ព័ត៌មានក្នុងស្រុក
រដ្ឋបញ្ជាក់ជាថ្មីលើករណីសំណង់នៅវត្តភូម៉ានហ្វាខេត្តបុរីរម្យប្រទេសថៃ ស្រដៀងអង្គរវត្តរបស់ខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ជាថ្មីម្តងទៀតពាក់ព័ន្ធនឹងការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ដែលចម្លងតាមអង្គរវត្តរបស់ខ្មែរ ក្រោយប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានបញ្ចេញមតិមិនពេញចិត្តចំពោះទង្វើរបស់ភាគីថៃ ខណៈសំណង់នេះនៅមិនទាន់មានការសាងសង់បន្ថែមនៅឡើយ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ជុំវិញបញ្ហានេះ ក្រសួងបានលើកឡើងថា ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ ចំណាត់ការ កន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។ ក្រសួងបានបញ្ជាក់បន្ថែមថា កម្ពុជាមានជំហរច្បាស់លាស់ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណរបស់ជាតិ ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។ ចំពោះកិច្ចការនេះ ក្រុមការងារក្រសួង វប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត។
អានបន្ថែមគិតត្រឹមខែកញ្ញានេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨តោន ហើយ
គិតត្រឹមខែកញ្ញានេះ កម្ពុជាទទួលបានការចម្រាញ់រ៉ែមាសជាង ៨តោន ពីក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅទីតាំងចំនួន៦ ក្នុងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បង្ហាញថា៖ «គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាសបាន ចំនួន៩២២ដុំ ស្មើនឹងជាង ៨.៣៣៤គីឡូក្រាម និងបានបង់សួយសារ ជាង១៣.៥២លានដុល្លារឱ្យរដ្ឋាភិបាលកម្ពុជា»។ ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ និង ក្រុមហ៊ុន LATE […]
អានបន្ថែមរដ្ឋគ្រោងសង់ព្រះពុទ្ធបដិមាកម្ពស់ ៤៥ម៉ែត្រ សម្រាប់ជាទីសក្តារ និងជំរុញទេសចរណ៍ក្នុងខេត្តកែប
រដ្ឋបាលខេត្តកែបគ្រោងសាងសង់ព្រះពុទ្ធរូបដ៏ធំមួយអង្គ មានកម្ពស់៤៥ម៉ែត្រ នៅលើកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុកជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប តាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងឱកាសអញ្ចើញអមនិមន្តព្រះសាសនមុនីមហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យទីតាំងគម្រោងផ្ទាល់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។ ឯកឧត្ដម សោម ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធរូបធំមួយអង្គនេះមានកម្ពស់ ៤៥ម៉ែត្រ នឹងត្រូវបានសាងសង់នៅលើកំពូលភ្នំ នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ក្រៅពីរូបពុទ្ធបដិមាដ៏ធំមួយនេះ ក៏នឹងមានការសាងសង់សាលាវិបស្សនា កុដិចំនួន៦០ ផ្លូវនិងចំណតរថយន្តផងដែរ។ ឯកឧត្ដមបានបញ្ជាក់ទៀតថា គម្រោងនេះ គឺជាគម្រោងថ្មីមួយទៀតរបស់ខេត្តកែប សម្រាប់បម្រើឱ្យវិស័យពុទ្ធចក្រ ក៏ដូចជា ទេសចរណ៍បែបជំនឿសាសនា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹង។ជាពិសេស តាមរយៈគម្រោងនេះ អាចកៀរគរទេសចរមកទស្សនា និងប្រមូលប្រាក់ចំណូលពីគម្រោងមួយនេះ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នៅទូទាំងខេត្តកែបឱ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគម្រោងសាងសង់ពុទ្ធបដិមានៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនផ្សេងទៀត ដូចជា ពិទ្ធបដិមាករកម្ពស់ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ និងពុទ្ធបដិមាខ្ពស់ជាងគេលើលោកមានកម្ពស់ […]
អានបន្ថែមឥណ្ឌាជំរុញនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត២ នៅកម្ពុជា
