ព័ត៌មានក្នុងស្រុក
វិស័យសំខាន់២នៅកម្ពុជា ទទួលបានការបញ្ជុះតម្លៃពិសេសលើការប្រើប្រាស់អគ្គិសនី
ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានសម្រេចបញ្ចុះតម្លៃអគ្គិសនីជូនអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្មទូទាំងប្រទេស ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ គោលការថ្មីនេះ គឺផ្តោតសំខាន់លើអ្នកប្រើប្រាស់ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុង់ខ្ពស់ ដែលរួមមានអ្នកប្រើប្រាស់អគ្គសិនីតាមអត្រាតម្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្ដាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែ ចុងក្រោយ។ បន្ថែមពីនេះ ចំពោះអត្រាបញ្ចុះតម្លៃវិញ រដ្ឋបានកំណត់ដូចខាងក្រោម៖ បញ្ចុះតម្លៃក្នុងអត្រា ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោង ៧ ព្រឹក ដល់ម៉ោង ៩ យប់ និងបញ្ចុះតម្លៃក្នុងអត្រា ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថៃ្ងសៅរ៍ ចន្លោះម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ យ៉ាងណាមិញ រយៈពេលអនុគ្រោះលើតម្លៃអគ្គិសនីនេះ គឺដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ក្នុងវិស័យសំខាន់ទាំងពីរខាងលើ មានរយៈពេល […]
អានបន្ថែមរោងចក្រផលិតដែកដ៏ធំមួយតម្លៃ ៤០លានដុល្លារ នឹងសង់នៅក្រុងព្រះសីហនុឆាប់ៗនេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនឯកជនមួយ ដើម្បីសង់រោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ កញ្ញា ២០២៣។ ក្រុមហ៊ុនវិនិយោគខាងលើ មានឈ្មោះថា “HUALE STEEL (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំមួយនេះ នឹងត្រូវបង្កើតឡើងក្រោមទុនវិនិយោគប្រមាណ ៤០លានដុល្លារ ដែលនឹងអាចបង្កើតការងារបានចំនួន ៥២៣កន្លែងថែមទៀតផង។
អានបន្ថែមក្រុមហ៊ុន Pointer បានសិទ្ធិផ្តាច់មុខ លក់គម្រោងពាណិជ្ជកម្មខ្នាតយក្ស «Zion City» នៅវិថី ៦០ម៉.
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងអចលនទ្រព្យបែបពាណិជ្ជកម្ម Zion បានចុះកិច្ចព្រមព្រៀងជាដៃគូផ្ដាច់មុខផ្នែកលក់ និងទីផ្សារជាមួយនឹងក្រុមហ៊ុន Pointer ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខមួយក្នុងប្រទេសកម្ពុជា ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរប្រកបដោយសាមគ្គីភាព និងយោគយល់ខ្ពស់ ក្នុងន័យលើកកម្ពស់ឱ្យវិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជា ពិសេសសម្រាប់តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពសម្បូរបែប។ Zion ជាគម្រោងដ៏ធំមួយ ដែលប្រមូលផ្តុំដោយអចលនទ្រព្យបែបពាណិជ្ជកម្មដំបូងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅលើផ្ទៃដីសរុប ៧ហិកតា តាមបណ្តោយមហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ។ គម្រោងនេះ ផ្ដោតសំខាន់លើការពាំនាំនូវបរិបទអាជីវកម្មថ្មីសន្លាង អមដោយការរស់នៅ និងការកំសាន្តដ៏សម្បូរបែប។ គួរបញ្ជាក់ថា នៅដំណាក់កាលដំបូង Zion នឹងផ្ដោតសំខាន់លើការអភិវឌ្ឍវិថីពាណិជ្ជកម្មហ្សាយអនស៊ីធី ក្នុងនោះរួមមានអគារអាជីវកម្មហ្សាយអន ដែលនឹងបំពេញនូវតម្រូវការអាជីវកម្មប្រកបដោយសក្ដានុពលនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញនេះ ជាមួយនឹងទីតាំងពោរពេញដោយសក្ដានុពលនេះ បានផ្តល់នូវភាពងាយស្រួល ដោយអាចធ្វើដំណើរទៅកាន់ទីតាំងសំខាន់ៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្សារទំនើប Aeon Mall ទី3 និងជាតំបន់ដែលប្រមូលផ្តុំដោយក្រុមហ៊ុនធំៗ ដែលនេះជាកត្តាជំរុញឱ្យហ្សាយអនស៊ីធីក្លាយជាប៉ូលដ៏ធំមួយក្នុងការទាក់ទាញនូវបណ្ដាអាជីវកម្មជាច្រើនទៀតមករួមគ្នា ដើម្បីអាចក្លាយជាវិថីពាណិជ្ជកម្មដំបូងគេក្នុងទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ តាមរយៈកិច្ចសហការវាងហ្សាយអនស៊ីធី និងក្រុមហ៊ុន Pointer ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរមានសុទិដ្ឋិនិយមជារួមថា គម្រោងហ្សាយអនស៊ីធី នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនទ្រ្យបែបពាណិជ្ជកម្មនៅកម្ពុជា ដែលនេះជាការរួមចំណែកក្នុងការទាក់ទាញបណ្ដាវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកស្វែងរកឱកាសវិនិយោគបន្ថែមទៀត ជាពិសេសបាននាំមកនូវវឌ្ឍនភាពថ្មីមួយក្នុងវិស័យអចលនទ្រព្យ និងពាណិជ្ជកម្មឱ្យឆ្ពោះទៅមុខបានយ៉ាងលឿនរហ័សថែមទៀតផង៕ […]
អានបន្ថែមចិនព្រមផ្តល់កម្ចីសង់ស្ពានថ្មី១ខ្សែភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រាហើយ
កម្ពុជា និងចិន បានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១៤ផ្សេងទៀត ក្នុងនោះក៏មានឯកសារស្ដីពីផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨។ ក្រៅពីនេះ សម្ដេចក៏បានទទួលជួបប្រធានក្រុមហ៊ុនចិនធំៗកម្រិតអន្តរជាតិ ដោយបានជួបជាមួយសហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន និងចូលរួមក្នុងពិធីបើកពិព័ណ៌អាស៊ាន-ចិន និងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ គួរបញ្ជាក់ថា ចំពោះគម្រោងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) រដ្ឋគ្រោងនឹងសាងសង់ស្ពានដែក១ខ្សែ ដើម្បីតភ្ជាប់រវាងចាក់អង្រែក្រោម និងតំបន់ព្រែកប្រា សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយរុះរើស្ពានដែក១ខ្សែ ពីឬស្សីកែវ ទៅសាងសង់សម្រាប់ប្រើប្រាស់ជាបណ្តោះអាសន្នសិន។ (អានបន្ថែម)
អានបន្ថែមរមណីយដ្ឋានប្រាសាទកោះកេរ (អតីតរាជធានីខ្មែរមុនសម័យអង្គរ) ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក
ប្រាសាទកោះកេរ ដែលល្បីថាជាប្រាសាទពីរ៉ាមីតខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមការសម្រេចជាឯកច្ឆ័ន្ទដោយសេចក្តីសម្រេចលេខ ៤៥ COM 8B.8 របស់ណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ការសម្រេចបញ្ជូលរមណីដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនេះ ធ្វើឡើងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជោគជ័យនេះ គឺជាការនាំមកនូវកិត្យានុភាពថ្មីមួយទៀតសម្រាប់ប្រាសាទខ្មែរ។ មោទកភាពជាតិនេះ គឺជាការរំលឹកពីរ សារៈសំខាន់ជាសកល ពិសេសរបស់ប្រាសាទនេះ ថាជាកំណប់ទ្រព្យសកលលោកដែលមានតម្លៃហួសពីក្របខណ្ឌព្រំដែនប្រទេសឬជាតិសាសន៍ តែជាទ្រព្យសាកល និងឈរជាសក្ខីកម្មបញ្ជាក់ពីភាពច្នៃប្រតិដ្ឋកំពូលនៃបញ្ញាញាណរបស់មនុស្សជាតិខ្មែរកាលពីជំនាន់មុន។ ប្រាសាទដែលធ្លាប់ជាបេះដូងនៃចក្រភពខ្មែរបុរាណនេះ លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ស្ថិតនៅក្នុងទេសភាពដ៏ស្រស់ស្អាតនៃភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ប្រាសាទនេះមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីខេត្តសៀមរាប