើកទឹកចិត្តបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជានេះឡើង ដែលសមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន កើតចេញពីចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណកម្ពុជា-ចិន ត្រូវបានសាងសង់អស់រយៈពេល ១៩ខែ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យសង់រោងចក្រថ្មី៧ តម្លៃជិត៤១លានដុល្លារ នៅខេត្តកណ្តាល កំពង់ស្ពឺ និងភ្នំពេញ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៧ ដើម្បីបង្កើតរោងចក្រថ្មីចំនួន៧ ក្រោមទុនវិនិយោគ ៤០,៨លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១១.១០៧កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ តុលា ២០២៣។ ក្រុមហ៊ុនទាំង៧នោះរួមមានដូចខាងក្រោម៖ ១-“DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៥៨កន្លែង។ ២-“EVERGREEN SPORTING GOODS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៦០កន្លែង។ ៣-“KJ APPAREL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ […]

អាន​បន្ថែម

៩ខែ កម្ពុជាទាក់ទាញវិនិយោគបានជិត ២០០គម្រោង តម្លៃជាង ៣,៧ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងស្នើសុំពង្រីកផលិតកម្ម និងគម្រោងវិនិយោគថ្មីចំនួន ១៩១ គម្រោង ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ កើនឡើង​ពី១៥០គម្រោង ដែលបានចុះបញ្ជីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ គម្រោងស្នើសុំពង្រីកផលិតកម្ម និងគម្រោងវិនិយោគថ្មី មានទុនវិនិយោគសរុបប្រមាណ ៣ ៧៦៥ លានដុល្លារ កើនឡើងពី ៣.៤៥៩ លានដុល្លារ ក្នុងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។​ របាយការណ៍នេះបានបង្ហាញថា គម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៥០គម្រោង មានទុនវិនិយោគសរុប ៦៣៩លានដុល្លារ និងគម្រោងវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​ចំនួន ១៤១គម្រោង មានទុនវិនិយោគសរុប ៣.១២៥ លានដុល្លារ។​ ក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ ១,៦ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ៣២ពាន់កន្លែង។​ វិនិយោគប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ១ ជាអ្នកវិនិយោគពីបរទេសធំជាងគេនៅកម្ពុជា ដែលរួមចំណែប្រមាណ ៧៦ភាគរយ នៃទុនវិនិយោគសរុប ក្នុងរយៈពេល៩ខែ។​ វិនិយោគផ្សេងទៀត មានវិនិយោគក្នុងស្រុក ពីប្រទេសម៉ាឡេស៊ី សឹង្ហបុរី វៀតណាម កូរ៉េ ថៃ សហរដ្ឋអាមេរិក […]

