ព័ត៌មានសំណង់
កូរ៉េគ្រោងបង្កើតមន្ទីរពេទ្យចល័ត ព្យាបាលដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ ឆាប់ៗនេះ
សាកលវិទ្យាល័យកូរ៉េ University College of Meicine មានបំណងបង្កើតមន្ទីរពេទ្យចល័តមួយ ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។ នេះបើតាមការចុះផ្សាយរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ លោកអភិបាលបានបញ្ជាក់ថា គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណជាង ៣៧លានដុល្លារ។ រម្លឹកថា កន្លងមកខេត្តកំពង់ស្ពឺ តែងតែទទួលបាននូវការចាប់អារម្មណ៍ពីវិនិយោគិនបរទេស ខណៈដែលថ្មីៗនេះ ទើបតែមានអ្នកវិនិយោគចិនមកពីខេត្តហឺណាន ចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគទៅលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិកម្ម នៅក្នុងខេត្តផងដែរ។(អានបន្ថែម) ម្យ៉ាងទៀត កាលពីខែមេសាកន្លងទៅ នៅអំឡុងពេលចុះទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុង ឯកឧត្តមអភិបាល ក៏បានបង្ហើបថា មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែងផងដែរ។ (អានបន្ថែម)
អានបន្ថែមខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ
កម្ពុជា និងថៃ បានបើកដាក់ឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងដែលបានតភ្ជាប់រវាងប្រទេសទាំងពីរជាលើកដំបូងជាផ្លូវការហើយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ តំណភ្ជាប់ផ្លូវរថភ្លើងនេះ បានភ្ជាប់ជាមួយនឹងស្ថានីយភ្លើងបានឃ្លុងលឹក ក្នុងស្រុកអារ៉ាត់នីយ៉ាប្រះផេត ខេត្តស្រះកែវ ទៅកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយដែលជាការតភ្ជាប់រវាងប្រទេសក្នុងតំបន់អាស៊ានជាមួយនឹងប្រទេសចិន ដែលនេះជាការជួយកាត់បន្ថយនូវថ្លៃដឹកជញ្ជូន ថ្លៃថាមពល ជួយថែរក្សាបរិស្ថាន ព្រមទាំងជំរុញនូវស្តង់ដារពាណិជ្ជកម្មរបស់សកលលោកផងដែរ។ បន្ថែមពីនេះ ខ្សែរថភ្លើងដែលទើបតែភ្ជាប់ថ្មីនេះ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក្នុងប្រព័ន្ធដឹកជញ្ជូនភស្តុភារកម្ម ដែលសម្រួលដល់ពាណិជ្ជករថៃ និងកម្ពុជា។ ខណៈដែលមានក្រុមហ៊ុនថៃជាច្រើនបានចូលរួមក្នុងប្រតិបត្តិការសេវាកម្មនេះ ដោយប្រើប្រាស់ផ្លូវដែកថៃជាស្នូល ក្នុងនោះរួមមាន ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. or GMLL និងក្រុមហ៊ុន PTT Public Company Limited។ លោក Chansak Chumchuen នាយករងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម របស់ក្រុមហ៊ុន PTT បានលើកឡើងថា ការបើកឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងនេះ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងថៃ ខណៈដែលយើងក៏មានផ្លូវរថភ្លើងភ្ជាប់ពីថៃ ទៅឡាវ […]
អានបន្ថែមជប៉ុន និង កូរ៉េ បង្ហាញពីសក្ដានុពលសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជាអាចចម្រាញ់ជាឥន្ទនៈបាន
ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានថាមពលកូរ៉េ (KIER) និង ក្រុមហ៊ុនជប៉ុន Mitsubishi Corperation បានបង្ហាញពីបច្ចេកវិទ្យាថ្មីនិងទំនើបបំផុតដល់កម្ពុជា ដើម្បីចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈបច្ចុប្បន្នកម្ពុជាមានសក្ដានុពលខ្លាំងលើដំណាំស្វាយចន្ទី។ នេះបើតាមកិច្ចប្រជុំមួយរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC) កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងការលើកឡើងរបស់ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដានេះ។ ក្រុមអ្នកស្រាវជ្រាវកូរ៉េបានលើកឡើងថា បច្ចេកវិទ្យាដ៏ទំនើបនិងថ្មីនេះ អាចកែច្នៃគ្រាប់ស្វាយចន្ទីឱ្យក្លាយទៅជាថាមពល ឱ្យអស់ពីលទ្ធភាព ដើម្បីជៀសវាងពីការដុត ឬ បោះចោល។ ម្យ៉ាងទៀតក៏អាចជួយជម្រុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ឱ្យទទួលបាននូវប្រាក់ចំណូលបន្ថែមពីសំបករបស់វាថែមមួយកម្រិតទៀតផង។ រីឯ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Mitsubishi Corperation បានរកឃើញថាសំបកស្វាយចន្ទីរបស់កម្ពុជាមានទំហំធំ និងមានប្រេងច្រើន។ ហេតុដូច្នេះ ក្រុមហ៊ុនចង់ចម្រាញ់ទៅជាប្រេងជីវៈឥន្ទនៈដែលបំភាយឧស្ម័នកាបូនិកតិចទៅក្នុងបរិយាកាស ដោយក្រុមហ៊ុននេះត្រូវការសំបកស្វាយចន្ទី ប្រមាណ៥ពាន់តោនក្នុងមួយឆ្នាំ។ ជាមួយគ្នានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះបច្ចេកវិទ្យាថ្មីនេះ និងចង់ឱ្យវិនិយោគិនកូរ៉េ និងជប៉ុន ពិនិត្យពីលទ្ធភាពលើការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ក៏ដូចជា សំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ លោក […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាកាសយាន្តដ្ឋានថ្មីនេះ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ បន្ថែមពីនេះ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ (Siem Reap Airport-REP) នឹងត្រូវធ្វើការផ្ទេរទាំងស្រុកទៅអាកាសយានដ្ឋានថ្មី ចាប់ពីម៉ោងសូន្យ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ។ សេចក្តីជូនដំណឹង បានបន្ថែមឱ្យដឹងទៀតថា អាកាសយានដ្ឋានថ្មីនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។ ហេតុនេះ ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជួនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap_Angkor International […]
អានបន្ថែមអាល្លឺម៉ង់ជួយកម្ពុជា បង្កើតវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មប្រាសាទបុរាណឱ្យបានទូលំទូលាយ
ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់ កំពុងជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។ នេះបើតាមអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ បើតាមគ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jacobsen បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដោយបង្រៀនឱ្យសិក្ខាកាមទាំងអស់ចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផងដែរ។ ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅជាង ១ឆ្នាំមកហើយ ដែលសិក្ខាកាមខ្មែរចំនួន២០រូបនេះ ត្រូវបានជ្រើសរើសបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាមកពីតាមបណ្ដាផ្នែកនានា។ បន្ថែមពីនេះ ស្ថាប័ន GIZ អាល្លឺម៉ងឱ្យដឹងដែរថា វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២នេះ មានកម្មវិធីដែលត្រូវសិក្សាទាំងអស់ចំនួន១៣ ដែលបច្ចុប្បន្ននេះ ក្រុមសិក្ខាកាមបានសិក្សាដល់កម្មវិធីទី៧ហើយ។ ដោយឡែក លោក រីក រ៉េត ជាមន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានលើកឡើងដែរថា វគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណ ដែលមានរយៈពេលជាង២ឆ្នាំនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន GIZ អាល្លឺម៉ង់ជាមួយ និងនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា។ លោកបានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់យ៉ាងខ្លាំង ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សិក្ខាកាមទាំងឡាយឱ្យយកចំណេះដឹងទាំងនេះទៅប្រើប្រាស់លើការងារថែរក្សា និងការពារប្រាសាទបុរាណនៅតាមកន្លែងផ្សេងៗសម្រាប់ពេលអនាគត ហើយពួកគេក៏អាចផ្សព្វផ្សាយជំនាញនេះទៅកាន់កូនខ្មែរជំនាន់ក្រោយឱ្យចេះដឹងកាន់តែទូលំទូលាយផងដែរ។ […]