និង ៦០គីឡូម៉ែត្រពីព្រះវិហារ។ អ្នកធ្វើដំណើរមកពីទីក្រុងភ្នំពេញ អាចធ្វើដំណើរក្នុងចម្ងាយ ៤៦០គីឡូម៉ែត្រ ដើម្បីទស្សនាភាពអស្ចារ្យនៃស្ថាបត្យកម្មដ៏ស្កឹមស្កៃមួយនេះបាន។ ពេលទៅដល់រមណីយដ្ឋានកោះកេរនេះ បច្ចុប្បន្នយើងមើលឃើញត្រឹមតែសំណង់ប្រាសាទ តែកាលពីជាង ១០០០ឆ្នាំមុន ទីនេះគឺជាអតីតរាជធានីខ្មែរបុរាណ ឈ្មោះឆោកគគ៌រ្យ ឬលិង្គបុរៈ ដែលត្រូវបានកសាងឡើងក្នុងសតវស្សទី១០ (ឆ្នាំ៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរផ្សេងទៀតសម័យមុនអង្គរ។ ដោយលាតសន្ធឹងលើផ្ទៃដី ១៦គីឡូម៉ែត្រការ៉េ និងរោមព័ទ្ធទៅដោយប្រាង្គប្រាសាទជាច្រើនទៀតចំនួន ៩៨ ដ៏អស្ចារ្យនៅជុំវិញ […]
អានបន្ថែមគម្រោងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ តម្លៃជាង ២៦លានដុល្លារ សម្រេចបាន៩១,២៦% ហើយ
គិតត្រឹមថ្ងៃទី១៤ កញ្ញា ២០២៣នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) មានតម្លៃជាង ២៦,៥លានដុល្លារ សម្រេចបាន ៩១,២៦ភាគរយ ហើយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ កញ្ញា ២០២៣។ គួររម្លឹកថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោមទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក។ (អានបន្ថែម) ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន”។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ស្មើនឹង ១៩លានដុល្លារ)។ គួរបញ្ជាក់ថា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀននេះ ជាចក្ខុវិស័យដ៏វែងឆ្ងាយដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ […]
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល៖ ព័ត៌មានមិនពិតអំពីសន្តិសុខជាតិ ប៉ះពាល់អារម្មណ៍ អ្នកវិនិយោគបរទេស
ប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សាក្នុងដំណើរទស្សនៈកិច្ចរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ CDC ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Zhejiang ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ គឺជាកង្វល់របស់ថ្នាក់ដឹកនាំតំបន់ ជាពិសេសក្នុងចំណោមបុគ្គលិកចិន ទាក់ទងនឹងការផ្សាយព័ត៌មានក្លែងក្លាយអំពីសន្តិសុខនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលុបបំបាត់ព័ត៌មានមិនពិតទាំងនេះ ព្រោះវាអាចរារាំងអ្នកវិនិយោគបរទេសពីការស្វែងរកឱកាសបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។ ឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញទាំងវិស័យសាធារណៈ និងឯកជន សហការគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនូវភាពខ្លាំងនៃបរិយាកាសវិនិយោគ ច្បាប់វិនិយោគ និងស្ថិរភាពនយោបាយ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស។ ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញបរិយាកាសវិនិយោគបើកចំហរ ដោយលោកមានប្រសាសន៍ថា “បរិយាកាសវិនិយោគរបស់យើងគឺល្អបំផុត បើធៀបនឹងប្រទេសជិតខាង ព្រោះយើងមិនរើសអើងរវាងអ្នកវិនិយោគជាតិ ឬអន្តរជាតិ។ សម្រាប់ប្រទេសខ្លះ គេរឹតត្បឹតការវិនិយោគបរទេសទៅលើវិស័យជាក់លាក់មួយចំនួន។ ដោយឡែកសម្រាប់ច្បាប់វិនិយោគកម្ពុជា វិនិយោគបរទេស អាចរកស៊ីក្នុងគ្រប់វិស័យទាំងអស់ លើកលែងតែកម្មសិទ្ធិដីធ្លីមួយចេញ”។ ជំហរសកម្មរបស់រដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនបរទេសបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលធុរកិច្ចដ៏សំខាន់មួយ សម្រាប់ធុរកិច្ចអន្តរជាតិ៕
