គម្រោងសង់ប្រព័ន្ធលូ និងស្ថានីយទឹកកខ្វក់តម្លៃ ២២លានដុល្លារ នៅកំពង់ចាមបើកការដ្ឋានហើយ

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ ២២លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារ ដែលបានចាប់ផ្តើមការងារសាងសង់កាលពីខែធ្នូ ឆ្នាំ២០២២ និងគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥។ គួរបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) និងសហការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd.។ បើតាមផែនការ ហេដ្ឋារចនាសម្ព័ន្ធនៃអនុគម្រោងនេះ នឹងសាងសង់ឡើងដោយរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ […]

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចឱ្យខេត្តអាចអនុម័តគម្រោង ៥លានដុល្លារចុះ ដើម្បីពង្រាយរោងចក្រឱ្យបានច្រើនតាមមូលដ្ឋាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលនេះជាកត្តាទាក់ទាញវិនិយោគ និងដាក់ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអភិបាលខេត្តទាំងអស់បន្ត ទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅប្រទេស ចូលទៅវិនិយោគនៅតាមបណ្តាខេត្តខណ្ឌរបស់ខ្លួន ដើម្បីបង្កើតការងារជូនដល់ប្រជាលពលរដ្ឋនៅមូលដ្ឋាន។ សម្តេចតេជោ ​ហ៊ុន សែន មានប្រសាសន៍ថា៖ “សូមឱ្យបណ្តាខេត្តបន្តការទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុន ។ ឥឡូវ យើងបានប្រតិភូកម្មផ្តល់អំណាចទៅឱ្យថ្នាក់មូលដ្ឋានមានសិទ្ធិអនុម័តគម្រោងវិនិយោគមានដើមទុន៥លានដុល្លារ ដូច្នេះត្រូវទាក់ទាញវិនិយោគិន ដោយមិនចាំបាច់តែអ្នកវិនិយោគមកពីក្រៅស្រុកទេ អ្នកក្នុងស្រុកក៏ត្រូវទាក់ទាញដែរ ដែលពួកគេគឺជាអ្នករកទីផ្សារពីខាងក្រៅមក”។​ សម្តេចតេជោបញ្ជាក់ថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ។ សម្តចតេជោ បន្តថា រាជរដ្ឋាភិបាល កំពុងខិតខំកសាងចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្វែរការវិនិយោគឱ្យចុះមកតាមបណ្តាខេត្តដើម្បីទាក់ទាញវិនិយោគ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។​ សម្តេចតេជោ ក៏បានជំរុញការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម បង្កើនធនធានមនុស្សផ្នែកបច្ចេកវិទ្យាដើម្បីទាញយកឧស្សាហកម្មជាន់ខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។

អាន​បន្ថែម

សម្តេច៖ សក្ដានុពលវត្ថុធាតុដើមនៅកម្ពុជា ជាកំលាំងទាញដ៏រឹងមាំសម្រាប់ការវិនិយោគកសិឧស្សាហកម្ម

សម្តេចតេជោ ហ៊ុន សែន ដាក់ក្តីរំពឹងខ្ពស់ថា កម្ពុជានឹងអាចទាក់ទាញការវិនិយោគកសិឧស្សាហកម្មកាន់តែច្រើន ដោយសារកម្ពុជាមានសក្តានុពលវត្ថុធាតុដើមកសិកម្មជាច្រើន ដែលមិនទាន់ត្រូវបានកែច្នៃ។​ សម្តេចលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានទាក់ទាញវិនិយោគមកលើវិស័យកាត់ដេរ ប៉ុន្តែកម្ពុជាអត់ទាន់បានទាក់ទាញវិនិយោគសម្រាប់បង្កើតតម្លៃបន្ថែមដល់វត្ថុធាតុដើមក្នុងស្រុក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងចង់កែច្នៃផលិតផលកសិកម្ម ដើម្បីទាក់ទាញឧស្សាហកម្មមកកែច្នៃ ដែលហៅថាកសិ-ឧស្សាហកម្ម ហើយកំពុងឈានដល់កសិ-ពាណិជ្ជកម្ម ដែលតភ្ជាប់ជាមួយទីផ្សារ ដែលនេះជាការបង្កើតតម្លៃបន្ថែមដល់កសិកម្មក្នុងស្រុក”។​ សម្តេចតេជោបញ្ជាក់ទៀតថា ថ្ងៃក្រោយប្រទេសកម្ពុជាអាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះប្រទេសកម្ពុជាមានអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទីគឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបានជាង ១.១៨លាន តោន។

