ព័ត៌មានក្នុងស្រុក
ក្រសួងដាក់ចេញយុទ្ធសាស្រ្តសំខាន់៦ ដើម្បីការពារសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ សម្រាប់កម្មករ និយោជិក ជាពិសេសកម្មករសំណង់។ ផែនការមេនេះ គ្របដណ្តប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម។ ក្នុងការប្រកាសផ្សព្វផ្សាយផែនការមេនេះ ដែលធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានឱ្យដឹងថា ការបញ្ជ្រាបចំណេះដឹងស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងការអប់រំទូទៅ និងផ្ទៃក្នុងនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺអាចកសាងអនាគតកម្មករជំនាញជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពការងារល្អជាងមុន។ បន្ថែមពីនេះ ផែនការមេលើកទី៣ នេះ នឹងក្លាយជាយន្តការនៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានាក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារជូនកម្មករនិយោជិត ដែលបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ នាំឱ្យបង្កើនផលិតភាពការងារក្នុងរោងចក្រ សហគ្រាស។ ដោយឡែក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដែរថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន៦ និងផែនការសកម្មភាពលម្អិតជាមួយនឹងយន្តការត្រួតពិនិត្យ […]
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចបាន ៣៣,៣៩% ហើយ
ត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចការសាងសង់បាន ៣៣,៣៩ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯឧត្តមប៉ាល់ ចន្ទតារា រដ្ឋលេខាធិកានៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) នៅថ្ងៃទី១៣ កក្កដា ២០២៣។ គួរបញ្ជាក់ថា លទ្ធផលដែលសម្រេចបាន ៣៣,៣៩ភាគរយនេះ រួមមាន ៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៨ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៦,៧៦ គ.ម។ នាឱកាសនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕ […]
អានបន្ថែមរដ្ឋបង្កើតក្រុមការងារពិសេស ជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប
រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ នេះបើតាមសេចក្តីសម្រេចលេខ៥២ សសរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមការងារពិសេសនេះ មានសមាសភាព ២៦រូប ដែលប្រធាន ០១រូប ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ ក្រុមការងារនេះ មានភារកិច្ចដូចតទៅ៖ ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបថតនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ខេត្តសៀមរាប ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ត្រូវបានវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation (CEBC) ក្រោមទម្រង់វិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT: Build-Operation-Transfer)។ កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនខាងលើដើម្បីឱ្យសិក្សាលម្អិតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី៣នេះ រួមមានដំណាក់កាលទី១ ពីភ្នំពេញ ទៅសៀមរាបប្រវែងប្រហែល២៥០ គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែតប្រវែង ១៥០គីឡូម៉ែត្រ ដោយប្រើពេល ១២ខែ ដើម្បីសិក្សាលម្អិតពីគម្រោងនេះ។ […]
អានបន្ថែមឆមាសទី១-២០២៣ កម្ពុជានាំចូលដែកនិងដែកថែប សរុបជាង ១៩២លានដុល្លារ កើន៣.៤%
កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់សរុបជាង ១៩២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ កើនឡើង ៣,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលចេញផ្សាយនៅថ្ងៃ១០ កក្កដា ២០២៣នេះ។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប មាន ១,៦ភាគរយ នៃទំហំនាំចូលសរុប១២,២២ ពាន់លានដុល្លារ ។ ក្នុងខែមិថុនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ៣២លានដុល្លារ ថយចុះ ៩,៥ភាគរយ។ ក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ បានអនុញ្ញាតគម្រោងសាងសង់សរុប ចំនួន ១.០២៣ គម្រោង ក្នុងត្រីមាសទី១ កើនឡើង ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មាន ១.២៤៨ លានដុល្លារ កើនឡើង ១៥០,៥ ភាគរយ។
