ព័ត៌មានក្នុងស្រុក
សម្តេចតេជោមានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជាប្រទេសចំណូលធម្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ តាមគោលដៅដែលបានដាក់ចេញ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅចំណុចដែលអាចចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ និងកំពុងដើរឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។ សម្តេចតេជោ បន្តថា យោងតាមការព្យាករសេដ្ឋកិច្ច កម្ពុជា អាចសម្រេចបានគោលដៅ នៃប្រទេសមានចំណូលធម្យមកម្រិតខ្ពស់ បើទោះបីជាជំងឺរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិប្រែប្រួលអាកាសធាតុក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើទោះបីជាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនិយោបាយ ខ្ញុំមានជំនឿថា កម្ពុជានឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ហើយយើងនឹងដើរដល់គោលដៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដូចអ្វីដែលបានដាក់ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ដោយសារកំណើនសេដ្ឋកិច្ចដែលយើងមានសព្វថ្ងៃនេះ ផ្តល់ឪកាសឱ្យយើងឈានដល់គោលដៅ”។ សួមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ បើតាមការចាត់ចំណាត់ថ្នាក់ដោយធនាគារពិភពលោក ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗចន្លោះពី ៤.២៥៦ ទៅដល់ […]
អានបន្ថែមស្ពាន និងផ្លូវបេតុងថ្មី តម្លៃជាង១លានដុល្លារ នៅស្ទឹងព្រែកត្នោត សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាទើបបើកសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងថ្មី១ខ្សែ និងផ្លូវបេតុង១ខ្សែ តម្លៃជាង១លានដុល្លារ សម្រាប់ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត។ ស្ពាន និងផ្លូវថ្មីទាំងពីរខ្សែនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ ស្ពានបេតុងថ្មី ១ខ្សែនេះ មានទទឹង៨ម៉ែត្រ បណ្តោយ៩៨ម៉ែត្រ និងផ្លូវបេតុង ១ខ្សែទៀត (ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត) ដែលមានទីតាំងស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ស្ពាន និងផ្លូវបេតុងទាំងនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដោយបានចំណាយថវិការសាងសង់អស់ ១លាន ៩ម៉ឺនដុល្លារ ក្រោមជំនួយរបស់ក្រុមហ៊ុនរិទ្ធីសិដ្ឋ ដេវែឡូបមឹន។ នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាវិស័យអាទិភាពមួយក្នុងបណ្តាវិស័យអាទិភាពដ៏ទៃទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានខិតខំស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើនខ្វាត់ខ្វែងដូចសរសៃឈាមនៅពាសពេញផ្ទៃប្រទេស […]
អានបន្ថែមក្រុមហ៊ុនកូរ៉េមួយកំពុងសិក្សាសាងសង់ចំណតឡានលើដី ៥ហិកតា នៅក្រុងព្រះសីហនុ
ក្រុមហ៊ុនកូរ៉េមួយ កំពុងសិក្សា ដើម្បីវិនិយោគលើការសាងសង់ចំណតរថយន្តលើផ្ទៃដី ៥ហិកតា នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ នេះបើតាមការលើកឡើងរបស់លោក តូច សុថារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានគតិយុត្តិ និងស្វែងរកធាតុចូលក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្តនៅក្នុងក្រុងព្រះសីហនុ លោកអគ្គនាយករង បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីគិតគូររៀបចំឱ្យមានស្ថានីយ៍ចំណតរថយន្តនៅតាមបណ្ដាខេត្ត រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថា ខេត្តព្រះសីហនុបានកសាងផ្លូវទាំង ៣៧ខ្សែ និងកំពុងរៀបចំជាទីក្រុងឆ្លាតវៃ នោះខេត្តទាមទារឲ្យមានចំណតរថយន្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការចតពាសវាលពាសកាលបង្កឱ្យបាត់សណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាដើម។ លោកបានបន្ថែមថា ហេតុនេះហើយ រដ្ឋបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកដំបូងនេះ ដើម្បីរកធាតុចូលក្នុងការរៀបចំធ្វើស្ថានីយ៍ចំណត ដោយមានការចូលរួមពីវិស័យឯកជននានាដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាសាលានេះ ទទួលបានជោគជ័យក្នុងការរៀបចំចំណតរថយន្តនៅខេត្តព្រះសីហនុ ឲ្យទទួលបានជោគជ័យផងដែរ។ ទន្ទឹមនឹងនេះ លោកអគ្គនាយករង បានបង្ហើបឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមដីប្រមាណ ៥ហិកតា ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំចំណតយានយន្ត ដោយមានក្រុមហ៊ុនមកពីប្រទេសកូរ៉េមួយកំពុងសិក្សា។ ក្រោយពីក្រុមហ៊ុនសិក្សារួចរាល់ នឹងដាក់ជូនថ្នាក់ដឹកនាំខេត្តវាយតម្លៃ ដើម្បីឈានទៅធ្វើការវិនិយោគតាមផែនការមេដែលព្រមព្រៀងរវាងវិស័យឯកជន និងរដ្ឋក្នុងពេលខាងមុខនេះ។