អាន​បន្ថែម

សមាគមសាសនាគ្រឹស្ទនឹងជួយកម្ពុជាសង់អគារវះកាត់ព្យាបាលបេះដូង (PCI ) នៅសៀមរាប

សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គ្រោងនឹងសាងសង់អគារវះកាត់ព្យាបាលបេះដូ​ង (PCI ) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នេះបើតាមជំនួបរវាងលោកស្រី យូ សុភា អភិបាលរងខេត្តសៀ​ម​រាប និងសមាគមនេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ សមាគមនេះ បានបង្ហាញអំពីគម្រោងសាងសង់អគារវះកាត់ព្យាបាលបេះដូង (PCI ) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖ សាងសង់អគារ ២ជាន់ បន្ថែមពីលើអគារមជ្ឈមណ្ឌលផ្តល់ឈាម ដែលមានគ្រឹះសម្រាប់សាងសង់ ៣ជាន់ ដោយមានបំពាក់បរិក្ខារទំនើបៗ សម្រាប់ការពិនិត្យសរសៃឈាមបេះដូង និងព្យាបាលសង្គ្រោះបន្ទាន់។ គម្រោងនេះ សមាគម កំពុងដាក់ស្នើសុំការអនុម័តពីប្រធានសមាគម ដែលបច្ចុប្បន្នគម្រោងបានទទួលការអនុម័តពីប្រធានតំបន់អាស៊ីរួចហើយ។ ក្រៅពីនេះ សមាគមសាសនាគ្រឹស្ទនេះ ក៏បានចូលរួមចំណែកក្នុងការសាងសង់អភិវឌ្ឍន៍ខេត្តសៀមរាបផងដែរ រួមមាន៖ ១. ការជួយជួសជុលដំបូល និងសាងសង់អគារសិក្សាសរុបចំនួន ១២គម្រោង ក្នុងនោះគម្រោងកំពុងដំណើរការចំនួន ៣គម្រោង រួមទាំងការជួសជុលបន្ទប់ទឹក លាបថ្នាំអគារសិក្សា ឡដុតសំរាម ផ្លូវដើរ ប៉មចម្រោះទឹកស្អាត  និងការផ្គត់អាហាររូបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ៥០០គ្រួសារ ក្នុងមួយខែ។ ២. អគារមន្ទីរពេទ្យសូទ្រនិគម៖ ជួយដោះស្រាយប្រព័ន្ធបង្ហូរទឹកចេញពីបរិវេណអគារមន្ទីរពេទ្យ និងការដោះស្រាយប្រឡាយបង្ហូរទឹកចេញពីសហគមន៍។ មិនតែប៉ុណ្ណោះ សមាគមក៏បានជួសជុលអគារមន្ទីរពេទ្យចាស់ៗសាងសង់អគារសង្គ្រោះបន្ទាន់ […]

អាន​បន្ថែម

កម្ពុជានាំចូលដែកនិងដែកថែបមានតម្លៃសរុបជាង ២៨០លានដុល្លារ ក្នុងរយៈពេល៩ខែ

កម្ពុជាបាននាំចូលដែក​សំណង់មានតម្លៃប្រមាណ២៨០លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កើនឡើង ៣.២ភាគរយ ពីទឹកប្រាក់នាំចូលប្រមាណ២៧១លានដុល្លារ​ ក្នុងរយៈពេល៩ខែកាលពីឆ្នាំមុន។ របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ ខែតុលា​ បង្ហាញថា ការនាំចូលដែក និងដែកថែប រួមចំណែក​ប្រមាណ១.៥ភាគរយ​នៃការនាំចូលសរុប ប្រមាណ ១៨.២១ ពាន់លានដុល្លារ ក្នុងរយៈពេលបីត្រីមាសនេះ។​ សម្រាប់ខែកញ្ញា ទំហំទឹកប្រាក់នៃការនាំចូលដែក និងដែកថែប ធ្លាក់ចុះ ៣.២ភាគរយ ស្មើ​នឹងប្រមាណ២៧លានដុល្លារ។​ ទន្ទឹមនិងនេះផងដែរ ធនាគារពិភពលោកកាលពីថ្មីៗនេះ បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជារង្វង់ ៥.៥ ភាគរយនៅឆ្នាំ ២០២៣ និងកើនឡើង៦.១ភាគរយ នៅឆ្នាំក្រោយ។ (អានបន្ថែម) រីឯធនាគារអភិវឌ្ឍន៍អាស៊ី (ADB)វិញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានទម្លាក់ការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ មានអត្រាទាបជាងកាលពីដើមឆ្នាំបន្តិច ដោយទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ទៅវិញ។ (អានបន្ថែម) កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។

អាន​បន្ថែម

ខេត្តចំនួន ៣ ទទួលកាដូរោងចក្រធំៗ៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៣ ដើម្បីបង្កើតរោងចក្រធំៗចំនួន៣ ក្រោមទុនវិនិយោគ ១២,៨លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ២.២៨៣កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង បន្ទាយមានជ័យ និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៩ តុលា ២០២៣។ ក្រុមហ៊ុនទាំង៣នោះរួមមានដូចខាងក្រោម៖ ១- “JUHAI BAOSHUN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។ ២- “HOME TERRACE CO., LTD.” គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ […]

អាន​បន្ថែម

Worldbank រក្សាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនៅ៥.៥%ដដែល ប៉ុន្តែADB បែរជា…

