ព័ត៌មានសំណង់
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាចំណងភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏ធំនិងសំខាន់បំផុត ដែលជាចំណងភ្ជាប់កម្ពុជា-ចិន ក្នុងក្របខណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។ លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពបន្ស៊ាំគ្នាយ៉ាងខ្លាំង។ ក្នុងនាមជា គម្រោងកិច្ចសហប្រតិបត្តិការសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ប្តេជា្ញនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងសហគមន៍ ជោគវាសនាកម្ពុជា-ចិននៅក្នុងយុគសម័យថ្មីនេះ ។ បន្ថែមពីនេះ កញ្ញា ហ័ង ហ័នហ័រ (Huang Huanhua ) អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុម្នាក់ទៀតបានប្រាប់ឱ្យដឹងដែរថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមានផ្ទៃដីសរុបប្រហែល ១.១១៣ហិកតា ខណៈបច្ចុប្បន្នអភិវឌ្ឍបានជិត ៦០០ហិកតាហើយ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានរោងចក្រ សហគ្រាសចំនួន ១៧៥កំពុងដំណើរការ ក្នុងនោះ ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេសចិន និង៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ កំពុងធ្វើការជិត៣ម៉ឺននាក់។ អំឡុងឆ្នាំ២០១៨ នាឱកាសវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ […]
អានបន្ថែមToyota និង Tesla បានបង្កើតភាពភ្ញាក់ផ្អើលដ៏ធំ១ ក្នុងវិស័យរថយន្តអគ្គិសនីក្រោយចាប់ដៃគ្នា១០
ត្រឹមតែមួយទសវត្សប៉ុណ្ណោះ ក្រោយក្រុមហ៊ុនតូយ៉ូតាចាប់ដៃជាមួយក្រុមហ៊ុនTesla បានវិវត្តខ្លួនក្លាយជាអ្នកដឹកនាំដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV)។ ប៉ុន្តេកិច្ចសហការនេះ បានរលាយទៅវិញនៅក្រោយពេលដែលបានផ្តល់ឱ្យ Tesla នូវជំនាញផលិតកម្មសំខាន់ៗ និង រោងចក្រមេរបស់ខ្លួន ដែលដូចជាការត្រួសត្រាយផ្លូវសម្រាប់ Teslaអញ្ចឹង។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺការប្តូរគ្នារវាងក្រុមហ៊ុនទាំងពីរ គឺថាសព្វថ្ងៃនេះ Toyota បែរជាស្វែងរកការណែនាំអំពីការផលិតបច្ចេកវិទ្យាយានយន្តអគ្គិសនីពីអតីតដៃគូដែលធ្លាប់រត់មកពឹងខ្លួន គឺក្រុមហ៊ុន Tesla នេះទៅវិញ។ ដោយទទួលស្គាល់ពីភាពចាំបាច់ក្នុងការសម្របខ្លួនទៅនឹងទីផ្សារសម័យទំនើប ក្រុមហ៊ុន Toyota បានទទួលស្គាល់ភាពលេចធ្លោរបស់ក្រុមហ៊ុន Tesla នៅក្នុងអាណាចក្រនៃវិស័យរថយន្តអគ្គិសនី EV ។ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តជប៉ុនម្នាក់ បានកត់សម្គាល់ថា “ទីបំផុតវាមកដល់ចំណុចដែល Toyota សម្រេចចិត្តមករៀនសូត្រពី Teslaវិញម្តងហើយ” ដែលការណ៍នេះឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរវាងក្រុមហ៊ុនទាំងពីរផង និងការវិវត្តនៃវិស័យយានយន្តអគ្គិសនីនេះក្នុងដំណាក់កាលទំនើបភាវូបនីយកម្មនេះផង។ ការវិវត្តបាននេះ បានជំរុញឱ្យក្រុមហ៊ុន Toyota ស្វែងរកការណែនាំរបស់ Tesla ក្នុងផ្នែកមួយចំនួនដូចជាការកាត់បន្ថយតម្លៃរថយន្ត EV និងការធ្វើបដិវត្តន៍វិធីសាស្ត្រផលិត។ ថ្មីៗនេះក្រោយពីបានបង្ហាញនូវបច្ចេកវិទ្យានវានុវត្តន៍បែប megacasting ដ៏ទំនើបរបស់ខ្លួន ក្រុមហ៊ុន Toyota មានបំណងប្រើប្រាស់អាលុយមីញ៉ូម ដើម្បីផលិតម៉ូឌុលធំៗសម្រាប់យានអគ្គិសនី EV ជំនាន់ក្រោយរបស់ខ្លួននៅឆ្នាំ ២០២៦។ megacasting គឺជា […]
អានបន្ថែមគម្រោងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបាន៩៨% គ្រោងដាក់ឱ្យដំណើរការខែតុលា២០២៣
ត្រឹមខែមិថុនា ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចការសាងសង់បាន ៩៨ភាគរយ គ្រោងដាក់ដំណើរការខែតុលា២០២៣ ខណៈបានធ្វើការហោះហើរសាកល្បងជាច្រើនលើករួចមកហើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងក្នុងសារព័ត៌មាន Fresh News នៅថ្ងៃទី០៨ កក្កដានេះ។ កាលពីថ្ងៃ១៣ ឧសភា កន្លងទៅថ្មីៗនេះ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានធ្វើតេស្តសាកល្បងការហោះហើរជាលើកដំបូងរបស់ខ្លួន ដើម្បីឈានដល់អាចបើកដំណើរការជាផ្លូវការឱ្យបានឆាប់ផងដែរ។ (អានបន្ថែម) គួររម្លឹកទៀតថា ដំបូងគម្រោងនេះគ្រោងដើមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារប៉ុណ្ណោះកាលពីឆ្នំា២០១៩ ប៉ុន្តែតម្រូវការជាក់ស្តែងបានកើនឡើងរហូតដល់ ១.១០០លានដុល្លារ នៅឆ្នាំ២០២២។ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI៕ (អានបន្ថែម) ចំពោះការទូទាត់សំណង ការផ្ទេរ និងទទួលយកបុគ្គលិក ទៅតាមការស្ម័គ្រចិត្ដ ជាមួយក្រុមហ៊ុនសម្បទាន SCA/Cambodia Airports (ព្រលានយន្តហោះចាស់) លោក ស៊ីន […]
