ព័ត៌មានក្នុងស្រុក
រដ្ឋបង្ហើបផ្លូវល្បឿនលឿនខ្សែទី៤ អាចឆ្ពោះទៅទិសឦសាន
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងនូវចក្ខុវិស័យ និងផែនការរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញទៅកាន់ខេត្តក្នុងតំបន់ភូមិភាគឦសាន ក្រោយផ្លូវល្បឿនលឿនទី២ កំពុងសាងសង់ និងទី៣ កំពុងស្ថិតនៅក្នុងការសិក្សា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលជាគម្រោងទី៣ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហើបថា បើមានផ្លូវល្បឿនលឿនខែ្សទី៣ នេះ ក៏អាចមានផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញ ទៅក្រចេះ ក្រចេះទៅស្នួល តទៅមណ្ឌលគីរី ក្រុងសែនមនោរម្យ រួចបន្តទៅកោះញែក តទៅបានលុង ចេញពីបានលុងត្រលប់មកស្ទឹងត្រែង តទៅអូរពងមាន់ ចេញទៅព្រះវិហារ ភ្ជាប់ចេញមកសៀមរាប ហើយក៏ចេញមកជួបគ្នាភ្នំពេញវិញតែម្តង។ នេះជាគម្រោងក្នុងផែនការរបស់រាជរដ្ឋាភិបាល ខណៈគម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត តម្លៃ ១,៣៥ពាន់លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន […]
អានបន្ថែមផ្លូវយុទ្ធសាស្ត្រលេខ៣១២ តម្លៃជាង២៤លានដុល្លារ នៅខេត្តព្រៃវែង បើកការដ្ឋានសាងសង់ហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានលើកកម្រិតគុណភាព ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធាសាស្ត្រក្នុងខេត្តព្រៃវែង ដោយគ្រោងចំណាយថវិកាអស់ជាង ២៤លានដុល្លារ។ ពិធិបើកការដ្ឋាននេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវខេត្តលេខ៣១២នេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលឆ្លងកាត់ឃុំចំនួន៤ ក្នុង ភូមិសាស្ត្រនៃស្រុកព្រះស្តេច ខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំ បន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។ បន្ថែមពីនេះ ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។ គម្រោងនេះ នឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលបច្ចុប្បន្នមានប្រវែងប្រមាណពី ៤ ទៅ ៥ម៉ែត្រ ទៅទទឹងតួផ្លូវ ប្រវែង ១២ម៉ែត្រ […]
អានបន្ថែមសម្តេចតេជោ ជំរុញឱ្យអេមីរ៉ាតអារ៉ាប់រួម វិនិយោគលើការបូមប្រេងកាតនៅសមុទ្រកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនពីប្រទេសអេមីរ៉ាតអារ៉ាប់រួម មកវិនិយោគនៅលើវិស័យប្រេងកាត និងវិស័យកែច្នៃកសិផលផ្សេងទៀតនៅកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនី និយោជិត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសក្តានុពលនិងឱកាសវិនិយោគសម្រាប់ការវិនិយោគពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងជំនួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា។ សម្តេចតេជោ មានប្រសាសន៍ថា៖ ”យើងទាក់ទាញវិនិយោគអេមីរ៉ាតអារ៉ាប់រួម ឱ្យមកវិនិយោគលើវិស័យកែច្នៃកសិកម្ម មានស្រូវអង្ករ ស្វាយចន្ទី និងកៅស៊ូ ជាដើម ហើយក៏ឱ្យពិនិត្យលទ្ធភាពនៃការវិនិយោគ ដទៃទៀត រាប់ទាំងការវិនិយោគលើវិស័យប្រេងផងដែរ ដែលខាងគេមានបទពិសោធន៍ខ្ពស់លើវិស័យនេះ”។ សូមបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មកប្រទេសសឹង្ហបុរី បានប្រកាសក្ស័យធន លើការវិនិយោគបូមប្រេងកាតនៃតំបន់អប្សរា នៃសមុទ្រខ្មែរ។ បន្ទាប់ពីផ្អាកប្រតិបត្តិការបូមប្រេង រាជរដ្ឋាភិបាល បានទាក់ទាញក្រុមហ៊ុនវិនិយោគនានាពិចារណាវិនិយោគលើវិស័យប្រេងកាត។ (អានបន្ថែម)
អានបន្ថែមគម្រោងNaga3 តម្លៃជិត ៤ពាន់លានដុល្លារ ប្រកាសពន្យារពេលបញ្ចប់ការសាងសង់ដល់ឆ្នាំ២០២៩