អានបន្ថែមក្រុមហ៊ុនចិនដ៏ធំ១ទទួលបានសិទ្ធិគូសប្លង់ និងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គ
ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះ Beijing Urban Construction Group Co.,Ltd (BUCG) ទទួលបានសិទ្ធិសិក្សាសមិទ្ធិលទ្ធភាពគូសគំនូរប្លង់ និងសាងសង់ស្ថានីយ៍បូមដោយយកប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់រវាងក្រសួង រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមហ៊ុន BUCG កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបង្ហាញពីមូលហេតុដែលជ្រើសរើសក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយនេះ ដោយសារភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ ក្នុងការសាងសង់សំណង់ធំៗ នៅក្នុងស្រុក និងក្រៅស្រុក ដូចជា៖ អាកាសយានដ្ឋាន ពហុកីឡដ្ឋានជាតិ ផ្លូវល្បឿនលឿន អាងប្រព្រឹត្តកម្មទឹកស្អាត និងស្ថានីយ៍ចម្រោះទឹកកខ្វក់។ ម្យ៉ាងវិញទៀត គម្រោងសាងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គនេះ ត្រូវប្រើដើមទុនច្រើន និងបច្ចេកទេសខ្ពស់ គឺត្រូវយកប្រភពទឹកដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ និងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាតជាច្រើនកន្លែង ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ចាប់ពីភាគខាងកើតដងទន្លេមេគង្គ រហូតដល់ព្រំដែនវៀតណាម ឲ្យរួចចាកផុតពីគ្រោះថ្នាក់នៃឥទ្ធិពលជាតិពុលគីមី។ គួរបញ្ជាក់ថា ក្នុងការគម្រោងនេះ ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engineering […]
អានបន្ថែមរយៈពេល៥ខែដំបូង ២០២៣ កម្ពុជាទទួលបានរោងចក្រថ្មីចុះបញ្ជីជិត ៦០រោងចក្រ
គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រឧស្សាហកម្មថ្មីបានចំនួន ៥៨រោងចក្រ ដែលធ្វើឱ្យរោងចក្រឧស្សាហកម្មកំពុងដំណើរការនៅកម្ពុជាសរុបឡើងដល់ ១.៩៩៩រោងចក្រ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បរិមាណផលិតផលសរុប នៃរោងចក្រឧស្សាហកម្ម មានតម្លៃសរុប ជាង៣,៣ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ហើយបរិមាណផលិតផលនេះ មានភាពប្រហាក់ប្រហែលគ្នា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ បើតាមឯកឧត្តម អ្នកនាំពាក្យ ក៏មានរោងចក្រសហគ្រាស បានបិទទ្វារ និងផ្អាកដំណើរការផងដែរ ក្នុងរយៈពេលដើមឆ្នាំនេះ។ ទោះយ៉ាងណា ឯកឧត្តម ហេង សុខគង់ មិនបានបញ្ជាក់ពីទំហំវិនិយោគសរុបនៃរោងចក្រកំពុងដំណើរការទាំងនេះឡើយ។ យោងតាមរបាយការណ៍ក្រសួង កម្ពុជា មានរោងចក្រសរុប ១.៩៦៨ កាលពីចុងឆ្នាំ២០២២កន្លងទៅ មានទុនវិនិយោគសរុប ១៦ពាន់លានដុល្លារ។ គួររម្លឹកថា កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកំពុងដំណើរការចំនួន ១.៣២៦រោងចក្រ គិតត្រឹមខែមេសា ២០២៣។ […]
អានបន្ថែមនាវាចូលកំពង់ផែកម្ពុជាទាំងអស់ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិចថ្មីនេះ
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យនាវាដែលចូលកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗទៀត ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ បើតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ សំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាផ្លូវការ ដើម្បីសម្របសម្រួលបែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែ និងការធ្វើបែបបទនាវាជាទម្រង់អេឡិចត្រូនិច។ អនុក្រឹត្យនេះ បានកំណត់ឱ្យដឹងថា នៅពេលនាវាចូលកំពង់ផែ ម្ចាស់នាវា ឬភ្នាក់ងារនាវា ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ អំពីការមកដល់របស់នាវា ឬ មុននាវាចូលដល់កន្លែងបោះយុថ្កា រយៈពេល ៧២ម៉ោង ឬ ៤៨ម៉ោង ឬ២៤ម៉ោង។ បន្ថែមពីនេះ អនុក្រឹត្យនេះ បានកំណត់ឱ្យម្ចាស់នាវា ឬភ្នាក់ងារនាវា ត្រូវបំពេញពាក្យស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ ដោយត្រូវបង់កម្រៃសេវាសាធារណៈ ហើយត្រូវធ្វើឡើងឱ្យបានមុន ២៤ម៉ោង មុនពេលនាវាចូលមកដល់កំពង់ផែ។ ដោយឡែក មុននឹងនាវាចេញ ឬភ្នាក់ងារនាវា ក៏ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែអំពីការស្នើសុំនាវាចេញពីកំពង់ផែ ក្នុងរយៈពេលយ៉ាងតិច ១២ម៉ោងផងដែរ។ គួរបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការកាលពីអំឡុងខែសីហា ឆ្នាំ២០២២ ដែលជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ […]