អានបន្ថែមកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បានឱ្យដឹងថា ក្រុមហ៊ុន បានទទួលសិទ្ធវិនិយោគលើផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ ដែលមានកំពង់ផែចេញ-ចូលអូបរទេសចរណ៍តូចធំចំនួន ២០គ្រឿងក្នុងពេលតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ កំពង់ផែទេសចរណ៍ថ្មីនេះ ជាចំណតសុវត្ថិភាពមួយ ដែលជាសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍មកពីគ្រប់ជាតិសាសន៍ កម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ និងមានបុគ្គលិកបំរើការងារចំនួន ២២៥នាក់ បំរើសេវាកម្មទេសចរណ៍ស៊ីវិល័យទំនើបនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងដែរ ដំណើរការកំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏មានសារៈសំខាន់ បានផ្តល់នូវភាពងាយស្រួលសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទីបង្កើតឱកាសការងារ លើកស្ទួយវិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ថា វិស័យទេសចរណ៍ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញកំណើនសេដ្ឋកិច្ច […]
អានបន្ថែមអគារប.ស.ស. តម្លៃ៤៣លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តម្លៃ ៤៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តិឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ អគារប.ស.ស.នេះ មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្ពស់២១ជាន់ សង់លើផ្ទៃដីសរុប ៣០.៣១៣ម៉ែត្រក្រឡា។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រាប់សារព័ត៌មានក្រុងស្រុកមួយថា អគារថ្មីនេះត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធគ្រប់គ្រងអគារ ប្រព័ន្ធត្រជាក់ ប្រព័ន្ធគ្រប់គ្រងទឹក អគ្គិសនី ប្រព័ន្ធគ្រប់គ្រងសាលប្រជុំ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ គ្រឿងសង្ហារឹម និងហេដ្ឋារចនាសម្ពន្ធជុំវិញអគារ សួនរុក្ខជាតិ ព្រមទាំងផ្លូវបេតុងខាងមុខប្រវែង១.០៤០ម៉ែត្រ អស់ទឹកប្រាក់សរុបចំនួនប្រមាណជាង៤៣លានដុល្លា ដែលជាថវិកាបានពីការសន្សំរបស់អង្គភាពផ្ទាល់។
អានបន្ថែមអគារថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ សង់សម្រេចបាន៩៥%ហើយ
ត្រឹមថ្ងៃទី០៦ កក្កដានេះ អគាររថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ ម្រេចការសាងសង់បាន៩៥ភាគរយ ខណៈការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ កក្កដា ២០២៣។ អគារសាលាខេត្តថ្មីនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចំនួនពីរ ដែលក្នុងនោះ ក្រុមហ៊ុនទី១គឺ VT ជាអ្នកសាងសង់គ្រឿងបង្គុំបានបញ្ជាក់ថា មកដល់បច្ចុប្បន្នសម្រេចបាន ៩៥ភាគរយ និងក្រុមហ៊ុនទី២.ក្រុមហ៊ុន មហានគរ ទទួលខុសត្រូវការងាររៀបឥដ្ឋបានបញ្ជាក់ថា ការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។ គួរបញ្ជាក់ថា អគារសាលាខេត្តនេះ មានកម្ពស់ ៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដោយសាងសង់ឡើងតាមរចនាបទប្រាសាទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។ គួររម្លឹកទៀតថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវបានបុកគ្រឹះបើកការដ្ឋានសាងសង់នៅលើទីតាំងចាស់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំបន្ថែមទៅក្រុមការងារបច្ចេកទេសត្រូវយកចិត្តទុកដាក់ពន្លឿនការងារសាងសង់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះនេះជាអគាររដ្ឋបាលសាលាខេត្តថ្មី ហើយក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តព្រះសីហនុផងដែរ។
