ព័ត៌មានក្នុងស្រុក
រដ្ឋចំណាយ ៧៨លានដុល្លារ អនុវត្តគម្រោងទីក្រុងគួរឱ្យចង់រស់នៅ នៅប៉ោយប៉ែត
រដ្ឋបាលក្រុងប៉ោយប៉ែត កំពុងអនុវត្តគម្រោងទីក្រុងគួរឱ្យចង់រស់នៅ ដែលត្រូវចំណាយទឹកប្រាក់ ៧៨លានដុល្លារ ដើម្បីប្រែក្លាយក្រុងប៉ោយប៉ែតឲ្យស៊ីវិល័យនិងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងបែបនេះប្រាប់អ្នកពត៌មានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ០២ចំណុច ដើម្បីអភិវឌ្ឍក្រុងប៉ោយប៉ែត ដែលជាឆ្លើយតបនឹងការកើនឡើងនៃប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ធ្វើដំណើរឆ្លងកាត់ទៅមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកអភិបាលបានបន្តថា គោលនយោបាយសំខាន់ៗនោះរួមមាន៖ ទី១_ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធបណ្តាញឌីជីថល, និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។ ទី២_ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗឱ្យបានច្បាស់លាស់ក្នុងគោលដៅគ្រប់គ្រង ប្រតិបត្តិការ និងថែទាំសមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។ លោកបានបន្ថែមថា បច្ចុប្បន្ន អាជ្ញាធរក្រុងប៉ោយប៉ែត កំពុងអនុវត្តគម្រោងថ្នាក់ជាតិមួយហៅថា “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ដែលមានគោលដៅសំខាន់ៗចំនួន ០៤ រួមមាន ១). គឺអភិវឌ្ឍន៍ប្រព័ន្ធលូ ២). គម្រោងធ្វើផ្លូវ ៣). ធ្វើទីលានចាក់សំរាម និង៤). គម្រោងចម្រោះទឹកកខ្វក់ ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយបានរំដោះជំនន់ទឹកភ្លៀងមិនឲ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ។ […]
អានបន្ថែមកម្ពុជា-បារាំងរួមគ្នា សិក្សាគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់នៅបាត់ដំបង
អាជ្ញាធរខេត្តបាត់ដំបង បានចាត់មន្ត្រីជំនាញ ដើម្បីសិក្សាលើគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់ ក្រោមកិច្ចសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ នេះបើតាមកិច្ចពិភាក្សាតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយ៍ប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់ ដែលជាគម្រោងធ្លាប់បានកសាងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរួចមកហើយ ព្រោះស្ថានីយ៍គ្រប់គ្រងភក់បង្គន់នេះផងដែរអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់ខេត្តបាត់ដំបង។ ជាមួយនឹងគម្រោងនេះ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការគ្រប់គ្រងភក់បង្គន់នេះជាការងារថ្មីរបស់រដ្ឋបាលខេត្តបាត់ដំបង ដោយត្រូវការអ្នកជំនាញលើផ្នែកនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានចាត់មន្រ្ដីជំនាញដើម្បីធ្វើការទំនាក់ទំនង និងធ្វើកិច្ចការងារនេះជាមួយសមាគមAIMF ដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងផ្នែកនេះ និងផ្នែកផ្សេងៗទៀត។ គម្រោងនេះ គឺជាផ្នែកមួយរួមចំណែកអភិវឌ្ឍន៍ទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកំសាន្ត ព្រមទាំងអ្នកវិនិយោគឱ្យមកកាន់ទីក្រុងបាត់ដំបងឱ្យតែច្រើនឡើងៗថែមទៀត។ គួរបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយ AIMF កម្ពុជាមានស្ថានីយ៍សំណល់ភក់បង្គន់ចំនួនពីររួចមកហើយ គឺស្ថិតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាង ២លានដុល្លារអាមេរិក។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមកម្ពុជារកចំណូលបានជាង ១០លានដុល្លារ ពីការចម្រាញ់មាស ៦,៧តោននៅមណ្ឌលគិរី
គិតពីចាប់ពីដំណើរការរហូតមកទល់នឹងខែមិថុនា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦.៧២៧,៧០គីឡូក្រាម ខណៈក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន ១០,២២៨,២៣៩ដុល្លារ។ នេះបើតាមកម្មវិធីទស្សនកិច្ចការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត ២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក។ (អានបន្ថែម) ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់ការប៉ាន់ស្មានក្នុងរយៈពេល៨ឆ្នាំដំបូង។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន […]
