ចិនអនុម័តសង់ស្ថានីយនុយក្លេអ៊ែរថ្មីចំនួន៦ ដើម្បីពង្រីកវិសាលភាពខ្លួនជាប្រភពថាមពលដ៏ធំបំផុតក្នុងលោក

ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានបើកភ្លើងខៀវដល់គម្រោងសាងសង់ស្ថានីយថាមពលនុយក្លេអ៊ែរថ្មីចំនួនប្រាំមួយ ដែលគ្រោងចំណាយទុនសាងសង់ប៉ាន់ស្មានប្រមាណ ១២០ពាន់លានយ័ន (១៦,៨ពាន់លានដុល្លារ)។ គម្រោងដែលទើបនឹងអនុម័តនេះ បង្ហាញពីសមត្ថភាពដ៏ធំធេងរបស់មហាយក្សចិន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រភពថាមពលអាតូមិក និងការពង្រឹងជំហររបស់ខ្លួនបន្ថែមទៀតក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការផលិតថាមពលនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍ពី China Daily ។ ការ​អនុម័ត​នេះ​ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​រដ្ឋ​សំខាន់​មួយ​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី Li Qiang នៅ​ថ្ងៃ​ទី ៣១ ខែ​កក្កដា។ គួរកត់សម្គាល់ថា ការអនុម័តនេះគឺជាសញ្ញានៃការចាប់ផ្តើមបោះលើវិស័យថាមពលនុយក្លេអ៊ែរឡើងវិញនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ២០២៣ ហើយអ្នកវិភាគមួយចំនួនមើលឃើញថាវាបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ប្រទេសក្នុងការជំរុញមហិច្ឆតាថាមពលនុយក្លេអ៊ែររបស់ខ្លួន។ គម្រោងដែលត្រូវបានអនុម័តរួមបញ្ចូលនូវការបំពាក់បច្ចេកវិទ្យានវានុវត្តន៍ចម្រុះ រួមទាំងអង្គភាពទី ៥ និងទី ៦ នៃស្ថានីយ Ningde ក្នុងខេត្ត Fujian ដែលបង្ហាញពីម៉ាស៊ីនរ៉េអាក់ទ័រទឹកមានសម្ពាធកម្រិត HPR1000 (Hualong One) ដែលរចនាឡើងដោយប្រទេសចិន។ ទន្ទឹមនឹងនេះ អង្គភាពទី ១ និងទី ២ នៃស្ថានីយ Shidaowan ក្នុងខេត្ត Shandong កំពុងនាំមុខក្នុងវិស័យថាមពលនុយក្លេអ៊ែរដែលប្រើម៉ាស៊ីនរ៉េអាក់ទ័រសម្ពាធទឹកខ្នាតធំកម្រិតខ្ពស់ High Temperature Gas-Cooled Reactor-Pebble-bed Module (HTR-PM)។ ចំណែកឯ​អង្គភាព ១ និង ២ […]

អាន​បន្ថែម

ត្រឹមខែកក្កដា កម្ពុជាមានក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យ ចុះបញ្ជីតាមថ្នាលព័ត៌មានបច្ចេកវិទ្យា បានជិត ២ពាន់លានដុល្លារ ​

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថា Cam DX បានចុះបញ្ជីក្រុមហ៊ុន សហគ្រាស លើវិស័យសាងសង់ មានទុនវិនិយោគសរុប ១,០៧ ពាន់លានដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ខណៈក្រុមហ៊ុនសហគ្រាសលើវិស័យអចលនទ្រព្យ មានទុនវិនិយោគសរុប ៩២១លានដុល្លារ ។ របាយការណ៍បង្ហាញថា ក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ២៧.៥១១ ក្រុមហ៊ុន/សហគ្រាស  គិតជាដើមទុនវិនិយោគ មានទំហំទឹកប្រាក់សរុបជាង ៨ ប៊ីលានដុល្លារ។ របាយការណ៍ដដែលបង្ហាញទៀតថា ក្រុមហ៊ុន/សហគ្រាស មានសកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ១.១៤៧។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានបីដំណាក់កាល ដោយ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០២០ ដំណាក់កាលទីពីរ ក្នុងឆ្នាំ២០២២ និងដំណាក់កាលទីបី ក្នុងខែកក្កដា ឆ្នាំ២០២៣។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំងបីដំណាក់កាលកន្លងមកនេះ តែងតែមានការកាត់បន្ថយនូវនីតិវិធី ពេលវេលា​ និងថវិកា ក្នុងគោលដៅផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរិមាដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។

