ជប៉ុនចង់វិនិយោគលើវិស័យសំខាន់២ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ខ្លួន ច្នៃវត្ថុធាតុដើម

វិនិយោគិនជប៉ុន ចាប់អារម្មណ៍ខ្លាំងចង់វិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យម ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដើម្បីកែច្នៃវត្ថុធាតុដើមរបស់កម្ពុជា ផលិតជាផលិតផលសម្រេចសម្រាប់នាំចេញ ជាពិសេសចង់ជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសំខាន់ៗជាច្រើនដល់ពលរដ្ឋកម្ពុជាថែមទៀតផង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបរវាងឯកឧត្តម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានឱ្យដឹងថា ក្រុមអ្នកវិនិយោគិនជប៉ុនមានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs)នៅកម្ពុជា ដោយសង្កត់ធ្ងន់លើ ២វិស័យសំខាន់ៗរួមមាន៖ (១.) ការផលិតទំនិញកែច្នៃ ដោយប្រើវត្ថុធាតុដើមរបស់កម្ពុជា និងបច្ចេកវិទ្យាទំនើបមកពីប្រទេសជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បន្ថែមទៀតថា នៅខែវិច្ឆិកាខាងមុខនេះ គណៈប្រតិភូធុរកិច្ចជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត និងស្នើសុំពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី។ […]

អាន​បន្ថែម

រោងចក្រដំឡើងរថយន្តជប៉ុនម៉ាកតួយ៉ូតា នឹងបើកដំណើរការនៅឆ្នាំក្រោយ

រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ។ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមាន៧មករា នៅថ្ងៃទី១២ ខែកញ្ញា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដំឡើងរថយន្តនេះ វិនិយោគដោយក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co. Ltd ជាមួយនឹងទឹកប្រាក់វិនិយោគចំនួនជាង៣៦លានដុល្លារ។ ប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនផលិតយានយន្តអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ក្នុងការបង្កើត ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដោយសារបរិយាកាសវិនិយោគអំណោយផល។

អាន​បន្ថែម

រដ្ឋនឹងបើកឱ្យពលរដ្ឋធ្វើចរាចរបណ្តោះអាសន្នលើស្ពានកោះពេជ្រ-កោះនរា នៅខែតុលានេះ

ស្ពាន​បេតុង​ខ្សែកាបឆ្លងពី​ទីក្រុង​កោះពេជ្រ​ ទៅ​ទីក្រុងកោះនរា​ ស្ថិតក្នុង​ខណ្ឌ​ចំការមន​ និង​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​​ ត្រូវបានភ្ជាប់ជាស្ថាពរ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ។ នេះបើតាមពិធីភ្ជាប់ស្ពានដែលប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ស្ពានកោះពេជ្រ-កោះនរានេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

រយៈពេល៨ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអន្តរជាតិមានជិត ៣២ពាន់លានដុល្លារ ធ្លាក់ចុះ ១៤%

ក្នុងរយៈពេល ០៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណ ៣១,៩៧២លានដុល្លារ ថយចុះ ១៤.៥%​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ប៉ុន្តែ​ការនាំចេញ​របស់​កម្ពុជា​គឺ​នៅ​រក្សាបាន​កំណើន​វិជ្ជមានដដែល​។ នេះបើតាមការ​ឱ្យដឹងរបស់ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​(GDCE)​។ ទិន្នន័យនេះ បានបង្ហាញឱ្យដឹងដែរថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ចំនួន ១៥,៦៩២ លានដុល្លារ កើនឡើងចំនួន ០.៣២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ត្រឹម ១៥,៦៤១លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះកម្ពុជាក៏បាននាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ចំណែកឯ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិនមានតម្លៃជាង ៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង ៧៧០លានដុល្លារ ថយចុះ ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦​៣លានដុល្លារ […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំ១នៅកម្ពុជា គ្រោងពង្រីកខ្លួនទៅសហរដ្ឋអាមេរិក