អានបន្ថែមនូវែលសេឡង់ជួយកម្ពុជាជាង ១២លានដុល្លារ ដើម្បីផ្គត់ផ្គង់ទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ
ប្រទេសនូវែលសេឡង់ បានផ្តល់ជំនួយចំនួន ១២,៧លានដុល្លារ ដល់អាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តគម្រោង គ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជំនួយនេះត្រូវបានផ្តល់ជូនតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរ ដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជំនួយ ប្រមាណ ១២,៧លានដុល្លារ នេះ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលពិតជាមានសារ:សំខាន់សម្រាប់ជួយឱ្យសកម្មភាពការងារនៃប្រព័ន្ធធារាសាស្ត្រក្នុងតំបន់អង្គរ ហើយក៏ជួយដល់ការលើកកម្ពស់ជីវភាពសហគមន៍ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់អង្គរបានប្រសើរឡើងដែរ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គ នាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ដែរថា គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរនេះ មិនត្រឹមតែមានសារៈសំខាន់ទៅដល់ប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ ប្រជាសហគមន៍ដែលរស់នៅជុំវិញនោះ ទទួលបានផលប្រយោជន៍ជាច្រើនពីគម្រោងនេះ ជាពិសេសការងារដាំដុះដំណាំកសិកម្ម និងជួយទាំងអំឡុងពេលមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ សូមជម្រាបថា នេះជាគម្រោងទី៤ ហើយ ដែលប្រទេសនូវែលសេឡង់ បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ខណៈទី១ គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan) -ទី២ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ (Angkor […]
អានបន្ថែមឯកជនបោះទុន១៦លានដុល្លារ បង្កើតរោងចក្រថ្មី៣ នៅស្វាយរៀង
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១៦លានដុល្លារ នៅខេត្តស្វាយរៀង។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៩ មិថុនា ២០២៣។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ។ ២- “HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ ៣- “ DONG WANG PAPER INDUSTRY […]
អានបន្ថែមរដ្ឋបង្កើតក្រុមការងារអន្តរក្រសួងឱ្យចាប់ផ្តើមអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”។ នេះបើតាមសេចក្តីសម្រេចលេខ ៤២ សសរ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ គណៈកម្មាការអន្តរក្រសួងនេះ មានសមាសភាពសរុបចំនួន ៣៥រូប ដែលមានប្រធានមួយរូប ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ គណៈកម្មាការនេះ មានតួនាទីសំខាន់ៗដូចខាងក្រោម៖ ពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច និងស្នើទម្រង់នៃការវិនិយោគលើគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ពីព្រែក តាកែវនៃដៃទន្លេមេគង្គទៅសមុទ្រខេត្តកែប ជំរុញការរៀបចំគម្រោងវិនិយោគនេះឱ្យបានច្បាស់លាស់ និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព និងស្វែងរកដៃគូវិនិយោគ ដើម្បីអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ឱ្យមានគុណភាព និងប្រសិទ្ធភាព ព្រមទាំងពិនិត្យ វាយតម្លៃ និងចរចាលើកិច្ចព្រមព្រៀងវិនិយោគលើគម្រោងនេះ ជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមាន ប្រសិទ្ធភាព ធ្វើឱ្យថ្លៃដឹកជញ្ជូនចុះទាប និងធានាចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ដែរថា គណៈរដ្ឋមន្រ្តីបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វូណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ […]