អានបន្ថែមគម្រោងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្រុងស្ទឹងសែន តម្លៃជាង១៦លានដុល្លារ សម្ពោធឱ្យប្រើជាផ្លូវការហើយ
អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃ១៦លានដុល្លារ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កញ្ញា ២០២៣ នេះហើយ។ គួរបញ្ជាក់ថា គម្រោងមួយនេះ ស្ថិតនៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានតម្លៃជាង ១៦លានដុល្លារ ដែលបានចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ មួយវិញទៀតគម្រោងនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុប ១៥៩,៨១ហិកតា ស្ថិតក្នុងសង្កាត់ចំនួន០៤ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន៖ សង្កាត់កំពង់រទេះ សង្កាត់កំពង់ធំ សង្កាត់ដំរីជាន់ខ្លា និងសង្កាត់អូរគន្ធរ។
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជន សង់រោងចក្រថ្មីចំនួន៦ តម្លៃជិត ៣៥លានដុល្លារ នៅកំពង់ស្ពឺ តាកែវ និង ភ្នំពេញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៦ ដើម្បីបង្កើតរោងចក្រធំៗចំនួន៦ ក្រោមទុនវិនិយោគ ៣៤,៦លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ៧.៥៨៤កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៥ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង៦នោះរួមមានដូចខាងក្រោម៖ ១-“TX FOOD (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។ ២-“CORP TRIM (CAMBODIA) INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងស្លាកតម្លៃពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១២២ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។ ៣-“POWER CROWN FOOTWEAR (CAMBODIA) […]
អានបន្ថែមក្រុមហ៊ុនចិន DANONG សហការជាមួយក្រុមហ៊ុន ៤ ដើម្បីវិនិយោគវិស័យកសិកម្មខ្នាតធំនៅកម្ពុជា
ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Agricultural Development Group បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចំនួន ៤ទៀត ដើម្បីសហការវិនិយោគលើវិស័យកសិកម្មលក្ខណៈទ្រង់ទ្រាយធំនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនចំនួន ០៤ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន DANONG រួមមាន ក្រុមហ៊ុន CambodiaAgricultural Cooperative Alliance (CACA), ក្រុមហ៊ុន Agri Bank Construction Land , ក្រុមហ៊ុន Panagri International Farm Co,Ltd និងក្រុមហ៊ុន Century Group Co, ltd។ ថ្លែងក្នុងពិធីខាងលើ លោក ZHAO SHUJIE ប្រធានក្រុមហ៊ុន បានលើកឡើងថា ដំណាក់កាលទី១ នៃគម្រោងនេះ គឺនឹងបង្កើតជាតំបន់គំរូមួយនៅលើផ្ទៃដីប្រហែលជាង ១ម៉ឺនហិកតា ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ ព្រមទាំងមានការចិញ្ចឹមសត្វគោយកជាសាច់ និងការសាងសង់នូវរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្ម។ លោកបានបន្តថា សម្រាប់ទីផ្សារធំនាំចេញ គឺនៅប្រទេសចិន […]
អានបន្ថែម