ធនាគារពិភពលោកកាលពីថ្ងៃទី០២ តុលា ២០២៣ បានបង្ហាញការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់ ៥.៥ភាគរយ នៅឆ្នាំ២០២៣នេះ និងកើនឡើង៦.១​ភាគរយនៅឆ្នាំក្រោយ។​ នេះបើយោងតាមរបាយការណ៍ East Asia and Pacific Economic Update ចេញផ្សាយនៅថ្ងៃទី០២ តុលា ២០២៣។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។ របាយការណ៍ដដែល លើកឡើងថា ឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចទំនងជានឹងកើនឡើងបន្ថែមទៀត ជាមួយនឹងការកើនឡើងនៃការមកដល់របស់ភ្ញៀវអន្តរជាតិ ខណៈដែលការនាំចេញ និងលំហូរវិនិយោគផ្ទាល់ពីបរទេសត្រូវបានរំពឹងថានឹងត្រូវបានពង្រឹងដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ។ ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា ៦.១ ភាគរយ ខណៈដែលការនាំចេញទំនិញត្រូវបានគេព្យាករណ៍ថានឹងមានភាពប្រសើរឡើងនិងធ្វើពិពិធកម្មនៃការនាំចេញ ខណៈដែលលំហូរ FDI ទំនងជានឹងត្រូវបានជំរុញដោយច្បាប់ថ្មីស្តីពីការវិនិយោគ។ ធនាគារពិភពលោក លើកឡើងថា ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងមាននិន្នាការត្រឡប់ទៅសក្តានុពលវិញ ដោយកើនឡើង រង្វង់ ៧ភាគរយ ។ ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)វិញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បែរជាទម្លាក់ការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ […]

អាន​បន្ថែម

រដ្ឋចេញគោលនយោបាយ ១៥ចំណុច ដើម្បីរៀបចំដែនដី ទីក្រុង និងសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរអាណត្តិទី៧ថ្មីនេះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពសំខាន់ៗចំនួន ១៥ចំណុច ដើម្បីធ្វើឱ្យការរៀបចំដែនដី ទីក្រុង និងសំណង់ កាន់តែប្រសើរឡើង នៅក្នុងអាណត្តិទី៧ថ្មីនេះ។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលនយោបាយទាំងនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបង្ហាញអំពីទិសដៅការងារជាអាទិភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ គោលនយោបាយសំខាន់ៗទាំងនេះ រួមមាន៖ 1- ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង។ 2- ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី។ 3- ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឱ្យប្រព័ន្ធការងារប្រចាំថ្ងៃមានដំណើរការដោយស្វ័យប្រវត្តិ និងប្រសិទ្ធភាព។ 4- ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។ 5- ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន […]

អាន​បន្ថែម

រយៈពេល ៨ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ​រកចំណូលបានជាង ២៣លានដុល្លារ ថយចុះ៩%

រយៈពេល ៨ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញរកចំណូលសរុបបាន ២៣.៤៣១.២១០ដុល្លារ មានការធ្លាក់ចុះ ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានចុះផ្យាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ តាមរបាយការណ៍បានបង្ហាញថា ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញបានមកពីការបូកបញ្ចូលនូវចំណូលសំខាន់ៗបីរួមមាន៖ ចំណូលពីប្រតិបត្តិការផែ (Port Operation) មានចំនួន ១៩.៧៧៩.៣០៧ដុល្លារ (ធ្លាក់ចុះ ១២%), ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួន ៣.១២២.៤៨៥ដុល្លារ (កើន ១០%), និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន ៥២៩.៤១៨ ដុល្លារ (កើន ១៦៥%) ។ គួរបញ្ចាក់ថា ចំណូលសរុបទាំងបីខាងលើនេះ នៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។ ដោយឡែក ក្នុងខែសីហា ឆ្នាំ២០២៣ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣.៤៤៣.៩១៩ដុល្លារ ដែលពុំទាន់ធ្វើសវនកម្ម មានការធ្លាក់ចុះ ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

អាន​បន្ថែម