អានបន្ថែមកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាផ្លូវការ ដែលនឹងចូលរួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជកម្ម និងឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទីផ្សាររបស់ផលិតផលកម្ពុជា ឱ្យកាន់តែធំជាងមុន ដើម្បីធ្វើឲ្យការនាំចេញរបស់កម្ពុជាកាន់តែកើនឡើងខ្លាំងផងដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អេមីរ៉ាតអារ៉ាប់រួម មានប្រជាជនតិចទេ ប៉ុន្តែគាត់ជា មជ្ឈមណ្ឌលចែកចាយ គាត់អាចមកវិនិយោគបង្កើតរោងចក្រ នៅកម្ពុជា ហើយចែកចាយបន្តទៅកាន់តប្រទេសដទៃ” ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន […]
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាអភិវឌ្ឍប្រព័ន្ធភស្ដុភារកម្មជំហានទី២ និងគ្រោងបង្កើតច្រកព្រំដែនថ្មីនៅបាវិត
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្ដុភារកម្មកម្ពុជា ជំហានទី២ (CLIP2) និងគ្រោងបង្កើតច្រកព្រំដែនថ្មីមួយទៀតនៅបាវិត។ នេះបើតាមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការរួមសម្របសម្រួលលើការងារនេះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានពិភាក្សាផ្ទៀងផ្ទាត់រួមលើដំណើរការ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង សមិទ្ធិផលដែលទទួលបាន បញ្ហាគន្លឹះដែលនៅសេសសល់ ទិសដៅអនុវត្តជំហានខាងមុខ មុនពេលបញ្ចប់គម្រោង។ ទន្ទឹមនឹងនេះ ក្រុមការងារ បានពិភាក្សាលើរបាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយចំពោះគម្រោង និងវឌ្ឍនភាពការងារថ្មីៗក្នុងការរៀបចំបង្កើតគោលនយោបាយ ផែនការសកម្មភាពនានាដែលក្រុមការងារកំពុងរៀបចំរួមមាន៖ គោលនយោបាយភស្ដុភារកម្មបៃតង (Green Logistics Policy) គោលនយោបាយរក្សាទុកទំនិញត្រជាក់ (Cold Chain Policy) និងគោលនយោបាយទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization Policy) ការសិក្សារៀបចំមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ ក៏ដូចជាការធ្វើបទបង្ហាញអំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើផែនការមេប្រព័ន្ធភស្តុភារកម្មកម្ពុជា ការងារកែលម្អច្រកព្រំដែនបាវិត ការពិនិត្យផ្ទៀងផ្ទាត់រួមក្នុងការពិភាក្សា វាយតម្លៃ និងបញ្ជាក់ពីសមិទ្ធផលនានា។ ចំពោះការងារកែលម្អច្រកព្រំដែនបាវិតឡើងវិញ ក្រុមការងារបានពិភាក្សាស្វែងរកដំណោះស្រាយលើកត្តាប្រឈមមួយចំនួន និងការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត រវាងកម្ពុជា-វៀតណាម តាមរយៈការបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារមន្រ្តី ម៉ោងពេលបំពេញការងារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងស្ថានីយព្រំដែន។ល។ […]
អានបន្ថែមកម្ពុជា-ចិនហុងកុង រួមគ្នាបង្កើតសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនចិនហុងកុង Seaplane Asia Limited បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា បង្កើតការសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ នេះបើតាមការផុសផ្សាយតាមបណ្តាញសង្គមរបស់លោក Phan Natt កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុន Royal Group Samra Seaplan ដែលនឹងផ្តល់ឱ្យនូវសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ បើតាមវេបសាយរបស់ក្រុមហ៊ុនបានលើកឡើងថា សេវាកម្មខាងលើនេះ នឹងផ្តល់ជូននូវភាពរហ័សទាន់ចិត្ត ភាពស្រួល ក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាន ឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍ផ្សេងៗនៅកម្ពុជា។
អានបន្ថែមមន្ទីរពេទ្យជាតិតេជោសន្ដិភាពសម្រេចការសាងសង់បាន ១០០% ហើយ គ្រោងសម្ពោធឆាប់ៗនេះ
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១ម៉ឺនគ្រែ សម្រេចការងារសាងសង់បាន១០០ភាគរយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ បើតាមដំណើរចុះត្រួតពិនិត្យដោយឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ការងារសំណង់ទាំងមូលរបស់គម្រោងសម្រេចបាន១០០ភាគរយហើយ នៅសេសសល់តែផ្នែកដេគ័រមួយចំនួនតូចតែប៉ុណ្ណោះ។ បន្ថែមពីនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបើកការដ្ឋានកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម) ម្យ៉ាងទៀត មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែម