ព័ត៌មានក្នុងស្រុក
យូនីសេហ្វ និងចិន រួមគ្នាជួយបច្ចេកវិទ្យាបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ
អង្គការយូនីសេហ្វប្រចាំកម្ពុជា និងចិន កំពុងសិក្សាពិនិត្យលទ្ធភាពដាក់បច្ចេកវិទ្យាមកពីប្រទេសចិន ក្នុងការបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីជួយកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ ជាពិសេសទប់ស្កាត់ជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ គម្រោងនេះ គឺទទួលបានការសហការជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទ និងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងតែអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាទឹកស្អាតនិងអនាម័យដ៏ទូលំទូលាយមួយ ដែលបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានភាពធន់នឹងអាកាសធាតុ និងសន្សំសំចៃថាមពល។ បន្ថែមពីនេះ គម្រោងនេះផងដែរ មានគោលដៅប្រើប្រាស់ជំនាញបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន លើការផ្គត់ផ្គង់ទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យ ការបន្សុទ្ធទឹក និងប្រព្រឹត្តកម្មសំណល់លាមកនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដើម្បីជួយកំណត់ពីចំណុចខ្វះខាតផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារមួយ ។ សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (Children’s Climate Risk Index) បានចាត់ថ្នាក់កម្ពុជាជាប្រទេសទីបីក្នុងចំណោមប្រទេសនានាដែលប្រឈមមុខនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។ កុមារទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការខ្វះខាតទឹក ទឹកជំនន់តាមដងទន្លេ និងជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ ក្នុងចំណោមភាពតានតឹងផ្នែកអាកាសធាតុ និងបរិស្ថានផ្សេងៗទៀត។ សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថែមឱ្យដឹងថា សេវាទឹកស្អាត និងអនាម័យ មានភាពងាយរងគ្រោះយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុតាមរដូវកាល ដោយការទទួលបានទឹករបស់ប្រជាជននៅតាមជនបទពីរដូវវស្សាដល់រដូវប្រាំង មានការថយចុះចំនួន […]
អានបន្ថែមរោងចក្រថ្មីចំនួន១០ តម្លៃជិត៦០លានដុល្លារ នឹងបង្កើតនៅកំពង់ស្ពឺ តាកែវ និងភ្នំពេញ ឆាប់ៗនេះ!
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១០ ដើម្បីបង្កើតរោងចក្រធំៗចំនួន១០ ក្រោមទុនវិនិយោគ ៥៩,៨លានដុល្លារ ដែលនឹងបង្កើតការងារបាន ១១.៧៩៤កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ សីហា ២០២៣។ ក្រុមហ៊ុនទាំង១០នោះរួមមានដូចខាងក្រោម៖ ១-“LAMUES TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង អំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។ ២-“WOQILI POWER TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និងបង្គោលអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។ ៣-“SUNNY JET HOSIERY (CAMBODIA) CO., […]
អានបន្ថែមរដ្ឋជំរុញការដាំឬស្សីនៅកំពង់ស្ពឺឱ្យបានច្រើន ដើម្បជួយសហគមន៍អព្យាក្រឹតកាបូន និងច្នៃសម្រាប់នាំចេញ
ក្រសួងបរិស្ថាន កំពុងជំរុញ និងលើកទឹកចិត្តពលរដ្ឋឱ្យដាំឬស្សីឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន LEOPA BAMBOO Co., LTD. ដែលបានកែច្នៃឬស្សីដោយប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់នាំចេញ និងដើម្បជួយដល់សហគមន៍អព្យាក្រឹតកាបូននៅតំបន់សហគមន៍ការពារធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមដំណើរទស្សនកិច្ចរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន នឹងរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានចំណូលបន្ថែម តាមរយៈការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើន វានឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឲ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូនដ៏ពិតប្រាកដ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនកែច្នៃឬស្សីដោយប្រើម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ(Solar Power) ដើម្បីជួយឲ្យសហគមន៍នេះទទួលបានជោគជ័យ ហើយក្លាយជាសហគមន៍អព្យាក្រឹតកាបូនកាន់តែមានប្រសិទ្ធភាពថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន LEOPA BAMBOO Co., LTD កំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ មានគម្រោងកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងថែមទៀតផង។ ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការលើការកែច្នែឬស្សី ជាមួយសហគមន៍តំបន់ការពារធម្មជាតិចំបក់ ដែលក្រុមហ៊ុនទទួលទិញឬស្សីពីសហគមន៍ដែលដកហូតឬស្សីព្រៃ […]