គម្រោងសាងសង់ Naga 3 នៅក្នុងរាជធានីភ្នំពេញ មានតម្លៃជិត ៤ពាន់លានដុល្លារ ត្រូវបានប្រកាសពន្យារពេលបញ្ចប់ការសាងសង់របស់ខ្លួនដែលគ្រោងក្នុងឆ្នាំ២០២៥ ដោយបន្តទៅឆ្នាំ២០២៩ វិញ ដោយសារកត្តាមួយចំនួន។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Naga Corp Ltd. កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។ ការពន្យារពេលនេះ គឺដោយសារតែកត្តាម៉ាក្រូសេដ្ឋកិច្ចនៃភូមិសាស្ត្រនយោបាយសកល និងសម្ពាធដ៏តានតឹងនៃអតិផរណាពិភពលោកដែលបន្តនៅទ្រឹងដដែល។ បើទោះបីជាយ៉ាងនេះក៏ដោយ ក្រុមហ៊ុននៅតែមានទំនុកចិត្តថា ខ្លួនអាចបន្តអនុវត្តនូវកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនបាន ដោយសារមកទល់ពេលនេះ ទិសដៅ និងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន មិនមានការផ្លាស់ប្តូរឡើយ។ គម្រោងសាងសង់ Naga 3 នេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៩ មានអគារពាណិជ្ជកម្មចម្រុះ សម្រាប់ការកំសាន្តផ្សេងៗ ដែលមានការច្របាច់បញ្ចូលគ្នាច្រើនបែបនៅក្នុងទីក្រុងភ្នំពេញ។ នៅពេលសាងសង់រួចរាល់ Naga ១ ២ និង ៣ នឹងមានបន្ទប់សណ្ឋាគាររួមគ្នាជាង ៥០០០ បន្ទប់ តុហ្គេម ១៣០០តុ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិក ៤៥០០ម៉ាស៊ីន បូកនឹងសេវាកម្មដទៃទៀត។ (អានបន្ថែម) គួរបញ្ជាក់ថា រយៈពេល៣ខែ ដើមឆ្នាំ២០២៣ ណាហ្គាវើលដ៍ រកចំណេញបានជាង […]
អានបន្ថែមសម្តេចតេជោ៖ កន្លងមក កម្ពុជាទទួលបានប្រយោជន៍ជាច្រើនពីគម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន!
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative) របស់ប្រទេសចិន បានជួយជំរុញ និងទាក់ទាញវិនិយោគជាច្រើន ចូលមកកម្ពុជា បង្កើតការងារធ្វើដល់បងប្អូនប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត តម្លៃជាង ១.៣០០ លានដុល្លារ នៅថ្ងៃទី៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។ សម្តេចតេជោមានប្រសាសន៍ថា៖ “កម្ពុជា គឺជាប្រទេសដែលទទួលបានផលប្រយោជន៍ ពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលផ្តួចផ្តើមគំនិតពីប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈជំនួយឥតសំណង កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគនៃគម្រោងវិនិយោគធំៗ”។ នៅក្រោមកិច្ចសហប្រតិបត្តិការ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កម្ពុជា មានគម្រោងជាច្រើន ដូចជា គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញបាវិត វិនិយោគដោយជនជាតិចិន និងគម្រោងជាច្រើនទៀត ស្ថិតក្រោមកម្ចីសម្បទាន និងជំនួញឥតសំណងពីប្រទេសចិន។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ […]
អានបន្ថែមកម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងសិក្សាលម្អិតផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីឱ្យសិក្សាលម្អិតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការហើយ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងអាចឱ្យក្រុមហ៊ុនសិក្សាលម្អិតបន្ថែមទៀតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី៣ រួមមានដំណាក់កាលទី១ ពីភ្នំពេញ ទៅសៀមរាបប្រវែងប្រហែល២៥០ គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែតប្រវែង ១៥០គីឡូម៉ែត្រ ដោយប្រើពេល ១២ខែ ដើម្បីសិក្សាលម្អិតពីគម្រោងនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្រុមហ៊ុន អាចបញ្ចប់ការសិក្សាយ៉ាងយូរត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ ដោយសារកន្លងមកក្រុមហ៊ុនបានសិក្សាអស់រយៈពេល ៥ខែរួចមកហើយ រួចបន្ទាប់មកនឹងផ្តល់ការសិក្សាលម្អិតជូនមករាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងសាងសង់នេះ (ពីភ្នំពេញ ទៅសៀមរាប) អាចត្រូវចំណាយ ប្រមាណ ២៥០០លានដុល្លារ ដោយក្នុង ១គីឡូម៉ែត្រ ត្រូវចំណាយ ១០លានដុល្លារ។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវចក្ខុវិស័យក៏ដូចជាផែនការដែលបានគ្រោងទុកថា បើមានផ្លូវល្បឿនលឿនខែ្សទី៣ នេះ […]
