វៀតណាមគ្រោងនឹងបើកដំណើរការផ្លូវថភ្លើងដ៏ទំនើបតម្លៃជាង ១,៤៨ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៣

បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនដង ផ្លូវរថភ្លើង Nhon – Hanoi នៃរដ្ឋធានីហាណូយ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំដំណាច់ឆ្នាំ ២០២៣ ដែលនេះជាជំហានដ៏សំខាន់មួយដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងទីក្រុងដែលមានសភាពអ៊ូអរ នេះបើយោងតាមសារព័ត៌មាន hanoitimes។ គម្រោងប្រកបដោយចក្ខុវិស័យនេះ មានតម្លៃសរុបចំនួន ៣៤,៨ ពាន់ពាន់លានដុង (១,៤៨ ពាន់លានដុល្លារ) ដែលបានពន្យារពេលអស់ជាច្រើនដងដោយសារបញ្ហាបច្ចេកទេស និងមានការកែតម្លៃសាងសង់បន្ថែមរហូតដល់ទៅ ៦ភាគរយ។ ខ្សែរថភ្លើងក្រោមដីនេះផ្តោតសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរជាង ២០០.០០០ នាក់ក្នុងមួយថ្ងៃ ព្រមទាំងជួយជំរុញការអភិវឌ្ឍរបស់ទីក្រុងហាណូយឱ្យក្លាយជាទីក្រុងដ៏ទំនើបប្រកបដោយប្រសិទ្ធភាព និងបរិស្ថាន។ ផ្លូវរថភ្លើងក្រោមដី Nhon – Hanoi នេះ លាតសន្ធឹងប្រវែង ១២,៥ គីឡូម៉ែត្រ មានស្ថានីយចតចំនួន៨ និងស្ថានីយ៍ក្រោមដីចំនួន៤ ដែលនេះជាការត្រួសត្រាយផ្លូវរថភ្លើងក្រោមដីដំបូងគេបង្អស់របស់ទីក្រុងហាណូយ។ គួរបញ្ជាក់ថា ផ្នែកក្រោមដីនៃផ្លូវរថភ្លើងនេះ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៧ ហើយនៅពេលសម្ពោធឱ្យប្រើប្រាស់ វាជាស្នាដៃគមនាគមន៍ថ្មីមួយដែលនឹងធ្វើបដិវត្តទេសភាពនៃការដឹកជញ្ជូនសាធារណៈរបស់ទីក្រុងហាណូយ ដោយនាំមកនូវយុគសម័យថ្មីនៃការតភ្ជាប់ ភាពងាយស្រួលសម្រាប់អ្នករស់នៅ និងអ្នកធ្វើដំណើរ។ សមត្ថភាពរបស់ផ្លូវរថភ្លើងក្រោមដីនេះ អាចផ្ទុករថភ្លើងចំនួនប្រាំបីក្នុងពេលដំណាលគ្នា និងអាចដំណើរការក្នុងល្បឿនជាមធ្យម ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររំលឹកថា ផ្លូវរថភ្លើង Nhon – […]

អាន​បន្ថែម

រដ្ឋ និងឯកជន រួមគ្នាពង្រីកសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឺក ដើម្បីជំរុញវិស័យទេចរណ៍

ក្រសួងទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Samra Seaplane លើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ខណៈក្រុមហ៊ុននេះ ត្រៀមនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣ នេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ភាគីទាំងពីរ បានជួបពិភាក្សាគ្នាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand ។ល។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានស្នើឲ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច​ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន […]

អាន​បន្ថែម

កម្ពុជារំពឹងវិស័យឧស្សាហកម្មកើនដល់ ៣៩% ក្នុងឆ្នាំ២០២៣ ដើម្បី​ជួយជំរុញផលិតផលក្នុងស្រុក

