ចិនគ្រោងបង្កើតមជ្ឈមណ្ឌលឱសថបុរាណនៅកម្ពុជា ខណៈអ្នកជំនាញវេជ្ជសាស្ត្របុរាណកំពុងសិក្សា

ក្រុមគ្រូពេទ្យជំនាញជាន់ខ្ពស់ទី២របស់ចិន ដែលជំនាញផ្នែកឱសថបុរាណចិន TCM បានមកដល់រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីបង្ហាញពីគោលបំណងដ៏សំខាន់ពីរគឺផ្តល់ការព្យាបាលតាមបែបវេជ្ជសាស្រ្ដចិនដល់ប្រជាពលរដ្ឋខ្មែរ និងទី២ជំរុញបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Ecns នៅថ្ងៃទី០៥ កក្កដា ២០២៣។ ក្រុមគ្រូពេទ្យបុរាណចិនTCM (ក្រុមទី២)នេះ រួមមានអ្នកជំនាញចំនួនប្រាំបីនាក់មកពីមន្ទីរពេទ្យ Guang’anmen នៃទីក្រុងប៉េកាំងនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិននៃប្រទេសចិន ដែលសុទ្ធតែជាគ្រូពេទ្យមានទេពកោសល្យ និងចំណេះដឹងឯកទេសផ្នែកវេជ្ជសាស្ត្របែបសម្ព័ន្ធកាយចិត្ត ការចាក់ម្ជុលវិទ្យាសាស្ត្រ និងផ្នែកឆ្អឹង។ ជំនាញរបស់ក្រុមគ្រូពេទ្យទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពថែទាំសុខភាពនៅកម្ពុជា។ នាឱកាសនោះដែរ ប្រធានក្រុមលោក Fan Maorong និងអនុសេនីយ៍ឯក Zhang Yanhong TCM (ក្រុមទី១)ដែលកំពុងស្នាក់នៅកម្ពុជា បានប្រគល់ភារកិច្ចរបស់ក្រុមទីមួយទៅក្រុមថ្មីដែលត្រូវបន្តបេសកម្មរបស់ខ្លួនក្នុងការងារគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅកម្ពុជា។ ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងអំឡុងវិបត្តិ COVID-19 បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ដោយកាលណោះចិនបានចាត់បញ្ជូន ក្រុមអ្នកជំនាញដំបូងរបស់ TCM ដំបូងមក។ គិតត្រឹមថ្ងៃទី ១៧ ខែឧសភា ក្រុមនេះបានផ្លាស់ប្តូរទៅជាក្រុមគ្រូពេទ្យចិនដែលឧទ្ទិសដល់ការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តបន្តដល់ប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់នេះ គឺជាក្រុមគ្រូពេទ្យថ្នាក់ជាតិដំបូងគេបង្អស់របស់ប្រទេសចិនដែលត្រូវបានបញ្ជូនទៅក្រៅប្រទេសដោយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ពេញមួយបេសកកម្មរបស់ខ្លួន ក្រុមគ្រូពេទ្យចិនបានចាត់ចែងការព្យាបាលតាមបែបឱសថបុរាណចិនដល់បុគ្គលក្នុងស្រុក រៀបចំវគ្គព្យាបាលដោយមិនគិតថ្លៃ ធ្វើគំនិតផ្តួចផ្តើមអប់រំសុខភាព […]

អាន​បន្ថែម

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំតម្លៃជាង២០លានដុល្លារ នៅបឹងជើងឯក សង់បាន ៨០% ហើយ

គិតត្រឹមថ្ងៃទី៥ ខែកក្កដា ២០២៣ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កក្កដា្២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េជួយកម្ពុជាជិត ២លានដុល្លារ សង់អគារមន្ទីរបង្អែកថ្មីនៅខេត្តពោធិ៍សាត់

អគារថ្មីសម្រាប់ព្យាបាលជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តម្លៃជិត ២លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាសាងសង់អគារជំងឹមិនឆ្លង ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក សុង យ៉ុងហ្គឹន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (កូហ្វី) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ អគារថ្មីមួយខ្នងនេះ មានបណ្តោយ ៤០.៥ ម៉ែត្រ ទទឹង ១៧ ម៉ែត្រ កម្ពស់បីជាន៉ រយៈពេលនៃការសាងសង់ ១២ខែ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកូរ៉េ តាមរយៈគម្រោងរបស់កូហ្វី (KOFIH)។ អគារនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើអោយវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។

