ព័ត៌មានសំណង់
វិនិយោគិនចិនកំពុងចុះសិក្សាផ្ទាល់នៅខេត្តកំពង់ស្ពឺ ដើម្បីវិនិយោគលើវិស័យអាទិភាព៣
អ្នកវិនិយោគចិនមកពីខេត្តហឺណាន ចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគទៅលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល រំពឹងថា ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមសត្វ នឹងមានការកើនឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ បន្ថែមទៀត។ គួរបញ្ជាក់ដែរថា កាលពីខែមេសាកន្លងទៅ នៅអំឡុងពេលចុះទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុង ឯកឧត្តមអភិបាល បានបញ្ជាក់ដែរថា មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែងផងដែរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាហើយ។ នេះបើតាមអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ អនុក្រឹត្យថ្មីនេះ មាន ៧ជំពូក និង ២៨មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះគម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ គួរបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើកាលពីអំឡុងខែតុលា ឆ្នាំ២០២១ ដែលមានគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ (អានបន្ថែម) មិនត្រឹមតែប៉ុណ្ណោះ ច្បាប់នេះ មានលក្ខណៈអនុគ្រោះយ៉ាងច្រើន ជាពិសេសទទួលបានការលើកទឹកចិត្តលើផ្នែកពន្ធដារ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម)
អានបន្ថែមគម្រោងកែលម្អស្ទឹងសៀមរាប សម្រេចបាន ៤០% ខណៈស្ពាន៣ទៀត សង់បាន៥០%
គម្រោងកែលម្អដងស្ទឹងសៀមរាប ដំណាក់កាលទី២ សម្រេចបានប្រមាណ ៤០ភាគរយហើយ រំពឹងថានឹងអាចជួយការពារក្រុងសៀមរាប ពីការលិចលង់ដោយសារទឹកជំនន់បាន។ នេះបើតាមការផ្សាយឱ្យដឹងតាមរយៈវិទ្យុជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ លោក ចឹង កុងស៊ុន អនុប្រធានគម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានឲ្យដឹងថា គម្រោងនេះ នឹងត្រូវធ្វើឡើងនៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពានផ្លូវក្រវាត់ក្រុង ឬស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលមានប្រវែងជិត ៥ពាន់ម៉ែត្រ។ លោកបានបន្តថា ក្រុមការងារកំពុងអនុវត្តគម្រោងធំៗដូចជា ការកែលម្អមាត់ស្ទឹង ការសង់ស្ពានថ្មថ្មីចំនួន ៣ទីតាំង ការស្ថាបនាផ្លូវបេតុងនៅម្ខាងស្ទឹង ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ និងការស្ថាបនាទំនប់បង្ហៀរទឹក។ ក្នុងនោះ ស្ពានដែលត្រូវសាងសង់មានចំនួន ០៣ ប្រព័ន្ធធារាសាស្ត្រចំនួន ០៧ ទំនប់បង្ហៀរទឹកមួយ និងការងារផ្សេងៗ ដើម្បីការពារច្រោះច្រាំងស្ទឹងសៀមរាប។ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៤០ភាគរយហើយ ខណៈស្ពានចំនួន ៣ សាងសង់សម្រេចបាន ៥០ភាគរយដូចគ្នា ដែលស្ពានទីមួយប្រវែង ៣៦ម៉ែត្រ ទីពីរ ៤៤ម៉ែត្រ និងស្ពានទីបី ៣៤ម៉ែត្រ។ គួរបញ្ជាក់ថា […]
អានបន្ថែមកំពង់ផែពហុបំណងកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈបានភ្ជាប់បច្ចេកវិទ្យាដ៏ទំនើបនេះរួចហើយ
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ខណៈបានបំពាក់ឧបករណ៍បច្ចេកវិទ្យា STM រូចរាល់ហើយ។ នេះបើតាមការដំណើរចុះពិនិត្យរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងកំពង់ផែពហុបំណងនេះ បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ មានសមត្ថភាពកត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែកទិន្នន័យ ជូនក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង សុធាយុទ្ធ បានលើកឡើងថា ការបំពាក់បច្ចេកវិទ្យាទំនើបនេះ អាចគ្រប់គ្រងការថ្លឹងរថយន្ត និងទំនិញកសិផល-រ៉ែ ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ […]
អានបន្ថែមAEON បើកដំណើរជាផ្លូវការនូវឃ្លាំងស្តុកដ៏ធំរបស់ខ្លួននៅក្រុងព្រះសីហនុហើយ
ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក បានប្រកាសបើកដំណើរការនូវភណ្ឌាគារ (ឃ្លាំងស្តុកពហុមុខងារ) ដំណាក់កាលទី១របស់ អ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគារដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី នៅក្រុងព្រះសីហនុ (FTZ Logistics Center) ជាផ្លូវការហើយ។ នេះយោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់អ៊ីអន ម៉ល (ខេមបូឌា)នៅថ្ងៃទី២៦ មិថុនា ២០២៣ ។ អ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគារដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី ក្រុងព្រះសីហនុ (FTZ Logistics Center)នេះ នឹងបម្រើជាមូលដ្ឋានសម្រាប់អាជីវកម្មភស្តុភារថ្មីបស់ខ្លួន ដែលមានលក្ខណៈពិសេសដូចជា៖ ①សារពើភ័ណ្ឌសម្រាប់អនិវាសនជន ②ប្រតិបត្តិការយ៉ាងរលូនចាប់ពីដំណើរការត្រួតពិនិត្យពន្ធគយ រហូតដល់ការដឹកជញ្ជូនទៅដល់ភណ្ឌាគា ③ទីតាំងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍជាភណ្ឌាគាក្នុងការដឹកជញ្ជូនទំនិញ។ គួររម្លឹកថា ភណ្ឌាគារនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លើផ្ទៃដី ៣០០០០ម៉ែត្រការ៉េ ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមរោងចក្រផលិតកង់ដ៏ធំ១ និងរោងចក្រថ្មី៨ទៀត សរុបជិត ៥៥លានដុល្លារ មកដល់កម្ពុជាហើយ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៩ ដើម្បីបង្កើតរោងចក្រធំៗចំនួន៩ ក្រោមទុនវិនិយោគ ៥៤,៨លានដុល្លារ ដែលនឹងបង្កើតការងារបាន ១៣.៨៤៩កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តក្រុងចំនួន៦។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៦ មិថុនា ២០២៣។ ក្រុមហ៊ុនទាំង៩នោះរួមមានដូចខាងក្រោម៖ ១-“ KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។ ២- “LINGRICH BICYCLE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦.២៥០កន្លែង។ ៣- “LATIDO ELECTRICAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី […]
អានបន្ថែមសម្តេចតេជោ ជំរុញឱ្យពន្លឿនរៀបចំតុលារការពាណិជ្ជកម្ម ដើម្បីបង្កើនជំនឿទុកចិត្តវិនិយោគិន និងធុរជន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីធានាដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម និងធុរកិច្ច និងជាការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃទី២៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ណែនាំក្រសួងយុត្តិធម៌ រៀបចំក្របខណ្ឌច្បាប់ លើការបង្កើតតុលាការពាណិជ្ជកម្ម ប្រកបដោយគុណភាព, តម្លាភាព និង ភាពជឿទុកចិត្ត សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និង ការធ្វើធុរកិច្ចនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ « ខ្ញុំស្នើ គួរតែខិតខំជំរុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះ នូវច្បាប់ស្តីអំពីតុលាការពាណិជ្ជកម្ម។ រៀបចំតុលារការពាណិជ្ជកម្មនេះឡើង ដើម្បីកាត់ក្តីទៅលើរឿងពាណិជ្ជកម្មនេះ“ ។ បើតាមក្រសួងយុត្តិធម៌ ការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនេះ គឺជំហ៊ានដំបូងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយក្នុងនោះមានទាំងសាលាដំបូង និងសាលាឧទ្ធរណ៍នៅជាមួយគ្នាតែម្ដង។ ជំហ៊ានបន្ទាប់ អាចគ្រោងបង្កើតនៅខេត្តព្រះសីហនុ និងជាពិសេសនៅតំបន់ណាដែលមានការធ្វើពាណិជ្ជកម្មច្រើន។
អានបន្ថែមរដ្ឋសម្ពោធឱ្យប្រើប្រាស់ ផ្លូវថ្មី១ខ្សែ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
រដ្ឋបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ០១ខ្សែ ប្រវែង ៧គ.ម តភ្ជាប់ពីផ្លូវជាតិលេខ៦ ឃុំឈ្មួរមានជ័យ ដល់វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ផ្លូវបេតុងថ្មីនេះ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវថ្មីនេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាអស់ ៣,៣៨៤,៧២៩ដុល្លារអាមេរិក ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ថែមទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។ ទីលានទុកដាក់សំរាមថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងនេះ បានចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២ ដោយប្រើប្រាស់ទឹកប្រាក់អស់ ៤.៦២៩.៣៩៩ដុល្លារ ស្ថិតក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍ (ADB)។ ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា ដែលរណ្តៅទុកដាក់សំរាម មានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧.៨៨៦ ម៉ែត្រគូប […]
អានបន្ថែមអគារសាលាយុត្ដិធម្ម របស់ក្រសួងយុត្តិធម៌ តម្លៃជាង ១៤លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារសាលាយុត្ដិធម្ម ៨ជាន់ របស់ក្រសួងយុត្តិធម៌ តម្លៃជាង ១៤លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អគារថ្មីនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ អគារថ្មីនេះ ស្ថិតលើដីមួយកន្លែងទំហំ ៩.៤៥៦ ម៉ែត្រក្រឡា នៅតាមបណ្ដោយផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC)។ អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កៃនេះ មានបណ្តោយ៦២ម ទទឹង៦០ម កម្ពស់៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣.០៣៥ ម២ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារ និងអនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។ លើសពីនេះ […]
អានបន្ថែម