វិស័យឧស្សាហកម្មបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ៣៩ភាគរយ ក្នុងឆ្នាំ២០២៣ នេះ កើនពី៣៨ភាគរយ ក្នុងឆ្នាំ២០២២។​ ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀង​ FTA និងកិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជាទាក់ទាញវិនិយោគពីបរទេសកាន់តែច្រើន ។​ ឯកឧត្តម ថ្លែងថា៖ “យើងឃើញថា កំណើនវិនិយោគបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៣នេះ យើងគិតថា កំណើននៃវិស័យឧស្សាហកម្មរបស់យើង អាចកើនឡើងរហូតដល់ ៣៩ភាគរយ ចូលរួមចំណែកទៅលើ GDP”។​ ឯកឧត្តម បញ្ជាក់ថា កំណើននៃលំហូរចូលនៃវិនិយោគ គឺដោយសាររាជរដ្ឋាភិបាល បានបង្កើតនូវលិខិតបទដ្ឋានគតិយុទ្ធជាបន្តបន្ទាប់ ដើម្បីជំរុញ និងលើកកម្ពស់ធុរកិច្ចនៅកម្ពុជា ជាពិសេសការទាក់ទាញនូវការវិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។​ សូមបញ្ជាក់ថា វិស័យឧស្សាហកម្ម បានរួមចំណែក​៣៨ភាគរយ នៃGDP ក្នុងឆ្នាំ២០២២ តាមពីក្រោយវិស័យសេវាកម្ម​ និងកសិកម្ម។​ ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនយោគថ្មី និងគម្រោងពង្រីកការវិនិយោគ ចំនួន […]

អាន​បន្ថែម

មជ្ឈមណ្ឌលអភិរក្សកេសរកូលនៅភ្នំគូលែន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

ស្នាក់ការឧទ្យានុរក្ស  ផ្ទះស្នាក់កេសរកូល  និងហេដ្ឋារចនាសម្ពន្ធ័នានា ស្ថិតលើផ្ទៃដី ១០ហិកតា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»  ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បន្ថែមពីនេះ អគារដែលបានដាក់សម្ពោធនេះ មានចំនួន៣ ជាប់គ្នា […]

អាន​បន្ថែម

ADB ជួយកម្ពុជា ១០០លានដុល្លារ ដើម្បីអភិវឌ្ឍជំនាញឧស្សាហកម្ម និងបច្ចេកវិទ្យា

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចផ្តល់កម្ចី ១០០លានដុល្លារ ដល់កម្ពុជា ដើម្បីបង្កើនកម្លាំងពលកម្ម តាមរយៈការកែទម្រង់ និងការវិនិយោគ ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីវិស័យឯកជន។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ក្នុងនោះ អនុកម្មវិធីដំបូង នៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយផ្លាស់ប្តូរកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយពង្រឹងនូវធនធានមនុស្ស ផ្តោតទៅលើការអភិវឌ្ឍជំនាញផ្សេងៗ។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការកែទម្រង់កម្លាំងពលកម្មនិងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈ​យុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ឱ្យទាន់ពេលវេលា។ លោកស្រីគូសបញ្ជាក់ថា៖ «កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារៈសំខាន់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។ ជាមួយគ្នានេះ បើតាម ADB បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមសំខាន់ៗចំនួន បី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធ TVET កម្ពុជា គឺកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់ និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ  និងចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា និងការផ្តល់ហិរញ្ញប្បទាននិងភាពជាដៃគូមិនទាន់បានពេញលេញ […]

