ព័ត៌មានសំណង់
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅបន្ទាយមានជ័យ សម្រេចបានជាង ៦៤ភាគរយ
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីកាត់បន្ថយទឹកជំនន់ (IDFMP) នៅខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណជាង ៦៤ភាគរយ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមរបាយការណ៍ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បើតាមប្រភពដដែលនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះ សម្រេចបាន ៦៤,០២ភាគរយ ដោយក្នុងនោះ វឌ្ឍនភាពការងារសម្រេចបានដូចខាងក្រោម៖ ទី១) ការងារស្តារអាងទឹក៖ អាងទឹកពង្រសម្រេចបាន ១០០%, អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន ៩៩%។ ទី២) ការងារប្រពន្ធ័ប្រឡាយខ្នាតធំ៖ ប្រឡាយមេ MC១-១ សម្រេចបាន ៩៨%, ប្រឡាយមេ MC១-២ សម្រេចបាន ៨៥%, ប្រឡាយមេ MC២ សម្រេចបាន ៩៥,០៤%, ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦%និងប្រឡាយមេ MC៣-២ សម្រេបាន ៩៨.៥០%។ ទី៣) ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។ គម្រោងនេះ ទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ […]
អានបន្ថែមចិនអនុម័តសង់ទំនប់វារីអគ្គិសនីធំនិងខ្ពស់បំផុតលើពិភពលោកតម្លៃ $១២៧ពាន់លាន នៅទីបេ
រដ្ឋាភិបាលចិន បើកភ្លើងខៀវលើគម្រោងសាងសង់ទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោកនៅផ្នែកខាងក្រោមនៃទន្លេយ៉ាឡុង (Yarlung Tsangpo) ក្នុងទឹកដីទីបេ ជាមួយនឹងទំហំចំណាយប៉ាន់ស្មានចំនួន ១២៧ពាន់លានដុល្លារ។ ជាមួយនឹងមហិច្ឆតាក្នុងការផ្គត់ផ្គង់ថាមពលបានយ៉ាងច្រើនមហាសាល គម្រោងនេះ ក៏ប្រឈមនឹងភាពចម្រូងចម្រាសយ៉ាងច្រើនពាក់ព័ន្ធនឹងការបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់បរិស្ថាន ការផ្លាស់ទីលំនៅរបស់សហគមន៍មូលដ្ឋាន និងផលប៉ះពាល់ភូមិសាស្ត្រនយោបាយផងដែរ នេះបើយោងតាមសារៈព័ត៌មាន BBC នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤។ ដោយត្រូវបានរចនាឡើងដើម្បីបង្កើតថាមពលច្រើនជាងរហូតដល់ទៅ០៣ដង លើទំនប់វារីអគ្គិសនីឈ្មោះ Three Gorges ដែលបច្ចុប្បន្នជារោងចក្រវារីអគ្គិសនីធំជាងគេនៅទូទាំងពិភពលោក គឺជាស្ថានីយ៍វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅទន្លេយ៉ងសេ Yangtze ក្នុងខេត្តហឺប៉ី Hubei ប្រទេសចិន ទំនប់វារីថ្មីឈ្មោះ យ៉ាឡុង ដ៏ធំមានតែមួយលើលោកនេះ នឹងត្រូវសាងសង់តាមបណ្ដោយជ្រលងភ្នំ Yarlung Tsangpo Grand Canyon ដែលជាអន្លង់ជ្រៅបំផុតរបស់ពិភពលោក និងត្រូវការផ្លូវរូងក្រោមដីយ៉ាងតិចចំនួនបួន ដែលផ្លូវរូងក្រោមដីនីមួយៗមានប្រវែង ២០គីឡូម៉ែត្រ ដើម្បីបង្វែរលំហូរនៃទឹកទន្លេ យកមកបង្វិលទួរប៊ីនអគ្គិសនី។ សណ្ឋានដីដ៏អស្ចារ្យរបស់ទីតាំងគម្រោងនេះ មានលក្ខណៈជាជ្រោះជ្រៅជាមួយនឹងរយៈកម្ពស់ចុះក្រោមប្រមាណ ២០០០ម៉ែត្រលាតសន្ធឹងលើផ្ទៃដីជាង ៥០គីឡូម៉ែត្រ និងមានសមត្ថភាពផ្តល់នូវសក្តានុពលវារីអគ្គីសនីដែលមិនអាចប្រៀបផ្ទឹមបាន ប៉ុន្តែក៏បង្ហាញពីបញ្ហាប្រឈមផ្នែកបច្ចេកទេសវិស្វកម្មយ៉ាងច្រើនផងដែរ។ ស្ថិតនៅលើព្រំប្រទល់នៃតំបន់ដីដែលងាយនឹងរញ្ជួយដី ទីតាំងនេះងាយរងគ្រោះដោយសារការបាក់ដី និងសកម្មភាពរញ្ជួយ ដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមវិស្វករ និងភូគព្ភវិទូ។ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងអាករពិសេសសម្រាប់ឧស្សាហកម្មស៊ីម៉ង់ត៍ក្នុងស្រុក រយៈពេល២ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវវិធានការដ៏សំខាន់មួយ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ក្នុងស្រុក ដោយផ្តល់ការលើកលែងពន្ធពិសេសក្នុងរយៈពេលពីរឆ្នាំ។ សេចក្តីសម្រេចនេះ ត្រូវបានចែងនៅក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សំដៅបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុលើឧស្សាហកម្មមួយនេះ។ ក្នុងសេចក្តីសម្រេចនាពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។ ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ (ប្រាំ) ភាគរយ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ គិចចាប់ពីដើមឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៦។ ទន្ទឹមនឹងសេចក្តីសម្រេចនេះ ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីណែនាំសម្រាប់សហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកទាំងអស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋ។ កាតព្វកិច្ចសំខាន់ៗទាំងនោះរួមមាន៖ ១. ការបញ្ជូនលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ តាមរយៈប្រព័ន្ធឯកសារអេឡិចត្រូនិក នៃអគ្គនាយកដ្ឋានពន្ធដារ។ ២. ការរក្សាកំណត់ត្រា និងឯកសារគណនេយ្យដ៏ទូលំទូលាយដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មដោយច្បាប់ពន្ធដារបច្ចុប្បន្ន។ ៣. ប្តេជ្ញាក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកមូលដ្ឋាន ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស។ ៤. បំពេញកាតព្វកិច្ចរដ្ឋផ្សេងៗទៀត រួមទាំងការបង់ពន្ធផ្សេងៗ សួយសារអាករ និងការរួមចំណែកដល់មូលនិធិបរិស្ថាន និងសង្គម។ ៥. រៀបចំរបាយការណ៍ប្រចាំឆ្នាំសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលម្អិតអំពីការចំណាយ សមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម […]