ក្រុមហ៊ុន New East Solar Energy ដែលមានទីស្នាក់ការកណ្តាលនៅកម្ពុជា នឹងបើករោងចក្រមួយទៀតមានសមត្ថភាពផលិតបន្ទះសូឡាបានចំនួន ២ ជីហ្គាវ៉ាត់ (ស្មើនឹង ២លានគីឡូវ៉ាត់) នៅក្រុងហ្វីអូនិច រដ្ឋអារីសូណា សហរដ្ឋអាមេរិក ដែលអាចបង្កើតការងារបាន ៣៥០កន្លែងនៅទីនោះ។​ នេះបើតាមការចុះផ្សាយរបស់ Solar Power World កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ជាមួយនឹងគម្រោងថ្មីនេះ ក្រុមហ៊ុននឹងអាចបង្កើនសមត្ថភាពផលិតរបស់ខ្លួនបានរហូតដល់ទៅ ៦.៧ជីហ្គាវ៉ាត់ ដែលរួមមានរោងចក្រកំពុងដំណើរការនៅកម្ពុជា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកនេះតែម្តង។ មកទល់ពេលនេះ ក្រុមហ៊ុន បានកំនត់ទីតាំងអគាររោងចក្ររួចហើយ ដោយរង់ចាំតែនូវសម្ភារសំខាន់ៗសម្រាប់ផលិតកម្មមួយចំនួនទៀតតែប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនបានកំណត់គោលដៅរបស់ខ្លួនក្នុងការលក់បន្ទះសូឡាជូនអតិថិជនរួចជាស្រេចទាំងអ្នកប្រើប្រាស់ខ្នាតតូច និងខ្នាតធំ ដែលរស់នៅសហរដ្ឋអាមេរិក ខណៈសង្វាក់ផលិតកម្មនឹងត្រូវចាប់ផ្តើមឡើងនៅត្រីមាសទី២ ឆ្នាំ២០២៤។ លោក Bill Huang នាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា “ជាមួយនឹងការបណ្តាក់ទុនថ្មីនេះ យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយអាចបង្កើតការងារបានចំនួន ៣៥០ កន្លែង ដែលជាការឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកកំណត់ឱ្យមានការកាត់បន្ថយអតិផរណាផងដែរ” ។ លោកបានបន្ថែមថា “បច្ចុប្បន្ន យើងកំពុងតែអនុវត្តបានយ៉ាងមានប្រសិទ្ធភាពបំផុតនៅសហរដ្ឋអាមេរិក ព្រោះកន្លងមក […]

អាន​បន្ថែម

កូរ៉េ ជួយកម្ពុជា ជំរុញការអភិវឌ្ឍវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹងនៅបាត់ដំបង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) ចុះសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹង នៅខេត្តបាត់ដំបង ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។ នេះបើតាមកិច្ចប្រជុំពិភាក្សាលើលទ្ធផលការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងការអភិវឌ្ឍទីក្រុងកាបូនទាប-ការលើកកម្ពស់ការទទួលបានសេវាប្រកបដោយចីរភាពនៅក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមការងារនៃគម្រោងនេះ បានកំណត់យកក្រុងបាត់ដំបង និងទីប្រជុំស្រុកមោងឫស្សី ជាក្រុង និងស្រុកគោលដៅ ស​ម្រា​ប់ការសិក្សាប្រមូលធាតុចូល ដើម្បីពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍវិស័យវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំ​ណល់​រឹង។ បន្ថែមពីនេះ បើតាមកិច្ចប្រជុំខាងលើ គម្រោងនេះ រៀបចំឡើងក្នុងគោលបំណង ១).ណែនាំគោលគំនិតសេដ្ឋកិច្ចច ក្រា (Circular Economy) លើការគ្រប់គ្រងប្រព័ន្ធសំណល់រឹងក្នុងក្រុង ២).​កំណត់គម្លាតក្នុងការអនុវត្តការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធ​សំណល់រឹង ៣).អភិវឌ្ឍគម្រោងឆ្លើយតបនឹងតម្រូវការជាក់ស្តែងថ្នាក់ក្រុង ស្រុក និង ៤).ពិភាក្សាជាមួយភាគីពាក់ព័ន្ឋទាំងវិស័យសាធារណ: និងឯកជនប្រតិបត្តិករ។ ជាលទ្ធផល អង្គប្រជុំបានគាំទ្រលើលទ្ធផលនៃការសិក្សាបឋម និងបានស្នើឱ្យបន្តជំហានសិក្សាបន្តបន្ទាប់លម្អិតមុនស្នើសុំយោបល់ថ្នាក់ដឹកនាំស្ថាប័ន សំដៅឈានដល់ការអនុវត្តគម្រោងឆ្នាំ២០២៥ និងស្នើឱ្យទីប្រឹក្សា GGGI សិក្សាបន្ថែមបង្កើតយន្តការ និង/ឬ នីតិវិធីលើការធ្វើប្រតិបត្តិការ និងថែទាំសម្រាប់គម្រោងឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។

អាន​បន្ថែម

កម្ពុជា សហការជាមួយ១២ប្រទេស សិក្សាពីវិធីគ្រប់គ្រងកាកសំណល់រឹង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

