កម្ពុជាត្រូវការថវិកា ៧,៨ ពាន់លានដុល្លារ ដើម្បីការពារការប្រែប្រួលអាកាសធាតុ

កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការ​ប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC)។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ទិន ពន្លក ក្នុងជំនួបប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF) កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណថ្មីគ្របដណ្តប់លើទាំងសកម្មភាពបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ឯកឧត្តមក៏បានបញ្ជាក់ថាកម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្ត NDC ដែលសំដៅការអនុវត្តនូវគម្រោងការពារការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវការថវិកាចាប់ពី ៥០០លានដុល្លារ រហូតដល់ ១,៨ពាន់លានដុល្លារ សម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើឱ្យ GCF ផ្តល់អាទិភាពគម្រោងមួយចំនួនរួមមានគម្រោង៖ ការបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ការផ្តល់អាទិភាពធនាគារឯកជនទទួលបានការទទួលស្គាលពី GCF ប្រពន័្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មមានភាពធន់ប្រកបដោយនិរន្តរភាព ដើម្បីជួយសម្រួលដល់អង្គភាពដែលស្នើសុំការទទួលស្គាល់ឡើងវិញពី GCF ហេដ្ឋារចនាម្ព័ន្ធ (ផ្លូវលំជនបទ) ធន់នឹងអាកាសធាតុ និងគម្រោងមួយចំនួនទៀត។

អាន​បន្ថែម

គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី​៣​ នៅខេត្តព្រះសីហនុ បញ្ចប់ជាស្ថាពរហើយ

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ នេះបើតាមដំណើរចុះត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី​៣​ នេះមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានសរុប​ ២០​.០០០​ ម៉ែត្រគូប/ថ្ងៃ​ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ​ MABR (Membrane aerated biofilm reactor)​ ដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់​ គ្មានសម្លេងរំខាន​ គ្មានក្លិនប៉ះពាល់​ដល់អ្នករស់នៅជុំវិញ​ ចំណេញពេលវេលា​ សន្សំសំចៃថាមពល​។ បន្ថែមពីនេះ ស្ថានីយដ៏ធំនេះ មានសមត្ថភាពក្នុងការដកយកសមាសធាតុពល​ COD BOD TN TP​ បានលឿនដោយប្រើប្រាស់​រយៈពេលត្រឹមតែ​ ២០ម៉ោង ​បើធៀបនឹងបច្ចេកវិទ្យាមុនៗដែលត្រូវការរយៈពេលរហូតដល់ទៅ​ ២០ថ្ងៃ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ គ្រោងចំណាយថវិកា ២០លានដុល្លារ ​ខណៈដែល ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួល​រងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី […]

អាន​បន្ថែម

ស្ពានកោះយ៉ថ្មី ខេត្តកោះកុង បញ្ចប់ការសាងសង់១០០% អាចធ្វើដំណើរបណ្តោះអាសន្នបាន

ស្ពានកោះយ៉ថ្មី ក្នុងខេត្តកោះកុង បានបញ្ចប់ការងារសាងសង់ជាស្ថាពរ និងបើកឱ្យពលរដ្ឋ និងអ្នកទេសចរធ្វើដំណើរជាបណ្តោះអាសន្ន ហើយក៏គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែតុលា ខាងមុខនេះផងដែរ ។ នេះបើយោងតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ប្រាប់សាព័ត៌មាន BTV នៅថ្ងៃទី០៧ សីហា ២០២៣។ លោកបានលើកឡើងថា ការដែលអនុញ្ញាតឱ្យពលរដ្ឋនិងអ្នកទេសចរធ្វើចរាចរជាបណ្តោះអាសន្នលើស្ពានកោះយ៉ថ្មី មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនេះ ដោយសារតែមើលឃើញពីស្ថានភាពរដូវវស្សាពិបាកក្នុងការធ្វើដំណើរនៅលើស្ពានដែកកោះយ៉ចាស់ ដែលងាយនឹងបង្កគ្រោះថ្នាក់ផ្សេងៗដូចជារអិលជាដើម។ លោកបន្ថែមទៀតថា ស្ពានកោះយ៉ថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣នេះ ប៉ន្តែវាក៏អាស្រ័យលើពេលវេលាកំណត់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ និងរដ្ឋបាលខេត្តកោះកុង ដើម្បីជ្រើសរើសពេលវេលាពិតប្រាកដណាមួយផងដែរ។ គួររម្លឹកថា ស្ពានកោះយ៉ថ្មីនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ២០២៣ ក្រោមទុនវិនិយោគ ១,៤លានដុល្លារ។ (អានបន្ថែម)