អានបន្ថែមអូស្រ្តាលីជួយកម្ពុជាលើបច្ចេកទេសឌីហ្សាញកម្រាលផ្លូវ ដើម្បីបង្កើនភាពធន់ និងរឹងមាំ
ក្រុមអ្នកជំនាញអូស្រ្តាលីបានមកកម្ពុជា ដើម្បីផ្តល់ជាវគ្គបណ្តុះបណ្តាលលើបច្ចេកទេសឌីហ្សាញកម្រាលផ្លូវ ដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់យកទៅអនុវត្តលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើនភាពធន់។ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “បទដ្ឋានឌីហ្សាញកម្រាលផ្លូវថ្នល់”នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីបច្ចេកទេសពាក់ព័ន្ធនិងសិក្ខាកាមជាច្រើនរូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសសម្រាប់អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលធ្លាប់បានធ្វើ និងបទពិសោធន៍កន្លងមកលើការងារឌីហ្សាញ និងការសាងសង់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបានជាធាតុចូលសំខាន់ៗ នៅក្នុងការឌីហ្សាញកម្រាលផ្លូវ សម្រាប់ជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើនភាពធន់ ឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កម្មវិធីនេះបានផ្តល់នូវការគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពស្តង់ដារឌីហ្សាញ សម្រាប់ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ និងបទដ្ឋានបច្ចេកទេសសំណង់ ដែលត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងពីប្រទេសអូស្ត្រាលី។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលី បន្តការគាំទ្រ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ […]
អានបន្ថែមរដ្ឋាភិបាលថ្មីត្រៀមថវិកា ១០០លានដុល្លារ សម្រាប់ជួយវិស័យកសិកម្ម ជាពិសេសកសាងប្រព័ន្ធធារាសាស្ត្រ
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់វិស័យកសិកម្ម ជាពិសេសជួយទប់ការធ្លាក់ថ្លៃនៃកសិផល និងកសាងប្រព័ន្ធធារាសាស្ត្រ ជូនប្រជាកសិករកម្ពុជា។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗរួចជាស្រេច។ ឯកឧត្តមបានបន្ថែមថា តម្លៃកសិផលមានការឡើងចុះក្នុងឆ្នាំនេះ ប៉ុន្តែនៅពេលដែលពលរដ្ឋលំបាករាជរដ្ឋាភិបាលនឹងចូលជួយ ដោយសារតម្លៃកសិផលពឹងផ្អែកលើទីផ្សារពិភពលោក ហើយតម្លៃមិនចេះតែឡើងថ្លៃក្នុងពេលជាមួយគ្នានោះដែរ។ ជាមួយនឹងកញ្ចប់ថវិកាដែលត្រៀមនេះ ឯកឧត្តមបានអះអាងថា ការត្រៀមថវិកានេះ ដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផលទទួលបានល្អហើយ រាជរដ្ឋាភិបាល ត្រូវរកទីផ្សារជូនពួកគាត់ ដើម្បីទទួលបានចំណូល។ បន្ថែមពីនេះ ឯកឧត្តមហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កន្លែងណាដែលលំបាកយើងជួយអន្តរាគមន៍ ដូចជាខ្វះប្រព័ន្ធធារាស្ត្រជាដើម»។ […]
អានបន្ថែមរដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់ក្រុមការងារត្រូវស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ជូនដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣។ នាឱ្យកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារត្រូវតែស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងសិប្បកម្មផលិតនូវផលិតផលនានារួមនឹងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដើម្បីជួយដល់ពលរដ្ឋដែលរស់ក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ អាចប្រកបរបរផ្សេងៗ និងបង្កើតអាជីវកម្ម សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាក្រុមការងារអន្តរក្រសួង នឹងពិនិត្យមើលបន្ថែមទៀតពីលទ្ធភាព និងស្នើឲ្យមានជាអាទិភាពពិសេសចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អាចចូលបម្រើការងារនៅក្នុងអាកាសយានដ្ឋានដែលនឹងបើកដំណើរការថ្មីនាពេលខាងមុខផងដែរ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមទៀតឲ្យមន្ត្រីជំនាញអន្តរក្រសួងពិនិត្យ និងដោះស្រាយ កុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា និងខ្វះខាតទឹកនៅក្នុងរដូវប្រាំង ទៅតាមសំណូមរបស់ប្រជាពលរដ្ឋផងដែរ។