កម្ពុជា និងប្រទេស ១២ផ្សេងទៀត រួមគ្នារកវិធីក្នុងការគ្រប់គ្រងកាកសំណល់រឹង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។ នេះបើ​តាមសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹង និងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា (Circu​lar Economy) ក្នុងកំឡុងពេលអន្តរកាល ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ដល់៨ ខែកញ្ញា ឆ្នាំ២០២៣។ សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញមកពីប្រទេសចំនួន១៣ រួមមាន កម្ពុជា ឡាវ ឥណ្ឌា ហ្វីលីពីន ណូរឺ កោះសូឡូម៉ុន អ៊ូប៊ែគីស្ថាន បង់ក្លាដេស ណេប៉ាល់ ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ថៃ និងប្រទេសជប៉ុន រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងទាក់ទងនឹងគំនិតសេដ្ឋកិច្ចចក្រា យន្តការ និងនីតិវិធីដាក់បញ្ចូលគំនិតនេះទៅក្នុងគម្រោងគ្រប់គ្រងសំណល់រឹង ព្រមទាំងលើកកម្ពស់ចំណេះដឹងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។ ជាមួយគ្នានោះផងដែរ អង្គសិក្ខាសាលាបានចែករំលែកបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោងជោគជ័យ និងបរាជ័យជាក់ស្តែងនៅតាមបណ្តាប្រទេសមួយចំនួន និងបានពិគ្រោះពិភាក្សាស៊ីជម្រៅអំពីបទប្បញ្ញត្តិ តួនាទី និងមុខងារ​អាជ្ញាធរមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ និងវិស័យឯកជន […]

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាង ៧៨០លានដុល្លារ ជាមួយដៃគូអភិវឌ្ឍន៍

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៨៧,៥ លានដុល្លារ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៣ មានកំណើនប្រមាណ ២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចេញផ្សាយកាលពីដើមខែកញ្ញា បង្ហាញថា ទំហំឥណទានសម្បទានថ្មីដែលបានចុះនេះ ស្មើនឹង ៣៥ភាគរយ នៃស្តង់ដារដែលច្បាប់បានអនុញ្ញាត (១៧០០លានអេសដេអ៊ែរ)។ កិច្ចព្រមព្រៀងឥណទានសម្បទានក្នុងក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥១ភាគរយ និងក្របខ័ណ្ឌពហុភាគី​មានប្រមាណ ៤៩ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្មផងដែរ។ បើតាមរបាយការណ៍ដដែល គិតត្រឹមបំណាច់ត្រីមាសទីពីរឆ្នាំ២០២៣ ដោយគិតទាំងបំណុលមរតកផង កម្ពុជានឹងមានសន្និធិបំណុលសាធារណៈសរុប ១០,៧២ប៊ីលានដុល្លារ។​

អាន​បន្ថែម

រោងចក្រថ្មីចំនួន៩ តម្លៃជាង ៥៤លានដុល្លារ នឹងសង់នៅខេត្តក្រុង៥

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៩ ដើម្បីបង្កើតរោងចក្រធំៗចំនួន៩ ក្រោមទុនវិនិយោគ ៥៤,៤៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១៣.៨៨៨កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កណ្តាល តាកែវ ព្រះសីហនុ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៧ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង៩នោះរួមមានដូចខាងក្រោម៖ ១-“HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។ ២-“APOLLO PET PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារ […]

អាន​បន្ថែម

កូរ៉េចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ

ក្រុមហ៊ុន ដេហាន់ ខូភើរ៉េត មកពីប្រទេសកូរ៉ មានគម្រោងចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកឱ្យក្លាយជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ នៅខេត្តព្រះសីហនុ។ នេះបើតាមការធ្វើបទបង្ហាញរបស់ក្រុមហ៊ុននៅសាលាខេត្តព្រះសីហនុ កាល​ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន បានឱ្យដឹងថា  ក្រុមហ៊ុន បាននិងកំពុងដំណើរការកែច្នៃសំណល់ប្លាស្ទីកនៅកោះ ចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការកែច្នៃសំណល់ប្លាស្ទីកនៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយថង់ប្លាស្ទីកនៅកម្ពុជា និងកែច្នៃសំណល់ប្លាស្ទីកឱ្យទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។​ លោកបានបន្ថែមថា កាលមុនជំងឺកូវីដ១៩ រាតត្បាត ក្រុមហ៊ុនរបស់លោក បានបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ប្រមូលទិញសំណល់ប្លាស្ទីកក្នុងមួយគីឡូក្រាម តម្លៃ២៥០រៀល រហូតដល់ ៧០០រៀល ក៏ប៉ុន្តែដោយការប្រមូលទិញមិនមានបរិមាណគ្រប់គ្រាន់ក្នុងការផលិតគួបផ្សំនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមហ៊ុនបានបិទរោងចក្រកែច្នៃ សំណល់ប្លាស្ទីករហូតមកដល់ថ្ងៃនេះ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមានគោលបំណងចង់មកធ្វើការញែកសំរាមកែច្នៃ សំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលានចាក់សំរាម ដោយញែកយកតែសំណល់ប្លាស្ទីកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើ ឱ្យតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។​ ក្នុងឱកាសនេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងផ្តល់ដីឱ្យក្រុមហ៊ុនសម្រាប់ធ្វើរោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៏ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធិនោះទេ។​ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានណែនាំឱ្យប្រតិភូក្រុមហ៊ុន ចុះសិក្សាផ្ទាល់នៅទីលានចាក់សំរាម ដោយសារសំរាមនៅកម្ពុជា គឺជាសំរាមចម្រុះ […]

អាន​បន្ថែម