ព័ត៌មានក្នុងស្រុក
រោងចក្រថ្មី២ តម្លៃជាង ១១លានដុល្លារ នឹងសង់ក្នុងខេត្តកំពង់ស្ពឺ និងស្វាយរៀងឆាប់ៗនេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ២ ដើម្បីបង្កើតរោងចក្រធំៗចំនួន២ ក្រោមទុនវិនិយោគ ១១,៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១.២៨៩កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៨ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង២នោះរួមមានដូចខាងក្រោម៖ ១-“TW LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។ ២-“G.U INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។
អានបន្ថែមមន្ទីពេទ្យបង្អែកសៀមរាប តម្លៃ១៩លានដុល្លារ ក្រោមជំនួយជប៉ុន សម្រេចការសាងសង់១០០% ហើយ
អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតម្លៃ ១៩លានដុល្លារ ក្រោយជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានបញ្ចប់ការសាងសង់ ១០០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមពិធីប្រគល់-ទទួល នៅថ្ងៃទី០២ តុលា ២០២៣ ដែលមានការអញ្ជើញចូលរួមដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ គួរបញ្ជាក់ថា អគារថ្មីនេះ គឺជាមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ផ្តល់តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ (អានបន្ថែម ) នាឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា សមិទ្ធផលថ្មីនេះ នឹងចូលរួមក្នុងការ ធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកវះកាត់ និងប្រពោធនកម្មសង្រ្គោះបន្ទាន់ ដែលជាផ្នែកមួយដ៍សំខាន់ក្នុងខេត្តសៀមរាប។ ទន្ទឹមនិងនេះ លោកវេជ្ជបណ្ឌិតក៏បញ្ជាក់បន្ថែមថា ការទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធថ្មី និង ឧបករណ៍វេជ្ជសាស្រ្តដ៏ទំនើបៗនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញសម្រាប់ធានាឲ្យមានការផ្តល់សេវាឲ្យ កាន់តែមានគុណភាពនិងប្រសិទ្ធិភាពផងដែរ។
អានបន្ថែមឆមាសទី១-២០២៣ ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញកម្ចីជាង ៥៧ពាន់លានដុល្លារ សម្រាប់វិស័យសេដ្ឋកិច្ច
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ។ ក្នុងនោះ កម្ចីដែលបានផ្តល់ទៅក្នុងការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនមានចំនួនជាង ៦,៩ពាន់លានដុល្លារ សម្រាប់វិស័យអចលនទ្រព្យមានចំនួនជាង ៤,៧ពាន់លានដុល្លារ ខណៈសំណង់មានចំនួនជាង ៤,៤ពាន់លានដុល្លារអាមេរិក។
អានបន្ថែមឧកញ៉ា ម៉ុង ឫទ្ធី គ្រោងសង់ផ្លូវឡូរី ១០គ.ម នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍នៅកំពង់ស្ពឺ
អ្នកឧកញ៉ា ម៉ុង ឫទ្ធី គ្រោងសាងសង់ផ្លូវឡូរីប្រវែង ១០គ.ម នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកចូលលេងកម្សាន្តក្នុងតំបន់នោះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេកប៊ុកផ្លូវការរបស់អ្នកឧកញ៉ា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមការងារ គ្រោងនឹងសាងសង់ផ្លូវឡូរីប្រវែង៥.០០០ម៉ែត្រទៅ និង៥.០០០ម៉ែត្រមក សរុបទៅមក ១០.០០០ម៉ែត្រ(10km) ដោយបង្កើតអោយមានឡូរីចំនួន ៥០គ្រឿង ជាបឋមសិន។ គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង។ ក្រៅពីនេះ អ្នកឧកញ៉ា ក៏គ្រោងនឹងសាងសង់ផ្លូវមួយខ្សែប្រវែង ៥គីឡូម៉ែត្របន្ថែមទៀតនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលចិត្តធ្វើដំណើរកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅតាមព្រៃភ្នំក្រំថ្ម ដែលមានចម្ងាយតែ ៥០គីឡូម៉ែត្រពីភ្នំពេញតែប៉ុណ្ណោះ ។
អានបន្ថែមកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាដោះបញ្ហាការដឹកជញ្ជូនឆ្លងរំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥
កម្ពុជា និងថៃ កំពុងរួមគ្នាដោះស្រាយបញ្ហាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងថៃពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ភាគីទាំងពីរ បានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសទីបី។ ជាចុងក្រោយ នាយករដ្ឋមន្ត្រីទាំងពីរបាន ឯកភាពប្រគល់ភារៈកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និង រិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។
អានបន្ថែមថៃសន្យាជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ដើម្បីជួយសម្រួលដល់ពលករខ្មែរ
រដ្ឋាភិបាលថៃ កំពុងជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូងនៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យ មានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣- ២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទីបី ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ ក្រៅពីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋ ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទីក្រុងធំៗលំដាប់ទីពីរ។
