ព័ត៌មានក្នុងស្រុក
មជ្ឈមណ្ឌលអភិរក្សកេសរកូលនៅភ្នំគូលែន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា ស្ថិតលើផ្ទៃដី ១០ហិកតា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បន្ថែមពីនេះ អគារដែលបានដាក់សម្ពោធនេះ មានចំនួន៣ ជាប់គ្នា […]
អានបន្ថែមADB ជួយកម្ពុជា ១០០លានដុល្លារ ដើម្បីអភិវឌ្ឍជំនាញឧស្សាហកម្ម និងបច្ចេកវិទ្យា
ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចផ្តល់កម្ចី ១០០លានដុល្លារ ដល់កម្ពុជា ដើម្បីបង្កើនកម្លាំងពលកម្ម តាមរយៈការកែទម្រង់ និងការវិនិយោគ ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីវិស័យឯកជន។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ក្នុងនោះ អនុកម្មវិធីដំបូង នៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយផ្លាស់ប្តូរកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយពង្រឹងនូវធនធានមនុស្ស ផ្តោតទៅលើការអភិវឌ្ឍជំនាញផ្សេងៗ។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការកែទម្រង់កម្លាំងពលកម្មនិងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ឱ្យទាន់ពេលវេលា។ លោកស្រីគូសបញ្ជាក់ថា៖ «កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារៈសំខាន់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។ ជាមួយគ្នានេះ បើតាម ADB បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមសំខាន់ៗចំនួន បី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធ TVET កម្ពុជា គឺកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់ និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ និងចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា និងការផ្តល់ហិរញ្ញប្បទាននិងភាពជាដៃគូមិនទាន់បានពេញលេញ […]
អានបន្ថែមសភាពាណិជ្ជកម្មចិនសន្យានឹងនាំវិនិយោគិនចិនជាង ៤០ក្រុមហ៊ុន មកកម្ពុជាក្នុងខែសីហានេះ
លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ប្រទេសចិន បានសន្យាថា នឹងដឹកនាំក្រុមហ៊ុនប្រមាណជា ៤០ក្រុមហ៊ុន មកកម្ពុជានៅពាក់កណ្តាលខែសីហានេះ។ នេះបើយោងតាមការលើកឡើងរបស់លោកក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) នៅថ្ងៃទី២ សីហា ២០២៣។ នាឱកាសនោះដែរ លោកប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ បានប្តេជ្ញាចិត្តថា នឹងចូលរួមចំណែកក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ (១) ឧស្សាហកម្ម (២) កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ (៣) បច្ចេកវិទ្យា (៤) ពាណិជ្ជកម្ម និង (៥) អចលនទ្រព្យ។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនៈកិច្ចនេះ លោកប្រធានក៏បានដឹកនាំគណៈប្រតិភូវិនិយោគចំនួន ១៥ក្រុមហ៊ុន មកជាមួយ ដើម្បីស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ លើសពីនេះទៀតនោះ លោកក៏បន្តសន្យាទៀតថា នឹងនាំក្រុមហ៊ុនប្រមាណជា ៤០ទៀត មកមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជានៅពាក់កណ្តាលខែសីហានេះ។ ដោយឡែក ឯកឧត្តម ជា […]
អានបន្ថែមផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៤៦៤លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ ៤៦៤លានដុល្លារ ដែលតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ២០២៣ នេះ។ នាឱកាសនេះដែរ សម្តេតហ៊ុន សែន បានបញ្ជាក់ថា ផ្លូវមួយខែ្សដែលមានប្រវែងត្រឹម ៥២.៩៨គីឡូម៉ែត្រនេះ ត្រូវបានចំណាយខ្ពស់បំផុត គឺរហូតដល់ទៅ ៤៦៤លានដុល្លារ ដែលក្នុងនោះ ទឹកប្រាក់ ២៥៩លានដុល្លារ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន និង ជាង២០០លានដុល្លារ ទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ និងផ្លូវខ្នែង ៥,៣៦គីឡូម៉ែត្រ ដែលបានឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។ ផ្លូវនេះដែរ ក៏មានទទឹងរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងទទឹង ២៥ម៉ែត្រ សម្រាប់ទីតាំងផុតពីទីប្រជុំជន។ មួយវិញទៀត ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយ […]