អាន​បន្ថែម

គម្រោងកែប្រព័ន្ធផ្លូវដែកចាស់ ជាផ្លូវបេតុងប្រវែងជាង៤ពាន់ម៉ែត្រ ក្នុងខណ្ឌឫស្សីកែវ សម្រេច ៦៥%ហើយ

ការស្ថាបនាប្រព័ន្ធផ្លូវដែកចាស់ប្រវែងជាង ៤៤០០ម៉ែត្រ ជាបេតុងឆ្អឹងដែក ក្នុងខណ្ឌឫស្សីកែវ សម្រេចបាន ៦៥%ហើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ គម្រោងស្ថាបនាផ្លូវនេះ ឱ្យទៅជាផ្លូវយុទ្ធសាស្ត្រដើម្បីអាចជួយរំដោះចរាចរ ក្នុងតំបន់បឹងកក់  តំបន់ទួលសង្កែ និងតំបន់ច្រាំងចំរេះត្រង់គីឡូម៉ែត្រលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ក្នុងខណ្ឌប្ញស្សីកែវ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវនេះ កំពុងស្ថាបនាដោយចាក់ជាបេតុងទទឹង ១៦,៥ម៉ែត្រថ្មី មានសួនច្បារកណ្តាល ២,៥ម៉ែត្រ ដាក់ឆ្អឹងដែក១២លី ក្រាលថ្មម៉ិច កំម្រាស់ ២ទឹក។ គួររម្លឹកទៀតថា គម្រោងនេះ ស្ថិតក្រោមគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយក្រុមហ៊ុនជំនាញ (SCE) និងBBE។

អាន​បន្ថែម

NBC: វិស័យសំណង់ និងអចលនទ្រព្យបានបង្ហាញសញ្ញាងើបឡើងវិញក្នុងឆមាសទី១

វិស័យសំណង់ និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងវិញ ដោយការនាំចូលសម្ភារ និងបរិក្ខាសំណង់ កើនឡើងបន្តិច ០,៤ភាគរយ ដល់ ប្រមាណ៩១១លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​ របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បន្តសម្រេចបានកំណើនជាវិជ្ជមាន ក្នុងឆមាសទី១ ឆ្នាំ២០២៣ ដោយគាំទ្រជាចម្បងដោយ កំណើនខ្ពស់នៃវិស័យទេសរណ៍ ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម សញ្ញាងើបឡើងវិញនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃតម្រូវការខាងក្រៅក៏ដោយ។ តាមរបាការណ៍ខាងលើ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅកម្ពុជា បានកើនឡើង ៦,៤ភាគរយ (ឆ្នាំលើឆ្នាំ) ដោយក្នុងនោះលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦,៩ភាគរយ និងនៅតាមបណ្តាខេត្តផ្សេងៗ បានកើនឡើង ៥,៣ភាគរយ។

អាន​បន្ថែម

ចិន និងកូរ៉េ កំពុងសិក្សាបង្កើតរោងចក្របច្ចេកវិទ្យាទំនើបៗ និងផលិតបន្ទះឈីប នៅកម្ពុជា

ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ មកពីប្រទេសចិន និងកូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាព បង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា ដូចជាផលិតបន្ទះឈីប នៅកម្ពុជា ខណៈរាជរដ្ឋាភិបាល ជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញសម្រាប់បម្រើក្នុងខ្សែច្រវ៉ាក់រោងចក្រសហគ្រាសប្រើប្រាស់បច្ចេកវិទ្យា។​ ឯកឧត្តមបណ្ឌិត  ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា បន្ទាប់ពីការឆ្នោតក្នុងនីតិកាលទី៧ រួច កម្ពុជានឹងទទួលបានបណ្តាវិនិយោគិនថ្មីៗមកបណ្តាក់ទុនបន្ថែមទៀត ជាពិសេសលើវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដូចជា វិស័យបច្ចេកវិទ្យាទំនើប និងការបង្កើតរោងចក្រផលិតបន្ទះឈីប។ ឯកឧត្តមបណ្ឌិត ថ្លែងថា៖ “កន្លងងមកនេះ កម្ពុជាទទួលមានរោងចក្រខ្លះៗហើយដូចជា ក្រុមហ៊ុន Minibea ជាដើម បច្ចុប្បន្នបានកំពុងដំណើរការផលិតនូវបន្ទះ និងផលិតឧបករណ៍បច្ចេកវិទ្យាមួយចំនួនដែលបម្រើឱ្យបណ្តាក្រុមហ៊ុនធំៗ។​ បន្ថែមពីលើនេះ យើងនឹងមានក្រុមហ៊ុនយក្សធំៗមកពីកូរ៉េ និងចិន កំពុងសិក្សាលទ្ធភាពនៃការវិនិយោគក្នុងការផលិតបន្ទះឈីបនៅកម្ពុជា” ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា កម្ពុជា ស្វាគមន៍រាល់វិនិយោគទាំងអស់ ដែលមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅអាចជំរុញនូវចក្ខុវិស័យ កម្ពុជាប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។  