អាន​បន្ថែម

ស្ពានភ្ជាប់កោះពេជ្រ-កោះនរា នឹងបញ្ចប់ការសាងសង់នៅចុងខែតុលា ខណៈគ្រោងបើកដំណើរការដើមខែវិច្ឆិកា

ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់រវាងកោះពេជ្រ និងគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC នឹងធ្វើការតភ្ជាប់តួស្ពានទាំងស្រុងជាផ្លូវការ នៅចុងខែសីហានេះ និងបញ្ចប់ការងារសាងសង់១០០ភាគរយ នៅចុងខែតុលា​ មុនដាក់ដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣។​ នេះបើតាមការបញ្ជាក់របស់ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១០ ខែសីហា ថា បច្ចុប្បន្ន ដំណើរការសាងសង់ ស្ថិតក្នុងដំណាក់កាលចុងក្រោយដោយគ្រោងសាងសង់តភ្ជាប់តួស្ពានទាំងសាងខាងនៅចុងខែសីហានេះ។ លោកបន្តថា៖ “យើងអាចបញ្ចប់ការសាងសង់នៅចុងខែតុលា និងមានការធ្វើតេស្តចរាចរណ៍ដើម្បីអនុវត្តឱ្យប្រើប្រាស់ មុននឹងដាក់ឱ្យដំណើរការនៅដើមខែវិច្ឆិកា”។​ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

ចិនកំពុងកែផ្លូវដែក១ខ្សែ ទៅជាផ្លូវរថភ្លើងល្បឿនលឿនលើកដំបូង ភ្ជាប់ទៅវៀតណាម

ចិនកំពុងកែលម្អ និងលើកកម្រិតគុណភាពផ្លូវដែកចាស់មួយខ្សែ ឱ្យក្លាយទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់​ខ្លួន ដើម្បី​តភ្ជាប់​ទៅ​ប្រទេស​វៀតណាម​ ខណៈទើបបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ សីហា ២០២៣នេះ។ នេះបើយោងតាមសារព័ត៌មាន CGTN។ បច្ចុប្បន្នផ្លូវដែកនេះត្រូវបានតភ្ជាប់រវាង Fangchenggang និង Dongxing ស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន មានចម្ងាយផ្លូវ ៤៦,៩គីឡូម៉ែត្រ និង មានល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែក រដ្ឋាភិបាលចិន កំពុងស្ថាបនា ដោយកែសម្រួលផ្លូវដែកមួយខ្សែនេះឡើងវិញ ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងបង្កើនល្បឿនបានរហូត​ដល់ 250 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ពិសេស វានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី ៦០នាទី មកត្រឹម ២០នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងភ្ជាប់ទីក្រុង Dongxing ដែលជាទីក្រុងជាប់ព្រំដែនទៅកាន់បណ្តាញផ្លូវរថភ្លើងល្បឿនលឿនដែលមានចម្ងាយ ៤២០០០គីឡូម៉ែត្ររបស់ប្រទេសចិន។ ច្រករបៀងផ្លូវដែកនេះ ក៏នឹងធ្វើឱ្យការធ្វើដំណើររវាងតំបន់សេដ្ឋកិច្ចឈូងសមុទ្រ Beibu និងតំបន់ Greater Bay និងទីផ្សារអាស៊ានមានភាពងាយស្រួល និងលឿនជាងមុន។