អានបន្ថែមក្រុមហ៊ុនរុករករ៉ែរបស់ចិន ចង់ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យរ៉ែនៅកម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏ជោគជ័យមួយសម្រាប់ឧស្សាហកម្មរុករករ៉ែរបស់កម្ពុជា ក្រុមហ៊ុន Beijing Endi (Group) Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគរ៉ែដ៏លេចធ្លោដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បានកំណត់ទិសដៅរបស់ខ្លួនលើការពង្រីកប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ផែនការដ៏មានសារៈសំខាន់មួយនេះត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូដឹកនាំដោយលោក Tang Changzhong ប្រធានក្រុមហ៊ុនចិន។ ក្នុងជំនួបនោះ លោក Tang បានរៀបរាប់ពីផែនការរបស់ Beijing Endi ក្នុងការធ្វើឱ្យស៊ីជម្រៅនូវការវិនិយោគរបស់ខ្លួនក្នុងការរុករករ៉ែ ពិសេសគឺការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស ដើម្បីបំពាក់បំប៉នដល់កម្មករកម្ពុជានូវជំនាញសំខាន់ៗពាក់ព័ន្ធនឹងឧស្សាហកម្មមួយនេះថែមទៀតផង។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការជំរុញទេពកោសល្យក្នុងស្រុក និងធានាថាអត្ថប្រយោជន៍នៃការទាញយកធនធាននេះគឺលើសពីការទទួលបានតែផ្នែកហិរញ្ញវត្ថុ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានបង្ហាញការគាំទ្រ និងស្វាគមន៍គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនមកកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានគិតដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរ៉ែ។ យ៉ាងណាមិញ ឯកឧត្តម បានណែនាំឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងមានសមត្ថកិច្ចក្នុងវិស័យរ៉ែជាមុនសិន ដើម្បីដំណើរការគម្រោងបានជោគជ័យ។ គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ កម្ពុជា ទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង […]
អានបន្ថែមខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានការវិនិយោគថ្មីៗចំនួន ១៧គម្រោង មានទុន ១៥០លានដុល្លារ
នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមដ៏គួរឱ្យរំភើបនៃឆ្នាំ២០២៥នេះ ទិដ្ឋភាពនៃការវិនិយោគរបស់ប្រទេសកម្ពុជាត្រូវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើននៃការវិនិយោគថ្មីៗ ខណៈដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ១៧គម្រោង ក្រោមទុនវិនិយោគ ១៥០លានដុល្លារ។ នេះបើយោងតាម “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី១ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ តាមគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំច្រកចេញចូលតែមួយនេះ ត្រូវបានរៀបចំដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារ, អាចបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង។ គម្រោងទាំងអស់ខាងលើនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌)។ បើតាមសំណើខាងលើ បានបញ្ជាក់ថា គម្រោងទាំងនេះ គ្រោងនឹងបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ […]
អានបន្ថែមក្រុមអ្នកវិនិយោគចិន និងកាណាដា ចង់នាំយកបច្ចេកវិទ្យាទំនើបៗមកវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា
គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន ចង់នាំយកដំណោះស្រាយបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន មកវិនិយោគលើវិស័យកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Lang Wangkai តំណាងក្រុមហ៊ុននបច្ចេកវិទ្យាមួយរបស់ចិន បានចែករំលែកបទពិសោធន៍ពីប្រទេសចិនក្នុងការប្រែក្លាយជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា តាមរយៈ ៣ ដំណាក់កាលគឺ៖ ការរៀនសូត្រ ការកែតម្រូវតាមបរិបទក្នុងស្រុក (localization) និងការអភិវឌ្ឍបច្ចេកវិទ្យា។ លោកបានលើកឡើងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជាស្របទៅនឹងជំនាញរបស់ប្រទេសចិន ពិសេសទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្ររូបធាតុ និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។ ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជាគឺជាទីផ្សារកំពុងរីកចម្រើន និងមិនល្អឥតខ្ចោះទេ ដែលកំពុងពង្រឹងវិស័យគាំទ្រចាំបាច់ ដូចជាការអភិវឌ្ឍជំនាញ ការកាត់បន្ថយថ្លៃឡូជីស្ទីក និងថ្លៃថាមពលជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិភូនាំយកបច្ចេកវិទ្យា […]