អានបន្ថែមរោងចក្រធំៗ៤ តម្លៃជិត ២៧លានដុលារ នឹងសង់នៅកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៤ ដើម្បីបង្កើតរោងចក្រធំៗ៤ ក្រោមទុនវិនិយោគ ២៦,៧លានដុល្លារ ដែលនឹងបង្កើតការងារបាន ៣.៣០៤កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១២ កក្កដា ២០២៣។ ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖ ១- “RUNZHIMAO HEALTH CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។ ២- “LITESUN HOMEDECOR CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។ ៣- “BRIGHT PLASTIC (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត […]
អានបន្ថែមឆមាសទី១ កម្ពុជាអនុម័តបាន ១១៣គម្រោង តម្លៃ ១,១ពាន់លានដុល្លារ ក្នុងនោះវិនិយោគចិនឈរនៅលំដាប់ទី១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ ១.១០៥ លានដុល្លារ។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ៨០០លានដុល្លារ ធ្លាក់ចុះពី ១. ៩០០លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រោងវិនិយោគទាំង១១៣នេះ បង្កើតការងារបានចំនួនប្រមាណ ១២២ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគ១១៣ មានគម្រោងចំនួន ១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោងចំនួន៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន៣ ស្ថិតនៅក្នងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ និងបានចូលរួមចំណែកប្រមាណ ២ភាគ៣ នៃគម្រោង សរុប ខណៈការវិនិយោគក្នុងស្រុក ឈរលំដាប់ទី២។
អានបន្ថែមគម្រោងសង់ស្ថានីយទឹកកខ្វក់ដ៏ធំនៅព្រះសីហនុសម្រេចបាន ៩៨% គ្រោងបញ្ចប់ទាំងស្រុងចុងខែកក្កដានេះ
គិតត្រឹមថ្ងៃទី១១ កក្កដា ២០២៣នេះ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំទី៣(PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សម្រេចបាន ៩៨ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ នេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពផ្ទាល់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ កក្កដា ២០២៣។ តំណាងក្រុមហ៊ុន X.WATER បានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំទី៣(PS3) សម្រេចការសាងសង់បាន ៩៨ភាគរយហើយ បច្ចុប្បន្នក្រុមហ៊ុនកំពុងនឹងរៀបចំធ្វើត្តេសសាកល្បងនៅចុងខែកក្កដា ២០២៣ មុនដឹងដាក់ឱ្យដំណើរការជាផ្លូវការ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ វាមានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃ ២០,០០០ម៉ែត្រគូប។ នាឱកាសនោះឯកឧត្តម គួច ចំរើន បានលើកឡើងថា ការបង្កើតឡើងនូវស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ នេះគឺដើម្បីបន្សុទ្ធទឹកកខ្វក់ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន ដោយប្រើបចេ្ចកវិទ្យាចុងក្រោយបំផុតគឺMABR ដែលប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ គួររម្លឹកថា ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ […]