អានបន្ថែមជប៉ុនគ្រោងវិនិយោគសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ នៅលើភ្នំគូលែន
ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណិតៗ លំដាប់សណ្ឋាគារផ្កាយ៥ ឬសណ្ឋាគារពិភពលោកនៅលើភ្នំគូលែន ដើម្បីបំបែកកំណត់ត្រាថ្មី។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ គម្រោងនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ដ៏ប្រណិតកម្រឹតសណ្ឋាគារផ្កាយ៥ ពិភពលោក (Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហា ឆ្នាំ២០២២ថ្មីៗនេះ ។ លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា បានមកប្រទេសកម្ពុជា ដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក Satoru Kikugawa មានចំណាប់អារម្មណ៍ក្នុងសាងសង់ផ្ទះបន្តោងដ៏ប្រណិតនៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស មកពិនិត្យវាយតម្លៃអំពីសក្តានុពល និងផលប៉ះពាល់នៅតំបន់នេះ និងឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធ ដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះ ខណៈតំបន់ភ្នំគូលែននេះ […]
អានបន្ថែមហេតុអ្វីមិនមែនភ្នំពេញ ឬបាងកក? ខណៈហូជីមិញជាប់ជាក្រុងកំពូល ទាក់ទាញវិនិយោគច្រើនបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
រាជធានីភ្នំពេញជាទីក្រុងដែលធំជាងគេនៃប្រទេសកម្ពុជា បាននិងកំពុងជួបប្រទះនូវកំណើនគួរឱ្យកត់សម្គាល់ទាំងនគរូបនីយកម្ម (ការពង្រីកទំហំ) លំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI) សំណង់អគារខ្ពស់ៗ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សយ៉ាងច្រើន។ ទោះយ៉ាងណាក៏ដោយ នៅពេលប្រៀបធៀបអំពីមាឌនៃការវិនិយោគ (Volume of Investment) ទៅនិងទីក្រុងសំខាន់ៗក្នុងតំបន់អាស៊ាន ភ្នំពេញនៅតែមានចំនួនតិចតួចនៅឡើយ។ ផ្ទុយទៅវិញ បាងកក ដែលជារាជធានីដ៏អ៊ូអររបស់ប្រទេសថៃ ដែលកំពុងលេចធ្លោជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់អ្នកវិនិយោគបរទេសដែលស្វែងរកនិវាសនដ្ឋានប្រណីតៗ ជាពិសេសខុនដូ ដោយការលក់បានកើនឡើងជាង ២០០% ក្នុងរយៈពេលថ្មីៗនេះ បើតាមរបាយការណ៍ CBRE Thailand ។ គួរកត់សម្គាល់ថា តម្លៃផ្ទះរបស់ទីក្រុងបាងកកជាប់ចំណាត់ថ្នាក់ក្នុងចំណោមតម្លៃសមរម្យបំផុតនៅក្នុងទីក្រុងសំខាន់ៗនៅលើពិភពលោក ដូចដែលបានបង្ហាញដោយការវិភាគរបស់ក្រុមហ៊ុន CBRE នៅលើគេហទំព័រ RE Talk Asia ។ ទោះជាយ៉ាងណាក៏ដោយ រាជធានីនៃប្រទេសថៃនេះ នៅតែមិនជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងកំពូលទាំង ១០ សម្រាប់ការវិនិយោគឆ្លងព្រំដែនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ ២០២៣។ ប៉ុន្តែហេតុអ្វីបានជាទីក្រុងរបស់វៀតណាមជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីកំពូលនេះ? លើសពីនេះ មិនមែនតែក្រុងមួយទៀត គឺក្រុងដល់ទៅពីរហាណូយ និងហូជីមិញ។ រដ្ឋធានីតូក្យូជាប់លេខ១ បួនឆ្នាំៗជាប់គ្នា ហើយសម្រាប់ឆ្នាំនេះ ក្រុងសិង្ហបុរីជាប់លេខ២ ហើយក្រុងហូជីវមិញជាប់លេខ៣។ ខាងក្រោមនេះគឺជាការពិតមួយចំនួនដែលមិនអាចប្រកែកបានថាទីក្រុងហូជីមិញមានគុណសម្បត្តិវិនិយោគខុសពីទីក្រុងបាងកក ទោះបីវាមានទំហំតូចជាងក៏ដោយ៖ តម្លៃអចលនទ្រព្យខ្ពស់៖ ការពិនិត្យឡើងវិញដំបូងអំពីតម្លៃអចលនទ្រព្យនៅទីក្រុងហាណូយ […]