ប្រទេសឥណ្ឌា បានបង្ហាញពីជំហរគាំទ្រលើគម្រោងអភិវៃឌ្ឍសហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តចំនួន ០២ រួមមានខេត្តកំពង់ធំ និងខេត្តព្រៃវែង។ នេះបើតាមលទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឥណ្ឌាបានគាំទ្រគម្រោងអភិវឌ្ឍទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects – QIP) ចំនួន០៣ រួមមាន ១) “ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍» ២) «ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្តកំពង់ធំ» និង ៣) «ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។ ក្រៅពីនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនាផងដែរ។
អានបន្ថែមADB បានទម្លាក់ការព្យាករណ៍ពី ៥,៥% មកត្រឹម ៥,៣% នៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣
កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងទុកថានឹងទាបជាងការព្យាករណ៍កាលពីដើមឆ្នាំបន្តិច គឺទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ខណៈរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នៅ ៦,០% ដដែល។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ការព្យាករណ៍អំពីការធ្លាក់ចុះនេះ គឺបណ្តាលមកពីកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ ដោយក្នុងនោះការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។ យ៉ាងណាមិញ ការធ្លាក់ចុះនេះ ត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិភាពដូចជា គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។ លោកស្រី Jyotsana Varma នាយកប្រតិបត្តិ ADB ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា កម្ពុជាគួរតែជំរុញការនាំចេញរបស់ខ្លួន សម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំ២០២៣នេះឱ្យបានច្រើន បើទោះជាកំណើនឧស្សាហកម្មក្នុងស្រុកបានធ្លាក់ចុះកាលពីដើមឆ្នាំនេះក៏ដោយ។ លោកស្រីបានបន្ត ចំពោះវិស័យសេវាកម្ម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ខណៈវិស័យមួយនេះបានដើរលឿនជាងការរំពឹងទុកក្នុងឆមាសទី១-២០២៣ ព្រោះមានការជំរុញឡើងវិញដោយភាពរឹងមាំនៃវិស័យទេសចរណ៍។ លើសពីនេះ របាយការណ៍ដដែលបានបង្ហារញទៀតថា ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ វិស័យសេវាកម្ម គឺកើនពី ៧.៣% ទៅ […]
អានបន្ថែមកម្ពុជាសម្រេចដំឡើងថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មអ្នកដំណើរតាមផ្លូវអាកាស និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន ដោយត្រូវអនុវត្តការដំឡើងថ្លៃ នេះរយៈពេល៥ឆ្នាំ។ សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈ សជណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីករណីសុំដំឡើថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ពាក់ព័ន្ធរួមមាន (ថ្លៃចុះចត ថ្លៃចំណត និងថ្លៃប្រើប្រាស់ភ្លើង និងស្ពានតភ្ជាប់មកយន្តហោះ) របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA។ សេចក្តីសម្រេច សជណ នេះ លើកឡើងថា៖ “រាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មចាំបាច់មួយចំនួនរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៨”។ នៅក្រោម សជណ នេះ ថ្លៃសេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់មនុស្សពេញវ័យជនជាតិកម្ពុជា ២៣ដុល្លារ កើនឡើងពី ១៨ដុល្លារ និងជនជាតិបរទេស ៣០ដុល្លារ កើនឡើងពី២៥ដុល្លារ។ ចំណែកសេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់កូនក្មេងអាយុក្រោម១២ឆ្នាំជនជាតិកម្ពុជា ១៥ដុល្លារ កើនឡើងពី១០ ដុល្លារ និងជនជាតិបរទេស ១៨ដុល្លារ កើនពី១៣ដុល្លារ។ ដោយឡែកអ្នកដំណើរក្នុងស្រុក (អ្នកដំណើរទាំងអស់) […]