អានបន្ថែមក្រុមហ៊ុនដ៏ធំ១មកពីក្វាងចូវប្រទេសចិន ចង់វិនិយោគផលិតសំបកកង់រថយន្តនៅកម្ពុជា
ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED ជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ីយ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់អារម្មណ៍ចង់មកវិនិយោគផលិតសំបកកង់យានយន្តនៅកម្ពុជា។ នេះបើតាមជំនួបឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងប្រតិភូក្រុមហ៊ុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ដម ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។ ដោយឡែក ភាគីក្រុមហ៊ុន Wanli Tire Corporation Limited បានឱ្យដឹងដែរថា កម្ពុជាគឺជាគោលដៅវិនិយោគដ៍មានសក្តានុពល និងមានភាពទាក់ទាញបំផុត សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនលោក។ ទន្ទឹមនឹងនេះ ជាមួយនឹងគោលបំណងនៃការវិនិយោគខាងលើ នឹងចូលរួមចំណែកជំរុញទ្វេរឡើងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅផងដែរ។ គួររម្លឹករថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ _ទី១មានទីតំាងនៅក្រុងបាវិត ខេត្តស្វាយរៀង (អានបន្ថែម) _ទី២ មានទីតាំងនៅក្រុងព្រះសីហនុ […]
អានបន្ថែមរោងចក្រគ្រឿងសង្ហារឹម អគ្គិសនី និងការិយាល័យតម្លៃ២៣,២លានដុល្លារ នឹងបង្កើតនៅស្វាយរៀង និង ព្រះសីហនុ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ២៣,២លានដុល្លារ នៅខេត្តស្វារៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី30 ឧសភា ២០២៣។ គម្រោងទាំង៣នេះ រួមមានដូចខាងក្រោម៖ ១- “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្រោមទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារ។ ២- “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្រោមទុនវិនិយោគប្រមាណ ៨លានដុល្លារ។ ៣- “GUANGBO (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន […]
អានបន្ថែមIFC ចាប់ផ្តើមសិក្សាគម្រោងបង្កើតមណ្ឌលភស្តុភារកម្មដ៏ធំ១នៅក្រុងព្រះសីហនុ ដែលនឹងក្លាយជា…
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមសិក្សាហើយ បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែមេសា ដោយរំពឹងថានឹងបញ្ចប់ការសិក្សានាចុងខែវិច្ឆិកាខាងមុខ។ បើតាមកិច្ចប្រជុំដំបូងនៃគម្រោងនេះកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានសិក្សាឡើងដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation) នៃធនាគារពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងមួយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីអំឡុងខែមេសាកន្លងទៅ។ បន្ថែមពីនេះ កិច្ចប្រជុំនេះ បានពិភាក្សាលើចំណុចសំខាន់ៗចំនួន ៦រួមមាន៖ (១) ការណែនាំអំពីសមាសភាពក្រុមការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (២) ការបញ្ជាក់លើគោលបំណងរបស់រាជរដ្ឋាភិបាលលើគម្រោងការងារនេះ និងអាទិភាព (៣) កិច្ចពិភាក្សាអំពី ការស្វែងរកគន្លឹះនៃរបាយការណ៍សម្រាប់ករណីអាជីវកម្ម ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (ហៅកាត់ថា PPP) បញ្ហា ឬ ហានិភ័យ ដែលអាចនឹងប៉ះពាល់ដល់គម្រោង (៤)បទបង្ហាញអំពី វិធីសាស្រ្តក្នុងការអនុវត្តការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៥) ការលើកសំណើអំពីវិធីសាស្ត្រក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៦) បទបង្ហាញអំពីការកំណត់កាលបរិច្ឆេទ ដែលគ្រោងនឹងផ្តល់ជូននូវលទ្ធផលនៃការសិក្សា និងកិច្ចការជំហានបន្ទាប់។ […]
អានបន្ថែមកូរ៉េ ចង់ពង្រឹងកិច្ចសហការជាដៃគូរអភិវឌ្ឍវិស័យភស្តុភារកម្មជាមួយកម្ពុជាឱ្យរិតតែខ្លាំង
ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីបំណងយ៉ាងមុតមំា ដោយចង់ពង្រីកកិច្ចសហការវិនិយោគលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការជំរុញ និងទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម PARK បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ខណៈលោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តម PARK បន្តថា នៅក្នុងអាណត្តិនេះ លោកប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រីកទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។ ហើយឯកឧត្តមរដ្ឋមុន្រ្តី ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងដ៏ជាក់លាក់មួយនេះផងដែរ។
អានបន្ថែម