អាន​បន្ថែម

ផ្លូវជាតិលេខ១០ មួយកំណាត់ក្នុងខេត្តពោធិ៍សាត់ ពីវាលវែងទៅអូសោម សង់ជិតរួចរាល់ហើយ

គិតត្រឹមថ្ងៃទី២៨ ខែមិថុនា មួយកំណាត់នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០​ក្នុងខេត្តពោធិ៍សាត់ ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ មិថុនា ២០២៣។ បច្ចុប្បន្ន ផ្លូវជាតិលេខ១០ ក្នុងកំណាត់ពីទីរួមស្រុកវាលវែង ឃុំប្រម៉ោយ ទៅកាន់ឃុំអូរសោម ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ឃុំអូរសោម​ ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម)  

អាន​បន្ថែម

ផ្សារទំនើប និងចំណតរថយន្តក្រោមដីធំបំផុតនៅកណ្តាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន EDC Juta (Cambodia) បានបើកការដ្ឋានសង់មជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីដ៏ធំមួយចំកណ្តាលរាជធានីភ្នំពេញ។ គម្រោងមជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីនេះរួមមានចំណតរថយន្តច្រើនជាន់ ផ្សារទំនើបទំនើប រមណីយដ្ឋានប្រណីត និងសេវាកម្មក្រោមដីជាច្រើនទៀត។ ដឹកនាំដោយឧកញ៉ា ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុន EDC Juta (Cambodia) ការដ្ឋានសំណង់របស់គម្រោងបានបើកដំណើរការជាផ្លូវការចាប់ផ្តើមនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2023។ ដោយលាតសន្ធឹងលើផ្ទៃដីទំហំ 33.20 ម៉ែត្រការ៉េ ទីតាំងគម្រោងនេះមានទីតាំងនៅលើដីឡូតិ៍សំខាន់ៗនៃផ្លូវលេខ 106, 108, និងផ្លូវ 13, 19 ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ឧកញ៉ា ចាន់ សុធាបានលើកឡើងថា គម្រោងនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវទេសភាពទីក្រុងដោយផ្តល់ជូននូវសេវាកម្មជាច្រើន ប្រកបដោយលក្ខណៈពិសេសពោរពេញដោយភាពច្នៃប្រតិដ្ឋ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នករស់នៅ និងសកម្មភាពអាជីវកម្មនៅភ្នំពេញ។ ចក្ខុវិស័យរបស់ EDC Juta គឺនេះជាតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមដោយមជ្ឈមណ្ឌលទីក្រុងជាច្រើន។ តាម​រយៈ​ការ​ផ្តល់​កន្លែង​ចត​រថយន្ត​ដ៏ទំនើប​ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​រថយន្ត​បាន​ចំនួន ៥១៦ គ្រឿង គម្រោង​នេះ​មាន​គោល​បំណង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​លើក​កម្ពស់​បទ​ពិសោធន៍​ទីក្រុងសម្រាប់ប្រជាជន នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ឧកញ៉ា ចាន់ សុធា។ “បន្ថែមពីលើអត្ថប្រយោជន៍ជាក់ស្តែង អគារក្រោមដីក៏នឹងជំរុញកំណើនសេដ្ឋកិច្ចផងដែរ ដោយផ្តល់ឱកាសការងារសម្រាប់អាជីវកម្មខ្នាតតូចក្នុងស្រុកឱ្យអាចប្រកបមុខរបរលក់ដូរ […]

អាន​បន្ថែម

ឥណ្ឌាគ្រោងភ្ជាប់ផ្លូវហាយវេត្រីភាគីមកកម្ពុជា ខណៈបច្ចុប្បន្នបានភ្ជាប់ជាមួយថៃ-មីយ៉ាន់ម៉ា រួចហើយ

