ព័ត៌មានក្នុងស្រុក
អគារទីស្តីការថ្មីកម្ពស់១៨ជាន់ របស់ក្រសួងឧស្សាហកម្ម បានបញ្ចប់ការសាងសង់១០០%ហើយ
អគារទីស្តីការថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពស់ ១៨ជាន់ តាមបណ្តោយមហាវិថីព្រះនរោត្តម បានបញ្ចប់ការសាងសង់ហើយ។ នេះបើតាមពិធីប្រគល់ទទួលកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បើតាមលោក ឃុន សេងផេង តំណាងក្រុមហ៊ុនសាងសង់ គឺក្រុមហ៊ុន ឃុន សៀ អ៊ីមផត អ៊ិចផត បានបញ្ជាក់ថា អគារទីស្តីការថ្មីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ មានកម្ពស់ ១៨ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក ឃុន សេងផេង បានបញ្ជាក់បន្ថែមថា អគារទីស្តីការថ្មីនេះត្រូវបានសាងសង់ឡើងប្រើរយៈពេលអស់ជាង៣ឆ្នាំ ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនដៃគូគឺក្រុមហ៊ុន ម៉ាទីន ឌីហ្សាញ &សឹកសេស ប៊ីល ទទួលបានការគាំទ្រជានិច្ចទាំងផ្នែកពិគ្រោះយោបល់និងបច្ចេកទេសពីគណៈកម្មការសាងសង់របស់ក្រសួង ក្នុងកិច្ចសហការនិងយោគយល់គ្នាយ៉ាងល្អប្រសើរ។ […]
អានបន្ថែមអូស្ត្រាលីផ្តល់ជំនួយជាង ៥៦លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា
ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចាប់ពីឆ្នាំ២០២៣ ដល់២០២៤។ នេះបើលិខិតរបស់លោកជំទាវ ផេននី វង រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្រ្តីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្រ្តីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្រ្តាលី ផ្ញើជូនឯកឧត្តមរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងជាសហប្រតិបត្តិការអន្តជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ជំនួយទាំងនេះ រួមមាន ៤៧,៩លានដុល្លារអូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្ដល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីនេះ ស្របនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាន និងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែក បង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។ គួរបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្ត្រាលី ក្នុងឆ្នាំ២០២២-២០២៣។
អានបន្ថែមក្រសួងចាប់គិតលុយលើការបញ្ជូលថាមពលយានយន្តអគ្គិសនីចាប់ពីខែសីហាខាងមុខនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់គិតកម្រៃលើសេវាបញ្ជូលថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយដែលស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួង ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ។ នេះបើតាមលិខិតលេខ ០៣២ សជណ.សក.ដជគ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ រាល់ការប្រើប្រាស់ស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីទាំងអស់នេះ ត្រូវគិតតម្លៃ ១.៦០០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន ៣ទីតាំងហើយ ក្នុងនោះ៖ ទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ ស្ថិតនៅក្នុងក្រុងសៀមរាប។ (អានបន្ថែម)
អានបន្ថែមកម្ពុជាចំណាយ ៣០លានដុល្លារ សាងសង់មជ្ឈមណ្ឌលដ៏ធំ១ ដើម្បីផ្ទុកទិន្នន័យជាតិ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣នេះ បានបើកការដ្ឋានសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ (National Data Center) ដែលប្រើប្រាស់ថវិកាជាតិចំនួនប្រមាណជិត ៣០លានដុល្លារ និងប្រើប្រាស់រយៈពេលក្នុងសាងសង់ ១ឆ្នាំកន្លះ។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ ថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈ និងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។ ឯកឧត្តម បានបន្តថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ អគារថ្មីនៃ មជ្ឈមណ្ឌលទិន្នន័យជាតិនេះ មានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អានបន្ថែមរដ្ឋបើកឱ្យប្រើបណ្តោះអាសន្នផ្លូវក្រវាត់ក្រុងទី៣ ខណៈនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៣ សីហា
បច្ចុប្បន្នគម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់ជាស្ថាពរ ១០០ភាគរយហើយ រង់ចាំតែថ្ងៃសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែសីហា ខាងមុខនេះប៉ុណ្ណោះ។ នេះបើតាមការលើឡើងរបស់ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ BTV នៅថ្ងៃទី១៨ កក្កដា។ ឯកឧត្តមបញ្ជាក់ថាផ្លូវសេដ្ឋកិច្ចដ៏សំខាន់១ខ្សែនេះ សង់រួចរាល់ ១០០ភាគរយ ហើយបច្ចប្បន្នត្រូវបានបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសិន ខណៈគ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ សីហា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។ ផ្លូវថ្មីនេះ បានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដោយត្រូវប្រើប្រាស់ថវិកាកម្ចីប្រមាណ ២៧៣លានដុល្លារ ពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួររម្លឹកទៀតថា គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែតពីក្រវាត់ក្រុងទី៣ ដើម្បីឆ្លងទន្លេមេគង្គ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនទី២ ក៏ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-អូស្ត្រាលី ប្រកាសឱ្យប្រើសៀវភៅយុទ្ធសាស្រ្តថ្មី ដើម្បីជំរុញការវិនិយោគនៅកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា។ សៀវភៅណែនាំថ្មីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយលោក Nicholas Moore ប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយនិង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅនេះ គឺជាសមិទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសអូស្ត្រាលី និងកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ដោយពន្យល់ពីច្បាប់ និងដំណើរការសំខាន់ៗនៃការវិនិយោគ។ បន្ថែមពីនេះ សៀវភៅនេះ ដកស្រង់ខ្លឹមសារចេញពីបទពិសោធន៍ និងមេរៀនដែលវិនិយោគិនដែលបានឆ្លងកាត់ការវិនិយោគកន្លងមក ព្រមទាំងការចែករំលែកចំណេះដឹងពីតំណាងរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជននៅកម្ពុជា។ សៀវភៅនេះផងដែរ គឺជាការណែនាំជាក់ស្តែងសម្រាប់អ្នកវិនិយោគអូស្ត្រាលី និងបរទេសផ្សេងៗ ដែលកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ស្តីពីការវិនិយោគ (LOI) ឆ្នាំ ២០២១។ គួរបញ្ជាក់ថា ច្បាប់ពីការវិនិយោគ ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមត្រឹមត្រីមាសទី១-២០២៣នេះ, FDI បានវិនិយោគជាង ៤៥ពាន់លានដុល្លារ នៅកម្ពុជា
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា FDI មានទឹកប្រាក់ជាង ៤៥,៨ ប៊ីលានដុល្លារ ក្នុងនោះទុនវិនិយោគមកពីប្រទេសចិនឈរលើលំដាប់លេខ១ តាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ក្នុងចំណោមការវិនិយោគផ្ទាល់បរទេស គឺប្រទេសចិនឈរនៅចំណាត់ថ្នាក់ទី១លើកំពូលតារាង ដែលមានទំហំទុនវិនិយោគ ៨៣,៥ទ្រីលានរៀល ឬស្មើនឹងប្រមាណ ២០,៥៩ប៊ីលានដុល្លារ។ បើតាមរបាយការណ៍ដដែល លំហូរវិនិយោគ FDI នេះ គ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។ វិស័យអចលនទ្រព្យ និងសំណង់ មានទុនវិនិយោគ FDI មានប្រមាណ ២១,៥ទ្រីលានរៀល និង៩,៨ទ្រីលានរៀល រៀងគ្នា។
អានបន្ថែមវិមាន«រូបពីរ»រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ សម្ពោធជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតបារាំង បានសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ដែលស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ាតេជោឥន្ទ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ កន្លងមក វិមាននេះ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែ មីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យ ជម្នះលើប្រទេសអាល្លឺម៉ង់។ ក្រោយមកទៀត នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែលត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ហេតុនេះ នៅអំឡុងខែមករា ឆ្នាំ២០២៣ កម្ពុជា និងបារាំង បានសហការគ្នាសាងសង់វិមាននេះឡើងវិញ ដោយស្ថាបត្យកររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការអនុវត្តជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ […]
អានបន្ថែមរដ្ឋអនុម័តការទូទាត់ គម្រោងស្ថានីយផលិតអគ្គិសនីចំនួន៧ មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្ត៥
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនចំនួន ០៤ លើគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្តេះកោះកុង ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្រុមហ៊ុនចំនួន ០៤ អនុវត្តគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧ រួមមាន៖ ក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។ ក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត ខេត្តកំពង់ឆ្នាំង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ […]
អានបន្ថែមក្រសួងដាក់ចេញយុទ្ធសាស្រ្តសំខាន់៦ ដើម្បីការពារសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ សម្រាប់កម្មករ និយោជិក ជាពិសេសកម្មករសំណង់។ ផែនការមេនេះ គ្របដណ្តប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម។ ក្នុងការប្រកាសផ្សព្វផ្សាយផែនការមេនេះ ដែលធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានឱ្យដឹងថា ការបញ្ជ្រាបចំណេះដឹងស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងការអប់រំទូទៅ និងផ្ទៃក្នុងនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺអាចកសាងអនាគតកម្មករជំនាញជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពការងារល្អជាងមុន។ បន្ថែមពីនេះ ផែនការមេលើកទី៣ នេះ នឹងក្លាយជាយន្តការនៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានាក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារជូនកម្មករនិយោជិត ដែលបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ នាំឱ្យបង្កើនផលិតភាពការងារក្នុងរោងចក្រ សហគ្រាស។ ដោយឡែក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដែរថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន៦ និងផែនការសកម្មភាពលម្អិតជាមួយនឹងយន្តការត្រួតពិនិត្យ […]
អានបន្ថែម