អានបន្ថែមរដ្ឋគ្រោងប្រែក្លាយកំពង់ផែទេសចរណ៍១នេះ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិនៅក្រុងព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុ បានស្នើដល់ក្រសួងទេសចរណ៍ ជួយរៀបចំកែប្រែកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដែលទើបសម្ពោធឱ្យប្រើប្រាស់ថ្មីៗនេះ ជាកំពង់ផែទេសចរណ៍អន្តរជាតិដ៏ធំមួយ ដើម្បីសម្រួលដល់ការរៀបចំលំហូរទេសចរណ៍រវាងបីប្រទេស(កម្ពុជា-ថៃ-វៀតណាម) ឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកតាមផ្លូវទឹកបានល្អប្រសើរបំផុត។ នេះជាការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ (អានបន្ថែម) ឯកឧត្តមអភិបាល បានបញ្ជាក់ពីគោលបំណងដោយមិនត្រឹមតែចង់មានកំពង់ផែទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងចង់ប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែមានលក្ខណៈជាអន្តរជាតិ។ ឯកឧត្តមអភិបាល បានបន្តថា ក្នុងក្របខណ្ឌអាស៊ាន ពិសេសជាមួយថៃ និងវៀតណាម មានគោលការណ៍ឯកភាពគ្នាក្នុងការរៀបចំលំហូរទេសចរណ៍រវាងប្រទេសទាំង០៣ ឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកតាមផ្លូវទឹក។ ប៉ុន្តែមកទល់ពេលនេះ ខេត្តព្រះសីហនុ នៅមិនទាន់មានកំពង់ផែស្តង់ដារនៅឡើយ ដូច្នេះយើងចង់ប្រែក្លាយកំពង់ផែដែលមានស្រាប់នេះឱ្យមានលក្ខណៈស្តង់ដារ ដើម្បីអាចឱ្យនាវាទេសចរណ៍អន្តរជាតិចេញ ចូលបាន ខណៈនៅថៃ និងវៀតណាម គេមានកំពង់ផែទេសចរណ៍អន្តរជាតិ និងមានគោលការណ៍នេះរួចរាល់ហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានស្នើសុំឯករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការជួយគាំទ្រលើការរៀបចំប្រែក្លាយកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ជាកំពងផែទេសចរណ៍អន្តរជាតិមួយ ដែលគ្រោងនឹងដាក់ស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងសម្រេច។
អានបន្ថែមរង្វង់មូលដំរី៥០៥ ក្នុងស្រុកវាលវែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ
រង្វង់មូលដំរី៥០៥ ត្រង់ចំនុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ រង្វង់មូលដំរី៥០៥ ក្បាលនេះ ត្រូវបានសម្ពោធនៅថ្ងៃទី២៥ ខែមិថុនា ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ បន្ថែមពីនេះ រង្វង់មូលដំរី៥០៥ ត្រូវបានចាប់ផ្ដើមកសាងឡើងនៅខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ ទើបរួចរាល់ជាស្ថាពរ ដោយចំណាយអស់ថវិកាសរុប ៣៩៩លានរៀល។ ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងជាប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥០៥ ឬ រង្វង់មូលប្រម៉ោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា និម្មិតរូបនៃដំរីទាំង៥០៥នេះ គឺតំណាងឲ្យភាពអស្ចារ្យទាំង៥៖ ទី១.សត្វដំរីគឺជាសត្វដែលកម្រមាន មាឌធំ ស្លូតបូត ចេះសាមគ្គីគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខដុមរមនា។ ទី២.ដោយសារភូមិសាស្ត្រស្រុកវាលវែងមានផ្លូវជាតិលេខ៥៥ ប្រសព្វគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូលឆ្ពោះទៅកាន់ឃុំទាំង០៥នៃស្រុកវាលវែង។ ទី៣.ស្រុកវាលវែងមានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្រសិទ្ធនាមថា”ផ្លូវបុប្ផាលាក់ខ្លួន” […]
អានបន្ថែមស្ពានអាកាសព្រះមុនីវង្ស សម្រេចការសាងសង់បាន ២៥ភាគរយ ហើយ
គិតត្រឹមថ្ងៃ១១ កក្កដានេះ គម្រោងសង់ស្ពានអាកាសព្រះមុន្នីវង្ស សម្រេចការសាងសង់បានប្រមាណ ២៥ភាគរយ ហើយ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងដំឡើងសរសេរស្ពានបានខ្លះៗហើយ។ នេះបើយោងតាមការលើកឡើងរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លើសាព័ត៌មានក្នុងស្រុក BTV នៅថ្ងៃទី១១ កក្កដា ២០២៣។ លោកបញ្ជាក់ថា ការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ នៅតំបន់N1 និងនៅតំបន់ N2 និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស តំបន់N3 បានខួងគ្រឹះហើយដែរ។ ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។ បន្ទាប់ពីការសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចរាល់ នឹងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនយានយន្ត និងចរាចរណ៍កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំបានយ៉ាងប្រសើរ។ គួរម្លឹកថា ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល ៣៦ខែ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ (អានបន្ថែម)
អានបន្ថែម