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនសង់សណ្ឋាគារផ្កាយ៥ និងរោងចក្រថ្មី១១ តម្លៃសរុបជិត ១៦៨លានដុល្លារ នៅខេត្តក្រុង៦
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ដើម្បីសង់សណ្ឋាគារផ្កាយ៥ចំនួន១កន្លែង នៅរាជធានីភ្នំពេញ និងបង្កើតរោងចក្រធំៗចំនួន១១ ក្រោមទុនវិនិយោគ ១៦៧,៩លានដុល្លារ ដែលនឹងបង្កើតការងារបាន ២២.៧៨៨កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល កំពង់ចាម ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៤ សីហា ២០២៣។ ក្រុមហ៊ុនទាំង១២នោះរួមមានដូចខាងក្រោម៖ ១-“KHOU TOWER CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។ ២-“RIGHT UNION INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប […]
អានបន្ថែមចិនបោះទុន ២៥៨លានដុល្លារ សង់រោងចក្រផលិតស៊ីម៉ង់តិ៍នៅឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED ទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានតម្លៃ ២៥៨លានដុល្លារ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ សីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២៥៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។ កន្លងមក អភិបាលខេត្តកំពង់ស្ពឹ ឯកឧត្តម វ៉ី សំណាង ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ក៏កំពុងតែដំណើរការរោងចក្រផលិតស៊ីម៉ង់ដ៍មួយទៀត ក្រោមទុនវិនិយោគប្រមាណ ២៦៣លានដុល្លារ ក្នុងខេត្តបាត់ដំបងផងដែរ ។ (អានបន្ថែម) បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ង់ដ៍ចំនួន៥ កំពុងដំណើរការនៅក្នុងប្រទេស មានសមត្ថភាពផលិតស៊ីម៉ង់ដ៍សរុប ប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។ រោងចក្រផលិតស៊ីម៉ងត៍ ៥ កំពុងដំណើរការ រួមមាន ក្រុមហ៊ុន ជីបម៉ុង […]
អានបន្ថែម០៧ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញទៅ(RCEP) បានជាង៤.៥ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប (RCEP) សម្រេចបាន ៤.៥៩០លានដុល្លារ កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩។ កម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់អាស៊ានជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ឆ្នាំ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន […]
អានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាចំនួន ១៥ ស្វែងរកដៃគូវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសឥណ្ឌា ចំនួន ១៥ក្រុមហ៊ុន មកស្វែងដៃគូសហការវិនិយោគជាមួយភាគីក្រុមហ៊ុននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលសម្របសម្រួលដោយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុនឥណ្ឌាទាំង ១៥នោះ រួមមានក្រុមហ៊ុនវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត ម៉ាស៊ីនសម្រាប់ការសិក្សា រ៉ូបូត Smart manufacturing, Big Data, Website និងកម្មវិធីទូរស័ព្ទ ថាមពលសូឡា ហ្វីនតិច បច្ចេកវិទ្យាលើវិស័យកសិកម្ម បច្ចេកវិទ្យាក្នុងវិស័យអប់រំ Blockchain ភាពយន្ត ហ្គេម AR VR LPO BPO Cloud IT Hardware ដ្រូន ឧបករណ៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាលើវិស័យសុខាភិបាល និងមានការផ្តោតលើវិស័យជាច្រើនផ្សេងទៀត។ លោកជំទាវ ឌីវ៉ាយានី គោប្រាកាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងដែរថា ស្ថានទូតឥណ្ឌានឹងជួយសម្របសម្រួលភាគីទាំងសងខាងក្នុងការឈានទៅរកកិច្ចសហការរួមគ្នាផងដែរ។ បន្ថែមពីនេះ លោកជំទាវក៏បានផ្ដល់ជាទំនុកចិត្តដល់អ្នកវិនិយោគទាំងសងខាងថា រដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលប្រទេសកម្ពុជា គឺមានយុទ្ធសាស្រ្ត ក៏ដូចជាបរិយាកាសនយោបាយល្អ ផ្ដល់ជាប្រយោជន៍សម្រាប់កិច្ចសហការ រួមគ្នារវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។ ដោយឡែក លោក កែវ […]
អានបន្ថែម