អានបន្ថែមអគារទីស្តីការថ្មីកម្ពស់១៨ជាន់ របស់ក្រសួងឧស្សាហកម្ម បានបញ្ចប់ការសាងសង់១០០%ហើយ
អគារទីស្តីការថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពស់ ១៨ជាន់ តាមបណ្តោយមហាវិថីព្រះនរោត្តម បានបញ្ចប់ការសាងសង់ហើយ។ នេះបើតាមពិធីប្រគល់ទទួលកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បើតាមលោក ឃុន សេងផេង តំណាងក្រុមហ៊ុនសាងសង់ គឺក្រុមហ៊ុន ឃុន សៀ អ៊ីមផត អ៊ិចផត បានបញ្ជាក់ថា អគារទីស្តីការថ្មីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ មានកម្ពស់ ១៨ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក ឃុន សេងផេង បានបញ្ជាក់បន្ថែមថា អគារទីស្តីការថ្មីនេះត្រូវបានសាងសង់ឡើងប្រើរយៈពេលអស់ជាង៣ឆ្នាំ ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនដៃគូគឺក្រុមហ៊ុន ម៉ាទីន ឌីហ្សាញ &សឹកសេស ប៊ីល ទទួលបានការគាំទ្រជានិច្ចទាំងផ្នែកពិគ្រោះយោបល់និងបច្ចេកទេសពីគណៈកម្មការសាងសង់របស់ក្រសួង ក្នុងកិច្ចសហការនិងយោគយល់គ្នាយ៉ាងល្អប្រសើរ។ […]
អានបន្ថែមអូស្ត្រាលីផ្តល់ជំនួយជាង ៥៦លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា
ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចាប់ពីឆ្នាំ២០២៣ ដល់២០២៤។ នេះបើលិខិតរបស់លោកជំទាវ ផេននី វង រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្រ្តីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្រ្តីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្រ្តាលី ផ្ញើជូនឯកឧត្តមរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងជាសហប្រតិបត្តិការអន្តជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ជំនួយទាំងនេះ រួមមាន ៤៧,៩លានដុល្លារអូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្ដល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីនេះ ស្របនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាន និងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែក បង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។ គួរបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្ត្រាលី ក្នុងឆ្នាំ២០២២-២០២៣។
អានបន្ថែមក្រសួងចាប់គិតលុយលើការបញ្ជូលថាមពលយានយន្តអគ្គិសនីចាប់ពីខែសីហាខាងមុខនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់គិតកម្រៃលើសេវាបញ្ជូលថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយដែលស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួង ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ។ នេះបើតាមលិខិតលេខ ០៣២ សជណ.សក.ដជគ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ រាល់ការប្រើប្រាស់ស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីទាំងអស់នេះ ត្រូវគិតតម្លៃ ១.៦០០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន ៣ទីតាំងហើយ ក្នុងនោះ៖ ទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ ស្ថិតនៅក្នុងក្រុងសៀមរាប។ (អានបន្ថែម)
អានបន្ថែម