កម្ពុជា-អូស្ត្រាលី ប្រកាសឱ្យប្រើសៀវភៅយុទ្ធសាស្រ្តថ្មី ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា​។ សៀវភៅណែនាំថ្មីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយលោក Nicholas Moore ប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំ​តំបន់អាស៊ីអាគ្នេយ៍ ជាមួយនិង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខា​ធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅនេះ គឺជាសមិទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសអូស្ត្រាលី និងកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ដោយពន្យល់ពីច្បាប់ និងដំណើរការសំខាន់ៗនៃការវិនិយោគ។ បន្ថែមពីនេះ សៀវភៅនេះ ដកស្រង់ខ្លឹមសារចេញពីបទពិសោធន៍ និងមេរៀនដែលវិនិយោគិនដែលបានឆ្លងកាត់ការវិនិយោគកន្លងមក ព្រមទាំងការចែករំលែកចំណេះដឹងពីតំណាងរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជននៅកម្ពុជា។ សៀវភៅនេះផងដែរ គឺជាការណែនាំជាក់ស្តែងសម្រាប់អ្នកវិនិយោគអូស្ត្រាលី និងបរទេសផ្សេងៗ ដែលកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ស្តីពីការវិនិយោគ (LOI) ឆ្នាំ ២០២១។ គួរបញ្ជាក់ថា ច្បាប់ពីការវិនិយោគ ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹមត្រីមាសទី១-២០២៣នេះ, FDI បានវិនិយោគជាង ៤៥ពាន់លានដុល្លារ នៅកម្ពុជា

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា FDI មានទឹកប្រាក់ជាង ៤៥,៨ ប៊ីលានដុល្លារ ក្នុងនោះទុនវិនិយោគមកពីប្រទេសចិនឈរលើលំដាប់លេខ១ តាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ក្នុងចំណោមការវិនិយោគផ្ទាល់បរទេស គឺប្រទេសចិនឈរនៅចំណាត់ថ្នាក់ទី១លើកំពូលតារាង ដែលមានទំហំទុនវិនិយោគ ៨៣,៥ទ្រីលានរៀល  ឬស្មើនឹងប្រមាណ ២០,៥៩ប៊ីលានដុល្លារ។ បើតាមរបាយការណ៍ដដែល លំហូរវិនិយោគ FDI នេះ គ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។ វិស័យអចលនទ្រព្យ និងសំណង់ មានទុនវិនិយោគ FDI មានប្រមាណ ២១,៥ទ្រីលានរៀល និង​៩,៨ទ្រីលានរៀល រៀងគ្នា។​

អាន​បន្ថែម

វិមាន‌«រូបពីរ​»រំលឹកដល់អ្នកទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ សម្ពោធជាផ្លូវការហើយ

រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតបារាំង បានសម្ពោធវិមានរំលឹកដល់អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨  ដែលស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ាតេជោឥន្ទ និងរង្វង់​មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ កន្លងមក វិមាននេះ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែ មីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល​បាន​ពលី​ជីវិត​នៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូ​រួម​គ្នា​រវាង​ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យ ជម្នះលើប្រទេសអាល្លឺ​ម៉ង់។ ក្រោយមកទៀត នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាម​លោក​លើក​ទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែល​ត្រូវ​បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ហេតុនេះ នៅអំឡុងខែមករា ឆ្នាំ២០២៣ កម្ពុជា និងបារាំង បានសហការគ្នាសាងសង់វិមាននេះឡើងវិញ ដោយស្ថាបត្យកររបស់ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការ​អនុវត្ត​ជា​មួយក្រសួងវប្ប​ធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ […]

អាន​បន្ថែម

រដ្ឋអនុម័តការទូទាត់ គម្រោងស្ថានីយផលិតអគ្គិសនីចំនួន៧ មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្ត៥

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនចំនួន ០៤ លើគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្តេះកោះកុង ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្រុមហ៊ុនចំនួន ០៤ អនុវត្តគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧ រួមមាន៖ ក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។ ក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត ខេត្តកំពង់ឆ្នាំង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ […]

អាន​បន្ថែម

ក្រសួងដាក់ចេញយុទ្ធសាស្រ្តសំខាន់៦ ដើម្បីការពារសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខ​ភាពការងារ ឆ្នាំ២០២៣-២០២៧ សម្រាប់កម្មករ និយោជិក ជាពិសេសកម្មករសំណង់។ ផែនការមេនេះ គ្របដណ្តប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម។ ក្នុងការប្រកាសផ្សព្វផ្សាយផែនការមេនេះ ដែលធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានឱ្យដឹងថា ការបញ្ជ្រាបចំណេះដឹងស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងការអប់រំទូទៅ និងផ្ទៃក្នុងនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺអាចកសាងអនាគតកម្មករជំនាញជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពការងារល្អជាងមុន។ បន្ថែមពីនេះ ផែនការមេលើកទី៣ នេះ នឹងក្លាយជាយន្តការនៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានាក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារជូនកម្មករនិយោជិត ដែលបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ នាំឱ្យបង្កើនផលិតភាពការងារក្នុងរោងចក្រ សហគ្រាស។ ដោយឡែក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដែរថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន៦ និងផែនការសកម្មភាពលម្អិតជាមួយនឹងយន្តការត្រួតពិនិត្យ […]

អាន​បន្ថែម

គម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចបាន ៣៣,៣៩% ហើយ

ត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចការសាងសង់បាន ៣៣,៣៩ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯឧត្តមប៉ាល់ ចន្ទតារា រដ្ឋលេខាធិកានៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) នៅថ្ងៃទី១៣ កក្កដា ២០២៣។ គួរបញ្ជាក់ថា លទ្ធផលដែលសម្រេចបាន ៣៣,៣៩ភាគរយនេះ រួមមាន ៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៨ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៦,៧៦ គ.ម។ នាឱកាសនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕ […]

អាន​បន្ថែម

រដ្ឋបង្កើតក្រុមការងារពិសេស ជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ នេះបើតាមសេចក្តីសម្រេចលេខ៥២ សសរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមការងារពិសេសនេះ មានសមាសភាព ២៦រូប ដែលប្រធាន ០១រូប ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​។ បន្ថែមពីនេះ ក្រុមការងារនេះ មានភារកិច្ចដូចតទៅ៖ ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបថតនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ខេត្តសៀមរាប ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ត្រូវបានវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation (CEBC) ក្រោមទម្រង់វិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT: Build-Operation-Transfer)។ កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនខាងលើដើម្បីឱ្យសិក្សាលម្អិតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី៣នេះ រួមមានដំណាក់កាលទី១ ពីភ្នំពេញ ទៅសៀម​រាបប្រវែងប្រហែល២៥០ គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែតប្រវែង ១៥០គីឡូម៉ែត្រ ដោយ​ប្រើពេល ១២ខែ ដើម្បីសិក្សាលម្អិតពីគម្រោងនេះ។ […]

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជា​​នាំចូលដែកនិងដែកថែប សរុបជាង ១៩២លានដុល្លារ កើន៣.៤%

កម្ពុជាបាននាំចូលដែក និងដែកថែប​មានទឹកប្រាក់សរុបជាង ១៩២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ កើនឡើង ៣,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​ដែលចេញផ្សាយនៅថ្ងៃ១០ កក្កដា ២០២៣នេះ។​ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប មាន ១,៦ភាគរយ​ នៃទំហំនាំចូលសរុប១២,២២ ពាន់លានដុល្លារ ។​ ក្នុងខែមិថុនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ៣២លានដុល្លារ ថយចុះ ៩,៥ភាគរយ។ ក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ បានអនុញ្ញាតគម្រោងសាងសង់សរុប ចំនួន ១.០២៣ គម្រោង ក្នុងត្រីមាសទី១ កើនឡើង ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន មាន ១.២៤៨ លានដុល្លារ កើនឡើង ១៥០,៥ ភាគរយ។​

អាន​បន្ថែម

រោងចក្រធំៗ៤ តម្លៃជិត ២៧លានដុលារ នឹងសង់នៅកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៤ ដើម្បីបង្កើតរោងចក្រធំៗ៤ ក្រោមទុនវិនិយោគ ២៦,៧លានដុល្លារ ដែលនឹងបង្កើតការងារបាន ៣.៣០៤កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១២ កក្កដា ២០២៣។ ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖ ១- “RUNZHIMAO HEALTH CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។ ២- “LITESUN HOMEDECOR CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។ ៣- “BRIGHT PLASTIC (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត […]

អាន​បន្ថែម

ឆមាសទី១ កម្ពុជាអនុម័តបាន ១១៣គម្រោង តម្លៃ ១,១ពាន់លានដុល្លារ ក្នុងនោះវិនិយោគចិនឈរនៅលំដាប់ទី១

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ​ ១.១០៥ លានដុល្លារ។​ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ៨០០លានដុល្លារ ធ្លាក់ចុះពី ១. ៩០០​លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រោងវិនិយោគទាំង១១៣នេះ បង្កើតការងារបានចំនួនប្រមាណ ១២២ពាន់កន្លែង។​ ក្នុងចំណោមគម្រោងវិនិយោគ១១៣ មានគម្រោងចំនួន ១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោងចំនួន៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន៣ ស្ថិតនៅក្នងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។​ ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ និងបានចូលរួមចំណែកប្រមាណ ២ភាគ៣ នៃគម្រោង សរុប ខណៈការវិនិយោគក្នុងស្រុក ឈរលំដាប់ទី២។

អាន​បន្ថែម