អានបន្ថែមចិនគ្រោងបង្កើតមជ្ឈមណ្ឌលឱសថបុរាណនៅកម្ពុជា ខណៈអ្នកជំនាញវេជ្ជសាស្ត្របុរាណកំពុងសិក្សា
ក្រុមគ្រូពេទ្យជំនាញជាន់ខ្ពស់ទី២របស់ចិន ដែលជំនាញផ្នែកឱសថបុរាណចិន TCM បានមកដល់រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីបង្ហាញពីគោលបំណងដ៏សំខាន់ពីរគឺផ្តល់ការព្យាបាលតាមបែបវេជ្ជសាស្រ្ដចិនដល់ប្រជាពលរដ្ឋខ្មែរ និងទី២ជំរុញបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Ecns នៅថ្ងៃទី០៥ កក្កដា ២០២៣។ ក្រុមគ្រូពេទ្យបុរាណចិនTCM (ក្រុមទី២)នេះ រួមមានអ្នកជំនាញចំនួនប្រាំបីនាក់មកពីមន្ទីរពេទ្យ Guang’anmen នៃទីក្រុងប៉េកាំងនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិននៃប្រទេសចិន ដែលសុទ្ធតែជាគ្រូពេទ្យមានទេពកោសល្យ និងចំណេះដឹងឯកទេសផ្នែកវេជ្ជសាស្ត្របែបសម្ព័ន្ធកាយចិត្ត ការចាក់ម្ជុលវិទ្យាសាស្ត្រ និងផ្នែកឆ្អឹង។ ជំនាញរបស់ក្រុមគ្រូពេទ្យទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពថែទាំសុខភាពនៅកម្ពុជា។ នាឱកាសនោះដែរ ប្រធានក្រុមលោក Fan Maorong និងអនុសេនីយ៍ឯក Zhang Yanhong TCM (ក្រុមទី១)ដែលកំពុងស្នាក់នៅកម្ពុជា បានប្រគល់ភារកិច្ចរបស់ក្រុមទីមួយទៅក្រុមថ្មីដែលត្រូវបន្តបេសកម្មរបស់ខ្លួនក្នុងការងារគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅកម្ពុជា។ ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងអំឡុងវិបត្តិ COVID-19 បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ដោយកាលណោះចិនបានចាត់បញ្ជូន ក្រុមអ្នកជំនាញដំបូងរបស់ TCM ដំបូងមក។ គិតត្រឹមថ្ងៃទី ១៧ ខែឧសភា ក្រុមនេះបានផ្លាស់ប្តូរទៅជាក្រុមគ្រូពេទ្យចិនដែលឧទ្ទិសដល់ការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តបន្តដល់ប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់នេះ គឺជាក្រុមគ្រូពេទ្យថ្នាក់ជាតិដំបូងគេបង្អស់របស់ប្រទេសចិនដែលត្រូវបានបញ្ជូនទៅក្រៅប្រទេសដោយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ពេញមួយបេសកកម្មរបស់ខ្លួន ក្រុមគ្រូពេទ្យចិនបានចាត់ចែងការព្យាបាលតាមបែបឱសថបុរាណចិនដល់បុគ្គលក្នុងស្រុក រៀបចំវគ្គព្យាបាលដោយមិនគិតថ្លៃ ធ្វើគំនិតផ្តួចផ្តើមអប់រំសុខភាព […]
អានបន្ថែមស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំតម្លៃជាង២០លានដុល្លារ នៅបឹងជើងឯក សង់បាន ៨០% ហើយ
គិតត្រឹមថ្ងៃទី៥ ខែកក្កដា ២០២៣ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កក្កដា្២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមកូរ៉េជួយកម្ពុជាជិត ២លានដុល្លារ សង់អគារមន្ទីរបង្អែកថ្មីនៅខេត្តពោធិ៍សាត់
អគារថ្មីសម្រាប់ព្យាបាលជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តម្លៃជិត ២លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាសាងសង់អគារជំងឹមិនឆ្លង ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក សុង យ៉ុងហ្គឹន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (កូហ្វី) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ អគារថ្មីមួយខ្នងនេះ មានបណ្តោយ ៤០.៥ ម៉ែត្រ ទទឹង ១៧ ម៉ែត្រ កម្ពស់បីជាន៉ រយៈពេលនៃការសាងសង់ ១២ខែ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកូរ៉េ តាមរយៈគម្រោងរបស់កូហ្វី (KOFIH)។ អគារនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើអោយវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។
អានបន្ថែមផ្លូវជាតិលេខ១០ មួយកំណាត់ក្នុងខេត្តពោធិ៍សាត់ ពីវាលវែងទៅអូសោម សង់ជិតរួចរាល់ហើយ
គិតត្រឹមថ្ងៃទី២៨ ខែមិថុនា មួយកំណាត់នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ក្នុងខេត្តពោធិ៍សាត់ ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ មិថុនា ២០២៣។ បច្ចុប្បន្ន ផ្លូវជាតិលេខ១០ ក្នុងកំណាត់ពីទីរួមស្រុកវាលវែង ឃុំប្រម៉ោយ ទៅកាន់ឃុំអូរសោម ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ឃុំអូរសោម ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម)
អានបន្ថែម