រោងចក្រធំៗ៤ តម្លៃជិត ២៧លានដុលារ នឹងសង់នៅកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៤ ដើម្បីបង្កើតរោងចក្រធំៗ៤ ក្រោមទុនវិនិយោគ ២៦,៧លានដុល្លារ ដែលនឹងបង្កើតការងារបាន ៣.៣០៤កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១២ កក្កដា ២០២៣។ ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖ ១- “RUNZHIMAO HEALTH CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។ ២- “LITESUN HOMEDECOR CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។ ៣- “BRIGHT PLASTIC (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត […]

អាន​បន្ថែម

ឆមាសទី១ កម្ពុជាអនុម័តបាន ១១៣គម្រោង តម្លៃ ១,១ពាន់លានដុល្លារ ក្នុងនោះវិនិយោគចិនឈរនៅលំដាប់ទី១

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ​ ១.១០៥ លានដុល្លារ។​ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ៨០០លានដុល្លារ ធ្លាក់ចុះពី ១. ៩០០​លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រោងវិនិយោគទាំង១១៣នេះ បង្កើតការងារបានចំនួនប្រមាណ ១២២ពាន់កន្លែង។​ ក្នុងចំណោមគម្រោងវិនិយោគ១១៣ មានគម្រោងចំនួន ១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោងចំនួន៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន៣ ស្ថិតនៅក្នងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។​ ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ និងបានចូលរួមចំណែកប្រមាណ ២ភាគ៣ នៃគម្រោង សរុប ខណៈការវិនិយោគក្នុងស្រុក ឈរលំដាប់ទី២។

អាន​បន្ថែម

គម្រោងសង់ស្ថានីយទឹកកខ្វក់ដ៏ធំនៅព្រះសីហនុសម្រេចបាន ៩៨% គ្រោងបញ្ចប់ទាំងស្រុងចុងខែកក្កដានេះ

គិតត្រឹមថ្ងៃទី១១ កក្កដា ២០២៣នេះ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំទី៣(PS3)​​ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ សម្រេចបាន ៩៨ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ នេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពផ្ទាល់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ កក្កដា ២០២៣។ តំណាងក្រុមហ៊ុន X.WATER បានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំទី៣(PS3) សម្រេចការសាងសង់បាន ៩៨ភាគរយហើយ បច្ចុប្បន្នក្រុមហ៊ុនកំពុងនឹងរៀបចំធ្វើត្តេសសាកល្បងនៅចុងខែកក្កដា ២០២៣ មុនដឹងដាក់ឱ្យដំណើរការជាផ្លូវការ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ វាមានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃ ២០,០០០ម៉ែត្រគូប។ នាឱកាសនោះឯកឧត្តម គួច ចំរើន បានលើកឡើងថា ការបង្កើតឡើងនូវស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ នេះគឺដើម្បីបន្សុទ្ធទឹកកខ្វក់ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន ដោយប្រើបចេ្ចកវិទ្យាចុងក្រោយបំផុតគឺMABR ដែលប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ គួររម្លឹកថា ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ […]

អាន​បន្ថែម

រដ្ឋគ្រោងប្រែក្លាយកំពង់ផែទេសចរណ៍១នេះ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិនៅក្រុងព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ បានស្នើដល់ក្រសួងទេសចរណ៍ ជួយរៀបចំកែប្រែកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដែល​ទើបសម្ពោធឱ្យប្រើប្រាស់ថ្មីៗនេះ ជាកំពង់ផែទេសចរណ៍អន្តរជាតិដ៏ធំមួយ ដើម្បីសម្រួលដល់ការរៀបចំលំហូរទេសចរណ៍រវាងបីប្រទេស(កម្ពុជា-ថៃ-វៀតណាម) ឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកតាមផ្លូវទឹកបានល្អប្រសើរបំផុត។ នេះជាការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែទេ​សចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត កាលពីថ្ងៃទី០៦ ខែកក្ក​ដា ឆ្នាំ២០២៣។ (អានបន្ថែម) ឯកឧត្តមអភិបាល បានបញ្ជាក់ពីគោលបំណងដោយមិនត្រឹមតែចង់មានកំពង់ផែទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងចង់ប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែមានលក្ខណៈជាអន្តរជាតិ។ ឯកឧត្តមអភិបាល បានបន្តថា​ ក្នុងក្របខណ្ឌអាស៊ាន ពិសេសជាមួយថៃ និងវៀតណាម មានគោលការណ៍ឯកភាពគ្នាក្នុងការរៀបចំលំហូរទេសចរណ៍រវាងប្រទេសទាំង០៣ ឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកតាមផ្លូវទឹក។ ប៉ុន្តែមកទល់ពេលនេះ ខេត្តព្រះសីហនុ នៅមិនទាន់មានកំពង់ផែស្តង់ដារនៅឡើយ ដូច្នេះយើងចង់ប្រែក្លាយកំពង់ផែដែលមានស្រាប់នេះឱ្យមានលក្ខណៈស្តង់ដារ ដើម្បីអាចឱ្យនាវាទេសចរណ៍អន្តរជាតិចេញ ចូលបាន ខណៈនៅថៃ និងវៀតណាម គេមានកំពង់ផែទេសចរណ៍អន្តរជាតិ​ និងមានគោលការណ៍នេះរួចរាល់ហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានស្នើសុំឯករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការជួយគាំទ្រលើការរៀបចំប្រែក្លាយកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ជាកំពងផែទេសចរណ៍អន្តរជាតិមួយ ដែលគ្រោងនឹងដាក់ស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងសម្រេច។