អាន​បន្ថែម

រោងចក្រថ្មី៥ តម្លៃ៣១លានដុល្លារ នឹងសង់នៅខេត្តក្រុងសំខាន់ៗចំនួន៥

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ៣១លានដុល្លារ នៅខេត្តក្រុងចំនួន៥។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៥ មិថុនា ២០២៣។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“ZHAO CHUNXIANG PROCESSING FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដែលដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,៥លានដុល្លារ។ ២- “GREAT ZHENXIN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ។ ៣-“NIUENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ ៤- “LONG MARCH […]

អាន​បន្ថែម

ចិនជួយកម្ពុជា ២លានដុល្លារ សម្រាប់អនុវត្តគម្រោង៩ តាមរយៈប្រតិបត្តិការមេគង្គ-ឡានឆាង

តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិនបានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន ០៩នៅកម្ពុជា។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយនឹងមូលនិធិពិសេសនេះ  គម្រោងទាំង៩ នឹងផ្តល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។ ក្នុងរយៈពេល ០៦ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ ៨០គម្រោងរួចមកហើយ នៅកម្ពុជា។ គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិ​ការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់​ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

បារាំងផ្តល់អនុសាសន៍៤ចំនុច ដើម្បីគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ នៅកម្ពុជា

វិទ្យាស្ថានបារាំង AgroParisTech បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ ជូនដល់មន្រ្តីជំនាញរបស់កម្ពុជា ដើម្បីគ្រប់គ្រងវិស័យអនាម័យ និងទឹកកខ្វក់ នៅប្រទេសកម្ពុជា។ អនុសាសន៍ទាំង៤នេះ ត្រូវបានលើឡើងជាប្រធានបទដ៏សំខាន់នៅក្នុងវគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងទឹកកខ្វក់នៅកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ប្រធានបទសំខាន់ៗទាំង៤នោះ រួមមាន៖ ១) ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Collective and non-collective Sanitation governance) ២) ជំនាញ និងអ្នកជំនាញក្នុងការគ្រប់គ្រងអនាម័យ (Skills and expertise in sanitation) ៣) ការគ្រប់គ្រងអនាម័យ៖ សេវាកម្មអេកូឡូស៊ីផ្ដោតលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Sanitation: an ecological service Economy and finance) ៤) ស្ថិរភាពហិរញ្ញវត្ថុនៃសេវាគ្រប់គ្រងអនាម័យ និងគំរូតម្លៃសម្រាប់ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Financial stability of a […]

អាន​បន្ថែម

ក្រុមហ៊ុន DRF-Mart នឹងសង់ផ្សារទំនើបដ៏ធំ១ តម្លៃ១៤លានដុល្លារ នៅក្រុងព្រះសីហនុ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនឯកជន  ដើម្បីសង់ផ្សារទំនើបដ៏ធំ១ តម្លៃ១៤លានដុល្លារ ខេត្តក្រុងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៥ មិថុនា ២០២៣។ គម្រោងផ្សារទំនើបដ៏ធំនេះ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន DRF-MART FA DAO JIA TRADING CO., LTD ក្រោមទុនវិនិយោគ ១៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ២២៧កន្លែង សម្រាប់ប្រជាជនក្នុងតំបន់ ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។

អាន​បន្ថែម

រដ្ឋប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលព្រះអាទិត្យលើដំបូលនៅកម្ពុជាជាផ្លូវការហើយ

ក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើ​ដំបូលនៅកម្ពុជាជាផ្លូវការហើយ។​ នេះបើតាមវេទិកាផ្សព្វផ្សាយ ក្រោមអធិបតីភាពឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ គោលការណ៍នេះ ត្រូវបានបង្កើតឡើងដោយក្រសួងរ៉ែ និងថាមពល​ សហការជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP)។ គោលការណ៍នេះ​ បានកំណត់ចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា​ ឱ្យបានច្បាស់លាស់​ មានប្រសិទ្ធភាព​ មានតម្លាភាព​ ស្មើភាពគ្នា​ គណនេយ្យភាព​ និងសមធម៌។ តាមយៈគោលការណ៍នេះផងដែរ​ យើងនឹងផ្តល់ការអនុញ្ញាតដល់ការស្នើសុំតម្លើងថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់អគ្គិសនីទាំងឡាយ​ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ​ ហើយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន​ និងការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា​ ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ​ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។