អាន​បន្ថែម

សភាពាណិជ្ជកម្មចិនសន្យានឹងនាំវិនិយោគិនចិនជាង ៤០ក្រុមហ៊ុន មកកម្ពុជាក្នុងខែសីហានេះ

លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ប្រទេសចិន បានសន្យាថា នឹងដឹកនាំក្រុមហ៊ុនប្រមាណជា ៤០ក្រុមហ៊ុន មកកម្ពុជានៅពាក់កណ្តាលខែសីហានេះ។ នេះបើយោងតាមការលើកឡើងរបស់លោកក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) នៅថ្ងៃទី២ សីហា ២០២៣។ នាឱកាសនោះដែរ លោកប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ បានប្តេជ្ញាចិត្តថា នឹងចូលរួមចំណែកក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ (១) ឧស្សាហកម្ម (២) កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ (៣) បច្ចេកវិទ្យា (៤) ពាណិជ្ជកម្ម និង (៥) អចលនទ្រព្យ។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនៈកិច្ចនេះ លោកប្រធានក៏បានដឹកនាំគណៈប្រតិភូវិនិយោគចំនួន ១៥ក្រុមហ៊ុន មកជាមួយ ដើម្បីស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ លើសពីនេះទៀតនោះ លោកក៏បន្តសន្យាទៀតថា នឹងនាំក្រុមហ៊ុនប្រមាណជា ៤០ទៀត មកមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជានៅពាក់កណ្តាលខែសីហានេះ។ ដោយឡែក ឯកឧត្តម ជា […]

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៤៦៤លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ ៤៦៤លានដុល្លារ ដែលតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ២០២៣ នេះ។ នាឱកាសនេះដែរ សម្តេតហ៊ុន សែន បានបញ្ជាក់ថា ផ្លូវមួយខែ្សដែលមានប្រវែងត្រឹម ៥២.៩៨គីឡូម៉ែត្រនេះ ត្រូវបានចំណាយខ្ពស់បំផុត គឺរហូតដល់ទៅ ៤៦៤លានដុល្លារ ដែលក្នុងនោះ ទឹកប្រាក់ ២៥៩លានដុល្លារ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន និង ជាង២០០លានដុល្លារ ទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ និងផ្លូវខ្នែង ៥,៣៦គីឡូម៉ែត្រ ដែលបានឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។ ផ្លូវនេះដែរ ក៏មានទទឹងរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងទទឹង ២៥ម៉ែត្រ សម្រាប់ទីតាំងផុតពីទីប្រជុំជន។ មួយវិញទៀត ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយ […]

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជាបោះបណ្ណបំណុលបាន ២៧លានដុល្លារ ស្មើនឹង ១៣,៥% នៃផែនការ

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបោះបណ្ណបំណុលបានចំនួនសរុបប្រមាណ ២៧លានដុល្លារ ស្មើនឹង ១៣.៥% នៃផែនការ ដែលគ្រោងបោះឱ្យបាន ២០០លានដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងពត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងពត៌មាន បានបន្តឱ្យដឹងថា ការបោះផ្សាយបណ្ណបំណុលនេះ ធ្វើឡើងតាមរយៈវេទិកាដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនេះ តាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានឱ្យដឹងដែរថា ក្នុងឆមាសដំបូងឆ្នាំ២០២៣ ការដេញថ្លៃសញ្ញាបណ្ណបំណុលរបស់រដ្ឋប្រព្រឹត្តទៅចំនួន ៦ដង ដែលមានទឹកប្រាក់ប្រមាណ ១១២ពាន់លានរៀល ស្មើនឹងប្រមាណ ២៧លានដុល្លារ។ បណ្ណបំណុលរបស់រដ្ឋនេះ មិនត្រឹមតែសម្រាប់ចាត់ចែងលើការចំណាយប្រចាំឆ្នាំប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការលើកស្ទួយវិស័យមូលបត្រនៅក្នុងប្រទេសផងដែរ ហើយនេះជាឆ្នាំទី២ហើយ ដែលរដ្ឋបានបោះបណ្ណបំណុលនេះ។ គួរបញ្ជាក់ថា អ្នកវិនិយោគក្នុងវិស័យបណ្ណបំណុលរបស់រដ្ឋ នឹងទទួលការកាត់កងចំនួន ៥០% នៃពន្ធកាត់ទុក លើកម្រៃដែលទទួលបានពីការកាន់កាប់ និងការលក់ដូរបណ្ណបំណុល និងការលើកលែងលើពន្ធមូលធនពីការទិញ និងជួញដូរបណ្ណបំណុលរយៈពេល ៣ឆ្នាំ។