អាន​បន្ថែម

រង្វង់មូលដំរី៥០៥ ក្នុងស្រុកវាលវែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ

រង្វង់មូលដំរី៥០៥ ត្រង់ចំនុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍​សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ រង្វង់មូលដំរី៥០៥ ក្បាលនេះ ត្រូវបានសម្ពោធនៅថ្ងៃទី២៥ ខែមិថុនា ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ បន្ថែមពីនេះ រង្វង់មូលដំរី៥០៥ ត្រូវបានចាប់ផ្ដើមកសាងឡើងនៅខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ ទើបរួចរាល់ជាស្ថាពរ ដោយចំណាយអស់ថវិកាសរុប ៣៩៩លានរៀល។ ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងជាប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥០៥ ឬ រង្វង់មូលប្រម៉ោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង​ ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា និម្មិតរូបនៃដំរីទាំង៥០៥នេះ គឺតំណាងឲ្យភាពអស្ចារ្យទាំង៥៖ ទី១.សត្វដំរីគឺជាសត្វដែលកម្រមាន មាឌធំ ស្លូតបូត ចេះសាមគ្គីគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខដុមរមនា។ ទី២.ដោយសារភូមិសាស្ត្រស្រុកវាលវែងមានផ្លូវជាតិលេខ៥៥ ប្រសព្វគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូលឆ្ពោះទៅកាន់ឃុំទាំង០៥នៃស្រុកវាលវែង។ ទី៣.ស្រុកវាលវែងមានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្រសិទ្ធនាមថា”ផ្លូវបុប្ផាលាក់ខ្លួន” […]

អាន​បន្ថែម

ស្ពានអាកាសព្រះមុនីវង្ស សម្រេចការសាងសង់បាន ២៥ភាគរយ ហើយ

គិតត្រឹមថ្ងៃ១១ កក្កដានេះ គម្រោងសង់ស្ពានអាកាសព្រះមុន្នីវង្ស សម្រេចការសាងសង់បានប្រមាណ ២៥ភាគរយ ហើយ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងដំឡើងសរសេរស្ពានបានខ្លះៗហើយ។ នេះបើយោងតាមការលើកឡើងរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លើសាព័ត៌មានក្នុងស្រុក BTV នៅថ្ងៃទី១១ កក្កដា ២០២៣។ លោកបញ្ជាក់ថា ការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ នៅតំបន់N1 និងនៅតំបន់ N2 និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស តំបន់N3 បានខួងគ្រឹះហើយដែរ។ ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។ បន្ទាប់ពីការសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចរាល់ នឹងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនយានយន្ត និងចរាចរណ៍កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំបានយ៉ាងប្រសើរ។ គួរម្លឹកថា ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល ៣៦ខែ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ​ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ​ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ (អានបន្ថែម)