អាន​បន្ថែម

ផ្លូវសំខាន់៣ខ្សែ នៅបាត់ដំបង មណ្ឌលគិរី និង ស្ទឹងត្រែង សាងសង់ច​ប់ ១០០%ហើយ

ផ្លូវជនបទចំនួន ០៣ខ្សែ ក្នុងខេត្តចំនួន ០៣​ មានប្រវែងសរុបជាង ៣០ គ.ម សម្រេចការសាងសង់ ១០០% ហើយ។ នេះបើតាមគណៈកម្មការអន្តរក្រសួង​ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន  ដែលចុះត្រួតពិនិត្យ​ និងវាយតម្លៃ ប្រគល់-ទទួល​១០០%​ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស​ ល្បាយថ្មភ្នំ​ និងសាងសង់លូគ្រប់ប្រភេទចំនួន​ ០៣គម្រោង​ ស្ថិតនៅខេត្តមណ្ឌលគិរី​ ខេត្តស្ទឹងត្រែង​ និងខេត្តបាត់ដំបង កាលពីថ្ងៃទី០៧-០៩ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងទាំង ០៣ នេះ ត្រូវបានអនុវត្តដោយ​ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ​ ដែលរួមមាន៖ គម្រោងទី១​ ៖​ ការងារស្ថាបនាផ្លូវក្រាលល្បាយដីក្រួស​ ចំនួន​ ០១ខ្សែ​ ប្រវែង​ ៧​.៥០០ម៉ែត្រ ទទឹង​ ៨ម៉ែត្រ កម្រាស់​ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន​ ១១កន្លែង​ និងផ្លាកឈ្មោះផ្លូវចំនួន​ ០២កន្លែង​ តភ្ជាប់ពីផ្លូវជាតិលេខ​ ៧៦​ ចូលទៅផ្លូវក្រវ៉ាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ត្រង់បង្គោលលេខ​ ៦០/១៥​ […]

អាន​បន្ថែម

USAID កំពុងសិក្សាគម្រោងសង់ផ្លូវសំខាន់ ០១ខ្សែ ប្រវែងជាង ២០គ.ម ឡើងភ្នំត្បែង

ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងជួយសហគមន៍ ០៣នៅក្នុងខេត្តព្រះវិហារ ក្នុងការសិក្សាវាយតម្លៃទីតាំងបឋម ដើម្បីសាងសង់ផ្លូវលំ ០១ខ្សែ ប្រវែង ២០,២៣ គីឡូម៉ែត្រ ឡើងទៅលើភ្នំត្បែង ដែលនឹងតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូ និងដាតាវឹក។ ប្រភពពីមន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះថា ចម្ងាយផ្លូវដែលកំពុងសិក្សានេះមានប្រវែងសរុបនៃផ្លូវលំដែលសិក្សាថ្មីនេះគឺ ២០,២៣ គីឡូម៉ែត្រ។ ផ្លូវលំនឹងចាប់ផ្តើមពីចំណុចឡើងភ្នំត្បែង តាមជណ្តើរឈើដែល ទើបសាងសង់ថ្មីនៅសហគមន៍ចាក់អង្រែ។ នៅលើកំពូលភ្នំផ្លូវលំនេះ នឹងត្រូវធ្វើកាត់តាមលំនាំធម្មជាតិនៃភ្នំ និងជ្រលងភ្នំ ដែលមាននៅលើភ្នំត្បែង។ កន្លែងសម្រាក និងចំណុចចាប់អារម្មណ៍ជាច្រើន នឹងត្រូវបានបញ្ចូលទៅក្នុងផ្លូវលំថ្មីនេះសម្រាប់អ្នកឡើងភ្នំ។ នៅតាមផ្លូវលំនេះ នឹងមានទឹកហូរ ទឹកធ្លាក់ ដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ ជម្រកសត្វព្រៃ និងបក្សី ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច វត្តអារាម និងទីសក្ការៈបូជា។ បន្ថែមពីនេះ ចំណុចកណ្តាលនៃផ្លូវលំនេះ គឺជាកន្លែងបោះជំរុំនៅសហគមន៍តាំងយូ ដែលភ្ញៀវទេសចរអាចចំណាយពេលគេងមួយ យប់នៅទីនេះ ដែលរៀបចំដោយសហគមន៍ ហើយវាមានទីតាំងស្ថិតនៅលើច្រាំងនៃភ្នំ។ ផ្លូវថ្មីនេះនឹងបញ្ចប់នៅត្រឹមសហគមន៍ដាតាវឹក ដែលភ្ញៀវទេសចរ នឹងចុះពីភ្នំត្បែងតាមរយៈ […]

អាន​បន្ថែម