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះប្រវែងជាង១ពាន់ម៉ែត្រ សម្រេចបាន ១៥%  ហើយ

គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ១៥%  ហើយ។ នេះបើយោងតាមការឱ្យរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះជាមួយ CNC នៅថ្ងៃទី០២ សីហា ២០២៣នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះ មានប្រវែងសរុប ១៧៦១ម៉ែត្រ និងមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គួរម្លឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជា ១១១,៩៨លានដុល្លារ សម្រាប់អភិវឌ្ឍនគម្រោងពីរគឺ គម្រោងសង់ស្ពានខាងលើ និងគម្រោងសង់ផ្លូវភ្ជាប់ស្ពានមួយខ្សែទៀត អានបន្ថែម ។ គម្រោងទាំងពីរនេះ នឹងត្រូវប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕ គម្រោងខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E […]

អាន​បន្ថែម

ចិនអនុម័តសង់ស្ថានីយនុយក្លេអ៊ែរថ្មីចំនួន៦ ដើម្បីពង្រីកវិសាលភាពខ្លួនជាប្រភពថាមពលដ៏ធំបំផុតក្នុងលោក

ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានបើកភ្លើងខៀវដល់គម្រោងសាងសង់ស្ថានីយថាមពលនុយក្លេអ៊ែរថ្មីចំនួនប្រាំមួយ ដែលគ្រោងចំណាយទុនសាងសង់ប៉ាន់ស្មានប្រមាណ ១២០ពាន់លានយ័ន (១៦,៨ពាន់លានដុល្លារ)។ គម្រោងដែលទើបនឹងអនុម័តនេះ បង្ហាញពីសមត្ថភាពដ៏ធំធេងរបស់មហាយក្សចិន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រភពថាមពលអាតូមិក និងការពង្រឹងជំហររបស់ខ្លួនបន្ថែមទៀតក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការផលិតថាមពលនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍ពី China Daily ។ ការ​អនុម័ត​នេះ​ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​រដ្ឋ​សំខាន់​មួយ​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី Li Qiang នៅ​ថ្ងៃ​ទី ៣១ ខែ​កក្កដា។ គួរកត់សម្គាល់ថា ការអនុម័តនេះគឺជាសញ្ញានៃការចាប់ផ្តើមបោះលើវិស័យថាមពលនុយក្លេអ៊ែរឡើងវិញនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ២០២៣ ហើយអ្នកវិភាគមួយចំនួនមើលឃើញថាវាបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ប្រទេសក្នុងការជំរុញមហិច្ឆតាថាមពលនុយក្លេអ៊ែររបស់ខ្លួន។ គម្រោងដែលត្រូវបានអនុម័តរួមបញ្ចូលនូវការបំពាក់បច្ចេកវិទ្យានវានុវត្តន៍ចម្រុះ រួមទាំងអង្គភាពទី ៥ និងទី ៦ នៃស្ថានីយ Ningde ក្នុងខេត្ត Fujian ដែលបង្ហាញពីម៉ាស៊ីនរ៉េអាក់ទ័រទឹកមានសម្ពាធកម្រិត HPR1000 (Hualong One) ដែលរចនាឡើងដោយប្រទេសចិន។ ទន្ទឹមនឹងនេះ អង្គភាពទី ១ និងទី ២ នៃស្ថានីយ Shidaowan ក្នុងខេត្ត Shandong កំពុងនាំមុខក្នុងវិស័យថាមពលនុយក្លេអ៊ែរដែលប្រើម៉ាស៊ីនរ៉េអាក់ទ័រសម្ពាធទឹកខ្នាតធំកម្រិតខ្ពស់ High Temperature Gas-Cooled Reactor-Pebble-bed Module (HTR-PM)។ ចំណែកឯ​អង្គភាព ១ និង ២ […]

អាន​បន្ថែម