អាន​បន្ថែម

អគារសាលាខេត្តកំពង់ស្ពឺថ្មី តម្លៃជាង ១០លានដុល្លារ សង់បាន ៩០% ហើយ

អគារសាលាខេត្តកំពង់ស្ពឺថ្មី តម្លៃជាង ១០លានដុល្លារ សម្រេចការសាងសង់បា​នប្រមាណ ៩០ភាគរយ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះហើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ី សំ​ណា​ង អភិបាលខេត្តកំពង់ស្ពឺ លើបណ្តាញសង្គមនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ អគារថ្មីនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ២០១៩ ដែលមានទំហំ ៦២ម៉ែត្រ គុណនិង ៧២ម៉ែត្រ ព្រមទាំងមានកម្ពស់ ៣ជាន់​ ដែលអគារទាំងមូលត្រូវបានបំពាក់ដោយគ្រឿងឧបករណ៍អេឡិចត្រូនិក រួមទាំងប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព និងប្រព័ន្ធពន្លត់អគ្គីភ័យផងដែរ។ គួរបញ្ជាក់ថា ក្នុងគម្រោងនេះ ក៏មានសង់ជាអគារពិពណ៌មួយ ដែលជាអគារដ៏ប្រណីត ដែលធ្វើអំពីឈើ និងកញ្ចក់ បំពាក់ដោយគ្រឿងសង្ហារឹមដ៏ស្រស់ស្អាត រីឯហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណសាលាខេត្ត ក៏មានការតម្លើងត្រង់ស្វូរ ប្រព័ន្ធលូទឹកស្អាត ក្រាលការ៉ូឡា សួនច្បារ ភ្លើងបំភ្លឺ និងការងារអ៊ុតកៅស៊ូផ្លូវជាដើម។

អាន​បន្ថែម

រោងចក្រថ្មី៥ តម្លៃជាង ៥០លានដុល្លារ នឹងបង្កើតនៅកំពង់ស្ពឺ កណ្តាល និងតាកែវ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបង្កើតរោងចក្រធំៗចំនួន៥ ក្រោមទុនវិនិយោគ ៥០,៧លានដុល្លារ ដែលនឹងបង្កើតការងារបាន ១៣.៧២២កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កណ្តាល និងតាកែវ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ កក្កដា ២០២៣។ ក្រុមហ៊ុនទាំង៥នោះរួមមានដូចខាងក្រោម៖ ១-“TARAL INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦.៩៣៥កន្លែង។ ២-“SUPER KNITTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ស្រោមដៃ អាវចាក់ និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៥៦៩កន្លែង។ ៣- “UNITED CREATION OPTICAL (CAMBODIA) COMPANY LIMITED” […]

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សង់បានជាង ៥០% ខណៈផ្លូវតភ្ជាប់សង់បាន៤៦%

វឌ្ឍនភាពនៃការសាងសង់ផ្លូវតភ្ជាប់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៤៦%  គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៥០ភាគរយ ដោយចំណាយទឹកប្រាក់អស់ ៧១២​លានដុល្លារ។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា ផ្លូវថ្មីមួយខ្សែនេះ មានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥ គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅតែម្តង ។ រីឯគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥០ភាគរយហើយ ដោយចំណាយទឹកប្រាក់សរុបអស់ ៧១២​លានដុល្លារ និងគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ ។ នេះបើយោងតាមលោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd លើកឡើងកាលពីថ្ងៃទី ៣០ ខែឧសភា។​ (អានបន្ថែម) ជាមួយនេះដែរ លោកឧកញ៉ា បានលើកឡើងថា ក្រុមហ៊ុនកំពុងតែបន្ត និងតាមដានធ្វើយ៉ាងណាឱ្យអាចដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC។ ក្រោយបញ្ចប់ការសាងសង់ […]

អាន​បន្ថែម

រដ្ឋចំណាយ ២លានដុល្លារ សង់ផ្លូវកៅស៊ូប្រវែងជាង ១២គ.ម ភ្ជាប់ស្រុក០២ នៅកំពង់ធំ

រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាប្រមាណ ២លានដុល្លារ សាងសង់ផ្លូវកៅស៊ូ ១ខ្សែ ប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ។ ផ្លូវថ្មី ១ខ្សែនេះ មានប្រវែងសរុប ១២គីឡូម៉ែត្រនិង ៤០០ម៉ែត្រ  និងទទឹង ៧ម៉ែត្រ ដែលស្ថិតក្នុងដំណាក់កាលកំពុងដំណើរការសាងសង់ចាក់ដី ដាក់លូជាបន្តបន្ទាប់ ដើម្បីបម្រើតម្រូវការធ្វើដំណើរ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ បើតាមឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងដំណើរដឹកនាំគណៈកម្មការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវ ខាងលើនេះ បានមានប្រសាសន៍ថា  នេះជាផ្លូវក្រាលកៅស៊ូដែលបានតភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ នៃតំបន់ប្រវត្តិសាស្រ្ត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រទេសកម្ពុជា​ដែលតភ្ជាប់ពី តំបន់​សេដ្ឋកិច្ចនៃ​ច្រក​ផ្សេងៗ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយ ស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសនៅ ក្នុងតំបន់នេះ ជាតំបន់សេដ្ឋកិច្ចកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីភ្ជាប់ពីកន្លែងដាំដុះទៅលក់នៅទីផ្សារសេរី មានភាពងាយស្រួល ចំណាយតិច […]

អាន​បន្ថែម