អានបន្ថែមផ្លូវក្រវាត់ក្រុងទី៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនានេះ។ កាលបរិច្ឆេទសម្ពោធនេះ ត្រូវបានបញ្ជាក់ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា៥២.៩៨៣គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ។ ផ្លូវថ្មីនេះ បានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដោយត្រូវប្រើប្រាស់ថវិកាកម្ចីប្រមាណ ២៧៣លានដុល្លារអាមេរិកពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះមានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះមានផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១ គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឲ្យមានការសាងសង់គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅ ដល់ឃុំថ្មគរ […]
អានបន្ថែមអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាតម្លៃជិត ៥លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាថ្មីចំនួន ២ខ្នង លើផ្ទៃដីជាង២ហិកតា តម្លៃជាង ៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារថ្មីទាំងនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ អគារថ្មីទាំង២នេះ រួមមាន អគារទី១ មានឈ្មោះថា «អគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌» និងអគារទី២ មាន ឈ្មោះថា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា»។ អគារទី១ នេះ មានទំហំ ៦០ម x ៣០ម, មានកម្ពស់ ៣ជាន់ និងមានផ្ទៃក្រឡាសរុបចំនួន ៤,៩៤៦ ម៉ែត្រក្រឡា មានមុខងារប្រើប្រាស់ជាទីតាំងរដ្ឋបាលរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងយន្តការមួយចំនួនក្នុងវិស័យយុត្តិធម៌ ជាអាទិ៍ ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌, ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។ ចំណែកឯអគារទី២ មានទំហំ ៥២ម x ៤០ម, មានកម្ពស់ ៣ជាន់ និងមានផ្ទៃក្រឡាសរុបចំនួន ៥,៧១៦ម៉ែត្រក្រឡា និងមានមុខងារប្រើប្រាស់ជាទីកន្លែងបណ្តុះ បណ្តាលរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តា លវិជ្ជាជីវៈមេធាវី របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការសាងសង់អគារទាំង […]
អានបន្ថែមក្រុមហ៊ុនសង់ព្រលានយន្តហោះសៀមរាបថ្មី ប្តេជ្ញាភ្ជាប់ជើងហោះហើរត្រង់ពីចិន ដើម្បីជំរុញវិស័យទេសចរណ៍
ក្រុមហ៊ុន Yunnan Investment Holding Group ដែលជាក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បានសន្យាចំពោះភាគីកម្ពុជាថា នឹងជំរុញភា្ជប់ការហោះហើរត្រង់រវាងកម្ពុជា-ចិន ពិសេសពីទីក្រុង និងខេត្តសំខាន់ៗនៅប្រទេសចិនមកកាន់ខេត្តសៀមរាប ដើម្បីជំរុញវិស័យទេចរណ៍ក្នុងខេត្តនេះឱ្យរិតតែមានភាពរីកចម្រើននៅពេលអាកាសយានដ្ឋានអន្តរជាតិថ្មីបើកដំណើរការផ្លូវការ។ បើតាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូក្រុមហ៊ុន Yunnan Investment Holding Group កាលពីថ្ងៃទី០២ ខែមិថុនា បានឱ្យដឹងថា ការជំរុញនេះ គឺ ដើម្បីរួមចំណែកជំរុញលំហូរទេសចរអន្តរជាតិចូលមកកម្ពុជាឱ្យកាន់តែច្រើនឡើង។ លោក ឈួយ លូជុន (Qiu Lujun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានបញ្ជាក់ថា មកដល់ពេលនេះ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបសម្រេចបានស្ទើរតែរួចរាល់ទាំងស្រុងហើយ និងបានធ្វើការសាកល្បងហោះហើរបានដោយជោគជ័យ ហើយក៏គ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ (អានបន្ថែម) បន្ថែមពីនេះ លោកបានសន្យាថា នឹងជួយជំរុញការហោះហើរត្រង់រវាងកម្ពុជា-ចិន ដោយបង្កើតការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងមួយចំនួននៅខេត្តយូណាន ពិសេសទីក្រុងស៊ីបសងផាន់ណា (Xishuangbanna/Sipsongpanna) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលនេះជាឱកាសបង្កើនការទាក់ទាញភ្ញៀវទេសចរពីទីនោះមកកាន់ប្រទេសកម្ពុជា។ ដោយឡែក ភាគីកម្ពុជាវិញ បានស្នើដល់ក្រុមហ៊ុនជួយបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញទេសចរនៅខេត្តសៀមរាប ខណៈខេត្តមានតំបន់ប៉ូលអភិវឌ្ឍន៍ធំៗចំនួន ០៦ រួមមានតំបន់បេតិកភណ្ឌអង្គរនិងតំបន់ជុំវិញ […]
អានបន្ថែម