ឥណ្ឌាមានគម្រោងចង់ភ្ជាប់ផ្លូវហាយវេត្រីភាគីប្រវែង ១.៣៦០គីឡូម៉ែត្រ មកកម្ពុជា ដែលបច្ចុប្បន្នកំពុងសង់ភ្ជាប់រវាងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ ហើយការ​សាង​សង់​​ពី​ប្រទេស​ថៃ​ទៅ​មីយ៉ាន់ម៉ា បាន​បញ្ចប់ទាំងស្រុង តែនៅមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។ នេះបើយោងតាមការបញ្ជាក់របស់បេសកជនថៃលោក Pattarat Hongton ជាមួយកាសែត thelivenagpur នៅថ្ងៃទី៣ កក្កដា ២០២៣។ លោកបញ្ជាក់ថា ភាគីឥណ្ឌា​មាន​គម្រោង​ពង្រីក​ការ​សាងសង់​ផ្លូវ​ហាយវេ​ដែល​កំពុងសង់​នេះ ភ្ជាប់​ទៅ​កាន់​ប្រទេសមួយចំនូនទៀត​ដូច​ជា ឡាវ កម្ពុជា វៀតណាម និង​ប្រទេស​នៅ​អាស៊ី​ក្បែរៗ​នោះផងដែរ។ តាមប្រភពដដែលបញ្ជាក់ថា គម្រោងតភ្ជាប់នេះនឹងបន្តទៅមុខទៀតជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌា ឯកឧត្តម Nitin Gadkari បានបញ្ជាក់ថា ការសាងសង់ផ្លូវហាយវេត្រីភាគីឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា ភាគច្រើនត្រូវបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែមិនបានប្រកាសកាលបរិច្ឆេទណាមួយដែលនឹងបើកសម្រាប់ភ្ញៀវទេសចរប្រើប្រាស់នោះទេ។ គម្រោងសាងសង់ផ្លូវហាវេឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា នេះឡើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងបី និង ប្រទេសផ្សេងៗទៀត ពិសេសគឺជួយកាត់បន្ថយពេលវេលា និងចំណេញថ្លៃដើម ដែលមានតម្លៃថោកជាងការធ្វើដំណើរតាមផ្លូវអាកាស។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌានឹងចាប់ផ្តើមសេវាកម្មដឹកជញ្ជូនជាច្រើននៅលើផ្លូវមួយខ្សែនេះ ដូចជាពីទីក្រុង Manipur ទៅមីយ៉ាន់ម៉ាដោយសេវារថយន្តក្រុង ក៏ដូចជារថភ្លើងផងដែរ ខណៈគេ​រំពឹង​ថា​ផ្លូវ​ហាយវេ​នេះ​នឹង​ត្រូវ​បញ្ចប់ទាំងស្រុង​នៅ​ឆ្នាំ​២០២៧។

អាន​បន្ថែម

រដ្ឋជ្រើសប្រើផលិតផលដំបូងបង្អស់របស់កូនខ្មែរ ដើម្បីជួលជុលផ្លូវសំខាន់៣ខែ្សនៅភ្នំពេញ

រដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសយកផលិតផលដែលជាស្នាដៃដំបូងបង្អស់របស់កូនខ្មែរ គឺ(Cold Mix AC) មកប្រើសម្រាប់ធ្វើការជួសជុលផ្លូវសំខាន់៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវទាំងបីខ្សែខាងលើ នៅថ្ងៃទី៣០ មិថុនា ២០២៣​។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាងសង់នឹងប្រើកៅស៊ូ Cold Mix AC (Cold Mixing Asphalt Concrete) សម្រាប់ជួសជុលផ្លូវទាំង៣ខ្សែនេះ ដែលជាប្រភេទផលិតផលថ្មី និងដំបូងគេនៅប្រទេសកម្ពុជា ដែលបានស្រាវជ្រាវ និងបង្កើតឡើងដោយជនជាតិខ្មែរផ្ទាល់ គឺឯកឧត្តម អ៊ុយ សុផល ជាអនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានចំណាយពេលស្រាវជ្រាវ ជាង ១០ឆ្នាំ មានការទទួលស្គាល់គុណភាពពីរាជរដ្ឋាភិបាលផងដែរ។ គួរបញ្ជាក់ថា ផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុបស្មើ 984ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប 6,694 ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចំនួន៦ ដែលត្រូវប្រើប្រាស់កៅស៊ូ Cold Mix AC (Cold Mixing […]

អាន​បន្ថែម

សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដាក់ចេញគម្រោង៥ ដើម្បីជួយអភិវឌ្ឍខេត្តសៀមរាប

សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)​ មានគម្រោងចំនួន​៥​ សម្រាប់ចូលរួមអភិវឌ្ឍខេត្ត​ និងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត និងអនុញ្ញាតឱ្យលោក  Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងឱ្យដឹងថា សមាគមមានគម្រោង ចំនួន​៥​ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាបកាន់តែប្រសើរបន្ថែមទៀត​ ពិសេសជួយដល់ប្រជាព​ល​រដ្ឋ​ឱ្យមានការងារធ្វើផងដែរ។ គម្រោងទាំង ៥នោះរួមមាន៖ ១. គម្រោងសេវាកម្មដឹកជញ្ជូនអគ្គិសនី ២.គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ៣. គម្រោងមជ្ឈមណ្ឌលផលិតកម្មភាពយន្ត និងតន្ត្រីរបស់កម្ពុជា ៤. គម្រោងគ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យ ៥. គម្រោងផ្ទះចូលនិវត្តន៍។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)  គម្រោងទាំង ៥ ខាងលើនេះ នឹងជួយអភិវឌ្ឍខេត្តសៀមរាប​ ពិសេសគឺការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋថែមទៀតផង។ រូបភាពដោយ KNN

អាន​បន្ថែម

­­សម្តេច៖ ពលរដ្ឋកម្ពុជាទាំងអស់ ពិសេសកម្មករ អាចទៅព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មី និងធំបំផុត ដោយឥតគិតថ្លៃ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសណែនាំឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលជាមន្ទីពេទ្យថ្មី និងធំបំផុតនៅកម្ពុជាដោយឥតគិតថ្លៃ ខណៈបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ។ សម្តេចតេជោ បានថ្លែងបែបនេះនៅក្នុងឱកាសចុះជួបបងប្អូនកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានថ្លែងថា «ឥលូវនេះមន្ទីរពេទ្យតេជោសន្តិភាព នេះបានកសាងស្ទើតែរួចរាល់ទាំងស្រុងហើយ យើងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ ហើយកម្មករ កម្មការិនីយើង ដែលមានជំងឺសុំទៅមន្ទីពេទ្យតេជោសន្តិភាពនេះ សុំទៅពិនិត្យព្យាបាល ឫក៏ព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ដោយមិនគិតថ្លៃនោះទេ នឹងមិនចាំបាច់ដល់ពេលសម្ពោធទេ ខ្ញុំបានទៅមើលរួចហើយ»។ សម្តេចតេជោបន្តទៀតថា មន្ទីរពេទ្យតេជោសន្តិភាព ជាមន្ទីពេទ្យដែលធំបំផុតនៅកម្ពុជា ហើយនៅតំបន់អា​ស៊ី​អាគ្នេយ៍ មិនមានមន្ទីពេទ្យធំដូចនេះច្រើននោះទេ ដែលទទួលព្យាបាលជំងឺចាប់ពេលនេះតទៅ នឹងសុំឱ្យប្រជាព​ល​រដ្ឋ​ទាំងអស់ ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីពេទ្យថ្មីនេះ។ សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១ម៉ឺនគ្រែ សម្រេចការងារសាងសង់បាន១០០ភាគរយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ (អានបន្ថែម) មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ […]

អាន​បន្ថែម

សាលសហសិក្សាដ៏ទំនើបនៃវិទ្យាស្ថានតេជោសែនសាធារណការ  សម្ពោធឱ្យប្រើប្រាស់ហើយ

សាលសហសិក្សាតេជោសែនទំនើបថ្មី ដែលបានសាងសង់ចំណាយអស់ ៦៥ម៉ឺនដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ សមិទ្ធផលថ្មីមួយនេះ បានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ សាលនេះ មានបណ្តោយ ៣១,៣ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានលទ្ធភាពអាចផ្ទុកអ្នកចូលរួមបានប្រមាណ ២៣០នាក់។ ជាពិសេស សាលនេះ បានបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ ដែលនៅចំកណ្តាលស្លាបជញ្ជាំងផ្នែកខាងកើតនៃសាល ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមួយនេះ មានការតម្លើងនូវ LED Screen ដែលមានបណ្ដោយ ៧ម៉ែត្រ និងទទឹង ៤ម៉ែត្រ (ស្មើនឹង ៣២៥អ៊ីញ)។

អាន​បន្ថែម