អានបន្ថែមឆមាសទី១-២០២៣ កម្ពុជាបោះបណ្ណបំណុលបាន ២៧លានដុល្លារ ស្មើនឹង ១៣,៥% នៃផែនការ
ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបោះបណ្ណបំណុលបានចំនួនសរុបប្រមាណ ២៧លានដុល្លារ ស្មើនឹង ១៣.៥% នៃផែនការ ដែលគ្រោងបោះឱ្យបាន ២០០លានដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងពត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងពត៌មាន បានបន្តឱ្យដឹងថា ការបោះផ្សាយបណ្ណបំណុលនេះ ធ្វើឡើងតាមរយៈវេទិកាដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនេះ តាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានឱ្យដឹងដែរថា ក្នុងឆមាសដំបូងឆ្នាំ២០២៣ ការដេញថ្លៃសញ្ញាបណ្ណបំណុលរបស់រដ្ឋប្រព្រឹត្តទៅចំនួន ៦ដង ដែលមានទឹកប្រាក់ប្រមាណ ១១២ពាន់លានរៀល ស្មើនឹងប្រមាណ ២៧លានដុល្លារ។ បណ្ណបំណុលរបស់រដ្ឋនេះ មិនត្រឹមតែសម្រាប់ចាត់ចែងលើការចំណាយប្រចាំឆ្នាំប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការលើកស្ទួយវិស័យមូលបត្រនៅក្នុងប្រទេសផងដែរ ហើយនេះជាឆ្នាំទី២ហើយ ដែលរដ្ឋបានបោះបណ្ណបំណុលនេះ។ គួរបញ្ជាក់ថា អ្នកវិនិយោគក្នុងវិស័យបណ្ណបំណុលរបស់រដ្ឋ នឹងទទួលការកាត់កងចំនួន ៥០% នៃពន្ធកាត់ទុក លើកម្រៃដែលទទួលបានពីការកាន់កាប់ និងការលក់ដូរបណ្ណបំណុល និងការលើកលែងលើពន្ធមូលធនពីការទិញ និងជួញដូរបណ្ណបំណុលរយៈពេល ៣ឆ្នាំ។
អានបន្ថែមគម្រោងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះប្រវែងជាង១ពាន់ម៉ែត្រ សម្រេចបាន ១៥% ហើយ
គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ១៥% ហើយ។ នេះបើយោងតាមការឱ្យរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះជាមួយ CNC នៅថ្ងៃទី០២ សីហា ២០២៣នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះ មានប្រវែងសរុប ១៧៦១ម៉ែត្រ និងមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គួរម្លឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជា ១១១,៩៨លានដុល្លារ សម្រាប់អភិវឌ្ឍនគម្រោងពីរគឺ គម្រោងសង់ស្ពានខាងលើ និងគម្រោងសង់ផ្លូវភ្ជាប់ស្ពានមួយខ្សែទៀត អានបន្ថែម ។ គម្រោងទាំងពីរនេះ នឹងត្រូវប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕ គម្រោងខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E […]
អានបន្ថែមត្រឹមខែកក្កដា កម្ពុជាមានក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យ ចុះបញ្ជីតាមថ្នាលព័ត៌មានបច្ចេកវិទ្យា បានជិត ២ពាន់លានដុល្លារ
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថា Cam DX បានចុះបញ្ជីក្រុមហ៊ុន សហគ្រាស លើវិស័យសាងសង់ មានទុនវិនិយោគសរុប ១,០៧ ពាន់លានដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ខណៈក្រុមហ៊ុនសហគ្រាសលើវិស័យអចលនទ្រព្យ មានទុនវិនិយោគសរុប ៩២១លានដុល្លារ ។ របាយការណ៍បង្ហាញថា ក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ២៧.៥១១ ក្រុមហ៊ុន/សហគ្រាស គិតជាដើមទុនវិនិយោគ មានទំហំទឹកប្រាក់សរុបជាង ៨ ប៊ីលានដុល្លារ។ របាយការណ៍ដដែលបង្ហាញទៀតថា ក្រុមហ៊ុន/សហគ្រាស មានសកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ១.១៤៧។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានបីដំណាក់កាល ដោយ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០២០ ដំណាក់កាលទីពីរ ក្នុងឆ្នាំ២០២២ និងដំណាក់កាលទីបី ក្នុងខែកក្កដា ឆ្នាំ២០២៣។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំងបីដំណាក់កាលកន្លងមកនេះ តែងតែមានការកាត់បន្ថយនូវនីតិវិធី ពេលវេលា និងថវិកា ក្នុងគោលដៅផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរិមាដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។