អានបន្ថែមរដ្ឋាភិបាលកម្ពុជារៀបចំធ្វើច្បាប់ថ្មី ដើម្បីសម្រួលការរកស៊ីរវាងរដ្ឋ និងឯកជន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំព្រាងច្បាប់ថ្មីស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ ដែលសំដៅដល់ការធ្វើអាជីវកម្ម ការដាក់ទុនវិនិយោគរវាងរដ្ឋ និងឯកជន។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ បើតាម ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានឱ្យដឹងថា សហគ្រាសសាធារណៈ គឺជាសហគ្រាសដែលមានដើមទុនទាំងអស់ ឬភាគច្រើនជារបស់រដ្ឋ។ ត្រឹមដំណាច់ឆ្នាំ២០២២ សហគ្រាសសាធារណៈនៅកម្ពុជា មានចំនួន ១៧ និងមានសហគ្រាសសាធារណៈថ្មីចំនួន ៩ ទើបតែបង្កើតក្នុងឆ្នាំ២០២៣ ដែលមានលក្ខណៈជាក្រុមហ៊ុន ដែលរដ្ឋមានដើមទុន ១០០%។ ឯកឧត្តមបានបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីសម្របសម្រួលទៅតាមបរិការណ៍ជាក់ស្តែង ក្នុងប្រទេស និងពិភពលោក និងបំពេញភាពខ្វះចន្លោះ ដែលរួមមាន៖ សិទ្ធិអំណាចរបស់ក្រសួង ស្ថាប័ន អាណាព្យាបាល ការគ្រប់គ្រងដើមទុន ភាគហ៊ុនរបស់រដ្ឋ និងអភិបាលកិច្ចនៃការគ្រប់គ្រងសហគ្រាសសាធារណៈជាដើម។ បន្ថែមពីនេះ ការរៀបចំសេចក្តីព្រាងច្បាប់នេះ ដើម្បីជំរុញផលិតភាពសេដ្ឋកិច្ច បង្កើតការងារដល់ប្រជាពលរដ្ឋ ការទាក់ទាញកម្លាំងដែលមានវិជ្ជាជីវៈ ការចូលរួមក្នុងទីផ្សារពលកម្ម ក្នុងការស្វែងរកប្រាក់ចំណេញ និងពង្រឹងសេវាសាធារណៈ។ សេចក្តីព្រាងច្បាប់នេះដែរ ត្រូវបានតាក់តែងមាន […]
អានបន្ថែមADB ផ្តល់កម្ចី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធី២ ក្នុងនោះផ្តោតខ្លាំងលើជំនាញឧស្សាហកម្មនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ចំនួន ០២ នៅកម្ពុជា ក្នុងនោះ ១០០លានដុល្លារ សម្រាប់ពង្រឹងអភិវឌ្ឍជំនាញឧស្សាហកម្ម។ កម្ចីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ សម្រាប់ឥណទានចំនួន ១០០លានដុល្លារ នឹងត្រូវប្រើក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញសេដ្ឋកិច្ចអនាគត ដែលគ្រោងចំណាយថវិការសរុប ១៣១,៣០លានដុល្លារ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងអនាគត តាមរយៈការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ឆ្លើយតបនឹងតម្រូវការការងារ។ ក្រៅពីនេះ កម្ចីចំនួន ៤០លានដុល្លារផ្សេងទៀត នឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ ដែលផ្តោតជាសំខាន់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ (១)_ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ, (២)_ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ, និង (៣)_ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ គួរបញ្ជាក់ថា ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤៩ប៊ីលានដុល្លារ ក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ប៊ីលានដុល្លារ […]
អានបន្ថែមកំពង់ផែគិរីសាគរ ខេត្តកោះកុង សម្ពោធដាក់ឱ្យដំណើរការសាកល្បងហើយ
កំពង់ផែកោះកុង ផត មនចម៉ិន ឯ.ក ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ កំពង់ផែថ្មីនេះ ត្រូវបានកាត់ខ្សែបូដាក់ឱ្យដំណើរការក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មីនេះ ក៏បានទទួលស្វាគមន៍នាវាដំបូងគេមួយ ចូលមកកាន់កំពង់ផែ កោះកុង ផត មេលេចម៉ិន ឯ.ក នេះផងដែរ។ ក្នុងពិធីសម្ពោធ លោកស្រីអភិបាលបាលរង បានឱ្យដឹងដែរថា កាលពីដើមខែកញ្ញានេះ លោកស្រីបានដឹកនាំប្រតិភូខេត្តកោះកុងទៅបំពេញទស្សនកិច្ច នៅតំបន់លានយីងកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីពិព័រណ៍ភស្ដុភារអន្តរជាតិផ្លូវសូត្រចិន ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម រវាងកំពង់ផែទាំងពីរ (កំពង់ផែលានយីងកាំង និងកំពង់ផែកោះកុង ផត មេនចម៉ិន) និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងខេត្តកោះកុង និងកំពង់ផែលានយីងកាំង។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានធ្វើការឯកភាពគ្នាលើចំណុចមួយចំនួន ដូចខាងក្រោម៖ ១. ភាគីទាំងពីរជំរុញលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវ […]
អានបន្ថែមជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍
រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ២០២៨។ គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា ។ កន្លងមក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកម្ចីចំនួន ៣១០លានដុល្លារអាមេរិករួចមកហើយ សម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១៕ (អានបន្ថែម)
អានបន្ថែម