អានបន្ថែមក្រុមហ៊ុនច្នៃសំរាមដ៏ល្បីឈ្មោះរបស់ចិន ចង់មកបើករោងចក្រច្នៃសំរាមនៅកម្ពុជា ទៅជាថាមពល
ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ បង្ហាញបំណងចង់មកវិនិយោគលើការកែច្នៃសំរាមនៅកម្ពុជាទៅជាថាមពលអគ្គិសនី ខណៈបច្ចុប្បន្នកំពុងដំណើរការរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនី នៅក្នុងប្រទេសវៀតណាម។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន គ្រាដែលដឹកនាំប្រតិភូក្រសួងបរិស្ថានទៅបំពញទស្សនកិច្ចនៅ ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ លោក Pan Yaoda អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនី នៅប្រទេសចិន និងវៀតណាម និងមានបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម នៅកម្ពុជា ទៅជាថាមពលអគ្គិសនី។ ជាការឆ្លើយតប ឯកឧត្ដម សាបូ អូហ្សាណូ បានស្វាគមន៍ចំពោះបំណងវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និង ជួយលើកកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជន និងជួយបង្កើនសដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិតបន្ថែមទៀត។ គួរបញ្ជាក់ថា បើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា […]
អានបន្ថែមគម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប នៅកំពង់ធំ សង់បាន ២៥%
គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ វឌ្ឍនភាពនៃគម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គរ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មប្រកបដោយចីរភាព។ ការអាប់ដេតបន្ថែមនឹងត្រូវបានផ្តល់ជូន នៅពេលដែលគម្រោងនេះបន្តដំណើរការទៅមុខ។
អានបន្ថែមក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន១០ តម្លៃ $៨៥០លាន
ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ១០គម្រោង ក្រោមទុនវិនិយោគ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ពាន់កន្លែង។ នេះបើយោងតាមការលើឡើងរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីអបអរសាទរចំពោះក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះឯកឧត្តមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ។ ការកើនឡើងនៃការវិនិយោគនេះត្រូវបានគេព្យាករថានឹងបង្កើតឱកាសការងារដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៣២ម៉ឺនកន្លែង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការបង្កើតការងារ និងស្ថិរភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមក៏បន្តទៀតថា ក្នុងចំណោមគម្រោងវិនិយោគថ្មីទាំង៤១៤នេះ មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ ក្នុងឆ្នាំដដែលនេះ ឃើញថាការវិនិយោគក្នុងវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញការវិនិយោគយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។ ដោយសារកម្ពុជាបានដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះត្រូវបានរំពឹងថានឹងជំរុញការប្រកួតប្រជែងរបស់ប្រទេសបន្ថែមទៀត ពិសេសនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
អានបន្ថែមកម្ពុជា និងUN សហការគ្នាពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការអនុវត្តរបៀបវារៈសំខាន់ ០៣ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។ កិច្ចចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី អ៊ីដា ក្រាចា (Mrs. Eda Kraja) នាយកគ្រប់គ្រង់ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) ប្រចាំប្រទេសកម្ពុជា និងឡាវ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងកិច្ចសហការមិនផ្តាច់មុខ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) លើវិស័យដែលផ្តល់ប្រយោជន៍រួម។ ទន្ទឹមនឹងនេះ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ UNOPS នឹងក្លាយជាដៃគូដ៏សំខាន់របស់កម្ពុជាក្នុងការអនុវត្តកិច្ចសហការប្រតិបត្តិការរួមគ្នា ជាពិសេសនៅក្នុងរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន ១)ការគាំទ្រលើការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព និងភាពធន់ ដើម្បីអាធានាថាហេដ្ឋារចនាសម្ព័ន្ធរបស់យើងអាចទ្រទ្រង់នឹងបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងធានាសុវត្ថិភាពដល់មនុស្សជំនាន់ក្រោយ ២)ការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពលើការដឹកជញ្ជូនដែលគាំទ្រដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ […]
អានបន្ថែម