អាន​បន្ថែម

កម្ពុជាស្នើអូស្រ្តាលីឱ្យបង្កើតការិយាល័យពាណិជ្ជកម្ម (AusTrade) នៅកម្ពុជា

ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានស្នើដល់រដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្ម​អូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែស្អិតរមួត។ នេះបើតាមកម្មវិធីជួបជុំសំណេះសំណាលរវាងបេសកជនពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺ លោក នីកូឡាស មូ (Nicolas Moore) ជាមួយនិងវិស័យឯកជនកម្ពុជា​ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ កម្មវិធីជំនួបនេះ អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី បន្តកើនឡើងជានិច្ច និងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អុស្ត្រាលីណូវែលហ្សេឡង់ និង កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ បន្ថែមពីនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់អូស្ត្រាលី និងស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រាលី បំពេញទស្សកិច្ចនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធាន គាំទ្រដល់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ទៅលើគ្រប់វិស័យ ជាពិសេ​ស​ កសិកម្ម សុខាភិបាល ធនធាន និង វិស័យអប់រំ ខណៈមានក្រុមហ៊ុនអូស្ត្រាលីជាច្រើនកំពុងប្រកបអាជីវកម្មនៅកម្ពុជា​។

អាន​បន្ថែម

វៀតណាម បើកដំណើរការរោងចក្រច្នៃជ័រកៅស៊ូដ៏ធំ១នៅកំពង់ធំ ដែលអាចផលិតបាន២តោនក្នុង១ម៉ោង

រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់ប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតកែច្នៃ​ជ័រកៅស៊ូ ២តោនក្នុង១ម៉ោង បានដាក់ឱ្យដំណើរការជាផ្លូវការហើយ។​ នេះបើតាមពិធីសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ រោងចក្រនេះ ជារបស់ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ  ស្ថិតឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រហូតមកដល់ពេលនេះរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ បានបញ្ចប់ការសាងសង់ជាស្ថាពរតាមការកំណត់ ដែលបានគ្រោងទុក និង​បានដាក់បញ្ចូលខ្សែបញ្ជូនសង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិត ២តោនក្នុង១ម៉ោង ឱ្យដំណើរការ។ ឯកឧត្ដមបានបន្ថែមថា នេះជារោងចក្រកែច្នៃកៅស៊ូប្រកប​ដោយ​បច្ចេកវិទ្យាទំនើប ដែលជាការកត់សម្គាល់​នូវ​ដំណើរការ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិក​ក្រុម​ហ៊ុន អ្នកម៉ៅការសំណង់ អ្នកផ្គត់​ផ្គង់​ឧបករណ៍សម្ភារ និងក្រុមហ៊ុនជាដៃគូមួយចំនួន​ទៀត​បានចូលរួមចំណែកក្នុងការបញ្ចប់​ការសាងសង់រោងចក្រជាស្ថាពរ។ ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ទៀតថា ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ការកែ​ច្នៃផលិតផលកៅស៊ូ និងលើកកម្ពស់តម្លៃទំនិញបង្កើនការប្រកួតប្រជែង និងនាំមកនូវប្រសិទ្ធ​ភាពក្នុងផលិតកម្ម ​​និង​អាជីវកម្ម សម្ព័ន្ធឧស្សាហកម្មកៅស៊ូ វៀតណាមបានយល់ព្រម​អនុញ្ញាត​ឱ្យវិនិយោគលើ​គម្រោង​សាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ […]

អាន​បន្ថែម

សញ្ជាតូបនីយកម្មកម្ពុជាតាមកម្មវិធីវិនិយោគ ជាប់លេខ១១ ក្នុងលោក ជាចលករចម្បងជំរុញការវិនិយោគអចលនទ្រព្យក្នុងស្រុក