អានបន្ថែមគម្រោងកែប្រព័ន្ធផ្លូវដែកចាស់ ជាផ្លូវបេតុងប្រវែងជាង៤ពាន់ម៉ែត្រ ក្នុងខណ្ឌឫស្សីកែវ សម្រេច ៦៥%ហើយ
ការស្ថាបនាប្រព័ន្ធផ្លូវដែកចាស់ប្រវែងជាង ៤៤០០ម៉ែត្រ ជាបេតុងឆ្អឹងដែក ក្នុងខណ្ឌឫស្សីកែវ សម្រេចបាន ៦៥%ហើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ គម្រោងស្ថាបនាផ្លូវនេះ ឱ្យទៅជាផ្លូវយុទ្ធសាស្ត្រដើម្បីអាចជួយរំដោះចរាចរ ក្នុងតំបន់បឹងកក់ តំបន់ទួលសង្កែ និងតំបន់ច្រាំងចំរេះត្រង់គីឡូម៉ែត្រលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ក្នុងខណ្ឌប្ញស្សីកែវ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវនេះ កំពុងស្ថាបនាដោយចាក់ជាបេតុងទទឹង ១៦,៥ម៉ែត្រថ្មី មានសួនច្បារកណ្តាល ២,៥ម៉ែត្រ ដាក់ឆ្អឹងដែក១២លី ក្រាលថ្មម៉ិច កំម្រាស់ ២ទឹក។ គួររម្លឹកទៀតថា គម្រោងនេះ ស្ថិតក្រោមគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយក្រុមហ៊ុនជំនាញ (SCE) និងBBE។
អានបន្ថែមNBC: វិស័យសំណង់ និងអចលនទ្រព្យបានបង្ហាញសញ្ញាងើបឡើងវិញក្នុងឆមាសទី១
វិស័យសំណង់ និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងវិញ ដោយការនាំចូលសម្ភារ និងបរិក្ខាសំណង់ កើនឡើងបន្តិច ០,៤ភាគរយ ដល់ ប្រមាណ៩១១លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បន្តសម្រេចបានកំណើនជាវិជ្ជមាន ក្នុងឆមាសទី១ ឆ្នាំ២០២៣ ដោយគាំទ្រជាចម្បងដោយ កំណើនខ្ពស់នៃវិស័យទេសរណ៍ ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម សញ្ញាងើបឡើងវិញនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃតម្រូវការខាងក្រៅក៏ដោយ។ តាមរបាការណ៍ខាងលើ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅកម្ពុជា បានកើនឡើង ៦,៤ភាគរយ (ឆ្នាំលើឆ្នាំ) ដោយក្នុងនោះលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦,៩ភាគរយ និងនៅតាមបណ្តាខេត្តផ្សេងៗ បានកើនឡើង ៥,៣ភាគរយ។
អានបន្ថែមចិន និងកូរ៉េ កំពុងសិក្សាបង្កើតរោងចក្របច្ចេកវិទ្យាទំនើបៗ និងផលិតបន្ទះឈីប នៅកម្ពុជា
ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ មកពីប្រទេសចិន និងកូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាព បង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា ដូចជាផលិតបន្ទះឈីប នៅកម្ពុជា ខណៈរាជរដ្ឋាភិបាល ជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញសម្រាប់បម្រើក្នុងខ្សែច្រវ៉ាក់រោងចក្រសហគ្រាសប្រើប្រាស់បច្ចេកវិទ្យា។ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា បន្ទាប់ពីការឆ្នោតក្នុងនីតិកាលទី៧ រួច កម្ពុជានឹងទទួលបានបណ្តាវិនិយោគិនថ្មីៗមកបណ្តាក់ទុនបន្ថែមទៀត ជាពិសេសលើវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដូចជា វិស័យបច្ចេកវិទ្យាទំនើប និងការបង្កើតរោងចក្រផលិតបន្ទះឈីប។ ឯកឧត្តមបណ្ឌិត ថ្លែងថា៖ “កន្លងងមកនេះ កម្ពុជាទទួលមានរោងចក្រខ្លះៗហើយដូចជា ក្រុមហ៊ុន Minibea ជាដើម បច្ចុប្បន្នបានកំពុងដំណើរការផលិតនូវបន្ទះ និងផលិតឧបករណ៍បច្ចេកវិទ្យាមួយចំនួនដែលបម្រើឱ្យបណ្តាក្រុមហ៊ុនធំៗ។ បន្ថែមពីលើនេះ យើងនឹងមានក្រុមហ៊ុនយក្សធំៗមកពីកូរ៉េ និងចិន កំពុងសិក្សាលទ្ធភាពនៃការវិនិយោគក្នុងការផលិតបន្ទះឈីបនៅកម្ពុជា” ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា កម្ពុជា ស្វាគមន៍រាល់វិនិយោគទាំងអស់ ដែលមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅអាចជំរុញនូវចក្ខុវិស័យ កម្ពុជាប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
អានបន្ថែម