អាន​បន្ថែម

ជប៉ុនគ្រោងវិនិយោគសង់ភូមិបុរាណបែបជប៉ុន សម្រាប់មនុស្សចាស់សំរាកលំហែនៅកំពង់ស្ពឺ

អ្នកវិនិយោគជប៉ុន គ្រោងនឹងសាងសង់ភូមិបុរាណបែបជប៉ុន សម្រាប់មនុស្សចាស់ពីប្រទេសជប៉ុនមកសម្រាកលំហែ និងព្យាបាល នៅក្នុងតំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍​ ម៉ុង ឫទ្ធី​ សែន​ជ័យ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពី ឯឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា អ្នកវិនិយោគិនជប៉ុន បាននាំគ្នាមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យអចលនទ្រព្យ កសិកម្ម និងសិប្បកម្មកែច្នៃ ដោយអ្នកវិនិយោគទាំងនេះ បានចុះមកសិក្សានៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ អស់រយៈពេល ០៣ឆ្នាំរួចមកហើយ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា អ្នកវិនិយោគជប៉ុន បានចុះពិនិត្យតំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍​ ម៉ុង ឫទ្ធី​ សែន​ជ័យដោយផ្ទាល់ ព្រោះចង់សង់ជាភូមិបុរាណជប៉ុន ដោយមានរៀបចំជាសួនទឹក និងសួនលំហែរបស់ជប៉ុននៅជាប់ជើងភ្នំនេះផងដែរ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា គម្រោងសាងសង់នេះ មានគោលដៅសំរាប់មនុស្សចាស់ដែលចូលនិវត្តន៍មកសម្រាក ដោយនៅរដូវធ្លាក់ទឹកកកនៅប្រទេសជប៉ុន មនុស្សចាស់គឺពិបាករស់នៅណាស់។ គម្រោងនេះ នឹងផ្តល់សេវាថែទាំមនុស្សចាស់ដែលស្នាក់នៅទីនោះ ពិសេសក៏មានសេវាថែទាំសុខភាព និងការហូបចុកផងដែរ។ ជាមួយគ្នានេះដែរ គម្រោងនេះនឹងរៀបចំបង្កើតឱ្យមានទីលានវាយកូនហ្គោល​ ០១កន្លែង […]

អាន​បន្ថែម

រដ្ឋនឹងស្នើថវិកា ៦ពាន់លានរៀល ដើម្បីស្ថាបនាផ្លូវលេខ៧៦ ពីស្រុកស្នួល ទៅខេត្តមណ្ឌលគិរី

ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមស្នើដកកញ្ចប់ថវិកាចំនួន ៦០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៤ ដើម្បីប្រើប្រាស់លើការស្ថាបនា កែលម្អផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ​៧៦ ​(ស្នួល-សែនមនោរម្យ) ដែលបានបាក់ស្រុត​ (ចំណុច​អូរងើយ PK 94+080 ដល់​ PK 94+150)​ ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងបានស្នើសុំថវិកាបុរេប្រទានចំនួន ១០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន ដើម្បីជួសជុលកំណាត់ផ្លូវដែលបានបាក់ស្រុត (ត្រង់ចំណុចអូរងើយ PK 94+080 ដល់ PK 94+150) ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម បានបញ្ជាក់ថា […]

អាន​បន្ថែម

ក្រសួងសំខាន់៣ សហការនិងឯកជន ដើម្បីជំរុញការអនុវត្តប្រតិបត្តិការនៅកំពង់ផែទេសចរណ៍កំពត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance-O&M) ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨: ៣០ ព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ។ សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៍ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដា្ឋនភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង, ព័ត៌មានទីផ្សារ, តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ, […]

អាន​បន្ថែម

រដ្ឋគ្រោងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថល។​ នេះបើតាមការលើកឡើងរបស់​ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគម​នាគម​ន៍ ​ក្នុងពិធីសម្ពោធ កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភាពជាដៃគូដ៏ល្អរវាងកម្ពុជា កូរ៉េ និងអង្គការយូណេស្កូ ជាពិសេសទៅលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ថ្មីៗនេះ ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents” ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងគ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញ និងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន។

អាន​បន្ថែម

រដ្ឋប្រើពេល៧ថ្ងៃសង់ផ្លូវ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុត ក្នុងខេត្តមណ្ឌលគិរី

រដ្ឋប្រើពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ សង់ផ្លូវ១ខែ្សប្រវែង ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតកាលពីថ្ងៃទី១ សីហា ហើយបច្ចុប្បន្នប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានវិញហើយ ចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ផ្លូវវាងមួយខ្សែនេះ មានប្រវែងប្រមាណ ១០០០ម៉ែត្រ ត្រូវបានរៀបចំចាក់ថ្មម៉ិចកិនបង្ហាប់បានល្អហើយ ដូចច្នេះពលរដ្ឋទាំងអស់អាចធ្វើដំណើរវាងកន្លែងដែលបានបាក់នោះ ជាបណ្តោះអាសន្នបាន។ គួររំលឹកថា ផ្លូវជាតិលេខ៧៦ ត្រូវបានបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងដែលបានហូរច្រោះផ្លូវបណ្តាលឱ្យបាក់ស្រុតដីលើដងផ្លូវ ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។ ហេតុការណ៍នេះ បានធ្វើឱ្យដាច់ផ្លូវត្រង់ចន្លោះគីឡូម៉ែត្រលេខ៩០ ដល់គីឡូវម៉ែត្រ៩៩ លើកំណាត់ផ្លូវជាតិលេខ៧៦ នៅចន្លោះពីស្រុកអូរាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ គួរបញ្ជាក់ទៀតថា ហេតុការណ៍នេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ ។

អាន​បន្ថែម