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមើលឃើញការកើនឡើងនៃការចាប់អារម្មណ៍ពីបរទេស ក្នុងនោះកម្មវិធីសញ្ជាតូបនីយកម្មកម្ពុជាតាមរយៈការវិនិយោគ Citizenship by Investment (CBI) អាចជាចំណុចទាក់ទាញដ៏សំខាន់មួយសម្រាប់វិនិយោគិនបរទេសមកលើវិស័យអចលនទ្រព្យ។ ថ្មីៗនេះការផ្តល់សញ្ជាតិកម្ពុជាតាមរយៈការវិនិយោគជូនដល់វិនិយោគិតបរទេស ទទួលបានចំណាត់ថ្នាក់លេខ១១ក្នុងពិភពលោកយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុន Henley & Partners ។ សញ្ជាតូបនីយកម្មនេះ ផ្តល់ឱ្យវិនិយោគិនបរទេសនូវច្រកផ្លូវដើម្បីក្លាយជាម្ចាស់អចលនទ្រព្យជាពិសេសដីដោយសេរីនៅក្នុងប្រទេស។ កាលពីមុន វិនិយោគិនបរទេសដែលចង់មករកស៊ីលើដីកម្ពុជា ត្រូវបំពេញបែបបទតាមបទប្បញ្ញត្តិដ៏ស្មុគស្មាញ ហើយភាគច្រើនងាកទៅរកច្រកការបណ្តាក់ទុនរួមគ្នាជាមួយអ្នកក្នុងស្រុកវិញ។ ទោះយ៉ាងណាក៏ដោយ កម្មវិធីសញ្ជាតូបនីយកម្មតាមការវិនិយោគ បានកែប្រែចំណុចនេះ ដោយផ្តល់នូវផ្លូវត្រង់ និងសុវត្ថិភាពដល់ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរឱ្យមានសិទ្ធិកាន់កាប់ដីនៅកម្ពុជាដោយផ្ទាល់តែម្តង។ គំរូដ៏លេចធ្លោរបស់តារាហូលីវូដស្រីអែនជេលីណា ជូលី ( Angelina Jolie) បង្ហាញពីអត្ថប្រយោជន៍នៃកម្មវិធីនេះ ដោយសារនាងមិនត្រឹមតែទទួលបានសញ្ជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានវិនិយោគលើវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសផងដែរ។ លោក Daniel Ho សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមនៃក្រុមហ៊ុន Juwai IQI អះអាងថា “ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាកំពុងមើលឃើញការទាក់ទាញដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអ្នកទិញបរទេស។ ការបើកច្រកព្រំដែនរបស់ប្រទេសចិនឡើងវិញនៅឆ្នាំ ២០២៣ បានជំរុញការវិនិយោគរបស់ចិនយ៉ាងច្រើន និងបានពង្រីក​ចំនួន​អ្នក​វិនិយោគចិន​ធំៗ​ដែលកំពុង​សម្លឹង​មើល​ដី​កម្ពុជា​ច្រើន​ជាង​ដប់​ដង។” ទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិ្ចសកលក៏ដោយ ការវិនិយោគទ្រព្យសកម្មថេររបស់ចិនមកកម្ពុជា បានកើនឡើងចំនួន ៦៧% គឺមានទំហំរហូតដល់ ២,​៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ តួលេខនេះ […]

អាន​បន្ថែម

វៀតណាមបោះទុន ២ពាន់លានដុល្លារ សង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក

ក្រុមហ៊ុន Vinfast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ស្ថិតក្រោមក្រុមហ៊ុន Vingroup បានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ កក្កដា ២០២៣។ គួរបញ្ជាក់ថា គម្រោងនេះមានទុនវិនិយោគសរុបចំនួន ២ពាន់លានដុល្លារ ក្នុងដំណាក់កាលទី១ ដែលនឹងត្រូវសាងសង់ឡើងលើផ្ទៃដីចំនួន ៧៣៣ហិកតា។ ព្រឹត្តិការណ៍នេះ ត្រូវបានគេកត់សម្គាល់ថា វាជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តរបស់ Vingroup សម្រាប់ការពង្រីកទីផ្សារ និងការអភិវឌ្ឍន៍ម៉ាកយីហោរបស់ខ្លួននៅសហរដ្ឋអាមេរិក។ រោងចក្រផលិតរថយន្តរបស់ Vinfast គឺជារោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេនៅរដ្ឋ North Carolina ហើយវាក៏ជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងរដ្ឋនេះផងដែរ។ មួយវិញទៀត គម្រោងនេះត្រូវបានគេរំពឹងថា នឹងអាចបង្កើតបណ្តាញអ្នកផ្គត់ផ្គង់ និងការងាររាប់ពាន់សម្រាប់ប្រជាជនក្នុងតំបន់ ដែលស្របតាមទិសដៅរបស់រដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងបរិស្ថាន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dzung បានចាត់ទុកថា ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ មានសារសំខាន់ណាស់ ខណៈដែលវាស្របពេលនឹងខួប ១០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក។ «វា​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​រីកចម្រើន​នៃ​ភាព​ជា​ដៃគូ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ»។ ក្នុងដំណាក់កាលដំបូង រោងចក្រនឹងផលិតរថយន្តអគ្គិសនីម៉ូដែល VF7, VF8, និង VF9 ដោយប្រើសមាសធាតុដែលបានទិញពីអ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក […]

អាន​បន្ថែម

មកដឹងពីលក្ខណៈស្ថាបត្យកម្មវិសេសឯកនៃអគារឈើធំបំផុតនៅអាស៊ីក្នុងប្រទេសសិង្ហបុរី

សាកលវិទ្យាល័យ Nanyang Technological University (NTU) នៃប្រទេសសិង្ហបុរី ទើបតែបានបើកដំណើរការជាផ្លូវការនូវអគារឈើធំជាងគេទីពីរនៅលើពិភពលោក ជាមួយនឹងផ្ទៃដីនៃសាងសង់ទំហំ ៤៣៥០០ ម៉ែត្រការ៉េ និងជាអគារឈើធំជាងគេនៅអាស៊ីបើគិតពីបរិមាណឈើដែលបានប្រើប្រាស់។ NTU បានដាក់ឈ្មោះអគារនេះថា “The Gaia Timber” តាមឈ្មោះអាទិទេពក្រិកដែលប្រែថា”ឈើនៃផែនដី”ក្នុងន័យឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អគារលើនិរន្តរភាព និងបរិស្ថានមេត្រី ក៏ដូចជាការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជាឈើជាដើម។ អគារដ៏ស៊ីវិល័យនេះ ចំណាយថវិកាសាងសង់អស់ ១២៥លានដុល្លារសិង្ហបុរី (៩៣លានដុល្លារអាមេរិក) និងត្រូវបានរចនាឡើងដោយវិស្វករឈ្នះរង្វាន់ស្ថាបត្យកម្ម Pritzker របស់ជប៉ុនឈ្មោះ Toyo Ito។ រចនាសម្ព័ន្ធអគារនៃផែនដី ឬGaiaនេះ ត្រូវបានបង្កើតឡើងជាពីរប្លុកកោង ដែលមានសាលប្រជុំទំហំ ១៩០កៅអី និងរោងមហោស្រពចំនួន ១២ រួមជាមួយនឹងបន្ទប់សិក្ខាសាលា បន្ទប់ពិសោធន៍ ការិយាល័យ បន្ទប់ប្រជុំ និងសាលសន្និសីទ។ អគារនេះត្រូវបានសាងសង់ស្ទើរតែទាំងស្រុងពីធាតុឈើដែលបានរៀបចំរួចជាស្រេច លើកលែងតែបង្គន់ កម្រាលឥដ្ឋ និងជណ្តើរខាងក្រៅ ដែលធ្វើពីបេតុង។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសមួយចំនួនដែលយើងអាចដកស្រង់ជាមេរៀនបានពីអគារនេះ៖ រំលេចទៅដោយស៊ុមឈើគ្រប់កន្លែង៖ ស៊ុមឈើទាំងក្រៅទាំងក្នុងបរិវេណអគារគឺគ្មានការបិទភ្ជាប់ ឬលាបពណ៌ ដែលលាតត្រដាងឱ្យឃើញសម្រង់ និងលក្ខណៈវត្ថុធាតុដើមធម្មជាតិ និងផ្តល់ឱ្យអ្នកទស្សនានូវអារម្មណ៍នៃការដើររកាត់តាមដើមឈើនៅពេលចូលទៅដល់បរិវេណអគារ។ ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះត្រូវបានរចនាឡើងដើម្បីឱ្យមានបរិស្ថានល្អ […]

អាន​បន្ថែម