អានបន្ថែមរយៈពេល៧ខែ ២០២៣ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជាង ២ពាន់គម្រោង មានតម្លៃជាង២ពាន់លានដុល្លារ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ២.០៣៦គម្រោង ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ។ របាយការណ៍ក្រសួងបង្ហាញថា គម្រោងសាងសង់ទទួលបានការអនុញ្ញាត មានផ្ទៃក្រឡាទំហំ ៨លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុប ២.៩៧ ប៊ីលានដុល្លារ។ ពីឆ្នាំ២០០០ ដល់៧ខែឆ្នាំ២០២៣ មានគម្រោងសាងសង់ ចំនួន ៦៣.៩០៣គម្រោង ដែលមានផ្ទៃក្រឡាទំហំ ១៨១ លានម៉ែត្រការ៉េ គិតជាទុនវិនិយោគ ៧២.៣៧ ប៊ីលានដុល្លារ។ របាយការណ៍បន្តថា គិតចាប់ពីឆ្នាំ២០០០ គម្រោងអគារខ្ពស់ មានចំនួន ២.៦០៩អគារ ក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួន ១.៧១៨ អគារ នៅខេត្តព្រះសីហនុមានចំនួន ៦៩៣ អគារ នៅខេត្តបន្ទាយមានជ័យមាន ១៥៥អគារ និងនៅខេត្តផ្សេងទៀតមានចំនួន ៤៣អគារ។ ចំណែកសំណង់លំនៅឋាន មាន ១៨.៤៤០ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៣៨.៨លានម៉ែត្រការ៉េ មានទុនវិនិយោគ ១៥.៤៤ប៊ីលានដុល្លារ។
អានបន្ថែមកម្ពុជា-អូស្ត្រាលីរួមគ្នាជំរុញវិស័យសហគ្រាសធុនតូច និងមធ្យមផ្នែកកែច្នៃចំណីអាហារ
កម្ពុជា និងអូស្ត្រាលី សហការគ្នា ដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយ ដែលគាំទ្រលើវិស័យសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំណីអាហារ ដើម្បីអភិវឌ្ឍផលិតផលថ្មីទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សារ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ភាពជាដៃគូនេះ បានដាក់ចេញនូវកិច្ចការងារធំៗចំនួន ០៣រួមមាន៖ មូលនិធិកែច្នៃចំណីអាហារ ៖ ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ វិស័យសេវាកម្មកែច្នៃចំណីអាហារ៖ ជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់ កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ -ចំណីអាហារ៖ ការប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។ គួរបញ្ជាក់ថា ភាពជាដៃគូនេះ ត្រូវបានផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
អានបន្ថែមរដ្ឋអនុម័តសង់រោងចក្រថ្មី៧ តម្លៃជាង ២៤លានដុល្លារ នៅស្វាយរៀងនិងព្រះសីហនុ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៧ ដើម្បីបង្កើតរោងចក្រធំៗចំនួន៧ ក្រោមទុនវិនិយោគ ២៤,៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ៣.៤៩១កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង៧នោះរួមមានដូចខាងក្រោម៖ ១- “WANGMAO (CAMBODIA) HOMEWARE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៦៩កន្លែង។ ២- “JUSHI (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។ ៣- “STARBLAZE (CAMBODIA) […]
អានបន្ថែមឆមាសទី១ ២០២៣ កម្ពុជាទទួលបានរំហូរវិនិយោគលើអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរកើន ១៧២%
បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលមានការរឹតបន្តឹងយ៉ាងក្តី ក៏ប៉ុន្តែកម្ពុជាបែរជាទទួលបានរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា ១៧២% ខណៈរំហូរវិនិយោគផ្ទាល់ពីបរទេសសរុបមានកំណើនខ្ពស់រហូតដល់ ៤១,៦% ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ យោងតាមរបាយការណ៍បានបង្ហាញថា “ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី”។ ក្នុងនោះ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថា សម្រេចបានកំណើន ០,៩% ដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញយ៉ាងលឿន ក្នុងអត្រា ៤១,៥%។ ជាមួយគ្នានេះដែរ វិស័យកម្មន្តសាល មិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ ១១,៧% ដូចការរំពឹងទុក ដែលគាំទ្រភាគច្រើនដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាល […]
អានបន្ថែម